Social Network

ចងកសម្លាប់ខ្លួន ព្រោះគ្មាន​ លុយសងធនាគារ

ស្វាយរៀង៖ ស្ត្រីម្នាក់ បានសម្រេចចិត្ត ចងកសំលាប់ខ្លួន ដោយសារជំពាក់ប្រាក់ ធនាគារឯក ជនច្រើនពេក គ្មានលទ្ធភាព ក្នុងការបង់លុយសង នៅម៉ោង ៣៖៤៥នាទី រសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅភូមិតាជៃ ឃុំកំពង់ចំទ្បង ស្រុកស្វាយជ្រំ។ មន្រ្តីនគរបាលប៉ុស្តិ៍កំពង់ចំទ្បង បានអោយដឹងថា ជនរងគ្រោះឈ្មោះ ខៀវ ភារៈ ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិតាជៃ ឃុំកំពង់ចំទ្បង ស្រុកស្វាយជ្រំ។

មន្រ្តីនគរបាល បានបន្តទៀតថា ស្រ្តីរងគ្រោះ បានដាច់ចិត្តចងក សម្លាប់ខ្លួន ព្រោះដោយសារជំពាក់ប្រាក់ធនាគារ ឯកជនច្រើនពេក គ្មានលទ្ធភាពសងលុយ ទើបសម្រេចចិត្ត ធ្វើបែបនេះតែម្តង។ អ្នកភូមិបានឲ្យដឹងថា ស្រ្តីរងគ្រោះគ្មានមុខរបរពិតនោះទេ ខណៈខ្ចីលុយពីធនាគារ ហើយមិនបានយកទៅរកស៊ីអ្វីទេ ដល់ខែបង់លុយ ធនាគារ គ្មានលទ្ធភាពបង់ ក៏បង្ខំចិត្ត ទៅខ្ចីធនាគារឯកជនផ្សេងទៀត មកបង់ យូៗទៅរកខ្ចីលែងបាន ត្រូវធនាគាររឹបអូសផ្ទះសំបែងដីធ្លីអស់ ក៏សម្រេចចិត្តគិតខ្លី ធ្វើអត្តឃាតចងក សម្លាប់ខ្លួនឯងបញ្ចប់ជីវិត។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក៏បាន អំពាវនាវដល់ អាជ្ញាធរមូលដ្ឋាន សូមមេត្តាពិនិត្យដល់ លទ្ធភាពពលរដ្ឋផង មុននិងចុះហត្ថលេខា ឲ្យពលរដ្ឋខ្ចីលុយពីធនាគារ ជៀវវាងគ្មានលទ្ធភាពសងវិញ អាចនិងគេរឹបអូសដីធ្លី ផ្ទះសំបែង៕

ដកស្រង់ពី៖ ដើមអម្ពិល