រាជធានីភ្នំពេញ ៖ ស.ពស្ត្រីម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្តែតទឹកទន្លេសាប នៅក្រោមស្ពានជ្រោយចង្វារ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅគល់ស្ពានត្រើយខាងកើត ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
Read more: ប្រទះឃើញស.ពស្ត្រីម្នាក់ អណ្តែតទឹកទន្លេ ក្រោមស្ពានជ្រោយចង្វារ
ខេត្តពោធិ៍សាត់ ៖ ក្រុមក្មេងទំនើងចំនួន០៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី០៤ ដល់ទី៥ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីកាប់ទៅលើយុវជនម្នាក់ បណ្តាលឲ្យដាច់កដៃខាងឆ្វេង ។
Read more: ប៉ូលិសក្រុងពោធិ៍សាត់ បង្ក្រាបក្រុមក្មេងទំនើង០៦នាក់...
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងឪសថស្ថាន«ពន្លឺបឹងត្របែក» កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ករណីលក់ចែកចាយវ៉ាក់សាំងខុសច្បាប់ម៉ាក Abhayarab ដែលប្រើប្រាស់ដើម្បីការពារជំងឺឆ្កែឆ្កួត ។
Read more: សមត្ថកិច្ចបង្ក្រាបឪសថស្ថានមួយនៅបឹងត្របែក...
សៀមរាបៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាង ម៉ូតូ និង ម៉ូតូ បុកគ្នា ពេញ ទំហឹង បណ្តាលឱ្យស្លាប់២និងម្នាក់ទៀតរងរបួសធ្ងន់ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ មកម្លេះ ប៉ុន្តែសមត្ថកិច្ចទើបបញ្ជាក់ឱ្យដឹងនៅល្ងាចថ្ងៃទី០៧ ខែកញ្ញានេះ ។
Read more: ស្លាប់២របួសម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅបន្ទាយស្រី ខេត្តសៀមរាប
រតនគិរីៈ សុំប្រពន្ធទៅផឹកសុី រួចបាត់ខ្លួនមួយយប់ លុះដល់ម៉ោង ៨ព្រឹក ប្រពន្ធដើរ តាមរក ក៏ប្រទះឃើញសពប្ដី ដេកស្លាប់ នៅក្នុងចម្ការដំឡូង ក្រោយផ្ទះមិត្តភ័ក្ត្រ។
Read more: ទៅផឹកសុីបាត់មួយយប់ ព្រឹកឡើងប្រពន្ធ រកឃើញសព នៅក្នុងចម្ការដំឡូង...
ភ្នំពេញ ៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យចំនួនប្រាំនាក់ ពាក់ព័ន្ធបទល្មើសទទួលផល នៃបទល្មើស សរុបទឹកប្រាក់ប្រមាណ ១,៣លានដុល្លារអាមេរិក។ រូបភាពនៃការប្រព្រឹត្តបទល្មើសក្រុមជនសង្ស័យ ប្រើប្រាស់មធ្យោបាយប្រព័ន្ធធនាគារនៅកម្ពុជា ក្នុងការទទួលប្រាក់ហើយធ្វើការបម្លែងដោយផ្ទេរប្រាក់ចេញទៅ វិញ តាមប្រព័ន្ធរូបបិយប័ណ្ណអេឡិចត្រូនិក (Cryptocurrency) ។
Read more: សមត្ថកិច្ចចាប់ខ្លួនប្រាំនាក់ ពាក់ព័ន្ធបទល្មើសទទួលផល...
បាត់ដំបងៈ ក្រុមជាងកាយដីដាក់លូ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌ ធុនធ្ងន់ មិនទាន់ផ្ទុះជិត ៥០ គ្រាប់ ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង។
Read more: កាយដីដាក់លូ ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជិត ៥០ គ្រាប់ ក្នុងក្រុងបាត់ដំបង
ដោយៈ ចាន់តូ / ភ្នំពេញ៖ រថយន្តមួយគ្រឿង បានបើករេចង្កូតពេញផ្លូវទៅបុកទង្គិចជាមួយម៉ូតូបណ្តាលឱ្យភាគីខាងម៉ូតូស្លាប់ម្នាក់និងរងរបួសធ្ងន់ពីនាក់ កាលពីវេលាម៉ោងជាង ១១យប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខផ្សារពិភពថ្មី កំបូល ដែលស្ថិតនៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
Read more: រថយន្តនិងម៉ូតូបុកទង្គិចគ្នា៖ស្លាប់ម្នាក់និងរងរបួសធ្ងន់ពីរនាក់
ដោយៈចាន់តូ / ភ្នំពេញ៖ ស្ត្រីម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីមានអគ្គិភ័យ ឆេះផ្ទះមួយខ្នងសង់អំពីឈើនិងថ្មខាងក្រោម។ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង ១និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
Read more: ឆ្លងចរន្តអគ្គិសនីឆេះផ្ទះអស់មួយខ្នង បណ្ដាលឱ្យស្ត្រីពិការជើងម្នាក់បាត់បង់ជីវិត
ដោយៈ ចាន់តូ / ភ្នំពេញ៖ បុរសម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូសង្ស័យបើក បញ្ច្រាសទិស ពីផ្លូវជាតិលេខ៣ ឡើងមកលើស្ពានអាកាសចោមចៅ ត្រូវបានបុកគ្នា យ៉ាងពេញទំហឹង ជាមួយនឹងរថយន្ត toyota prius បណ្ដលឱ្យអ្នកបើកម៉ូតូ ប៉ើងធ្លាក់ពីលើស្ពានអាកាស កាលវេលាម៉ោង ១០និង៤៥នាទី យប់ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចលើស្ពានអាកាសចោមចៅ ស្ថិតនៅក្នុងសង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
Read more: រថយន្ត បុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ ធ្លាក់ពីលើស្ពានអាកាសស្លាប់
ដោយ: សុខុម / ស្ទឹងត្រែង ៖ វត្ថុតាងបទល្មើសគ្រឿងញៀនជាង ១៤ គីឡូក្រាម ដែលតុលាការ បានធ្វើការជំនុំជម្រះក្តីរួចរាល់ជាស្ថាពរ បានធ្វើពិធីដុតបំផ្លាញចោល នៅថ្ងៃរៀបចំពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើឡើងនៅខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៣ ក្រោមប្រធានបទ “អ្វីៗដើម្បីប្រជាជន ជាចម្បង បញ្ឈប់ការរើសអើង និងការមាក់ងាយអ្នកគ្រឿងញៀន ពង្រឹងការងារ អប់រំបង្ការ”។
Read more: ព្រឹកថ្ងៃនេះ ដុតបំផ្លាញចោលគ្រឿងញៀន ជាង ១៤ គីឡូក្រាម
ដោយ: មុនីរ័ត្ន/ភ្នំពេញ: ករណីរំដោះទណ្ឌិតនៅខេត្តសៀមរាប តំណាងអយ្យការបានបើកការស៊ើបសួរលើជនសង្ស័យចំនួន ១១នាក់ និងចោទប្រកាន់ចំនួន ៧ បទល្មើសរួមមាន ៖ រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ សមគំនិតក្នុងអំពើលួចរត់មានស្ថានទម្ងន់ទោស រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ចូលរួមក្នុងក្រុមជនប្រដាប់អាវុធ ចាប់ឃុំឃាំង និង បង្ខាំងមនុស្សដោយខុសច្បាប់ រៀបចំចាត់តាំងក្រុមជនប្រដាប់ អាវុធ ,ផ្តើមគំនិតក្នុងអំពើ ចាប់ ឃុំឃាំង និងបង្ខាំងមនុស្ស ដោយខុសច្បាប់។
ដោយ:សុវណ្ណ/រតនគិរី: អធិការនគរបាលក្រុងបានលុងខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី២៩ខែសីហានេះបានបញ្ជូនជនសង្ស័យចំនួនប្រាំនាក់រួមនិងវត្ថុតាងមួយចំនួនទៅសាលាដំបូងខេត្តរតនគិរី។
Read more: បញ្ជូនខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនប្រាំនាក់ទៅសាលាដំបូងខេត្តរតនគិរី
ដោយ:ទេពកង្រី/កំពង់ឆ្នាំង:គ្រឿងញៀនចំនួន ជាង ៤ ៧៦៧គីឡូ ដែលសមត្ថកិច្ចខេត្តកំពង់ឆ្នាំងបង្ក្រាបបាននៅក្នុងឆ្នាំ២០២២ ត្រូវបានរដ្ឋ បាលខេត្តកំពង់ឆ្នាំង សហការជាមួយសា លាដំបូងខេត្ត និងអយ្យការអមសាលាដំ បូងខេត្តកំពង់ឆ្នាំង ធ្វើពិធីដុតកម្ទេចចោលនៅព្រឹកថ្ងៃទី២៩ ខែសីហាឆ្នាំ២០២៣នៅ ក្នុងទីលានចាក់សម្រាម ស្ថិតក្នុងភូមិត្រពាំ ងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ក្រោមអធិ បតីភាព លោក កេង សុម៉ារិទ្ធ រដ្ឋលេ ខាធិការក្រសួងយុត្តិធម៌ និងនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការរដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿ ងញៀន។
Read more: គ្រឿងញៀនជាងបួនតោនត្រូវបានដុតកម្ទេចនៅទីលានចាក់សម្រាមខេត្តកំពង់ឆ្នាំង
ដោយៈ ចាន់តូ / ភ្នំពេញៈ យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងពីរនាក់ទៀត របួសធ្ងន់ស្រាល បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នា បើកផ្លូវឱ្យឡានពេទ្យ ទាំងបញ្ច្រាសទិស ជ្រុលទៅបុក រថយន្ត Lexus LX570 ចំពីមុខពេញទំហឹង កាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខរោងចក្រផលិតទឹកស្អាតនិរោធ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
Read more: ជិះម៉ូតូឌុបគ្នាបញ្ច្រាសទិស នាំមុខឱ្យឡានពេទ្យបុករថយន្ត បណ្ដាលឱ្យស្លាប់ ១នាក់...
ដោយៈ ចាន់តូ / ភ្នំពេញៈ យុវតីម្នាក់ ជានិស្សិតឆ្នាំទី៣ ផ្នែកព័ត៌មានវិទ្យា បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូ ត្រូវរថយន្តឡង់គ្រូសស័រ បុកបណ្ដាលឱ្យ ដួល ហើយក៏ត្រូវរថយន្តកិន កាលពីវេលាម៉ោង ៦:៤០នាទី ល្ងាចថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវ ៣៧១ សូឡា ក្នុងសង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដោយៈតារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៣ នេះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិ ត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្ម ករ និយោជិត តាមរោងចក្រសហគ្រា សចំនួន១៨,០០០នាក់នៅតំបន់ព្រៃស្ពឺខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេ ញ។
Read more: ព្រឹកនេះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល...
ខេត្តព្រះសីហនុ ៖ កម្លាំងសមត្យកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនឹងកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយករណីនៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ស្ថិតនៅចំណុចសណ្ឋាគារ ស៊ីងសាវ័ន ជាន់ទី២៧ បន្ទប់លេខ ២៧០៥ ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
Read more: ចាប់ចិន០៤នាក់ នៅសណ្ឋាគារ ស៊ីង សាវ័ន ក្រុងព្រះសីហនុ រឹបអូសសារធាតុញៀន...
ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីកាន់កាប់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធខុសច្បាប់ ។
Read more: ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ករណីគ្រឿងញៀ.ន និងកាន់កា.ប់អាវុធខុសច្បាប់
ខេត្តស្វាយរៀង ៖ កម្លាំងជំនាញគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមបានចំនួន១០នាក់ និងថ្នាំញៀនជាង៣គីឡូ ក្រាម បញ្ជូនទៅតុលាការខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ស្ទឹងត្រែង៖ ក្រុមអភិរក្សការពារត្រីមេឃពូជ នៅតំបន់វារីអគ្គិសនីសេសាន ក្រោមពីរ កំពុងព្រួយបារម្ភ ពីការសំឡុតគំរាម ពីសំណាក់ជនលាក់មុខ នៅពីក្រោយអ្នក ប្រព្រឹត្តបទល្មើសនេសាទ ខុសច្បាប់ ក្នុងរដូវហាមឃាត់។
Read more: មន្ត្រីជំនាញ តាមរកមុខអ្នកអន្តរាគមន៍បទល្មើសនេសាទ នៅវារីអគ្គិសនីសេសានក្រោម២