បណ្តាញសង្គម

តាមពិតអនុប្រធានាធិបតី​អាមេរិក «បានត្រៀមជួបគណៈប្រតិភូកូរ៉េខាងជើងទៅហើយ» តែកូរ៉េខាងជើង​បាន​លុបចោលជំនួប នៅនាទីចុង​ក្រោយ...

(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីកូរ៉េខាងជើង ក្នុងនោះរួមមានទាំងប្អូនស្រីរបស់លោក គីម ជុងអ៊ុន នៅអំឡុងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំ ពិករដូវរងាក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែកូរ៉េខាងជើងបែរជាលុបចោលជំនួបនៅនាទីចុងក្រោយ។

អាន​បន្ត៖ តាមពិតអនុប្រធានាធិបតី​អាមេរិក «បានត្រៀមជួបគណៈប្រតិភូកូរ៉េខាងជើងទៅហើយ»...

ញាក់សាច់! ទាហានថៃបង្រៀនទាហានអាមេរិក ហុតឈាមពស់វែកស្តែងៗនៅក្នុងព្រៃ

ទាហានជើងទឹកថៃ បានដឹកនាំការហ្វឹកហ្វឺនដើម្បីរស់នៅក្នុងព្រៃ សម្រាប់ទាហានបរទេសកាលពីថ្ងៃច័ន្ទនេះ ដែលជាផ្នែកមួយនៃសមយុទ្ធយោធា Cobra Gold និងជាសមយុទ្ធពហុជាតិដ៏ធំបំផុតរបស់អាស៊ី។

អាន​បន្ត៖ ញាក់សាច់! ទាហានថៃបង្រៀនទាហានអាមេរិក ហុតឈាមពស់វែកស្តែងៗនៅក្នុងព្រៃ

ព័ត៌មានក្តៅ! មនុស្ស ៧៧នាក់ស្លាប់ (ក្នុងនោះមានកុមារ ២០នាក់) នៅក្នុង​​ការវាយប្រហារ​ដោយទ័ពអាកាសស៊ីរី!

(ស៊ីរី)៖ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី (SOHR) បានឱ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសរបស់កងកម្លាំង រដ្ឋាភិបាលស៊ីរី បានផ្ដាច់យកអាយុជីវិតជនស៊ីវិលស្លូតត្រង់រាប់សិបនាក់ នៅឯតំបន់ Ghouta ភាគខាងកើតប្រទេស ដែលជាតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាម។

អាន​បន្ត៖ ព័ត៌មានក្តៅ! មនុស្ស ៧៧នាក់ស្លាប់ (ក្នុងនោះមានកុមារ ២០នាក់)...

ចូលឆ្នាំ៣ថ្ងៃ ពលរដ្ឋវៀតណាមវាយគ្នាដេកពេទ្យ ជិត២ពាន់នាក់

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ជនរងគ្រោះជាច្រើនត្រូវបានគេនាំយកទៅមន្ទីរពេទ្យ ក្នុងថ្ងៃចូលឆ្នាំចិន-វៀតណាម រយៈពេលត្រឹម ៣ ថ្ងៃ។

អាន​បន្ត៖ ចូលឆ្នាំ៣ថ្ងៃ ពលរដ្ឋវៀតណាមវាយគ្នាដេកពេទ្យ ជិត២ពាន់នាក់

ប្រធានាធិបតីចិន​ ស៊ីន ជិនពីង៖ «ការងាររបស់ខ្ញុំ គឺបម្រើប្រជាជន...»

  (ប៉េកាំង)៖ នៅមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនចូលមកដល់ ប្រធានាធិបតី លោក ស៊ី ជិនពីង បានចំណាយពេលចុះទៅសួរសុខទុក្ខ ប្រជាជនក្រីក្រនានា នៅក្នុងតំបន់ភ្នំនៃភាគពាយ័ព្យប្រទេស ជាពិសេសកន្លែងដែលទើបទទួលរងគ្រោះរញ្ជួយដី។

អាន​បន្ត៖ ប្រធានាធិបតីចិន​ ស៊ីន ជិនពីង៖ «ការងាររបស់ខ្ញុំ គឺបម្រើប្រជាជន...»

បុរសខ្លាំង​អ៊ីស្រាអែល លោក ណឺតាន់យ៉ាហ៊ូ អាចនឹង​រងការចោទប្រកាន់​ ជុំវិញរឿងពុក​រលួយ...

(អ៊ីស្រាអែល)៖ ស្ថាប័នប៉ូលិសជាតិអ៊ីស្រាអែលបាននិយាយថា លោកនាយករដ្ឋមន្ត្រី ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) គួរតែត្រូវបានចោទប្រកាន់ជាផ្លូរការពីបទពុករលួយ បើទោះជាលោកធ្លាប់បានបដិសេធជាច្រើនដងក៏ដោយ។

អាន​បន្ត៖ បុរសខ្លាំង​អ៊ីស្រាអែល លោក ណឺតាន់យ៉ាហ៊ូ អាចនឹង​រងការចោទប្រកាន់​...

ករណីធ្លាក់យន្តហោះ សម្លាប់មនុស្ស៧១នាក់នោះ មិនមែនជាការវាយប្រហារ ដោយភេរវករនោះទេ

 (ម៉ូស្គូ)៖ គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនបានវាយតម្លៃនូវ «សកម្មភាពនៃយន្តហោះ, ស្ថានភាពបច្ចេកទេស នៃយន្តហោះ និងកម្រិតនៃការហ្វឹកហ្វឺនជំនាញ របស់អ្នកបើកបរ នៃយន្តហោះជួបគ្រោះថ្នាក់នេះ»។

អាន​បន្ត៖ ករណីធ្លាក់យន្តហោះ សម្លាប់មនុស្ស៧១នាក់នោះ មិនមែនជាការវាយប្រហារ ដោយភេរវករនោះទេ

យន្តហោះរុស្ស៊ីដឹកមនុស្ស ៧១នាក់ ធ្លាក់ស្លាប់ទាំងអស់គួរឲ្យអាសូរ

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់រុស្ស៊ី បានធ្លាក់បន្ទាប់ពីចាកចេញពីព្រលានយន្តហោះ Domodedovo នៅទីក្រុង Moscow បណ្តាលឲ្យអ្នកដំណើរចំនួន ៦៥ នាក់ និង ក្រុមការងារលើយន្តហោះ ៦ នាក់ផ្សេងទៀតស្លាប់ទាំងអស់។

អាន​បន្ត៖ យន្តហោះរុស្ស៊ីដឹកមនុស្ស ៧១នាក់ ធ្លាក់ស្លាប់ទាំងអស់គួរឲ្យអាសូរ

តុលាការចិន «កាត់ទោស​ប្រហារជីវិត​ស្ត្រីម្នាក់» ដែលបាន​បង្កគ្រោះ​អគ្គីភ័យ​​ផ្តាច់ជីវិតម្តាយ និងកូនៗ​សរុប ០៤នាក់!

(ប៉េកាំង)៖ ស្រ្តីម្នាក់នៅខេត្ត ហ្ស៊ីជាំង (Zhejiang) ភាគខាងកើតប្រទេសចិន ទីបំផុតត្រូវបានតុលាការ ផ្តន្ទាទោសប្រហារជីវិតនាថ្ងៃសុក្រនេះ ពីបទបង្កអគ្គីភ័យដែលបានឆក់យកជីវិតសមាជិក ០៤នាក់ នៃក្រុមគ្រួសារមួយកាលពីឆ្នាំ២០១៧។

អាន​បន្ត៖ តុលាការចិន «កាត់ទោស​ប្រហារជីវិត​ស្ត្រីម្នាក់»...

ប្រជាជន​កូរ៉េខាងត្បូង​រាប់រយនាក់ «សម្តែង​ការពេញចិត្តខ្លាំង ចំពោះក្រុមតន្ត្រី​​កូរ៉េខាងជើង» ដែលបានប្រគុំ​រួមគ្នាក្នុងទីក្រុង Gangneung ដើម្បី​អបអរព្រឹត្តិការណ៍​កីឡា​អូឡាំពិក!

  (សេអ៊ូល)៖ ក្រុមតន្រ្តីថ្នាក់ជាតិ សាំជីយ៉ុន (Samjiyon) មកពីប្រទេសកូរ៉េខាងជើង បានប្រារព្ធការសម្តែងមួយ នៅក្នុងទីក្រុង ហ្គាងនឿង (Gangneung) នៃប្រទេសកូរ៉េខាងត្បូងកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ មុនពេលពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងា ព្យឿងចាង (PyeongChang)។

អាន​បន្ត៖ ប្រជាជន​កូរ៉េខាងត្បូង​រាប់រយនាក់ «សម្តែង​ការពេញចិត្តខ្លាំង...

គ្រោះរញ្ជួយដី​នៅ​កោះតៃវ៉ាន់៖ មនុស្សស្លាប់​កើន​ដល់ ១០នាក់, បាត់ខ្លួន ០៧នាក់ និង ២៧២នាក់រង​របួស!

 (តៃវ៉ាន់)៖ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ នៅក្នុងទីក្រុងហ័រលៀន (Hualien) ភាគខាងកើតកោះតៃវ៉ាន់ បានកើនដល់ ១០នាក់ហើយ ខណៈមនុស្ស ២៧២នាក់រងរបួស និង ០៧នាក់ទៀត នៅតែបន្តបាត់ខ្លួននៅឡើយ។

អាន​បន្ត៖ គ្រោះរញ្ជួយដី​នៅ​កោះតៃវ៉ាន់៖ មនុស្សស្លាប់​កើន​ដល់ ១០នាក់, បាត់ខ្លួន ០៧នាក់...

តុលាការបង់ក្លាដែស «កាត់ទោសមេបក្សប្រឆាំង និងជាអតីតនាយករដ្ឋមន្ត្រី ដាក់ពន្ធនាគារ ០៥ឆ្នាំ ពីបទពុករលួយ» ខណៈកូនប្រុសវិញជាប់គុក ១០ឆ្នាំ លើសម្តាយ...

  (បង់ក្លាដែស)៖ មេដឹកនាំគណបក្សប្រឆាំងបង់ក្លាដែស គឺគណបក្សអ្នកជាតិនិយមបង់ក្លាដែស (BNP) លោកស្រី ខាឡេដា ហ្ស៊ា (Khaleda Zia) ត្រូវបានតុលាការកាត់ទោសឱ្យជាប់ ពន្ធនាគារ ០៥ឆ្នាំ ពីបទពុលរលួយ ខណៈកូនប្រុសរបស់លោកស្រី ឈ្មោះ តារីក រ៉ាហ៍ម៉ាន់ (Tarique Rahman) ក៏ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ១០ឆ្នាំផងដែរ។

អាន​បន្ត៖ តុលាការបង់ក្លាដែស «កាត់ទោសមេបក្សប្រឆាំង និងជាអតីតនាយករដ្ឋមន្ត្រី...

ប្រធានាធិបតីកូរ៉េខាងត្បូង នឹងធ្វើកិច្ចជំនួបគណៈប្រតិភូកីឡាកូរ៉េខាងជើងនៅថ្ងៃសៅរ៍ខាងមុខ

  (សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នឹងជួបជាមួយគណៈប្រតិភូកូរ៉េខាងជើង ដើម្បីចូលរួមក្នុងការប្រកួតកីឡាអូឡាំពិក Pyeongchang នាសប្តាហ៍នេះ នេះបើយោងតាមការលើកឡើងរបស់លោក Cheong Wa Dae ដែលបានគូសបញ្ជាក់ពីភាពសម្រេចបានក្នុងការសម្របសម្រួលទំនាក់ទំនងរវាងកូរ៉េទាំងពីរ ដកស្រង់ដោយសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

អាន​បន្ត៖ ប្រធានាធិបតីកូរ៉េខាងត្បូង...

ប្រទេសប៉េរូ «​ឈរលេខរៀងទី ១ ខាង​ផលិតមាស​ច្រើងជាងគេ​ នៅអាមេរិកឡាទីន និងលេខ ៦ លំដាប់ពិភពលោក...»

  (លីម៉ា)៖ សមាគមរ៉ែ ប្រេង និងថាមពលជាតិ នៃប្រទេសប៉េរូបានឱ្យដឹងថា ទីក្រុងលីម៉ានៅតែអាចរក្សាដំណែងជាអ្នកផលិតមាស នំាមុខគេនៅអាមេរិកឡាទីន និងធំជាងគេលំដាប់ទី០៦ នៅក្នុងពិភពលោកកាលពីឆ្នាំ២០១៧ ជាមួយការផលិតមាស ១៥១តោន កាលពីឆ្នាំមុន។

អាន​បន្ត៖ ប្រទេសប៉េរូ «​ឈរលេខរៀងទី ១ ខាង​ផលិតមាស​ច្រើងជាងគេ​ នៅអាមេរិកឡាទីន និងលេខ ៦...

កូរ៉េខាងជើង ធ្វើព្យុហយាត្រាយោធា មុនមួយថ្ងៃព្រឹត្តិការណ៍កីឡាអូឡាំពិកនៅកូរ៉េខាងត្បូង

(សេអ៊ូល)៖ កូរ៉េខាងជើង បានដឹកនាំការធ្វើព្យុហយាត្រាយោធានៅថ្ងៃព្រហស្បតិ៍នេះក្នុងទីក្រុងព្យុងយ៉ាង ដើម្បីរំលឹកដល់ថ្ងៃបង្កើតកងទ័ពរបស់ខ្លួន ពោលគឺមួយថ្ងៃតែប៉ុណ្ណោះ មុននឹងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅឯទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូង ចូលមកដល់នៅថ្ងៃសុក្រស្អែកនេះ។

អាន​បន្ត៖ កូរ៉េខាងជើង ធ្វើព្យុហយាត្រាយោធា...

ក្រុមចំរុះ​អាមេរិក «វាយសម្រុក​ផ្លូវអាកាស និងផ្តាច់ជីវិត​មនុស្ស ១០០នាក់» នៅប្រទេសស៊ីរី...

(វ៉ាស៊ីនតោន)៖ ក្រុមចំរុះអន្តរជាតិមានសហរដ្ឋអាមេរិកជាបងធំ បានបើកការវាយប្រហារតាមផ្លូវអាកាស និងកាំភ្លើងធំយ៉ាងសន្ធាប់ ដោយផ្ដាច់យកជីវិតកងកម្លាំងស្ម័គ្រស្មោះនឹងប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាស្សាដ ច្រើនជាង ១០០នាក់ នៅក្នុងទឹកដីស៊ីរី។

អាន​បន្ត៖ ក្រុមចំរុះ​អាមេរិក «វាយសម្រុក​ផ្លូវអាកាស និងផ្តាច់ជីវិត​មនុស្ស ១០០នាក់»...

ប្រទេសចិនប្រកាសពីចេតនា «ចង់ឲ្យកូរ៉េទាំងពីរ អង្គុយចុះចរចាគ្នាឡើងវិញ» ទោះបីជាអាមេរិក​ហាក់ចង់បានផ្ទុយ...

  (ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថា ទីក្រុងប៉េកាំងសង្ឃឹមថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង អាចរក្សាសន្ទុះនៃទំនាក់ទំនងគ្នាដូចបច្ចុប្បន្ន ដើម្បីបើកទ្វារចូលអង្គុយចរចាគ្នា ស្វែងរកសន្តិភាពសម្រាប់តំបន់ឧបទី្វបកូរ៉េ។

អាន​បន្ត៖ ប្រទេសចិនប្រកាសពីចេតនា «ចង់ឲ្យកូរ៉េទាំងពីរ អង្គុយចុះចរចាគ្នាឡើងវិញ»...

គ្រោះ​រញ្ជួយដី ២.៧រ៉ិចទ័រ កើតឡើង​នៅក្បែរតំបន់​ធ្វើតេស្ត​ នុយក្លេអ៊ែរ​កូរ៉េខាងជើង!

(សេអ៊ូល)៖ ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា គ្រោះរញ្ជួយដីកំរិត ២.៧រ៉ិចទ័រ បានកើតឡើងនៅ ក្បែរតំបន់ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសកូរ៉េខាងជើង។

អាន​បន្ត៖ គ្រោះ​រញ្ជួយដី ២.៧រ៉ិចទ័រ កើតឡើង​នៅក្បែរតំបន់​ធ្វើតេស្ត​...

ព័ត៌មាន​រដ្ឋកូរ៉េខាងជើង៖ «ទីក្រុងព្យុងយ៉ាង គ្មានបំណងជួបជាមួយក្រុមមន្រ្តីអាមេរិក នៅអំឡុងព្រឹត្តិការណ៍​អូឡាំពិកឡើយ...»

(សេអ៊ូល)៖ កូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួនពុំមានបំណងគ្រោងជួបជាមួយ ក្រុមមន្រ្តីមកពីសហរដ្ឋអាមេរិក នៅអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ ដែលនឹងចាប់ផ្តើមបើកនាថ្ងៃសុក្រសប្តាហ៍នេះឡើយ។

អាន​បន្ត៖ ព័ត៌មាន​រដ្ឋកូរ៉េខាងជើង៖ «ទីក្រុងព្យុងយ៉ាង...

កងទ័ពជើងទឹករុស្ស៊ី «គ្រោងបញ្ចេញឧទ្ធម្ភាគចក្រថ្មី​ឲ្យបាន ៥០គ្រឿង» ដែល​មាន​សមត្ថភាព កម្ទេច​នាវា​មុជទឹកសត្រូវ...

(ម៉ូស្គូ)៖ អ្នកនាំពាក្យកងនាវាចម្បាំងរុស្ស៊ី លោក អ៊ីហ្គ័រ ឌីហ្គាឡូ (Igor Dygalo) នៅថ្ងៃពុធនេះបាននិយាយថា កងនាវារុស្ស៊ីនឹងទទួលបានឧទ្ធម្ភាគចក្រ ប្រឆាំងនាវាមុជទឹកជំនាន់ថ្មីចំនួន រហូតដល់ទៅ ៥០គ្រឿង នៅឆ្នាំ២០២០។

អាន​បន្ត៖ កងទ័ពជើងទឹករុស្ស៊ី «គ្រោងបញ្ចេញឧទ្ធម្ភាគចក្រថ្មី​ឲ្យបាន ៥០គ្រឿង»...

ទីក្រុងព្យុងយ៉ាង «ថ្កោលទោស​ការដុតរូប​ថត លោក គីម ជុងអ៊ុន និងទង់ជាតិ​កូរ៉េខាងជើង» ដោយក្រុមជ្រុលនិយមកូរ៉េខាងត្បូង...

(ព្យុងយ៉ាង)៖ ទីក្រុងព្យុងយ៉ាងនាថ្ងៃពុធនេះ បានថ្កោលទោសធ្ងន់ៗ ចំពោះក្រុមអ្នកអភិរក្សនិយមនៅកូរ៉េខាងត្បូង សម្រាប់ការបង្កបាតុកម្មប្រឆាំងនឹងការធ្វើដំណើរទៅដល់ របស់ក្រុមតន្រ្តីកូរ៉េខាងជើងនាម្សិលមិញនេះ  ដើម្បីសម្តែងក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងារព្យឿងចាង។

អាន​បន្ត៖ ទីក្រុងព្យុងយ៉ាង «ថ្កោលទោស​ការដុតរូប​ថត លោក គីម ជុងអ៊ុន...