(ក្វាងចូវ)៖ អគ្គីភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះ Bar-KTV មួយកន្លែងនៅក្នុងទីក្រុងគីងយ័ន នៃខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន នាពេលរំលងអធ្រាត ឈានចូលថ្ងៃអង្គារនេះតែម្តង ដោយបានផ្តាច់ជីវិតមនុស្សសរុប ១៨នាក់ និង បង្ករបួស ០៥នាក់ ផ្សេងទៀត។
អានបន្ត៖ ចិន៖ អគ្គីភ័យលេបត្របាក់ KTV មួយកន្លែងក្នុងខេត្តក្វាងទុង...
(វ៉ាស៊ីនតោន)៖ សេតវិមាន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ពុំទាន់មានការសម្រេចចិត្ តចុងក្រោយណាមួយនោះទេ ប៉ុន្តែជម្រើសទាំងអស់ រួមមានទាំង ការប្រើប្រាស់កម្លាំងយោធា មាននៅលើតុរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់ អាវុធគីមី នៅក្នុងប្រទេសស៊ីរី។
អានបន្ត៖ សេតវិមាន៖ ជម្រើសប្រើយោធាដោះស្រាយបញ្ហាស៊ីរី មាននៅលើតុហើយ ដោយលោក ដូណាល់...
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រុស្ស៊ីគួរតែត្រៀមខ្លួនឱ្យហើយ ក្នុងការបាញ់ទម្លាក់មីស៊ីល ដែលនឹងត្រូវបាញ់ចូលក្នុងទឹកដីស៊ីរី ជាការឆ្លើយតបទៅនឹង ការប្រើប្រាស់អាវុធគីមី នៅក្នុងទីក្រុងឌួម៉ា កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
អានបន្ត៖ ដូណាល់ ត្រាំ «ព្រមានរុស្ស៊ី និងប្រាប់ឲ្យត្រៀមបាញ់ទម្លាក់មីស៊ីលអាមេរិក...
(ម៉ានីល)៖ ទណ្ឌិតចំនួន ១៧នាក់ នៅឯមន្ទីរឃុំឃាំង នៃប៉ុស្តិ៍ប៉ូលិសមួយកន្លែង ស្ថិតក្នុងទីក្រុង ហ្សាំបូអាងហ្គា (Zamboanga) ភាគខាងត្បូងប្រទេសហ្វីលីពីន បានហែកគុករត់គេចខ្លួន កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃអង្គារនេះ តែភាគច្រើនត្រូវតាមចាប់បានមកវិញ។
អានបន្ត៖ ហ្វីលីពីន៖ អ្នកទោស ១៧នាក់ «លួចហែកគុករត់ចេញទៅបាត់»...
(រីយ៉ាដ)៖ ព្រះអង្គម្ចាស់រាជទាយាទ អារ៉ាប៊ីសាអូឌីត ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) បានមានបន្ទូលថា ប្រទេសអារ៉ាប៊ីសាអូឌីត និងបារាំង បានចុះហត្ថលេខា លើ កិច្ចព្រមព្រៀងសេដ្ឋកិច្ច ចំនួន២០ដែលមានតម្លៃជាង ១៨ពាន់លានដុល្លារ ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា តើក្នុងកិច្ចព្រមព្រៀងទាំងនោះ ទៅលើវិស័យអ្វីខ្លះនោះឡើយ ប៉ុន្តែវាអាចពាក់ព័ន្ធនឹងប្រេង ព្រមទាំងបច្ចេកវិទ្យាផងដែរ។
អានបន្ត៖ បារាំង និងអារ៉ាប៊ីសាអូឌីត «ចុះកិច្ចព្រមព្រៀងចំនួន ២០ ក្នុងតម្លៃ...
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តលុបចោល ការបំពេញដំណើរទស្សកិច្ ចផ្លូវរដ្ឋជាលើកដំបូង របស់លោកទៅកាន់តំបន់អាមេរិកឡាទីន ដើម្បីផ្ដោតសំខាន់ លើការចាត់វិធានការឆ្លើយតប ចំពោះការប្រើប្រាស់អាវុធគីមី នៅក្នុងប្រទេសស៊ីរី។
អានបន្ត៖ ដូណាល់ ត្រាំ «បង្ខំចិត្តលុបចោលទស្សនកិច្ចជាលើកដំបូង ទៅកាន់អាមេរិកឡាទីន»...
(អាល្លឺម៉ង់)៖ ករណីរថយន្ត បានបំបុកហ្វូងមនុស្ស ដែលកំពុងអង្គុយលេង នៅក្នុងទីក្រុង Muenster ភាគខាងលិច ប្រទេសអាល្លឺម៉ង់ បានបង្កឲ្យមនុស្សសរុប០៣នាក់ស្លាប់ អាចរួមទាំងជនបង្ក និង៣០នាក់រងរបួស។
អានបន្ត៖ មនុស្ស០៣នាក់ស្លាប់រួមទាំងជនបង្ក និង៣០នាក់ទៀតរបួស...
(វ៉ាស៊ីនតោន)៖ នៅទីបំផុតសហរដ្ឋអាមេរិក បានទទួលស្គាល់ហើយថា កូរ៉េខាងជើងកំពុងមានបំណង ចង់ពិភាក្សាអំពី ការបោះបង់ចោលអាវុធនុយក្លេអ៊ែរ នៅអំឡុងកិច្ចប្រជុំកំពូលទ្វេភាគី នៅខែឧសភាខាងមុខនេះ។
អានបន្ត៖ ទីបំផុតអាមេរិកព្រមទទួលស្គាល់ថា «កូរ៉េខាងជើងពិតជាមានចេតនាចង់ពិភាក្សា...
(ស៊ីរី)៖ ប្រព័ន្ធផ្សព្វផ្សាយស៊ីរី នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា មូលដ្ឋានយោធាស៊ីរីមួយកន្លែង បានរងការវាយប្រហារដោយគ្រាប់ មីស៊ីល ដែលបានបណ្ដាលឱ្យមនុស្ស ជាច្រើននាក់ស្លាប់ និងរងរបួស តែមិនទាន់មានការបញ្ជាក់អ្វី លម្អិតនៅឡើយទេ។
អានបន្ត៖ មូលដ្ឋានទ័ពស៊ីរី «រងការវាយប្រហារដោយគ្រាប់មីស៊ីល» បង្កឲ្យមនុស្សស្លាប់...
(តូក្យូ)៖ គ្រោះរញ្ជួយដី កម្រិតធ្ងន់គួរសម ៦.១រ៉ិចទ័រ បានវាយប្រហារខេត្តហ្ស៊ីម៉ាណិ (Shimane) ភាគខាងលិចប្រទេសជប៉ុន នៅរំលងអធ្រាត ឈានចូលថ្ងៃចន្ទនេះតែម្តង ដោយបានបណ្តាលឲ្យមនុស្ស ០៤នាក់រងរបួស។
អានបន្ត៖ ជប៉ុន៖ គ្រោះរញ្ជួយដី ៦.១រ៉ិចទ័រ វាយលុកភាគខាងលិច បង្កឲ្យមនុស្ស...
(ប៉េកាំង)៖ ខណៈដែលផែនការ ជួបពិភាក្សាគ្នាជាប្រវត្តិសាស្ត្រ រវាងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន និង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាន់តែខិតជិតដល់ហើយនោះ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី បានអះអាងថា ប្រទេសចិនសង្ឃឹមចង់ឲ្យគំរោងជួបគ្នានោះ ប្រព្រឹត្តទៅដោយរលូន។
អានបន្ត៖ ប្រទេសចិនសង្ឃឹមថា «ជំនួបរវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ»...
(តៃប៉ិ)៖ ទីក្រុងប៉េកាំង និង តៃវ៉ាន់ កំពុងពាក់មុខយក្សដាក់គ្នាកាន់តែខ្លាំង ខណៈបណ្តាញសារព័ត៌មានចិន បានជំរុញឲ្យមានការចេញដីកាចាប់ខ្លួន នាយករដ្ឋមន្រ្តីតៃវ៉ាន់ ដោយសារតែការធ្វើអត្ថាធិប្បាយ របស់លោក កាលពីចុងសប្តាហ៍មុនពាក់ព័ន្ធ នឹងពាក្យ «ឯករាជ្យ»។
អានបន្ត៖ សារព័ត៌មានរដ្ឋចិន «បំផុសឲ្យចាប់ខ្លួននាយករដ្ឋមន្ត្រីតៃវ៉ាន់»...
(ញូដេលី)៖ ឧទ្ធម្ភាគចក្រដឹកជញ្ជូនមួយគ្រឿង របស់កងកម្លាំងទ័ពអាកាសឥណ្ឌា បានធ្លាក់នៅអំឡុងពេលចុះចត បន្ទាប់ពីមានភ្លើងឆេះ នៅឯរដ្ឋយូតតារ៉ាខាន់ (Uttarakhand) ភាគខាងជើង ប្រទេសឥណ្ឌា ដោយបណ្ដាលឱ្យមនុស្ស មនុស្សទាំងអស់ ០៤នាក់ ដែលជិះនៅលើនោះរងរបួស។
អានបន្ត៖ ធ្លាក់ឧទ្ធម្ភាគចក្រយោធាឥណ្ឌា នៅក្នុងរដ្ឋភាគខាងជើង បង្ករបួសមនុស្សមួយចំនួន!
(ស៊ីដនី)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល នៃអង្គការកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី -ប៉ាហ្វិក ឬហៅកាត់ថា (APEC) នៅក្នុងឆ្នាំ២០១៨នេះ រៀបចំឡើងនៅក្នុងទីក្រុង ផតម៉រែសបាយ (Port Moresby) ប្រទេសដែនកោះប៉ាពួញូហ្គីណេ (Papua New Guinea ឬ PNG)។
អានបន្ត៖ លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅប្រទេសប៉ាពួញូហ្គីណេ...
(ហាណូយ)៖ ប្រទេសវៀតណាម និងប្រទេសឡាវ គួរតែបន្តបង្កើនទំនាក់ទំនង នយោបាយឱ្យកាន់តែស៊ីជម្រៅ ក្នុងបរិបទដែលប្រទេសទាំងពីរ កំពុងពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងផ្នែកការទូត សន្តិសុខ និងការពារជាតិ។
អានបន្ត៖ ប្រធានាធិបតីវៀតណាម៖ «វៀតណាម និងឡាវ គួរតែបង្កើនទំនាក់ទំនងនយោបាយ...
(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃសុក្រនេះបានឱ្យដឹងថា យោធារបស់ខ្លួនបានដឹកនាំការធ្វើតេស្ដ បាញ់សាកល្បងជាលើក ទី ២ នូវមីស៊ីលផ្លោងឆ្លងទ្វីប ICBM Sarmat ប្រកបដោយជោគជ័យ។
អានបន្ត៖ ខណៈកំពុងតានតឹង «កងទ័ពរុស្ស៊ីធ្វើតេស្តមីស៊ីលថ្មី ICBM...
(តួកគី)៖ ស្ថានីយ៏ទូរទស្សន៍ដ៏ល្បីមួយ TRT World របស់ប្រទេសតួកគី បានចេញផ្សាយនូវវិដេអូ ឯកសារសំខាន់មួយ ដោយបង្ហាញពីវិធីសាស្រ្តសំងាត់៥យ៉ាង ដែលអង្គភាពស៊ើបការណ៍របស់អាមេរិក CIA បានផ្តួលរំលំ រដ្ឋាភិបាលបរទេសជាច្រើន។
អានបន្ត៖ ទូរទស្សន៍ដ៏ល្បីរបស់តួកគី បង្ហាញវិធីសំងាត់ ៥យ៉ាងដែលទីភ្នាក់ងារ CIA របស់អាមេរិក...
(ម៉ូស្គូ)៖ កងកម្លាំងយុទ្ធសាស្ត្រមីស៊ីលរុស្ស៊ី (RSMF) បានបញ្ចប់ទាំងស្រុងហើយ នូវផ្នែកមួយនៃការបំពាក់អាវុធឡើងវិញ ជាមួយប្រព័ន្ធចល័តមីស៊ីលឆ្លងទ្វីប ICBM ឈ្មោះថា Yars។
អានបន្ត៖ មហាយក្សយោធាលេខ ២ លើលោកគឺរុស្ស៊ី «បញ្ចប់ការបំពាក់...
(គែរ)៖ លទ្ធផលបឋមបានបង្ហាញថា មេដឹកនាំអេហ្ស៊ីបបច្ចុប្បន្ន លោក អាប់ឌែល ហ្វាតតាហ៍ អាល់ ស៊ីស៊ី (Abdel-Fattah al-Sisi) បានឈ្នះសំឡេងដល់ទៅ ៩២ភាគរយ នៅក្នុងការបោះឆ្នោតជ្រើស ប្រធានាធិបតីឆ្នាំ២០១៨ ដោយប្រជាជនអេហ្ស៊ីបចំនួន ២៣លាននាក់ បានបោះឆ្នោតគាំទ្រឲ្យលោក បន្តកាន់អំណាចរយៈពេល ០៤ឆ្នាំ ទៅមុខទៀត ។
អានបន្ត៖ សំឡេងឆ្នោតពីប្រជាពលរដ្ឋអេហ្ស៊ីប «៩២ភាគរយ» ធ្វើឲ្យលោក ស៊ីស៊ី...
(តូក្យូ)៖ សារព័ត៌មានជប៉ុន Asahi បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលជប៉ុនបាននិងកំពុងសម្លឹងមើល ឱកាសក្នុងការរៀបចំជំនួបកំពូលទ្វេភាគី ជាមួយកូរ៉េខាងជើង ខណៈទីក្រុងព្យុងយ៉ាង ក៏កំពុងពិចារណាពីជំនួបនេះដែរ។
អានបន្ត៖ ជប៉ុនកំពុងពិចារណា «ចង់បើកកិច្ចប្រជុំកំពូល ជាមួយកូរ៉េខាងជើងដែរ»...
(ប៉េកាំង)៖ ប្រធានក្រុមប្រឹក្សារដ្ឋចិន លោក យ៉ាង ជាឈី (Yang Jiechi) ត្រូវបានសារព័ត៌មាននានាចេញផ្សាយថា លោកនឹងបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី២៩ ដល់ ៣០ ខែមីនា ខាងមុខនេះ។