Social Network

២២មីនា ប៉ូលីសចរាចរណ៍ ឃាត់ខ្លួន អ្នកបើកបរ ជាង៣០០នាក់

ភ្នំពេញ៖ កំលាំងមានសមត្ថកិច្ច បានធ្វើការត្រួតពិនិត្យ រយ:ពេល ៤៥លើក ដោយបានឃាត់ អ្នកបើកបរយានយន្តចំនួន ៣១២ នាក់ ក្នុងនោះអ្នកបើកបរ រថយន្តចំនួន ៧៧នាក់ ស្រី ២ នាក់ និងអ្នកបើកបរម៉ូតូចំនួន ២៣៥ នាក់ នាថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៦ ម្សិលមិញ។

យោងតាមរបាយការណ៍ ពីអគ្គស្នងកាងនគរបាលជាតិ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦បានឲ្យដឹងថា យានយន្ត ដែលបានធ្វើការ ត្រួតពិនិត្យមាន ចំនួន ៨៩៩ គ្រឿង, ម៉ូតូចំនួន ៥៥៩ គ្រឿង , រថយន្ត ៣៤០ គ្រឿងយានយន្តដែលបាន ចេញប័ណ្ណពិន័យ បទល្មើស មានចំនួន ២៨៨ គ្រឿង , ម៉ូតូ២៣៦ គ្រឿង រថយន្ត ៥២ គ្រឿង។ អប់រំអ្នកបើកបរ ដែលមានអត្រាជាតិ ស្រវឹងក្រោម០,២៥ ចំនួន ២ នាក់ ,ម៉ូតូចំនួន ២ គ្រឿងពិន័យអ្នកបើកបរ ដែលមានអត្រាជាតិ ស្រវឹង ចាប់ពី០,២៥ ដល់០,៣៩ មីលីក្រាម ៥ នាក់,ម៉ូតូចំនួន ៤ គ្រឿង, រថយន្តចំនួន ១ គ្រឿង ឃាត់អ្នកបើកបរស្រវឹងចំនួន ៩ នាក់ អ្នកបើកម៉ូតូ ៨នាក់ ( ០,៤៩ ដល់១,០១ MgL/ខ្យល់ )អ្នកបើករថយន្ត ១នាក់(០,៥៨ MgL/ ខ្យល់ )៕

  ដកស្រង់ពី៖ ដើមអម្ពិល