បណ្តាញសង្គម

យន្តហោះខ្នាតធំ C919 ​ផលិតដោយ​ចិន​ «ទទួលជោគជ័យ លើការ​ហោះសាកល្បង មួយគ្រឿងថ្មីទៀត»

(សៀងហៃ)៖ ទីបំផុតការធ្វើតេស្តហោះហើរយន្តហោះ C919 ដែលជាប្រភេទយន្តហោះដឹកអ្នកដំណើរខ្នាតធំ ផលិតដោយក្រុមហ៊ុនក្នុងស្រុកចិនផ្ទាល់ នៅទីក្រុងសៀងហៃ ត្រូវបានបញ្ចប់ និងសម្រេចជោគជ័យសម្រាប់មួយគ្រឿងថ្មីទៀត ដែលនេះជាសញ្ញាបញ្ជាក់អំពីសមត្ថភាព និងសុវត្ថិភាពជាចម្បង ជូនដល់អតិថិជនទាំងនៅក្នុងស្រុក និងអន្តរជាតិ។ នេះបើតាមការដកស្រង់ការផ្សាយ ពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។

អាន​បន្ត៖ យន្តហោះខ្នាតធំ C919 ​ផលិតដោយ​ចិន​ «ទទួលជោគជ័យ លើការ​ហោះសាកល្បង មួយគ្រឿងថ្មីទៀត»

ISIS ព្រមានមួយឃ្លា៖ ការទទួលស្គាល់ហ្សេរុយសាឡឹម មានន័យថា ត្រាំ​ទទួលស្គាល់ «គ្រាប់បែក» ជារដ្ឋធានីអាមេរិក!

(វ៉ាស៊ីនតោន)៖ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈ នៅទីបំផុតពួក ISIS បានចេញមុខព្រមានថា ពួកគេនឹងធ្វើការឆ្លើយតបទៅនឹងការសម្រេចចិត្ត ទទួលស្គាល់ទីក្រុង ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយការបង្កើនការវាយប្រហារ នៅលើទឹកដីអាមេរិក។

អាន​បន្ត៖ ISIS ព្រមានមួយឃ្លា៖ ការទទួលស្គាល់ហ្សេរុយសាឡឹម មានន័យថា ត្រាំ​ទទួលស្គាល់...

ប្រមុខដឹកនាំ UN៖ ការចាប់ខ្លួនអ្នកសារព័ត៌មាន Reuters បង្ហាញពីបាត់បង់សេរីភាពសារព័ត៌មាននៅមីយ៉ាន់ម៉ា

(មីយ៉ាន់ម៉ា)៖ ការចាប់ខ្លួនអ្នកសារព័ត៌មាន Reuters ពីរនាក់ក្នុងរដ្ឋធានីយ៉ាហ្គូន (Yangon) ប្រទេស មីយ៉ាន់ម៉ា នាសប្តាហ៍នេះជាសញ្ញាបង្ហាញថា សេរីភាពសារព័ត៌មានក្នុងប្រទេសមួយនេះ កំពុងបាត់បង់បន្តិចម្តងៗ ហើយសហគមន៍អ្នកសារព័ត៌មានអន្តរជាតិ គួរតែធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីដោះលែងអ្នកសារព័ត៌មានទាំងពីរ។

អាន​បន្ត៖ ប្រមុខដឹកនាំ UN៖ ការចាប់ខ្លួនអ្នកសារព័ត៌មាន Reuters...

តួកគីដឹកនាំ ៥៧ប្រទេស «ទទួលស្គាល់ហ្សេរុយសាឡឹមខាងកើត ជារដ្ឋធានីប៉ាឡេស្ទីន» ដែលជាការវាយបកធ្ងន់ៗ​ទៅកាន់ ដូណាល់ ត្រាំ!

 (អ៊ីស្តង់ប៊ុល)៖ កិច្ចប្រជុំកំពូលមួយ នៃបណ្តាប្រទេសអ៊ីស្លាមជាង ៥០ប្រទេស ដែលបានប្រព្រឹត្តទៅនៅ ទីក្រុងអ៊ីស្តង់ប៊ុលរបស់តួកគី បានប្រកាសទទួលស្គាល់ភាគខាងកើត នៃទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ប៉ាឡេស្ទីន ជាការតបតទៅនឹងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដែលបានទទួលស្គាល់ទីក្រុងពិសិដ្ឋនេះជារបស់អ៊ីស្រាអែល។

អាន​បន្ត៖ តួកគីដឹកនាំ ៥៧ប្រទេស «ទទួលស្គាល់ហ្សេរុយសាឡឹមខាងកើត ជារដ្ឋធានីប៉ាឡេស្ទីន»...

អង្គការ NASA «ប្រើវិធីសាស្ត្រពិសេសមួយ រហូតរកឃើញភពទី ៨» គោចរជុំវិញផ្កាយដ៏ឆ្ងាយមួយដួង!

 (វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ទីបំផុតបានប្រកាសឲ្យដឹងថា វីធីសាស្រ្តប្រមាញ់ភពដ៏ថ្មីសន្លាងមួយ បានជួយឲ្យខ្លួនរកឃើញភពទី ៨ របស់តារាដ៏សែនឆ្ងាយមួយដួង ដែលវាបានសំងំលាក់ខ្លួនពីកែវយឺតអវកាស។

អាន​បន្ត៖ អង្គការ NASA «ប្រើវិធីសាស្ត្រពិសេសមួយ រហូតរកឃើញភពទី ៨»...

លោក ដូណាល់ ត្រាំ «ងាកទៅសុំជំនួយពី លោក ពូទីន ម្តងទៀត» ក៏ព្រោះកូរ៉េខាងជើង​កាន់តែតម្លើង​​សាច់ដុំ​ខ្លាំងឡើងៗ...

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងក្រពល់មុខដោយសារតែ សកម្មភាពបង្ករឿងឥតឈប់ឈរ ពីសំណាក់កូរ៉េខាងជើងនោះ បានរត់រកប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលជាខ្នងបង្អែកដ៏ធំទី ២ របស់ទីក្រុងព្យុងយ៉ាងឲ្យជួយម្តងទៀត បន្ទាប់ពីចិនហាក់មិនមានឥទ្ធិពលអ្វីសោះកន្លងមក។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ «ងាកទៅសុំជំនួយពី លោក ពូទីន ម្តងទៀត»...

ម៉ិចស៊ីកូ៖ រកឃើញសាកសពគ្រូ និងសិស្ស ព្រមទាំងបំណែក​យន្តហោះ ក្រោយពីបាត់ដំណឹង​ជាច្រើនថ្ងៃ...!

(ម៉ិចស៊ីកូស៊ីធី)៖ គ្រោងយន្តហោះខ្នាតតូចមួយគ្រឿង ដែលបានបាត់ស្រមោល កាលពីមួយសប្តាហ៍មុន ក្នុងអំឡុងពេលនៃការរៀនបើកបរ និងហោះហើរនោះ ទីបំផុតត្រូវបានគេរកឃើញនៅក្នុងរដ្ឋ ហ្គែរែរ៉ូ (Guerrero) ភាគខាងត្បូង នៃប្រទេសម៉ិចស៊ីកូ រួមជាមួយនិងសាកសពរបស់គ្រូបង្ហាត់ ព្រមទាំងកូនសិស្សសរុបពីររូប។

អាន​បន្ត៖ ម៉ិចស៊ីកូ៖ រកឃើញសាកសពគ្រូ និងសិស្ស ព្រមទាំងបំណែក​យន្តហោះ...

រថភ្លើងបុករថយន្តដឹកសិស្សនៅបារាំង «ផ្តាច់ជីវិតមនុស្ស ០៤នាក់ និងរងរបួស ២៤នាក់» ភាគច្រើនជាសិស្ស!

(ប៉ារីស)៖ កូនសិស្សយ៉ាងតិច ០៤នាក់ បាត់បង់ជីវិត និង ២៤នាក់ ផ្សេងទៀតបានទទួលរងរបួសធ្ងន់ ដោយក្នុងនោះភាគច្រើនសុទ្ធតែជាសិស្សានុសិស្ស បន្ទាប់ពីរថភ្លើងមួយខ្សែបានបុក រថយន្តក្រុងដឹកសិស្សសាលាមួយគ្រឿង នៅភាគខាងត្បូងប្រទេសបារាំង។

អាន​បន្ត៖ រថភ្លើងបុករថយន្តដឹកសិស្សនៅបារាំង «ផ្តាច់ជីវិតមនុស្ស ០៤នាក់ និងរងរបួស ២៤នាក់»...

ប្រមុខដឹកនាំ UN៖ ការចាប់ខ្លួនអ្នកសារព័ត៌មាន Reuters បង្ហាញពីបាត់បង់សេរីភាពសារព័ត៌មាននៅមីយ៉ាន់ម៉ា

(មីយ៉ាន់ម៉ា)៖ ការចាប់ខ្លួនអ្នកសារព័ត៌មាន Reuters ពីរនាក់ក្នុងរដ្ឋធានីយ៉ាហ្គូន (Yangon) ប្រទេស មីយ៉ាន់ម៉ា នាសប្តាហ៍នេះជាសញ្ញាបង្ហាញថា សេរីភាពសារព័ត៌មានក្នុងប្រទេសមួយនេះ កំពុងបាត់បង់បន្តិចម្តងៗ ហើយសហគមន៍អ្នកសារព័ត៌មានអន្តរជាតិ គួរតែធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីដោះលែងអ្នកសារព័ត៌មានទាំងពីរ នេះជាការលើកឡើងរបស់អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres ដកស្រង់ដោយសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ។

អាន​បន្ត៖ ប្រមុខដឹកនាំ UN៖ ការចាប់ខ្លួនអ្នកសារព័ត៌មាន Reuters...

ទស្សនារូបភាពប្រធានាធិបតីចិន «ចូលរួមពិធីរំលឹកខួប ៨០ឆ្នាំ នៃមហា​សោកនាដកម្ម​ទីក្រុងណានជីង» និងប្រាប់ប្រជាជនគ្រប់រូប ឲ្យចងចាំប្រវត្តិសាស្ត្រដ៏សែនឈឺចាប់នេះ!

(ណានជីង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចូលរួមពិធីរំលឹកខួបទី ៨០ឆ្នាំ នៃមហាសោកនាដកម្មទីក្រុងណានជីង នៅថ្ងៃពុធសប្តាហ៍នេះ ដោយសារដែលត្រូវបានផ្សព្វផ្សាយនាឱកាសនោះ គឺមេដឹកនាំមហាយក្សលេខ ១ នៅអាស៊ីនេះ បានអំពាវនាវឲ្យប្រជាជនរបស់ខ្លួន កុំភ្លេចប្រវត្តិសាស្ត្រដ៏ឈឺចាប់នេះឲ្យសោះ។

អាន​បន្ត៖ ទស្សនារូបភាពប្រធានាធិបតីចិន «ចូលរួមពិធីរំលឹកខួប ៨០ឆ្នាំ...

ព័ត៌មានក្តៅ! អ្នកសារព័ត៌មាន Reuters ពីររូប «ត្រូវអាជ្ញាធរ​មីយ៉ាន់ម៉ា ​ចាប់ឃុំខ្លួន» ដោយមិនទាន់ដឹងពីមូលហេតុ...

(មីយ៉ាន់ម៉ា)៖ អ្នកសារព័ត៌មាននៃទីភ្នាក់ងារព័ត៌មាន Reuters ពីរនាក់ត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាចាប់ឃុំខ្លួន ក្រោយមានសេចក្ដីរាយការណ៍ថា អ្នកទំាងពីរបានបាត់ខ្លួន នៅថ្ងៃអង្គារសប្ដាហ៍នេះ។ នេះបើតាមសម្តីមន្ត្រីរដ្ឋាភិបាលមីយ៉ាន់ម៉ា ដកស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ បើតាម Reuters មកទល់នឹងពេលនេះ គេមិនទាន់ប្រាកដថា ហេតុអ្វីបានជាអ្នកសារព័ត៌មានរបស់ខ្លួន ឈ្មោះ វ៉ា ឡូណេ (Wa Lone) និង ក្យរ ស៊ឺ អូ (Kyaw Soe Oo) ត្រូវបានចាប់ខ្លួននៅឡើយទេ។

«យើងកំពុងស្វែងរកព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងមូលហេតុចាប់ខ្លួន និងស្ថានភាពបច្ចុប្បន្នរបស់ពួកគេ»។ នេះជាការឡើងរបស់ទីភ្នាក់ងារ Reuters នៅក្នុងបរិបទដែលគេមើលឃើញថា រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងគាបសង្កត់លើសេរីភាពសារព័ត៌មាន ជាពិសេសទាក់ទិននឹងសេចក្ដីរាយការណ៍ ស្ដីពីអំណាចយោធា និងវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋ Rakhine។

មួយវិញទៀត បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក អ្នកសារព័ត៌មាន Reuters ទាំងពីរនាក់ ត្រូវបានចាប់ខ្លួននៅឯជាយទីក្រុងរ៉ង់ហ្គូន បន្ទាប់ពីត្រូវបានអាជ្ញាធររកឃើញថា មានកាន់កាប់របាយការណ៍យោធា និងផែនទីតំបន់មួយកន្លែងក្នុងរដ្ឋ Rakhine ស្ថិតនៅភាគខាងជើងនៃប្រទេស ហើយដែលទោសល្មើសនេះ អាចឱ្យអ្នកទាំងពីរប្រឈមមុខ ជាប់ពន្ធនាគារ ១៤ឆ្នាំ។

គួរបញ្ជាក់ថា ស្ថានទូតអាមេរិកប្រចាំប្រទេសមីយ៉ាន់ម៉ា បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចាប់ខ្លួនអ្នកសារព័ត៌មានទាំងពីរនាក់នេះ។ ប៉ុន្តែបើគេចាំមិនភ្លេចទេ សហរដ្ឋអាមេរិកខ្លួនឯង គឺជាអ្នកសរសើរមិនដាច់ពីមាត់ ពីការវិវត្តន៍លទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មាន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមការដឹកនាំដោយ រដ្ឋាភិបាលនៃជ័យលាភីពានរង្វាន់ណូបែលសន្តិភាព លោកស្រី អោងសាន ស៊ូជី៕

ដកស្រង់ពី៖Sabay

ប្រធានាធិបតីកូរ៉េខាងត្បូង «ដឹកនាំតំណាងក្រុមហ៊ុនធំៗ ទៅជួបលោក ស៊ី ជិនពីង នៅប៉េកាំង» ក្នុងគោលដៅធ្វើឲ្យទំនាក់ទំនង​ប្រសើរឡើងវិញ...

(ប៉េកាំង)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នឹងបើកកិច្ចពិភាក្សាជាមួយមេដឹកនាំចិន លោក ស៊ី ជិនពីង នៅរដ្ឋធានីប៉េកាំង នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីព្យាយាមធ្វើការផ្សះផ្សាទំនាក់ទំនងរវាងគ្នា និងគ្នា ដែលបានជួបភាពរកាំរកូសនោះឡើងវិញ ដោយសារតែការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD ហើយក្នុងនោះក្រុមពាណិជ្ជករ មកពីក្រុមហ៊ុនយក្សធំៗ ប្រចាំកូរ៉េខាងត្បូង ក៏បានអមដំណើរទៅជាមួយផងដែរ។

អាន​បន្ត៖ ប្រធានាធិបតីកូរ៉េខាងត្បូង «ដឹកនាំតំណាងក្រុមហ៊ុនធំៗ ទៅជួបលោក ស៊ី ជិនពីង...

មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ សម្រេចដើរចេញពីរដ្ឋបាល លោក ដូណាល់ ត្រាំ

(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃពុធបានឱ្យដឹងថា នាយកផ្នែកទំនាក់ទំនងសម្រាប់ការិយាល័យទំនាក់ទំនងសាធារណៈ នៃសេតវិមាន នឹងចាកចេញពីរដ្ឋបាលរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅខែក្រោយនេះ។

អាន​បន្ត៖ មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ សម្រេចដើរចេញពីរដ្ឋបាល លោក ដូណាល់ ត្រាំ

ហ្វាំងឡង់​នឹង​បញ្ជូន​កូន​ផ្កាយរណប​ រាប់​សិប​គ្រឿង​ទៅ​កាន់​លំហរ​អាកាស​

ផ្កាយរណបតូចៗ "ណាណូ" នឹងក្លាយជាការចូលរួមចំណែកដ៏ធំរបស់ប្រទេសហ្វាំងឡង់ចំពោះសេវាកម្មអវកាសនាពេលអនាគតដ៏ខ្លីខាងមុខ ខណៈក្រុមហ៊ុន Reaktor Spacelab មានមូលដ្ឋាននៅក្រុង Helsinki គ្រោងនឹងបញ្ជូនផ្កាយរណបតូចៗរាប់សិបគ្រឿងក្នុងរយៈពេល ៥ ឆ្នាំខានាយកប្រតិបត្តិរបស់ក្រុមហ៊ុនReaktor Spacelab លោក Tuomas Tikka ប្រាប់សាររព័ត៌មានក្នុងស្រុក Yle កាលពីថ្ងៃចន្ទម្សិលមិញថាផ្កាយរណបនឹងត្រូវបានបាញ់បង្ហោះពីប្រទេសឥណ្ឌានៅឆ្នាំ ២០១៨ ខាងមុខខណៈដំណើរការអភិវឌ្ឍផ្កាយរណបនេះប្រើពេល១ឆ្នាំកន្លះឯណោះ ។

អាន​បន្ត៖ ហ្វាំងឡង់​នឹង​បញ្ជូន​កូន​ផ្កាយរណប​ រាប់​សិប​គ្រឿង​ទៅ​កាន់​លំហរ​អាកាស​

ចំនួនអ្នកឆ្លងរោគរបេងនៅវៀតណាម «មានជាង ០១សែននាក់ក្នុងមួយឆ្នាំ» និងគ្រោងលុបបំបាត់ឲ្យអស់ នៅឆ្នាំ២០៣០!

(ហាណូយ)៖ អាជ្ញាធរសុខាភិបាលក្នុងប្រទេសវៀតណាម តែងតែរកឃើញចំនួនអ្នកជំងឺរបេងចន្លោះពី ១០៥,០០០នាក់ ទៅ ១០៦,០០០នាក់ ជារៀងរាល់ឆ្នាំ ហើយទន្ទឹមនឹងប្រទេសជាតិអាស៊ានមួយនេះ បានកំណត់គោលដៅថា ធ្វើយ៉ាងណានឹងកម្ចាត់ជំងឺនេះឲ្យបាននៅឆ្នាំ២០៣០។

អាន​បន្ត៖ ចំនួនអ្នកឆ្លងរោគរបេងនៅវៀតណាម «មានជាង ០១សែននាក់ក្នុងមួយឆ្នាំ»...

យោធាអាមេរិក អាចនឹងចាញ់រុស្ស៊ី ឬក៏ចិន ក្នុងសង្គ្រាមអនាគត

បរទេស៖ យោធាសហរដ្ឋអាមេរិក អាចនឹងចាញ់សង្គ្រាម អនាគតរបស់ខ្លួន ព្រោះតែខ្វះខាតការហ្វឹកហ្វឺន ឲ្យបានគ្រប់គ្រាន់ និងការបរាជ័យ ក្នុងការរក្សាជំហាន ជាមួយការផ្លាស់ប្តូរ ក្នុងបច្ចេកវិទ្យាទំនើប នេះបើយោងតាមរបាយការណ៍ ទើបចេញថ្មីៗ ពីអង្គការ Rand Corporation ។ 

អាន​បន្ត៖ យោធាអាមេរិក អាចនឹងចាញ់រុស្ស៊ី ឬក៏ចិន ក្នុងសង្គ្រាមអនាគត

លោក ដូណាល់ ត្រាំ ផ្ទុះកំហឹងជាមួយអគ្គរដ្ឋទូតខ្លួននៅយូអិន

បរទេស៖ លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំអង្គការសហប្រជាជាតិ កាលពីចុងសប្តាហ៍នេះ បានសាទរចំពោះចលនាសិទ្ធិស្រ្តី MeToo ខណៈដែលបញ្ហាស្រ្តីនេះ នៅបន្តកើតឡើងធ្ងន់ធ្ងរ ទៅលើករណីរំលោភបំពានផ្លូវភេទ ។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ ផ្ទុះកំហឹងជាមួយអគ្គរដ្ឋទូតខ្លួននៅយូអិន

អភិបាលក្រុង San Francisco ស្លាប់ក្នុងវ័យ៦៥ឆ្នាំ

(អាមេរិក)៖ លោក Ed Lee ដែលជាពលរដ្ឋអាមេរិក ដើមកំណើតអាស៊ី លើកទីមួយ ដែលជាអភិបាលក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក បានស្លាប់នៅព្រឹកថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ក្នុងវ័យ៦៥ឆ្នាំ បន្ទាប់ពីមានបញ្ហាគាំងបេះដូង, នេះបើយោងតាមសារព័តមានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី១២ ខែធ្នូនេះ។

អាន​បន្ត៖ អភិបាលក្រុង San Francisco ស្លាប់ក្នុងវ័យ៦៥ឆ្នាំ

នយោបាយ​អវកាសថ្មីរបស់ ដូណាល់ ត្រាំ ចំពោះឋានព្រះច័ន្ទ ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំង...

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសារាចរ ស្តីពីគោលនយោបាយអវកាសលើកទី០១ នៃរដ្ឋបាលរបស់លោក ដែលធ្វើការបង្គាប់ជាផ្លូវការ ឲ្យទីភ្នាក់ងារអវកាសអាមេរិក NASA បញ្ជូនអវកាសយានិក ទៅកាន់ឋានព្រះច័ន្ទជាថ្មីម្តងទៀត ក៏ដូចជាទៅកាន់ភពអង្គារ (Mars) ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧។

អាន​បន្ត៖ នយោបាយ​អវកាសថ្មីរបស់ ដូណាល់ ត្រាំ ចំពោះឋានព្រះច័ន្ទ...

វត្តឈើខ្ពស់បំផុតនៅអាស៊ី ត្រូវភ្លើងលេបត្របាក់រាបដល់ដី គួរឲ្យរន្ធត់ (មានវីដេអូ)

កាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០អគារ Lingguan Tower ដែលត្រូវបានគេចាត់ទុកថាជា វត្តឈើខ្ពស់បំផុតនៅអាស៊ី ត្រូវភ្លើងឆាបឆេះរាបដល់ដី ក្នុងរយៈពេលប្រហែល ៤ម៉ោងប៉ុណ្ណោះ។

អាន​បន្ត៖ វត្តឈើខ្ពស់បំផុតនៅអាស៊ី ត្រូវភ្លើងលេបត្របាក់រាបដល់ដី គួរឲ្យរន្ធត់ (មានវីដេអូ)

ទន្ទឹម​នេះ លោក ប៊ូ វឌ្ឍនា បាន​បញ្ជាក់​តាម​គោលការណ៍​របស់​អភិបាល​ខណ្ឌ​ច្បារអំពៅ អំពាវ​នាវ​ឲ្យ​អ្នក​ប្រកប​របរ​រថយន្ត​ឈ្នួល​ទាំង​អស់ មេត្តា​ចូលរួម​ថែរក្សា​សណ្ដាប់​ធ្នាប់ កុំ​ប្រសេច​ប្រសាច​ចាប់​ម៉ូយ​តាម​ផ្លូវ ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ផ្សេង​ៗ។ ម្យ៉ាង​វិញ​ទៀត ក

(អង់ការ៉ា)៖ កិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី ដែលជាការធ្វើឲ្យទំនាក់ទំនងរវាងអឺរ៉ុប-អាមេរិក និងតួកគី កាន់តែឃ្លាតឆ្ងាយពីគ្នានោះ ត្រូវបានលោកប្រធានាធិបតី តាយយីព អេដូហ្កាន់ (Tayyip Erdogan) អះអាងថា នឹងសម្រេចចេញជាស្ថាពរនៅក្នុងសប្តាហ៍នេះហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧។

អាន​បន្ត៖ ទន្ទឹម​នេះ លោក ប៊ូ វឌ្ឍនា បាន​បញ្ជាក់​តាម​គោលការណ៍​របស់​អភិបាល​ខណ្ឌ​ច្បារអំពៅ...