Social Network

បក្ខពួក​ក្រុម​អ្នកក្លាហាន​លេង​ដាវ​កាំបិត​ម្នាក់​ទៀត ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ

រាជធានីភ្នំពេញ ៖ ក្រុមក្មេងស្ទាវ ដែលបានធ្វើសកម្មភាពប្រើ ដាវ កាំបិត និងផ្គាក់ កាប់លើជនរងគ្រោះ ត្រង់ខ្នង និង មុខ (មុតរយះដេរចំនួន២៤ថ្នេរ) និងកាប់កម្ទេចម៉ូតូមិត្តភក្តិរបស់ជនរងគ្រោះបណ្តាលឲ្យខូចខាតយ៉ាងដំណំ នៅចំណុចបន្ទប់ជួលលេខ៨ ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ហើយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌពោធិសែនជ័យ ឃាត់ខ្លួនជនដៃដល់ ឈ្មោះ ឡៃ មករា ភេទប្រុស អាយុ១៩ឆ្នាំ បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

Read more: បក្ខពួក​ក្រុម​អ្នកក្លាហាន​លេង​ដាវ​កាំបិត​ម្នាក់​ទៀត...

ប្ល.ន់ទូរស័ព្ទបានសម្រេច អស់លក្ខណ៍ត្រឹមម្ចាស់​ឆែក iCloud តាមទាន់ដល់ហាងបញ្ចាំ

រាជធានីភ្នំពេញ ៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ដែលបានធ្វើសកម្មភាពវាយប្លន់យកទូរសព្ទដៃទៅបញ្ចាំនៅម្ដុំផ្សារកណ្ដាល២ ខណៈម្ចាស់ទូរសព្ទឆែកតាមប្រព័ន្ធ ICLOUD រហូតតាមទាន់នៅកន្លែងបញ្ជាំទូរសព្ទតែម្ដង ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៣ឈានចូលព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងតំបន់កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ។

Read more: ប្ល.ន់ទូរស័ព្ទបានសម្រេច អស់លក្ខណ៍ត្រឹមម្ចាស់​ឆែក iCloud តាមទាន់ដល់ហាងបញ្ចាំ

ប្រតិបត្តិការ​បង្ក្រាប​គ្រឿ.ង.ញៀ.ន.​ជាង២០០គីឡូ​ក្រាម​នៅ​ស្ទឹង​ត្រែង

ខេត្តស្ទឹងត្រែង ៖ មនុស្សចំនួន៥នាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរយៈពេល២ថ្ងៃជាប់គ្នាថ្ងៃទី២៧ និងថ្ងៃទី២៨ មេសា ២០២៤ ស្ថិតនៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង រួមជាមួយគ្រឿងញៀនច្រើនប្រភេទប្រមាណជាជាង២០០គីឡូក្រាម ។

Read more: ប្រតិបត្តិការ​បង្ក្រាប​គ្រឿ.ង.ញៀ.ន.​ជាង២០០គីឡូ​ក្រាម​នៅ​ស្ទឹង​ត្រែង

ជនសង្ស័យ៤នាក់ ធ្វើសកម្មភាពឆបោ.កម៉ូតូច្រើនខេត្ត មកអស់លក្ខណ៍​នៅខេត្តកំពត​

ខេត្តកំពត ៖ ដោយបានការចង្អុលបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងបានអនុវត្តសំណើសុំបើកការស៊ើបអង្កេតបឋម លេខ៥៥៣ ចុះថ្ងៃទី៤ មេសា ឆ្នាំ២០២៤ និង មានចំណារឯកភាពរបស់ឯកឧត្តម ព្រះរាជអាជ្ញា សាលាដំបូងខេត្តកំពត ចុះថ្ងៃទី៩ មេសា ឆ្នាំ ២០២៤។

Read more: ជនសង្ស័យ៤នាក់ ធ្វើសកម្មភាពឆបោ.កម៉ូតូច្រើនខេត្ត មកអស់លក្ខណ៍​នៅខេត្តកំពត​

ឃាត់ខ្លួនជនល្មើស២នាក់ និងរឹបអូសថ្នាំញៀ.នជិត​២៨គីឡូក្រាម

រាជធានីភ្នំពេញ ៖ អនុវត្តតាមបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឯកឧត្តមឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

Read more: ឃាត់ខ្លួនជនល្មើស២នាក់ និងរឹបអូសថ្នាំញៀ.នជិត​២៨គីឡូក្រាម

របាយការណ៍​ខូចខាត​បឋម ក្រោយ​ផ្ទុះ​ឆេះ​ឃ្លាំង​ស្តុក​គ្រាប់​តូច​ធំ ក្នុង​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៣

ខេត្តកំពង់ស្ពឺ ៖ ករណីផ្ទុះគ្រាប់ធុនធំតូច បណ្តាលឱ្យឆេះឃ្លាំងស្តុកគ្រាប់បច្ចេកទេស ក្នុងទីបញ្ជាការយោធភូមិភាគទី៣ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅម៉ោងប្រមាណជា១៤និង២៥នាទីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានរងនូវការខូចខាតបឋម រួមមាន ៖ -មនុស្សចំនួន ២០នាក់ (ស្លាប់) ក្នុងនោះ មាននាយទាហានខេត្តកោះកុងចំនួន ១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគ ចំនួន ៥នាក់ ។

Read more: របាយការណ៍​ខូចខាត​បឋម ក្រោយ​ផ្ទុះ​ឆេះ​ឃ្លាំង​ស្តុក​គ្រាប់​តូច​ធំ...

គ្រប់គ្រង​ស្ថានការណ៍​បាន​ហើយ ករណី​ផ្ទុះ​ឆេះ​ឃ្លាំង​ស្តុក​គ្រាប់​ធុន​តូច​ធំ ក្នុង​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៣ នៅ​ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ករណីផ្ទុះគ្រាប់ធុនធំតូច បណ្តាលឱ្យឆេះឃ្លាំងស្តុកគ្រាប់ ក្នុងទីបញ្ជាការយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ ពេលនេះសមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានហើយ ដោយសមត្ថកិច្ចជំនាញ បានចូល ដើម្បីបាញ់ទឹកពន្លត់អគ្គិសភ័យ ដែលកំពុងតែឆាបឆេះ ហើយឈានទៅគ្រប់គ្រងស្ថានការណ៍ ឱ្យមានលក្ខណៈប្រក្រតីឡើងវិញហើយ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីសមត្ថកិច្ចនៅកន្លែងកើតហេតុ ។

Read more: គ្រប់គ្រង​ស្ថានការណ៍​បាន​ហើយ ករណី​ផ្ទុះ​ឆេះ​ឃ្លាំង​ស្តុក​គ្រាប់​ធុន​តូច​ធំ...

មនុស្ស​២០​នាក់​ បាន​ស្លា.ប់​ក្នុង​ការ​ផ្ទុះ​គ្រាប់ ​នៅ​ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មនុស្ស២០នាក់ បានស្លា.ប់នៅក្នុងការផ្ទុះគ្រាប់ ដ៏លាន់លឺយ៉ាងខ្លាំង នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ នេះបើតាមការផុសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៧ ខែមេសានេះ ដែលបានសម្តែងពីការរន្ធត់ក្តុកក្តួលចំពោះហេតុការណ៍នេះ និងចូលរួមរំលែកទុក្ខដល់គ្រួសារ នៃជនរងគ្រោះ ។

Read more: មនុស្ស​២០​នាក់​ បាន​ស្លា.ប់​ក្នុង​ការ​ផ្ទុះ​គ្រាប់ ​នៅ​ខេត្តកំពង់ស្ពឺ

​ឃាត់​ក្រុម​កាំ.បិ.ត.​បុ័ងតោ​CKV​ឫស្សី​កែវ​វា.យ​កម្ទេច​ម៉ូតូ​ក្រុម​CID SSK​សែន​សុខ​ប្ល.ន់​​ស្លាក​លេខ

រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើងកាំបិតប៉័ងតោCKVឫស្សីកែវ៤នាក់ ក្នុងចំណោមបក្សពួកជាង១២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួនបាន បន្ទាប់ពីក្រុមទាំងនោះបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តិអំពើហឹង្សា(ប្រើកាំបិតបុ័ងតោកាប់ម៉ូតូប្លន់យកស្លាកលេខ)នៅតាមផ្លូវរថភ្លើង ក្នុងមូលដ្ឋាន សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានតែ២ថ្ងៃ។

Read more: ​ឃាត់​ក្រុម​កាំ.បិ.ត.​បុ័ងតោ​CKV​ឫស្សី​កែវ​វា.យ​កម្ទេច​ម៉ូតូ​ក្រុម​CID...

ចោរឆក់​កាបូប​អ្នក​ជិះ​ម៉ូតូ យក​លុយ​បានជាង​20​លានរៀល និង​ប្លា​ទី​ន​3​ជី​

ខេត្តព្រៃវែង ៖ ក្រុមចោរឆក់បានចេញធ្វើសកម្មភាពឆក់ប្លន់ក្រុមអាជីវករដែលកំពុងជិះម៉ូតូនៅតាមដងផ្លូវ បណ្តាលអោយជនរងគ្រោះដួលម៉ូតូរងរបួសយ៉ាងដំណំ ចំណែកក្រុមចោរឆក់យកបាន កាបូបរបស់ជនរងគ្រោះ រួចជិះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៤០នាទីល្ងាច ថ្ងៃទី២៦មេសា នៅលើកំណាត់ផ្លូវជាតិលេខ១១ ត្រង់ចំណុចមុខរោងម៉ាស៊ីនកិនស្រូវ គុយណេង ស្ថិតនៅភូមិពោរធ៍ចិនដាំ ឃុំស្វាយអន្ទ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

Read more: ចោរឆក់​កាបូប​អ្នក​ជិះ​ម៉ូតូ យក​លុយ​បានជាង​20​លានរៀល និង​ប្លា​ទី​ន​3​ជី​

កោះមាន់​បង្កក​ខូចគុណភាព ដឹក​ចេញពី​ឃ្លាំង​មួយ​នៅ​សង្កាត់​ឃ្មួ​ញ ត្រូវ​មន្ត្រី​ជំនាញ​បង្ក្រាប​បាន​ជាង​១​តោន

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១៥ និង១៥នាទីនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះឃាត់ចាប់ រួចធ្វើការត្រួតពិនិត្យជាក់ស្ដែង លើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅចំណុចជិតផ្សារធំថ្មី សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លើម៉ូតូកង់បីមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1GZ-5475 ក្រុមការងារបានពិនិត្យឃើញមាន កោះមាន់បង្កក ចំនួន ៧០កេសក្រដាស ស្មើនឹង ១,២៦០គីឡូក្រាម ។

Read more: កោះមាន់​បង្កក​ខូចគុណភាព ដឹក​ចេញពី​ឃ្លាំង​មួយ​នៅ​សង្កាត់​ឃ្មួ​ញ...

១ក្រុមប្រដាប់ដោយកាំភ្លើ.ងគ្រប់ដៃ ឡោម​ព័ទ្ធបុរស២នាក់ និងផ្ទុះអាវុ.ធ ផ្អើលស្ថានីយរថ​ភ្លេីង​បឹង​កក់

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៏បឋមបានឱ្យដឹងថា សមត្ថកិច្ចស្លៀកពាក់ស៊ីវិលមួយក្រុម បេីកប្រតិបត្តិការឃាត់បុរស២នាក់ និងផ្ទុះអាវុធមួយគ្រាប់ ផ្អើលសមត្ថកិច្ចកំពុងការពារការធ្វើ ដំណើរថ្នាក់ដឹកនាំចុះមកអន្តរាគមន៏ ។

Read more: ១ក្រុមប្រដាប់ដោយកាំភ្លើ.ងគ្រប់ដៃ ឡោម​ព័ទ្ធបុរស២នាក់ និងផ្ទុះអាវុ.ធ...

ចិន២ក្រុមបើកឆាកប្រយុ.ទ្ធមួយប្រាវ របួសធ្ងន់ស្រាល៣នាក់​

ខេត្តព្រះសីហនុ ៖ ឆាកប្រយុទ្ធរវាងជនជាតិចិននិងជនជាតិចិន២ក្រុមបានបង្កឱ្យមានអ្នករបួសធ្ងន់ដេកនៅនឹងកន្លែងកើតហេតុនិងខ្លះរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងអគារមួយកន្លែង នៅក្នុងកាសុីណូណានហៃ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

Read more: ចិន២ក្រុមបើកឆាកប្រយុ.ទ្ធមួយប្រាវ របួសធ្ងន់ស្រាល៣នាក់​

ជនដែលចូលកា.ប់.គេកំពុងស្រោចផ្កាក្នុង​ផ្ទះ បាន​សារភាព​​ថា«​មកពីគំ.នុំ»

ខេត្តកណ្តាល ៖ ក្រោយពីមានវីដេអូកាមេរ៉ាមួយថតបានពីសកម្មភាពជនម្នាក់កាន់កាំបិតចូលទៅកាប់បុរសម្នាក់ទៀតកំពុងស្រោចផ្កាក្នុងផ្ទះបណ្តាលឮសម្រែកឈឺផ្សារខ្លាំងៗ ។ ហើយបន្ទាប់ពីកាប់គេរួច ជនដែលអត់ពាក់អាវរូបនេះបានដើរចេញធ្វើព្រងើយ ។

Read more: ជនដែលចូលកា.ប់.គេកំពុងស្រោចផ្កាក្នុង​ផ្ទះ បាន​សារភាព​​ថា«​មកពីគំ.នុំ»

ឃាត់ខ្លួនប្រុសស្រី២នាក់ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿង​​ញៀ.ន ​និងដកហូតបាន​ជាង៦គីឡូ

ខេត្តបន្ទាយមានជ័យ ៖ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ករណីជួញដូរចែកចាយគ្រឿងញៀននិងបានដកហូតគ្រឿងញៀនទម្ងន់៦.៧៧៧,១១ក្រាមស្មើជាង៦គីឡូក្រាម ត្រូវបានបញ្ជូនសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

Read more: ឃាត់ខ្លួនប្រុសស្រី២នាក់ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿង​​ញៀ.ន ​និងដកហូតបាន​ជាង៦គីឡូ

ឃាត់ចាប់​ជើង​ជ្រូក និង​អណ្ដាត​ជ្រូក​បង្កក ​ខូចគុណភាព ជិត​៣​តោន ដឹក​ពី​ខេត្ត​ព្រះ​សីហ​នុ មក​ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១៥និង៣០នាទី នាថ្ងៃទី២២ មេសា ឆ្នាំ២០២៤ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម តាន់ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះប្រតិបត្តិការស្ទាក់ចាប់ ដោយធ្វើការត្រួតពិនិត្យជាក់ស្ដែង លើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅចំណុចលើផ្លូវវេងស្រេង ជិតស្តុបទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ឃាត់រថយន្តមួយគ្រឿង ម៉ាក HYUNDAI PORTER ពណ៌ខៀវ លាយស ជាប្រភេទរថយន្តដឹកទំនិញចំណុះ១.៥តោន ពាក់ស្លាកលេខកំពង់ស្ពឺ 2A-4135 ។

Read more: ឃាត់ចាប់​ជើង​ជ្រូក និង​អណ្ដាត​ជ្រូក​បង្កក ​ខូចគុណភាព ជិត​៣​តោន...

តុលាការ​សម្រេច​ឃុំខ្លួន​ក្រុម​ក្លែងបន្លំ​ជា​សង្ឃ ចំនួន​១៤​នាក់ ដាក់​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រុមជនក្លែងជា ចំនួន១៤នាក់ ដែលដើរបិណ្ឌបាត និងបន្លំចូលរួមក្នុងពិធីបុណ្យផ្សេងៗ នៅតាមបណ្ដាខេត្ដ-រាជធានី ត្រូវចៅក្រម សាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនហើយនៅថៃ្ងទី២២ ខែមេសា ឆ្នាំ២០២៤នេះ ក្រោយពីសមត្ថកិច្ចចាប់បកស្បង់ចីវរចេញភ្លាមៗ និងឃាត់ខ្លួន ។

Read more: តុលាការ​សម្រេច​ឃុំខ្លួន​ក្រុម​ក្លែងបន្លំ​ជា​សង្ឃ ចំនួន​១៤​នាក់...

មក​ដល់​ពេល​នេះ ឃា​.​តករ​សារភាព​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត ករណី​ចា​.​ក់​ស្ត្រី​ម្នាក់​ដល់​ក្នុងផ្ទះ

រាជធានីភ្នំពេញ ៖ ឃា.តករដែលចាក់សម្លាប់ស្ត្រីម្នាក់ដល់ក្នុងផ្ទះ រហូតដល់ស្លា.ប់រួចអារ.កសម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនស្លាប់ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅផ្ទះលេខ៣១ ផ្លូវ៣៦ បុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ បានបន្តសារភាពយ៉ាងស៊ីជម្រៅថែមទៀត នូវមូលហេតុ ដែលនាំឱ្យខ្លួន ផ្ទុះកំហឹងផ្ដាច់ជីវិតស្ត្រីរូបនោះ ។

Read more: មក​ដល់​ពេល​នេះ ឃា​.​តករ​សារភាព​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត...

ក្រោយ​ចូល​ឆ្នាំ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ ៤០​ករណី

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា រយៈពេល៥ថ្ងៃ ក្រោយចូលឆ្នាំ សមត្ថកិច្ចបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ៤០ករណី ក្នុងនោះបទល្មើសរំលោ.ភសេ.ពសន្ថវៈ មាន៥ករណី ។

Read more: ក្រោយ​ចូល​ឆ្នាំ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ ៤០​ករណី

មកដល់ពេលនេះ! ឃា.តករសារភាពកាន់តែស៊ីជម្រៅថែមទៀត ករណីចា.ក់ស្ត្រីម្នាក់ដល់ក្នុងផ្ទះ

រាជធានីភ្នំពេញ ៖ ឃាតករដែលចាក់សម្លាប់ស្ត្រីម្នាក់ដល់ក្នុងផ្ទះ រហូតដល់ស្លាប់រួចអារ.កសម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនស្លាប់កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅផ្ទះលេខ៣១ ផ្លូវ៣៦ បុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ បានបន្តសារភាពយ៉ាងស៊ីជម្រៅថែមទៀត នូវមូលហេតុដែលនាំឱ្យខ្លួនផ្ទុះកំហឹងផ្ដាច់ជីវិតស្ត្រីរូបនោះ។

Read more: មកដល់ពេលនេះ! ឃា.តករសារភាពកាន់តែស៊ីជម្រៅថែមទៀត ករណីចា.ក់ស្ត្រីម្នាក់ដល់ក្នុងផ្ទះ

ចាប់បានហើយ! ​ជនសង្ស័យ១ក្រុមកា.ប់ប្ល.ន់ជនបរទេសម្នាក់នៅក្រុងកំពត

ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងទទួលផែនព្រហ្មទណ្ឌបានឱ្យដឹងថា ក្រោយពេលទទួលបានព័ត៌មានថាមានករណីហិ.ង្សាទៅលើជនបរទេស និងដោយទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការខេត្តកម្លាំងការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងផ្ទាល់ដើម្បីចុះស្រាវជ្រាវមុខសញ្ញាខាងលើ។

Read more: ចាប់បានហើយ! ​ជនសង្ស័យ១ក្រុមកា.ប់ប្ល.ន់ជនបរទេសម្នាក់នៅក្រុងកំពត