ស្ទឹងត្រែង៖ កម្លាំងអ.ហ ក្រោយពីបានទទួលបទបញ្ជាពី ឯកឧត្តមសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានចេញបទបញ្ជាឪ្យ គ្រប់មេបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តទាំង អស់២៥ខេត្ត ក្រុងឪ្យចុះធ្វើការបង្ក្រាបឪ្យ ខានតែបាន គ្រប់បទល្មើសទាំងអស់តាមបណ្តាលខេត្តនីមួយៗ កម្លាំងអ.ហ.ខេត្តស្ទឹងត្រែង ដោយបានទទួលបទ បញ្ជាក្តៅៗបែបនេះ លោក ឧត្តមសេនីយត្រី អៀងវ៉ាន់ឌីមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែងបានដឹកនាំ កម្លាំងចុះប្រតិបត្តិការ ភ្លាមៗជាក់ស្តែងនៅថ្ងៃទី២៨ ខែមីនា នេះបានចុះធ្វើការបង្ក្រាបចាប់ឃាត់ ខ្លួនបានជនសង្ស័យ ចំនួន២នាក់ជាជនជាតិឡាវ ប្រព្រឹត្តបទល្មើសគ្រឿងញៀននឹងដកហូត យកបានវត្ថុតាងគ្រឿងញៀន ១កញ្ចប់ធំស្មើរនិង១គីឡូក្រាម នាំយកមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនិតិវិធី។
មន្ត្រីអ.ហ.បានឲ្យដឹងថាការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនោះធ្វើឡើងនៅវេលាម៉ោង2និង15នាទី រសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ត្រង់ចំណុចដុងក្រឡភូមិគីឡូលេខ៨ សង្កាត់សាមគ្គីក្រុងស្ទឹងត្រែង ។ លោក ភុយ ខ្វៃ ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែងបានឪ្យដឹងថា ជនសង្ស័យជួញដូរ គ្រជឿងញៀន ជាជនជាតិឡាវចំនួន២នាក់ខាងលើនោះ ទី១ឈ្មោះ ផា ខាំ ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរកសិករ ទី២ឈ្មោះផាណយ ភេទប្រុសអាយុ៣៣ឆ្នាំ អ្នកទាំងពីរនាក់ជាបងប្អូនបង្កើត នឹងគ្នារស់នៅភូមិខីណាក់ស្រុកមឿង ខូងខេត្តចំប៉ាសាក់ ប្រទេសឡាវ។ សមត្ថកិច្ចបានដកហូតយកបានគ្រឿងញៀនម៉ាទឹកកក(ice)មេតំហ្វេតាមីនចំនួន១កញ្ចប់ធំ ស្មើនឹង៩៦.៣០ក្រាម ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបាន បញ្ជូនទៅកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តដើម្បីសាក សួរធ្វើកំណត់ហេតុបញ្ជូនបន្តទៅតុលាការតាមនិតិវិធីច្បាប់៕
ដកស្រង់ពី៖ ដើមអម្ពិល