(គូឡាឡាំពួ)៖ គណកម្មការ ប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ខ្លួនកំពុងតាមស្វែងរក បុគ្គលពីររូបឱ្យចូលខ្លួនមកបំភ្លឺ ក្នុងការស៊ើបអង្កេត ពាក់ព័ន្ធនឹងក្រុមហ៊ុន SRC International ជាអតីតអង្គភាព របស់មូលនិធិរដ្ ឋ 1MDB ហើយក្នុងចំណោម បុគ្គលទំាងពីរនេះ រួមមានឈ្មោះ ឡូវ តែកចូ (Low Taek Joh) ឬគេស្គាល់ថា Joh Low ដែលជាអ្នកជំនាញ ហិរញ្ញវត្ថុជាន់ខ្ពស់ម្នាក់។
អានបន្ត៖ ការស៊ើបអង្កេតរឿងពុករលួយ នៃអតីតរដ្ឋាភិបាលលោក ណាជីប រ៉ាហ្សាក់...
(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) បានប្រាប់នាយករដ្ឋមន្ត្រី អ៊ីសា្រអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) ថា ទីក្រុងឡុងដ៍ បន្តគំាទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ បើទោះជាសហរដ្ឋអាមេរិក បានប្រកាសដកខ្លួនចេញ ពីកិច្ចព្រមព្រៀងនេះ ក៏ដោយ។
អានបន្ត៖ អង់គ្លេសតបទៅកាន់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលវិញថា...
(សិង្ហបុរី)៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសសិង្ហបុរីលោក វីវៀន បាឡាគ្រីសណាន់ (Vivian Balakrishnan) នឹងចាកចេញ ទៅបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃព្រហស្បតិ៍ ស្អែកនេះតទៅ។
អានបន្ត៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង!
(តៃប៉ិ)៖ យន្តហោះចម្បាំងស៊េរី F-16 របស់កោះតៃវ៉ាន់ ដែលបានទិញ ពីសហរដ្ឋអាមេរិក បានធ្លាក់នៅក្នុងតំបន់ភ្ នំភាគខាងកើត នៃទីក្រុងតៃប៉ិថ្មី (New Taipei City) នៅថ្ងៃចន្ទនេះតែម្តង ពេលកំពុងធ្វើសមយុទ្ធយោធា។
អានបន្ត៖ ធ្លាក់យន្តហោះចម្បាំង F-16 នៅកោះតៃវ៉ាន់ ខណៈធ្វើសមយុទ្ធយោធា!
(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង មានគម្រោងថា នឹងព្យាយាមមិនឲ្យ មានការផ្សព្វផ្សាយព័ត៌មាន ជុំវិញ ការធ្វើសមយុទ្ធយោធា នាពេលខាងមុខនេះ ជាមួយសហរដ្ឋអាមេរិកឡើយ ទោះបីជាខ្លួននឹងនៅតែបន្ត យុទ្ធនាការធ្វើលំហាត់យោធារួម ប្រចាំឆ្នាំ តាមកាលកំណត់ យ៉ាងណាក្តី។
អានបន្ត៖ ដើម្បីកុំឲ្យកូរ៉េខាងជើងខឹងទៀត «កូរ៉េខាងត្បូងនឹងព្យាយាម...
(ម៉ូហ្គាឌីស៊ូ)៖ មនុស្សយ៉ាងហោចណាស់ ៤៩នាក់ស្លាប់ និង ៧០នាក់ផ្សេងទៀត បាត់ខ្លួនបន្ទាប់ពី ព្យុះស៊ីក្លូន សាហ្គារ (Sagar) បានវាយប្រហារ មកលើដែនដី នៃប្រទេសសូម៉ាលីឡេនដ៍ (ភាគខាងជើង ប្រទេសសូម៉ាលី ឬតំបន់ស្វយ័ត្រ នៃប្រទេសសូម៉ាលី ដែលប្រកាស ឯករាជ្យដោយខ្លួនឯង)។
អានបន្ត៖ ព្យុះស៊ីក្លូនវាយប្រហារសូម៉ាលីឡេនដ៍ «ផ្តាច់ជីវិតមនុស្ស៤៩នាក់...
(ព្យុងយ៉ាង)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ីហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានធ្វើដំណើរមកដល់ រដ្ឋធានីព្យុងយ៉ាងហើយ នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីបំពេញទស្សនកិច្ច រយៈពេលត្រឹម ០១ថ្ងៃប៉ុណ្ណោះ នៅប្រទេសកូរ៉េខាងជើង ក្រោមការអញ្ជើញ ពីសំណាក់សមភាគីលោក រី យ៉ុងហូ (Ri Yong Ho)។
អានបន្ត៖ មន្ត្រីជាន់ខ្ពស់សហព័ន្ធរុស្ស៊ី «មកដល់ទីក្រុងព្យុងយ៉ាងដោយសុវត្ថិភាព»...
(រ៉ង់ហ្គូន)៖ អាជ្ញាធរអាកាសចរណ៍ ស៊ីវិលមីយ៉ាន់ម៉ា បានព្រមានចាត់វិធានការ ប្រឆាំងនឹងយន្ដហោះដឹកអ្នកដំណើរមួយគ្រឿង របស់ របស់ប្រទេស អេមីរ៉ាត់អារ៉ាប់រួម ដោយសារការហោះហើរ លើតំបន់ហាមឃាត់ ក្នុងទីក្រុងរ៉ង់ហ្គូន។
អានបន្ត៖ អាជ្ញាធរមីយ៉ាន់ម៉ា «ព្រមានយន្តហោះបរទេសមួយគ្រឿង...
(លីបង់)៖ ប្រជាជនអ៊ីរ៉ង់នឹងវាយ រដ្ឋមន្ត្រីការបទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ឲ្យបែកកញ្ចប់មាត់ ជាការឆ្លើយតប ទៅនឹងផែនការអាមេរិកថ្មី ដែលមានបំណង ដាក់សម្ពាធលើអ៊ីរ៉ង់ ធ្ងន់ធ្ងរបំផុតជាប្រវត្តិសាស្ត្រនោះ។
អានបន្ត៖ អ៊ីរ៉ង់ព្រមានទៅវិញ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក...
(វ៉ាស៊ីនតោន)៖ ទីបំផុតលោកស្រី ជីណា ហាសភែល (Gina Haspel) បានក្លាយជានាយកទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់អាមេរិក ហៅកាត់ថា CIA ក្នុងនាមជាស្ត្រីដំបូងគេ បន្ទាប់ពីត្រូវព្រឹទ្ធសភា បោះឆ្នោតអនុម័ត បើទោះជាលោកស្រី មានប្រវត្តិមិនល្ អខាងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ក្នុងការសួរចម្លើយអ្នកទោស ជាភេរវករសង្ស័យ ពាក់ព័ន្ធនឹងមហាភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ក៏ដោយ។
អានបន្ត៖ ស្ត្រីធ្លាប់មានប្រវត្តិដៃឆៅ «ទើបក្លាយជានាយកថ្មីនៃទីភ្នាក់ងារ CIA...
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធានាចំពោះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថានឹងអាចបន្តកាន់អំណាច បើសិនជាយល់ព្រម បោះបង់ចោល អាវុធនុយក្លេអ៊ែរ។
អានបន្ត៖ ដូណាល់ ត្រាំ ព្រមាន គីម ជុងអ៊ុន៖ «ចង់មានវាសនាដូច ហ្គាដាហ្វី...
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា វាមិនច្បាស់នោះទេថា តើជំនួបដែលគ្រប់គ្នាបាន និងកំពុង ទន្ទឹងរង់ចាំយ៉ាងអន្ទះសាបំផុតនោះ រវាងរូបលោកហើយ និងប្រមុខដឹកនាំកំពូល របស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងប្រព្រឹត្តទៅ ដូចការគ្រោងទុកដែរ ឬយ៉ាងណា បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានព្រមានលុបចោល កិច្ចប្រជុំជាប្រវត្តិសាស្រ្តនេះ។
អានបន្ត៖ ការថ្លែងដោយលោក ដូណាល់ ត្រាំ មុននេះ នាំឲ្យគ្រប់គ្នាស្ទើរអស់សង្ឃឹមចំពោះជំនួប...
(អាហ្រ្វិក)៖ អាជ្ញាធរសុខាភិបាល នៃសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ បានឱ្យដឹងថា ជំងឺ អ៊ីបូឡា (Ebola) បាននិងកំពុងរាតត្បាតជាថ្មី ចេញពីតំបន់ជនបទ ទៅកាន់ទីក្រុងមួយ ដែលនេះបានបណ្ដាលឱ្យ មានការព្រួយបារម្ភថា វានឹងពិបាកគ្រប់គ្រង ខណៈមនុស្ស ២៣នាក់ ទៅហើយ ត្រូវបានគេរាយការណ៍ថា បានស្លាប់។
(ហ្សាការតា)៖ ប៉ូលិសឥណ្ឌូណេស៊ី នាថ្ងៃពុធនេះ បានបាញ់សម្លាប់ បុរសចំនួន ០៣នាក់ បន្ទាប់ពីជនសង្ស័យម្នាក់ ក្នុងចំណោមនោះ បានវាយប្រហារ មកលើអាជ្ញាធរ ដោយប្រើដាវសាំមូរ៉ៃ និងបានបណ្តាលឲ្យ មន្រ្តីប៉ូលិសពីរនាក់របួស នៅឯទីបញ្ជាការប៉ូលិស រាអ៊ូ (Riau) ក្នុងទីក្រុង ផេកាន់បារូ (Pekanbaru) លើកោះស៊ូម៉ាត្រា។
អានបន្ត៖ ប៉ូលិសឥណ្ឌូណេស៊ី «បាញ់សម្លាប់អ្នកប្រើដាវសាំម៉ូរ៉ៃ០៣នាក់»...
(សេអ៊ូល)៖ ស្ថានភាពហាក់ដូចជា កំពុងត្រឡប់ទៅរក ភាពតានតឹងវិញ ក្រោយកូរ៉េខាងជើងព្រមានថា ខ្លួននឹងពិចារណាឡើងវិញ លើការរៀបចំ ជំនួបជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បើសិនជាទីក្រុងវ៉ាស៊ីនតោន នៅតែបង្ខំដដែលជាដដែល ឱ្យខ្លួនបោះបង់ចោល អាវុធនុយក្លេអ៊ែរនោះ។
(យូអិន)៖ សហរដ្ឋអាមេរិក បានសម្រេចរារាំង ការអនុម័ត នៃសេចក្តីថ្លែងការណ៍មួយ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលមានបំណង អំពាវនាវឲ្យបើក ការស៊ើបអង្កេតឯករាជ្យមួយ ទៅលើអំពើហិង្សា ដ៏មហាប្រល័យ នៅតំបន់ព្រំដែនអ៊ីស្រាអែល-ហ្គាហ្សា។
អានបន្ត៖ សហរដ្ឋអាមេរិកចេញមុខ «រារាំងការស៊ើបអង្កេតដោយ UN...
(ហ្សាកាតា)៖ មន្ត្រីជាន់ខ្ពស់ ឥណ្ឌូណេស៊ីម្នាក់ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អ្នកទោសជាភេរវករជាច្រើននាក់ បានសម្រេចចិត្តប្រគល់ខ្លួន បន្ទាប់ពីបានបាញ់ តបតជាមួយប៉ូលិស នៅក្នុងពន្ធនាគារមួយកន្លែង។
អានបន្ត៖ ឥណ្ឌូណេស៊ី៖ ក្រុមអ្នកទោសជាភេរវករជាង ១៥០នាក់ ព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ច...
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ មូលដ្ឋានទ័ពអាកាស អាន់ឌ្រូស៍ (Andrews) ស្ថិតនៅក្បែរ ទីក្រុងវ៉ាស៊ីនតោន ដើម្បីទទួលពលរដ្ឋ អាមេរិកកាំងបីនាក់ ដែលត្រូវបានកូរ៉េខាងជើង ដោះលែងឱ្យមាន សេរីភាពឡើងវិញ។
អានបន្ត៖ ជនជាតិអាមេរិកបីនាក់ ដែលកូរ៉េខាងជើងដោះលែង ទៅដល់សហរដ្ឋអាមេរិកវិញហើយ, លោក...
(ដាម៉ាស់)៖ ទូរទស្សន៍រដ្ឋស៊ីរី បានចេញផ្សាយថា ប្រទេសអ៊ីស្រាអែល កំពុងតែព្យាយាមវាយប្រហារ កម្ទេចមូលដ្ឋានការពារដែនអាកាស នៅក្នុងប្រទេសស៊ីរី និងប្រព័ន្ធរ៉ាដាផ្សេងៗ តាមរយៈការបាញ់ស្រោចគ្រាប់មីស៊ីល មកលើទីក្រុងដាម៉ាស់តែម្តង មកទល់ពេលទៀបភ្ លឺថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅទីក្រុងម៉ាស់)។
អានបន្ត៖ អ៊ីស្រាអែល «កំពុងព្យាយាមកម្ទេចប្រព័ន្ធការពារដែនអាកាស និងរ៉ាដាស៊ីរី...
(ដាម៉ាស់)៖ សំឡេងយ៉ាងកងរំពងនៃការផ្ទុះ និងចេញពីប្រព័ន្ធការពារ ដែនអាកាស ត្រូវគេលឺនៅក្នុងរ ដ្ឋធានីដាម៉ាស់ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយយោងតាម សេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានផ្លូវការរដ្ឋស៊ីរី SANA ប្រព័ន្ធការពារដែនអាកាស របស់ប្រទេសនេះ កំពុងធ្វើការឆ្លើយតប ទៅនឹងការវាយប្រហារ ដោយមីស៊ីល ពីសំណាក់ប្រទេសអ៊ីស្រាអែល។
អានបន្ត៖ អ៊ីស្រាអែលបាញ់ស្រោចមីស៊ីលលើទីក្រុងដាម៉ាស់...
(អ៊ីស្រាអែល)៖ យោធាអ៊ីស្រាអែល បានអះអាងថា កងកម្លាំងអ៊ីរ៉ង់ បានបាញ់រ៉ុក្កែតជាច្រើនគ្រាប់ លើមូលដ្ឋានយោធារបស់ខ្លួន ស្ថិតនៅតំបន់ Golan Heights ជាប់ព្រំដែនជាមួយស៊ីរី។
អានបន្ត៖ អ៊ីស្រាអែលចោទអ៊ីរ៉ង់ថា «ជាអ្នកបាញ់ស្រោចគ្រាប់រ៉ុក្កែត...