(តេហេរ៉ង់)៖ រដ្ឋមន្រ្តីប្រេងនៃប្រទេសអ៊ីរ៉ង់ លោក ប៊ីហ្សាន ណាំដារ ហ្សាហ្គាណេហ៍ (Bijan Namdar Zanganeh) បានឲ្យលើកឡើងថា អង្គការប្រេង OPEC នឹងទទួលរង ផលវិបាកធ្ងន់ធ្ងរ ប្រសិនបើសមាជិកខ្លួន នៅតែបន្តមិនគោរពតាមការប្តេជ្ញា ដែលពាក់ព័ន្ធនឹងទិន្នផលប្រេង។
(ហែលស៊ីនគី)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ជំនួបមួយទល់នឹងមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន នៅថ្ងៃចន្ទ គឺជាការចាប់ផ្ដើមដ៏ល្ អ បើទោះជាលោកធ្ លាប់ត្រូវបានគេចោទថា មានទំនងទំនងមិនធម្មតា ជាមួយទីក្រុងម៉ូស្គូក៏ដោយ។
អានបន្ត៖ លោក ដូណាល់ ត្រាំ ថាជំនួបមួយស្មើជាមួយលោកពូទីន គឺជាការចាប់ផ្ដើមដ៏ល្អ
(ស៊ីដនី)៖ វាជាការកែទម្រង់មួយ គួរឲ្យកត់សម្គាល់ ចំពោះអាជ្ញាធររដ្ឋ Queensland នៃប្រទេសអូស្ត្រាលី ដែលនឹងផ្តល់ការអនុញ្ញាត ឲ្យក្មេងស្រីៗ សិស្សសាលាទាំងអស់ នៅក្នុងរដ្ឋភាគឦសាន ប្រទេសមួយនេះ ស្លៀកនូវសំលៀកបំពាក់ ដែលគេប្រាថ្នាដូចជា ខោខ្លី និងខោ ទៅអង្គុយរៀន បានចាប់ពីឆ្នាំក្រោយតទៅ។
អានបន្ត៖ អូស្ត្រាលីនឹងអនុញ្ញាតឲ្យក្មេងស្រីសិស្សសាលា «ស្លៀកខ្លី និងខោ»...
(តូក្យូ)៖ រហូតមកទល់នឹងព្រឹក ថ្ងៃព្រហស្បតិ៍នេះ ចំនួនមនុស្សស្លាប់ ដោយសារតែគ្រោះទឹកកកជំនន់ និងបំណាក់ដី ដ៏អាក្រក់បំផុត ប្រចាំឆ្នាំ២០១៨នេះ បានបណ្តាលឲ្យ ជនជាតិជប៉ុនស្លាប់កើនដល់ ១៩៩នាក់ហើយ ខណៈរាប់សិបនាក់ទៀត បន្តបាត់ខ្លួន ដែលអាចកំពុង ជាប់ក្រោមគំនរល្បាប់ភក់ និងលំនៅឋានដែលបាក់រលំ។
អានបន្ត៖ គួរឲ្យសង្វេគបំផុត! ជនជាតិជប៉ុនស្លាប់កើនដល់ជិត២០០នាក់...
(សៀងហៃ)៖ ក្រុមហ៊ុនផលិតយន្តដ៏ធំ នៅអាមេរិក «Tesla» នឹងបើករោងចក្រទីមួយរបស់ខ្លួន នៅឯក្រៅប្រទេស នៅក្នុងទីក្រុងសៀងហៃ របស់ប្រទេសចិន ជាលើកដំបូងនៅចំពោះមុខ សង្រ្គាមពាណិជ្ជកម្ម ដែលបានផ្ទុះឡើង ជាផ្លូវការរវាង ទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងប៉េកាំង។
អានបន្ត៖ មិនខ្វល់សង្គ្រាមពាណិជ្ជកម្ម «ក្រុមហ៊ុនយក្សអាមេរិក Tesla...
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានដុតភ្នក់ភ្លើង សង្រ្គាមពាណិជ្ជកម្ម របស់ខ្លួនជាមួយចិន ឲ្យកាន់តែកញ្ជ្រោលឡើង តាមរយៈការប្រកាស ពីគំរោងតម្លើងពន្ធបន្ថែម លើផលិតផលនាំចូលពីចិន ដែលមានទំហំទឹកប្រាក់ជាង ២០០ពាន់លានដុល្លារ យ៉ាងយូរ នៅត្រឹមខែកញ្ញា ខាងមុខនេះ។
អានបន្ត៖ អាមេរិកប្រើកណ្តាប់ដៃដែកដោយ «គ្រោងតម្លើងពន្ធ២០០ពាន់លានដុល្លារ»...
(តូក្យូ)៖ អាជ្ញាធជប៉ុន បានអះអាងនៅថ្ងៃពុធនេះថា ចំនួនមនុស្សស្លាប់ ដោយសារបំណាក់ដី និងគ្រោះទឹកជំនន់ ដែលបង្កឡើង ដោយភ្លៀងធ្លាក់យ៉ាងគំហុក នៅតាមតំបន់ភាគខាងលិច ប្រទេសជប៉ុន បានកើនដល់ ១៧៩នាក់ហើយ រីឯមនុស្សបាត់ខ្លួន ៥៦នាក់ ទៀតត្រូវបានគេជឿជាក់ថា ជាប់ក្រោមល្បាប់ភក់ និងគំនរអគារ-លំនៅឋាន ដែលបាក់បែក។
អានបន្ត៖ គួរឲ្យសង្វេគបំផុត! ជនជាតិជប៉ុនស្លាប់កើនដល់១៧៩នាក់ និងបាត់ខ្លួន៥៦នាក់...
(អាហ្វ្រិកខាងត្បូង)៖ មនុស្សយ៉ាងហោចណាស់ ១៩នាក់ បានទទួលរងរបួស នៅពេលដែល យន្តហោះមួយគ្រឿង បានធ្លាក់ នៅថ្ងៃអង្គារនេះ នាតំបន់វាលស្មៅមួយ នៃរដ្ឋធានី Pretoria ប្រទេសអាហ្វ្រិកខាងត្បូង, នេះបើយោងតាមសារព័ត៌មាន AFP នាយប់ថ្ងៃទី១០ ខែកក្កដានេះ។
អានបន្ត៖ ធ្លាក់យន្តហោះ នៅអាហ្វ្រិកខាងត្បូង រងរបួសមនុស្ស១៩នាក់
(តូក្យូ)៖ អាជ្ញាធជប៉ុនបានអះអាង នៅថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់ ដោយសារបំណាក់ដី និងគ្រោះទឹកជំនន់ ដែលបង្កឡើង ដោយភ្លៀងធ្លាក់ យ៉ាងជោគជាំ នៅតាមតំបន់ភាគខាងលិច ប្រទេសជប៉ុន បានកើនដល់ ១៤៨នាក់ហើយ រីឯមនុស្សបាត់ខ្លួន ៥៩នាក់ ទៀតត្រូវបានគេជឿជាក់ថា ជាប់ក្រោមល្បាប់ភក់។
អានបន្ត៖ ចំនួនជនជាតិជប៉ុនស្លាប់បន្តកើនឡើងដល់ជិត១៥០នាក់ និងបាត់ខ្លួនជិត៦០នាក់...
(កាណាដា)៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី គ្រីស្ទា ហ្វ្រីឡេនដ៍ (Chrystia Freeland) នឹងប្រកាស ពីការសម្រេចចិត្តចុងក្រោយ របស់រដ្ឋាភិបាលលោកស្រី ក្នុងពេលឆាប់ៗនេះ ស្ដីពីការចាត់វិធានការសងសឹក នឹងការដំឡើងពន្ ធពីសំណាក់សហរដ្ឋអាមេរិក។
អានបន្ត៖ ប្រទេសកាណាដា «ត្រៀមប្រកាសចំណាត់ការសងសឹកអាមេរិក»...
(វ៉ាស៊ីនតោន)៖ ប៉ូលិសអាមេរិក បានឱ្យដឹងថា មនុស្ស ០៥នាក់ ត្រូវបានសម្លាប់នៅល្ងាច ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) នៅក្នុងហេតុការណ៍ បាញ់ប្រហារមួយ នៅឯទីស្នាក់ការសារព័ត៌មាន កាសែតកាពីតូល (Capital Gazette) ក្នុងទីក្រុង អាន់ណាប៉ូលីស (Annapolis) នៃរដ្ឋ ម៉ារីឡេនដ៍ (Maryland)។
អានបន្ត៖ ផ្ទុះករណីបាញ់ប្រហារគ្នាយ៉ាងក្តៅគគុក ទៅលើទីស្នាក់ការកាសែតមួយនៅសហរដ្ឋអាមេរិក...
(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattis នៅថ្ងៃព្រហស្បតិ៍នេះ បានធានាថាទីក្រុងវ៉ាស៊ីនតោន នឹងនៅតែរក្សា ដដែលនូវ ការប្ដេជ្ញាចិត្ត ការពារសន្ដិសុខកូរ៉េខាងត្បូង យ៉ាងពេញទំហឹង ក្នុងនោះរួមមានទាំងការ រក្សាវត្តមានកងទ័ពអាមេរិក ក្នុងពេល បច្ចប្បន្ន បើទោះជាមន្ត្រីទូត នៃប្រទេសទាំងពីរ កំពុងស្វែងរកកិច្ចព្រមព្រៀង លុបបំបាត់អាវុធនុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើងក៏ដោយ ។
អានបន្ត៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក ធានាការពារសន្តិសុខកូរ៉េខាងត្បូង...
(បាងកក)៖ អាជ្ញាធរថៃ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការកើនឡើងនៃកម្រិតទឹក បានបង្អាក់ដល់កិច្ចខិតខំប្រឹងប្រែង រកក្មេង ជំទង់១២នាក់ ដែលជាកីឡាករបាល់ទាត់មកពីក្លឹប មូប៉ា (Mu Pa Academy) និង គ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ ដែលបានបាត់ ខ្លួន យ៉ាងអាថ៌កំបាំង តាំងតែពីថ្ងៃសៅរ៍សប្តាហ៍មុនមកម្ល៉េះ ក្នុងរូបភ្នំមួយស្ថិតនៅភាគជើង នៃប្រទេស។
អានបន្ត៖ កម្រិតទឹកឡើងខ្ពស់នាំឱ្យពិបាករកមនុស្សទាំង១៣នាក់ ក្នុងរូងភ្នំ...
(ប៉ារីស)៖ សមាជិកចំនួន០៩ នៃសហភាពអឺរ៉ុប (EU) នាថ្ងៃចន្ទសប្តាហ៍នេះ នឹងធ្វើការសម្រេចជាផ្លូវការ នូវគម្រោង «បង្កើតកងកម្លាំងអន្តរាគមន៍យោធាអឺរ៉ុប» ដោយមានចក្រភពអង់គ្លេស ជាអ្នកគាំទ្រចំណាត់ការនេះ បានអះអាងថា ជាមធ្យោបាយ ដើម្បីរក្សាទំនងទំនងយោធា ឲ្យនៅតែរឹងមាំជាមួយ EU នៅក្រោយ Brexit (ការចាកចេញរបស់អង់គ្លេស ពីសហភាពអឺរ៉ុប)។
អានបន្ត៖ ប្រទេសធំៗចំនួន០៩នៃសហភាពអឺរ៉ុប «ត្រៀមចុះហត្ថលេខាបង្កើត...
(អង់ការ៉ា)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន ស៊ិនហួរ ចេញផ្សាយឲ្យដឹងថា លោក Recep Tayypi Erdogan បានប្រកាសអំពីជ័យជំនះ របស់លោកក្នុងការ បោះឆ្នោតជ្រើសរើសប្រធានាធិបតី បន្ទាប់ពីប្រជាពលរដ្ឋ តួកគីនាថ្ងៃអាទិត្យ ទី២៤ ខែមិថុនា បានទៅចូលរួមបោះឆ្នោត។
អានបន្ត៖ Erdogan ប្រកាសអំពីជ័យជំនះរបស់លោក នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅតួកគី
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានបើកកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍រវាង អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ជាមួយអគ្គនាយកដ្ឋានតម្រួត ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលេជាតិ និងលោក KHMHOUNG SENGPHASEUTH អគ្គនាយករង នៃអគ្គនាយកដ្ឋានតម្រួត។
(សិង្ហបុរី)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងក្រុមមន្ត្រីរបស់លោក នឹងចាកចេញពីប្រទេសសិង្ហបុរី ត្រឡប់ទៅកាន់ ទីក្រុងព្យុងយ៉ាងវិញ នៅចន្លោះពីម៉ោង ០៩៖០០នាទីយប់ (ម៉ោងនៅសិង្ហបុរី) ឬក៏ពាក់កណ្ដាលយប់នេះ បន្ទាប់ពីចូលរួម ក្នុងជំនួបកំពូល ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីសិង្ហបុរី ក្នុងនាមជាម្ចាស់ផ្ទះ ដែលបានចំណាយធនធានផ្ទាល់ខ្លួន ក្នុងការរៀបចំជំនួបកំពូល រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះបានសរសេរលិខិត ជូនមេដឹកនាំទាំងពីររូប ដោយបានសម្តែង នូវក្តីអបអរសាទរ តំណាងឲ្យប្រជាជាតិសិង្ហបុរីទាំងមូល ចំពោះការបញ្ចប់ទៅដោយ ភាពជោគជ័យ នៃជំនួបកំពូលក្នុងថ្ងៃអង្គារនេះ។
អានបន្ត៖ ម្ចាស់ផ្ទះសិង្ហបុរី «អបអរសាទរជំនួបកំពូលត្រាំ-គីម ដែលបញ្ចប់ទៅភាពជោគជ័យ»
(សេអ៊ូល)៖ ក្រុមមន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើង និងអាមេរិក នៅថ្ងៃចន្ទនេះ បានចាប់ផ្ដើមបើកកិច្ចប្រជុំមួយ នៅក្នុងប្រទេសសិង្ហបុរី ដើម្បី ពិភាក្សាគា្នពាក់ព័ន្ធ នឹងជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ដែលនឹងត្រូវប្រព្រឹត្តទៅ នៅថ្ងៃអង្គារស្អែកនេះ។នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។
អានបន្ត៖ មន្ត្រីកំពូលៗអាមេរិក-កូរ៉េខាងជើង ជួបពិភាក្សាគ្នាហើយនៅសិង្ហបុរី...
(សិង្ហបុរី)៖ សេចក្តីរាយការណ៍ព័ត៌មានមួយ បានបង្ហើបឲ្យដឹងថា នៅមុនការកិច្ចប្រជុំ ជាប្រវត្តិសាស្រ្ត នៅសិង្ហបុរី ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអញ្ជើញ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួចជាស្រេចទៅហើយ ដើម្បីឲ្យទៅបំពេញទស្សនកិច្ច នៅឯរដ្ឋធានីព្យុងយ៉ាង ដើម្បីបើកកិច្ចប្រជុំជាលើកទីពីរ នៅខែកក្កដាខាងមុខនេះតែម្តង។
អានបន្ត៖ លោក គីម ជុងអ៊ុន «អញ្ជើញលោក ដូណាល់ ត្រាំ ទៅទស្សនកិច្ចទីក្រុងព្យុងយ៉ាង»...
(ម៉ូស្គូ)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានដំឡើងសសៃកកាន់តែខ្លាំង ដាក់ទីក្រុងវ៉ាស៊ីនតោន ដោយបាននិយាយថា បើសិនជាលោក ដូណាល់ ត្រាំ មិនខ្វាយខ្វល់ពីភាពឯកោនោះប្រទេស G7 អាចក្លាយជាប្រទេស G6 ដោយគ្មាន សហរដ្ឋអាមេរិកក៏បាន។
អានបន្ត៖ ប្រធានាធិបតីបារាំងទប់ចិត្តលែងបាន៖ «បើសិនលោក ដូណាល់ ត្រាំ...