Social Network

ស្លាប់ ២នាក់ និងរបួស ៦នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ថ្ងៃទី៣០ មីនា

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ មានករណី គ្រោះថ្នាក់ ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៦លើក ក្នុងនោះយប់ ២លើក បណ្តាលឲ្យ មនុស្សស្លាប់ ២នាក់ រងរបួសធ្ងន់ ៥នាក់ (ស្រី១នាក់) និងរបួសស្រាល ១នាក់ (ស្រី) ។

យោងតាម នាយកដ្ឋាន នគរបាល ចរាចរណ៍ និងសណ្ដាប់ ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាល ជាតិ បានឲ្យដឹងថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ទាំង ៦លើកនេះ បណ្ដាលឲ្យ ខូចខាតយានយន្ត សរុប ចំនួន ១១គ្រឿង រួមមាន ម៉ូតូចំនួន ៦គ្រឿង, រថយន្តធុនតូច ៣គ្រឿង ,រថយន្តធុនធំ ២គ្រឿង , ថ្មើរជើង ១នាក់ ។ មូលហេតុ ដែលបណ្តាល ឲ្យកើត មានករណី គ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក , ស្រវឹង ១លើក (ស្លាប់២នាក់), មិនគោរពសិទ្ធិ ១លើក ។ ក្នុងនោះ អ្នកមិន ពាក់មួក សុវត្ថិភាព ពេលគ្រោះ ថ្នាក់ចរាចរណ៍ ៥នាក់ (យប់ ៤នាក់) ។ គ្រោះថ្នាក់ លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៧លើក និងផ្លូវខេត្ត/ក្រុង ចំនួន ២លើក ,។

យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច ១លើក, រថយន្តធុនធំ ១លើក ។ យោងតាម របាយការណ៍ពី នាយកដ្ឋាន សណ្តាប់ធ្នាប់ នៃអគ្គស្នង ការដ្ឋាន នគរបាលជាតិ ប្រាប់បន្តទៀត ឲ្យដឹងថា ខេត្ត រាជធានី ដែលមាន គ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន ខេត្តកំពង់ស្ពឺ ១លើក ស្លាប់២នាក់ របួស១នាក់ , និងខេត្ត ព្រះសីហនុ ១លើក របួស២នាក់ (ស្រី ១នាក់) ។ លទ្ធិផលត្រួតពិនិត្យ អនុវត្តច្បាប់ ចរាចរណ៍ ផ្លូវគោក ឃើញថា យានយន្ត ដែលល្មើស សរុបទូទាំង ប្រទេសមាន ចំនួន ៥.៧៦០គ្រឿង ក្នុងនោះ បានធ្វើការ អប់រំ ចំនួន ២.៤២២គ្រឿង ពិន័យសរុប ៣.៣៣៨គ្រឿង ៕

ដកស្រង់ពី៖ ដើមអម្ពិល