Social Network

ប៉ុស្តិ៍អាកាសភ្នំពេញ​ ឃាត់ខ្លួ​ននារីជនជាតិថៃ​ ម្នាក់​ ក្រោយរកឃើញ​ បង្កប់កូកាអ៊ីន​ ក្នុងប្រអប់ស្ករសូកូឡា

ភ្នំពេញ៖ ស្ត្រីជនជាតិ ថៃម្នាក់ ត្រូវបានឃាត់ខ្លួន នៅព្រលាន យន្តហោះ ខណៈប៉ុស្តិ៍ អាកាសភ្នំពេញ មានការសង្ស័យ ហើយបានឆែក ប្រអប់ស្ករសូកូឡា ចំនួន៤ប្រអប់ របស់ស្ត្រី ជនជាតិថៃ រូបនេះ ឃើញមានបង្កប់ គ្រឿងញៀន ប្រភេទកូកាអ៊ីន។

ជនសង្ស័យ ជនជាតិថៃ MD Kaewkanlaya Amphawan ដែលកាន់ លិខិតឆ្លង ដែនលេខ AA5812431 ត្រូវបាន នគរបាល ប៉ុស្តិ៍អាកាសភ្នំពេញ ស្នើសុំ សមត្ថកិច្ចគយ ឆែកឆែបន្ទាប់ ពីសង្ស័យថា បានលួច លាក់បង្កប់ គ្រឿងញៀន តាមជើង ហោះហើរ QATA AIRWAY លេខQR970 (15:50) នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ ។

មន្ត្រីនគរបាល បានអោយ ដឹងទៀតថា សមត្តកិច្ច អន្តោប្រវេសន៍ បានសង្សយ័ អ្នកដំណើរ ជនជាតិ ថៃម្នាក់នេះ ដែលបាន ធ្វើដំណើរ ចេញពីប្រទេស Bahrain ថ្ងៃទី២៩ ខែមីនា ហើយបានស្នើសុំ សមត្តកិច្ចគយ សហការ ឆែកឆេរ មានការសង្ស័យ ប្រអប់ស្ករសូកូឡា ចំនួន ៤ប្រអប់ ក្រោយការពិនិត្យ ក្នុងស្ករគ្រាប់ ជាម្សៅស តាមការ ធ្វើតេស្ត បញ្ជាក់ថា ជាប្រភេទ កូកាអ៊ីន ចំនួនសរុប ២៥៩៤,៥១ ម្សៅសុទ្ធ។ ក្រោយការឆែកឆេ និងត្រួតពិនិត្យរួច កម្លាំងជំនាញ បានបញ្ជូន មុខសញ្ញា និងវត្ថុតាង អោយមន្ទីរ ប្រឆាំងគ្រឿងញៀន ក្រសួងមហា ផ្ទៃចាត់ការ តាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖ ដើមអម្ពិល