Social Network

ជនសង្ស័យ៦នាក់ត្រូវបានសមត្ថកិច្ចអធិការក្រុងស្ទឹងសែនឃាត់ខ្លួនពីបទឆបោកតាមបណ្តឹងប្រជាពលរដ្ឋ

 កំពង់ធំៈ ប្រជាពលរដ្ឋ ៣៣គ្រួសារ ចំនួន ២ភូមិ ស្ថិតនៅក្នុង ខេត្តកំពង់ធំ បានចាញ់បោក មនុស្ស ៦នាក់ ក្លែងបន្លំជាបុគ្គលិក អង្គការ ដើរផ្សព្វផ្សាយ លក់ផ្ទាំងសូឡា ក្រោយពីប្រជាពលរដ្ឋ ដឹងថា ជាឧបាយកលបោក ប្រាស់របស់ ក្រុមទាំងនេះ ទើបប្តឹងឲ្យសមត្ថកិច្ច ឃាត់ខ្លួន តាមបញ្ជា របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ធំ កាលពីវេលា ម៉ោង ៨.២០នាទី យប់ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៦ ។

តាមការអោយ ដឹងពីលោក ញ៉ែម ឈុនលី អធិការក្រុង ស្ទឹងសែន បានឲ្យដឹងថា មុនពេលឃាត់ ខ្លួនជនសង្ស័យទាំង ៦នាក់នេះ លោកបានទទួល ព័ត៌មានពីប្រជាពលរដ្ឋ ចំនួន ២ភូមិ ក្នុងនោះ មានភូមិ មហ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងភូមិរលួស សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលត្រូវបានរាយការ តាមរយះប៉ុស្តិ៍រដ្ឋបាល ថាមានមនុស្ស ៦នាក់ បានអែបអាងថា ខ្លួនជាបុគ្គលិក អង្គការ មកឆបោក ប្រជាពលរដ្ឋ ទើបបានសុំ យោបល់ ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាឲ្យទៅនាំខ្លួនជន សង្ស័យទាំង ៦នាក់ ពីផ្ទះសំណាក់ ពន្លឺថ្មី ស្ថិតនៅក្នុងក្រុង ស្ទឹងសែន ដើម្បីមកសួរនាំ លុះក្រោយមក ក៏បានឃាត់ខ្លួន នៅអធិការតែម្តង ។

ប្រជាពលរដ្ឋ បានឲ្យដឹងថា ប្រជាពលរដ្ឋ រងគ្រោះចំនួន ៣៣គ្រួសារ ក្នុងនោះភូមិ មហ ១៧គ្រួសារ និងភូមិ រលួស ១៦គ្រួសារ ដែលបានបង់លុយ ឲ្យទៅក្រុមឆបោក ក្នុងមួយគ្រួសារ  ១០០ដុល្លា សម្រាប់ការបំពាក់ផ្ទាំង សូឡា លោក ជេត ជាក់ មេភូមិរលួស បានឲ្យដឹងថា មុនពេលចាញ់បោក ក្រុមខិលខូចទាំងនេះ បានមកទំនាក់ទំនង ជាមួយមេភូមិ ដើម្បីឲ្យ មេភូមិហៅ ប្រជាពលរដ្ឋ ចូលមកប្រជុំ ដោយបាន អះអាងថា ការចុះមកនេះគឺ មកជួយប្រជាពលរដ្ឋ ដែលចង់បានភ្លើង អគ្គិសនី និងឲ្យបំពាក់ ផ្ទាំងសូឡា បង់រំលួស រយះពេល ៤ឆ្នាំ តែត្រូវបង់មុន ១០០ដុល្លា ក្នុងនោះអង្គការ មានផ្តល់ប្រាក់កំច្ចី ជូនប្រជាពលរដ្ឋ អាចខ្ចីបានក្នុង មួយគ្រួសារ ១លានរៀល ប្រជាពលរដ្ឋ សរុប ២ភូមិ បានប្រគល់លុយឲ្យ  ខ្លះខ្ចីចងការគេខណៈ ចង់បានផ្ទាំងសូឡា តែក្រោយពីក្រុម ឆបោកប្រមូលប្រាក់ ពីប្រជាពលរដ្ឋបាន ក៏ប្រាប់ ប្រជាពលរដ្ឋថា ដាំបាយឲ្យច្រើនទៅ ពួកខ្ញុំទៅទិញម្ហូប ក៏នាំគ្នារំដោះគ្នា ចេញមកក្រៅភូមិ ឲ្យម្នាក់នៅជាមួយ ប្រជាពលរដ្ឋជាថ្នូរ តែបែកការ ពីភូមិ មហ ដែលប៉ុស្តិ៍រាយការមកថាជា ករណីឆបោកដូចគ្នា មេភូមិក៏រាយការ ទៅប៉ុស្តិ៍រដ្ឋបាល ចំណែកមនុស្ស ម្នាក់ដែលត្រូវបានគេចាត់ ឲ្យអោយនៅ ជាថ្នូរ បានលឺមេភូមិនិយាយ ទូរស័ព្ទទៅប៉ុស្តិ៍រដ្ឋបបាល ក៏ឡើងម៉ូតូជិះរត់ ហើយក៍នាំគ្នាបិទទូសព័្ទ ក្រោយមក សមត្ថកិច្ចក៍តាមប្រម៉ាញ់ បានទាំងក្រុម ជនទាំងនេះ ដើរធ្វើសកម្មភាព គ្រប់ខេត្ត ក្រុង ប្រជាពលរដ្ឋ បានសំណូមពរ ឲ្យសមត្ថកិច្ចដាក់ទោស ឲ្យធ្ងន់ និងរឹតបន្តឹងច្បាប់ ចាប់ជនខិល ខូចទាំងនេះ កុំឲ្យដើរបោក ប្រាស់គេ ទៀត ។

ជនសង្ស័យទាំង ៦នាក់ ទី១ឈ្មោះ ស្មាន ស៊ុលគីភ្លី អាយុ៣៦ឆ្នាំ រស់នៅភូមិ ព្រែកស្តី លលកស ខេត្តពោធិសាត់ ទី២ យ៉ើ រ៉ូហ្វា អាយុ៣០ឆ្នាំ ភូមិទលងោក ឃុំកំពង់លួង ខេត្តកណ្តាល ទី៣ ឡោះ ម៉ាត់លី ៣៦ឆ្នាំ ភូមិទលងោក ឃុំកំពង់លួង ខេត្តកណ្តាល ទី៤ សុះ រសេត ប្រុស អាយុ ៤១ឆ្នាំ ភូមិវិហារសំបូរ ខេត្តត្បូងឃ្មុំ ទី៥ ឡោះ រ៉យ៉ា ប្រុស២៧ឆ្នាំ ភូមិឡឥដ្ឋ ឃុំព្រែកព្រះស្តេច ខេត្តបាត់ដំបង ទី៦ ឈ្មោះ ជា ណាវី ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិក្តុល ឃុំ ក្រាំងស្តារ ខេត្តកំពង់ឆ្នាំ ជាមួយនិងវត្ថុតាងមាន ម៉ូតូ ៤គ្រឿង ទូរស័ព្ទ ៨គ្រឿង ។ តាមការឲ្យដឹងពី សមត្ថកិច្ចក្រោយ ពីធ្វើកាតសាកសួរ ជនសង្ស័យទាំង ៦នាក់ បានសារភាពថា ក្រុមបក្សពួក របស់ខ្លួនពិតជា ធ្វើសកម្មភាពឆបោក ប្រជាពលរដ្ឋ ពិតមែន ទើបបានកសាង សំណុំរឿងបញ្ជូនទៅកាន់ តុលាការនៅ ព្រឹកថ្ងៃទី ១៩ ខែមិនា ឆ្នាំ ២០១៦នេះ ៕