ខេត្តព្រះសីហនុ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ឃាត់ខ្លួនជនសង្ស័យ១១នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ) និងកំហែងយក (ប្លន់ម៉ូតូ) ។
Read more: ឃាត់ខ្លួនជនសង្ស័យ១១នាក់ ពាក់ព័ន្ធឆក់ទូរសព្ទ និងកំហែងប្លន់យកម៉ូតូ...
រាជធានីភ្នំពេញ ៖ កោះសន្តិភាពសូមលើកយកមកផ្សាយទាំងស្រុង សុំមិនអត្ថាធិប្បាយបន្ថែមឡើយ ៖ សេចក្តីបំភ្លឺ ករណីបុរសម្នាក់កើតទុកមិនសុខចិត្តថា ខ្លួនមិនបានទទួលទានគ្រឿងស្រវឹង បែរជាមន្ត្រីជំនាញចរាចរណ៍ធ្វើតេស្តលទ្ធផលជាតិស្រវឹង ០.៣៣mg/L ផាកពិន័យប្រាក់៤០ម៉ឺនរៀល នៅខណ្ឌព្រែកព្នៅ នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកុម្ភៈឆ្នាំ២០២៤ ។
Read more: សេចក្តីបំភ្លឺ ករណីបុរសម្នាក់កើតទុកមិនសុខចិត្តថា...
រាជធានីភ្នំពេញ ៖ អនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១និង៤០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់ជំនាញ ធ្វើការបង្ក្រាបករណី ជួញដូររក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀ.ន នៅ២គោលដៅផ្សេងគ្នា ។
Read more: បង្ក្រាប២គោលដៅផ្សេងគ្នា រឹបអូសថ្នាំញៀ.នប្រភេទគ្រវីជាង២គីឡូ
ខេត្តកោះកុង ៖ ករណីអេស្កាវាទ័រកិនពលរដ្ឋនៅខេត្តកោះកុងស្លាប់ភ្លាមៗ គ្រាន់តែគ្នាទៅការពារដីរបស់ខ្លួននោះ គឺជាព័ត៌មានក្លែងក្លាយ មិនមែនមកពីការតវ៉ាដីធ្លីឡើយ ។
Read more: អាជ្ញាធរស្រុកបូទុមសាគរ បំភ្លឺករណីពលរដ្ឋម្នា.ក់ ត្រូវអេស្កាវាទ័រ...
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ជាជនជាតិវៀតណាម ចំនួន០៤នាក់ (ស្រី០១នាក់) និងរឹបអូសវត្ថុតាង រួមមានអាវុធខ្លីចំនួន០៣ដើម និងគ្រឿងញៀនមួយចំនួនធំ នៅក្រុងបាវិត ។
Read more: ឃាត់ខ្លួនវៀតណាម ៤នាក់ ករណីគ្រឿងញៀ.ន និងកាន់កា.ប់អាវុធខុសច្បាប់...
ខេត្តស្ទឹងត្រែង ៖ ក្រុមបះបោរ នៃសកម្មភាពកាប់រានព្រៃ ទន្ទ្រានយកដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ បានកែនកម្លាំងបក្ខពួកទៅរំដោះជនសង្ស័យ ២នាក់ ពីរង្វង់ដៃសមត្ថកិច្ច ខណៈដែលចុះទៅបង្ក្រាបមុខសញ្ញាពាក់ព័ន្ធ ក្នុងការកាប់រានព្រៃ ក្នុងតំបន់ឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង (អតីតរបៀងអភិរក្សជីវៈចម្រុះប្រពន្ធ័តំបន់ការពារធម្មជាតិ) ស្ថិតក្នុងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
Read more: ក្រុមបះបោរ ក្នុងសកម្មភាពកា.ប់រានព្រៃទន្ទ្រានយកដី...
ខេត្តព្រៃវែង ៖ នៅវេលាម៉ោង១៣និង៤៥នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង បានឃាត់ចាប់រថយន្ត១គ្រឿង ម៉ាក Ssang Yong ជាប្រភេទរថយន្តដឹកអ្នកដំណើរ ចំណុះ១៥កៅអី ស្លាកលេខភ្នំពេញ 2L-7845 ពណ៌ស ដឹកស៊ុតមាន់ និងស៊ុតទាចំនួន ២៤,០០០គ្រាប់ ឃាត់នៅភូមិឃ្លាំង ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
Read more: មន្ត្រីជំនាញ ឃាត់រថយន្ត១គ្រឿង ដឹកស៊ុតមាន់ទា ២៤,០០០គ្រាប់ ពីវៀងណាម...
ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ភឿន ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាព វាយកាប់ចាក់គ្នា កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុងមួយកន្លែង ក្បែរវត្តស្រះត្រា ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កន្លងទៅ ។
Read more: នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនអ្នកលេងកាំបិតធំ ២នាក់...
រាជធានីភ្នំពេញ៖ ជនសង្ស័យឆក់ជនជាតិបរទេសយ៉ាងសកម្មភាពចំនួន៤នាក់ ត្រូវបានអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ធ្វើសន្និសិទកាសែតបង្ហាញមុខ ជាសាធារណៈកាលពីវេលាថ្ងៃត្រង់ ទី២៧ ខែកុម្ភៈឆ្នាំ ២០២៤នេះ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវីធី ។
Read more: ស្នងការនគរបាលរាជធានីបង្ហាញមុខជនសង្ស័យ៤នាក់ឆ.ក់ជនបរទេសយ៉ាងសកម្ម
រាជធានីភ្នំពេញ ៖ បុរសម្នាក់ ជាជនបរទេសទួរគី ត្រូវបានប្រជាពលរដ្ឋក្នុងភូមិ ព្រួតគ្នាវាយម្នាក់មួយដៃមួយជើង បណ្តាលឲ្យស្លា.ប់នៅបន្ទប់ជួល ខណៈពេលជនបរទេសរូបនោះ អង្គុយជក់បារីនៅលើបន្ទប់ហើយទម្លាក់ចានមកក្រោម ត្រូវបុរសជាម្ចាស់ផ្ទះ ដែលកំពុងអង្គុយផឹកស៊ី នៅខាងក្រោមនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន០៦នាក់ ។
ខេត្តស្ទឹងត្រែង ៖ ប៉ូលិសខេត្តស្ទឹងត្រែង បានប្រគល់រថយន្ត សាំងយ៉ុងដឹកឈើ ចំនួន២គ្រឿង ដែលបានចាប់ កាលពីយប់ថ្ងៃទី២០ កុម្ភៈ២០២៤ ឱ្យទៅមេព្រៃហើយ នៅព្រឹកថ្ងៃទី២៦ កុម្ភៈនេះ ។
Read more: ប៉ូលិសប្រគល់រថយន្តដឹកឈើ ២គ្រឿង ឲ្យមេព្រៃនៅថ្ងៃនេះ...
រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចបានបា.ញ់ចំនួន៣គ្រាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក្នុងប្រតិបត្តិការតាមចាប់ជនសង្ស័យ៣នាក់ ដែលព្យាយាមរត់គេចរហូតឃាត់បានសម្រេច ។
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអនុរក្សពន្ធនាគារខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួន ក្រោយរកឃើញគ្រឿងញៀ.ន១១កញ្ចប់ ពេលចូលសួរសុខទុក្ខទណ្ឌិត។
Read more: ហ៊ានដល់ម៉្លឹង! ចូលសួរសុខទុក្ខ បែរជាលា.ក់ថ្នាំញៀ.នយកទៅឱ្យទណ្ឌិត...
រាជធានីភ្នំពេញ ៖ តាមព័ត៌មានបឋមបានឱ្យដឹងថា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ.ន កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញមុខឈ្មួញគ្រឿងញៀ.នចំនួន៣នាក់ ជាជនជាតិចិន ដែលបានប្រព្រឹត្តបទ ល្មើសនៅរាជធានីភ្នំពេញ និងថ្នាំញៀនប្រមាណជាង១៦គីឡូក្រាម ។
Read more: ចិន៣នាក់ ជួញដូរថ្នាំញៀ.នប្រភេទគ្រវីជាង១០គីឡូ ត្រូវចាប់ខ្លួន
រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ ពាក់ព័ន្ធករណីជិះកង់ចូលទៅលូចម៉ូតូ នៅកន្លែងផ្ញើកង់ម៉ូតូរបស់មន្ទីរពេទ្យបង្អែកចតុមុខ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ។
Read more: ប្រុសស្រី៣នាក់ ជិះកង់មកលួ.ចម៉ូតូនៅកន្លែងផ្ញើកង់ម៉ូតូក្នុងពេទ្យបង្អែកចតុមុខ...
រាជធានីភ្នំពេញ ៖ អនុវត្តតាមបញ្ជាដឹកនាំរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេ ញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា លោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាឆក់ (លួចមានស្ថានទម្ងន់ទោស) ទ្រព្យសម្បត្តិប្រជាពលរដ្ឋសកម្ម នៅក្នុងរាជធានីភ្នំពេញចំនួន ៤នាក់ និងដកហូតវត្ថុតាងម៉ូតូចំនួន១គ្រឿង រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
Read more: ឃាត់ខ្លួន៤នាក់ បញ្ជូនទៅតុលាការ ជាមុខសញ្ញាឆក់យ៉ាងសកម្មនៅក្រុងភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោរប្រុសស្រី ចំនួន៣នាក់ ពាក់ព័ន្ធករណីជិះកង់ចូលទៅលូចម៉ូតូ នៅកន្លែងផ្ញើកង់ម៉ូតូរបស់មន្ទីរ ពេទ្យបង្អែកចតុមុខ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានកម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនទៅសាលាដំបូងរាជធានភ្នំពេញ ។
Read more: ចាប់ចោរប្រុសស្រី ៣នាក់ បញ្ជូនទៅតុលាការ ករណីជិះកង់ទៅលួចម៉ូតូ...
រាជធានីភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ ឆាបឆេះដេប៉ូលក់ឈើគ្រប់ប្រភេទមួយកន្លែង នៅវេលាម៉ោង០៩និង១០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចដេប៉ូ«ជូលី»លក់ឈើគ្រប់ប្រភេទ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
Read more: ឆ្លងចរន្តអគ្គិសនី ឆាបឆេះដេប៉ូលក់ឈើមួយកន្លែង នៅខណ្ឌចំការមន
ខេត្តបាត់ដំបង ៖ បុរសពីរនាក់ត្រូវជនមិនស្គាល់មុខមួយក្រុមជិះម៉ូតូតាមទៅកាប់ពីក្រោយ បណ្ដាលឲ្យរងរបួសទាំងពីរនាក់ពេលកំពុងដើរតាមផ្លូវ កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ កុម្ភៈ នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
Read more: បុរស២នាក់ត្រូវជន៥នាក់ជិះម៉ូតូតាមកា.ប់រ.យះក្បា.ល...
រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី២នាក់ បានធ្វើសកម្មភាព ឆ្កឹះសោទ្វាររបងផ្ទះមួយកន្លែង ចូលលួចទ្រព្យសម្បត្តិ ប៉ុន្តែលួចយកបានតែកុំព្យូទ័រលេបថប ១គ្រឿងតែប៉ុណ្ណោះ បន្ទាប់មកបាននាំគ្នាគេចខ្លួនបាត់។ លុះគេចខ្លួនបានរយៈពេល២ថ្ងៃក្រោយមកត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវឃើញ និងតាមចាប់ខ្លួនដល់ក្នុងបន្ទប់ជួល ដែលអ្នកទាំង២ កំពុងស្នាក់នៅតែម្ដង ។
Read more: គូស្នេហ៍ប្រុសស្រី នាំគ្នាទៅឆ្កឹះសោទ្វារផ្ទះលួចទ្រព្យសម្បត្តិអ្នកដទៃ...
ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចាត់វិធានការជាបន្ទាន់ ក្រោយចុះទប់ស្កាត់សកម្មភាពចាក់ថ្ម រំលោភចូលផ្ទៃទន្លេមេគង្គ ដោយខុសច្បាប់ របស់បុគ្គលមួយរូប ប្រុងយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
Read more: អាជ្ញាធរខេត្តកំពង់ចាម ចុះទប់ស្កាត់ និងចាត់វិធានលើបុគ្គលម្នាក់...