Social Network

អាជ្ញាធរខណ្ឌដូនពេញ និងសហជីពប៉ះទង្គិចគ្នា បង្កឲ្យរបួសធ្ងន់ស្រាល ២នាក់

ភ្នំពេញ៖ មន្រ្តីសម្ព័ន្ធសហជីព ចលនាកម្មករលោក ព្រាប សុវណ្ណ បានថ្លែងឲ្យដឹង នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ នេះថា កម្លាំងសមត្ថកិច្ច ខណ្ឌដូនពេញ បានប៉ះទង្គិច គ្នាមួយប្រាវ ជាមួយក្រុមកម្មករ និងក្រុមសហជីព បណ្ដាលឲ្យមនុស្ស ២នាក់រងរបួស ធ្ងន់ និងស្រាល នៅក្បែររង្វង់មូល សម្ដេចសង្ឃរាជ្យ ជូន ណាត ។

លោក ព្រាប សុវណ្ណ បានថ្លែងប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ថា ក្រុមសហជីព កំពុងតែរៀបចំ សន្និសីទ កាសែតសុខៗ ទាក់ទងទៅ នឹងការអនុម័ត សេចក្ដីព្រាងច្បាប់ សហជីព ស្រាប់តែសមត្ថកច្ច មកវាយដំលើ ក្រុមកម្មករ ក៏ដូចជាសមាជិក សហជីព បណ្ដាលឲ្យ មន្រ្តីសហជីពម្នាក់ ឈ្មោះចិត្ររបួសធ្ងន់ និងម្នាក់ទៀត ឈ្មោះឧត្តម រងរបួសធ្ងន់ស្រាល ដែលពួកគេ ជាសមាជិក សហជីពចលនាកម្មករ ៕

ដកស្រកពី៖ដើមអម្ពិល