បណ្តាញសង្គម

ប្រធានទីភ្នាក់ងារប្រកាសអាសន្នរដ្ឋហាវ៉ៃ លាលែងពីតំណែង ក្រោយបុគ្គលិកខ្លួនចុចច្រឡំប៊ូតុងព្រមានពីការវាយប្រហារដោយមីស៊ីល!

(ឡូស អាន់ជែលឡែស)៖ ប្រធានទីភ្នាក់ងារគ្រប់គ្រងការប្រកាសអាសន្ននៃរដ្ឋហាវ៉ៃ បានសម្រេចចិត្តលាលែងពីតំណែងហើយ ខណៈបុគ្គលិកម្នាក់ដែលបានចុចច្រឡំលើប៊ូតង់ព្រមាន ពីការវាយប្រហារដោយគ្រាប់មីស៊ីលត្រូវបានបណ្ដេញចេញពីការងារ។

អាន​បន្ត៖ ប្រធានទីភ្នាក់ងារប្រកាសអាសន្នរដ្ឋហាវ៉ៃ លាលែងពីតំណែង...

អាជ្ញាធរជប៉ុន «កំពុង​ចាត់វិធានការក្តៅ លើប្រព័ន្ធប្តូរប្រាក់​ឌីជីថល» ក្រោយចោរ​លួចលុយអស់ ៦៥៥លានដុល្លារ ពីប្រព័ន្ធប្រភេទនេះ!

 (តូក្យូ)៖ ក្រុមអាជ្ញាធរនិយ័តកម្មហិរញ្ញវត្ថុជប៉ុនបាននិយាយថា ខ្លួនអាចនឹងធ្វើអធិការកិច្ចលើរាល់ប្រព័ន្ធប្ដូរប្រាក់ឌីជីថល ព្រមទាំងបញ្ជាឱ្យ ធនាគារ Coincheck ធ្វើការងារនេះជាមួយគ្នា បន្ទាប់ពីក្រុមចោរព័ត៌មានវិទ្យា ឬ Hackers បានចូលលួចលុយជាង ៦៥៥លានដុល្លារ ពីប្រព័ន្ធប្ដូរប្រាក់ឌីជីថលរបស់ក្រុមហ៊ុនមួយនេះ កាលពីពេលថ្មីកន្លងទៅ។

អាន​បន្ត៖ អាជ្ញាធរជប៉ុន «កំពុង​ចាត់វិធានការក្តៅ លើប្រព័ន្ធប្តូរប្រាក់​ឌីជីថល»...

កងទ័ពតួកគី ដៃម្ខាងចូលកម្ទេចភេរវករក្នុងទឹកដីអ៊ីរ៉ាក់ និងម្ខាងទៀត​ចូលលុកទឹកដីស៊ីរី ដើម្បីកម្ទេចក្រុម YPG!

(អង់ការ៉ា)៖ ខណៈកងទ័ពថ្មើរជើងតួកគី កំពុងជាប់ដៃបោសសំអាតក្រុមអ្នកប្រយុទ្ធឃើដស៊ីរី YPG នៅក្នុងទីក្រុង Afrin ប្រទេសស៊ីរី យន្ដហោះចម្បាំងយោធាតួកគី បែរជាឆ្លៀតបើកការ វាយប្រហារតាមផ្លូវអាកាស លើគោលដៅរបស់ក្រុមសកម្មប្រយុទ្ធជាច្រើន នៅតាមបណ្ដោយព្រំដែនភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់បន្ថែមទៀត។

អាន​បន្ត៖ កងទ័ពតួកគី ដៃម្ខាងចូលកម្ទេចភេរវករក្នុងទឹកដីអ៊ីរ៉ាក់...

រថយន្តក្រុងធ្លាក់ពីលើស្ពាន ចូលក្នុងទន្លេនៅឥណ្ឌា «ផ្តាច់ជីវិតមនុស្ស ៤៥នាក់» ដោយសារ​តៃកុងឡាន ជាប់និយាយ​ទូរស័ព្ទពេលកំពុងបើកបរ...

(ញូដេលី)៖ អាជ្ញាធរឥណ្ឌានៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ដក្រុងមួយគ្រឿងបានបើកធ្លាក់ពីលើស្ពានចូលទៅក្នុងទឹកទន្លេនៅឯរដ្ឋ វែសត៍ ប៊ែងហ្គាល់ (West Bengal) នៃភាគខាងកើតប្រទេសឥណ្ឌា បានកើនដល់ ៤៥នាក់ហើយ។

អាន​បន្ត៖ រថយន្តក្រុងធ្លាក់ពីលើស្ពាន ចូលក្នុងទន្លេនៅឥណ្ឌា «ផ្តាច់ជីវិតមនុស្ស ៤៥នាក់»...

ទីបំផុតក្រុម​ពាណិជ្ជករ និងព្រះអង្គម្ចាស់អារ៉ាប៊ី​សាអូឌីត ត្រូវបានដោះលែង​ ចេញពីពន្ធនាគារប្រណិត​ហើយ...

 (រីយ៉ាដ)៖ ប្រភពពីមន្រ្តីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានឲ្យដឹងនាថ្ងៃអង្គារនេះថា ទីបំផុតបុគ្គលទាំងឡាយ ដែលជាប់ឃុំឃាំងនៅក្នុងសណ្ឋាគារប្រណិត Ritz-Carlton ក្នុងរដ្ឋធានីរីយ៉ាដ ជាទីដែលអ្នកទាំងអស់នោះ ត្រូវបានគេឃាត់ឃាំងមិនឲ្យចាកចេញទៅណាមកណា ក្នុងអំឡុងការបើកយុទ្ធនាការបោសសម្អាត អំពើពុករលួយដ៏កក្រើកមួយនោះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញទាំងអស់ហើយ។

អាន​បន្ត៖ ទីបំផុតក្រុម​ពាណិជ្ជករ និងព្រះអង្គម្ចាស់អារ៉ាប៊ី​សាអូឌីត ត្រូវបានដោះលែង​...

សហរដ្ឋអាមេរិក៖ បញ្ជីឈ្មោះដែល​គ្រប់គ្នាទន្ទឹងរង់ចាំ​នោះ ចេញជាស្ថាពរ​ហើយ ពាក់ព័ន្ធ​មន្ត្រី-ក្រុមហ៊ុន​រុស្ស៊ី ដែលត្រូវជាប់​ទណ្ឌកម្ម!

 (វ៉ាស៊ីនតោន)៖ ទីបំផុតសហរដ្ឋអាមេរិក បានចេញផ្សាយបញ្ជីឈ្មោះ ដែលគ្រប់ៗគ្នាទន្ទឹងរង់ចាំជាយូរណាស់មកហើយ អំពីមន្រ្តីរដ្ឋាភិបាល ព្រមទាំងប្រធានក្រុមហ៊ុនធំៗ របស់ប្រទេសរុស្ស៊ី ដែលអាចប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ជុំវិញការជាប់សង្ស័យថា មានពាក់ព័ន្ធនឹងការលូកដៃចូលក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ បញ្ជីឈ្មោះដែល​គ្រប់គ្នាទន្ទឹងរង់ចាំ​នោះ ចេញជាស្ថាពរ​ហើយ...

ភ្នំភ្លើង Zao របស់ជប៉ុន ឲ្យសញ្ញាកាន់តែ​មិនស្រួល ដែលវានឹងអាចផ្ទុះ​នាពេលឆាប់ៗ...

 (តូក្យូ)៖ មួយរយៈនេះភ្នំភ្លើងនៅជប៉ុន ហ្វីលីពីន និងឥណ្ឌូណេស៊ី ហាក់បង្ហាញសញ្ញាមិនសូវស្រួលខ្លាំង ដោយសារតែបណ្តាប្រទេសទាំងនេះ ស្ថិតនៅក្នុងតំបន់ខ្សែក្រវាត់ភ្លើង នៃមហាសាគរប៉ាស៊ីហ្វិក ដែលងាយនឹងរងគ្រោះធម្មជាតិ ស្ទើរគ្រប់ជំពូកតែម្តង ជាពិសេសរញ្ជួយដី និងបន្ទុះភ្នំភ្លើង។

អាន​បន្ត៖ ភ្នំភ្លើង Zao របស់ជប៉ុន ឲ្យសញ្ញាកាន់តែ​មិនស្រួល ដែលវានឹងអាចផ្ទុះ​នាពេលឆាប់ៗ...

BREAKING NEWS (Update): មនុស្សស្លាប់កើនដល់១០៣នាក់ និងរបួស២៣៥នាក់ ក្នុងការបំផ្ទុះគ្រាប់បែកនៅអាហ្វហ្គានីស្ថាន

(កាប៊ុល)៖ អាជ្ញាធរអាហ្វហ្គានីស្ថាន បានឱ្យដឹងថា ចំនួនមនុស្សស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតយ៉ាងកក្រើករដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍ ម្សិលមិញ បានកើនដល់១០៣នាក់ និង២៣៥នាក់ទៀត រងរបួសធ្ងន់-ស្រាល។

អាន​បន្ត៖ BREAKING NEWS (Update): មនុស្សស្លាប់កើនដល់១០៣នាក់ និងរបួស២៣៥នាក់...

ប្រទេសចិន​អំពាវនាវ​ឲ្យអន្តរជាតិ «បង្កើនកិច្ចសហប្រតិបត្តិការរួម នៅតំបន់សមុទ្រ​អាក់ទិក» ដែលសំបូរដោយធនធានរ៉ែ!

(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានអំពាវនាវឱ្យ បន្តការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងតំបន់មហាសមុទ្រទឹកកកអាក់ទិក ជាទីដែលក្រុមអ្នកជំនាញមើលឃើញថា អាចនឹង ក្លាយជាកន្លែងដណ្ដើមឥទ្ធិពល និងឧស្ម័នធម្មជាតិរវាងមហាអំណាចពិភពលោក នៅពេលអនាគត។

អាន​បន្ត៖ ប្រទេសចិន​អំពាវនាវ​ឲ្យអន្តរជាតិ «បង្កើនកិច្ចសហប្រតិបត្តិការរួម...

សហរដ្ឋអាមេរិក «ប្រកាសដាក់ទណ្ឌកម្មបុគ្គល ០៦នាក់» ដែលពាក់ព័ន្ធក្រុម​​តាលីបង់ និង Haqqani នៅប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន!

 (វ៉ាស៊ីនតោន)៖ ក្រសួងរតនាជាតិនៃសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលើបុគ្គល ០៦នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធតាលីបង់ និងក្រុមសកម្មប្រយុទ្ធ Haqqani នៅអាហ្វហ្គានីស្ថាន។

អាន​បន្ត៖ សហរដ្ឋអាមេរិក «ប្រកាសដាក់ទណ្ឌកម្មបុគ្គល ០៦នាក់» ដែលពាក់ព័ន្ធក្រុម​​តាលីបង់...

មនុស្សស្លាប់កើនដល់ ៤១នាក់ ក្នុងករណីឆេះមន្ទីរពេទ្យ​កូរ៉េខាងត្បូង ខណៈអ្នករងរបួសមាន ៧៩នាក់!

(សេអ៊ូល)៖ អាជ្ញាធរសង្គ្រោះបន្ទាន់របស់កូរ៉េខាងត្បូង បានប្រាប់សារព័ត៌មានក្នុងស្រុកថា មនុស្សស្លាប់ក្នុងករណីឆេះមន្ទីរពេទ្យ សេចុង (Sejong) នៅទីក្រុង Milyang ប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃសុក្រនេះ បានកើនឡើងដល់ ៤១នាក់ និង ៧៩នាក់ ទៀតរងរបួស ខណៈភ្លាមៗក្រោយផ្ទុះហេតុការណ៍ដ៏អកុសល្យនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានប្រកាសបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដោះស្រាយស្ថានការណ៍អាសន្ន។

អាន​បន្ត៖ មនុស្សស្លាប់កើនដល់ ៤១នាក់ ក្នុងករណីឆេះមន្ទីរពេទ្យ​កូរ៉េខាងត្បូង...

បែកធ្លាយ​រឿងសម្ងាត់៖ «អាមេរិក​​កំពុងត្រៀម​កម្លាំង-សព្វាវុធ ដើម្បីវាយប្រហារ​ទីតាំងនុយក្លេអ៊ែរ​​កូរ៉េខាងជើង...»

 (ម៉ូស្គូ)៖ វាលែងជារឿងអាថ៌កំបាំងទៀតហើយ ដែលសហរដ្ឋអាមេរិកបានបង្កើនការដាក់ពង្រាយបរិក្ខាយោធា និងកងទ័ពនៅលើតំបន់ឧបទ្វីបកូរ៉េ ចាប់តាំងពីទីក្រុងព្យុងយ៉ាង ចាប់ផ្ដើមធ្វើតេស្ដមីស៊ីលឆ្លងទ្វីប កាលពីខែមករា ឆ្នាំ២០១៧មក។

អាន​បន្ត៖ បែកធ្លាយ​រឿងសម្ងាត់៖ «អាមេរិក​​កំពុងត្រៀម​កម្លាំង-សព្វាវុធ...

រថភ្លើង​រអិលធ្លាក់ផ្លូវនៅអ៊ីតាលី «ឆក់​យកជីវិត​មនុស្ស ០២នាក់ និងរបួស​ធ្ងន់-ស្រាល​ជាង ១០០នាក់»

(អ៊ីតាលី)៖ មនុស្សយ៉ាងហោចណាស់ ០២នាក់ស្លាប់ និង ១០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោមស្ថានភាពរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីរថភ្លើងដែលពួកគេជិះ បានរអិលធ្លាក់ផ្លូវនៅក្បែរទីក្រុង Milan ប្រទេសអ៊ីតាលី។

អាន​បន្ត៖ រថភ្លើង​រអិលធ្លាក់ផ្លូវនៅអ៊ីតាលី «ឆក់​យកជីវិត​មនុស្ស ០២នាក់...

គ្រោះរញ្ជួយដី ៥.៩រ៉ិចទ័រ វាយប្រហារប្រជុំកោះរបស់ឥណ្ឌា!

 (ញូដេលី)៖ គ្រោះរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ បានវាយប្រហារចំដែនសមុទ្រនៃកោះ Mohean នៃប្រទេសឥណ្ឌា។

អាន​បន្ត៖ គ្រោះរញ្ជួយដី ៥.៩រ៉ិចទ័រ វាយប្រហារប្រជុំកោះរបស់ឥណ្ឌា!

ដូណាល់ ត្រាំ «ព្រមានតួកគីជាសាធារណៈ» ជុំវិញប្រតិបត្តិការ​យោធា​នៅស៊ីរី និងការត្រៀម​វាយលុកកន្លែង​ផ្សេង​ទៀត...

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានតួកគីជាសាធារណៈជុំវិញការបង្កើនសកម្មភាពយោធា វាយលុកប្រឆាំងនឹងក្រុមអ្នកប្រយុទ្ធឃើដ ដែលមានសហរដ្ឋអាមេរិកកាងនៅពីក្រោយ នៅឯភាគខាងជើងប្រទេសស៊ីរី។

អាន​បន្ត៖ ដូណាល់ ត្រាំ «ព្រមានតួកគីជាសាធារណៈ» ជុំវិញប្រតិបត្តិការ​យោធា​នៅស៊ីរី...

អាមេរិក និងអូស្ត្រាលី «សហការគ្នាបង្កើត​ឧបករណ៍ពិសេស​មួយ» ដើម្បីសិក្សា​អំពី​មហាសមុទ្រ!

 (កង់បេរ៉ា)៖ អង្គការវិទ្យាសាស្រ្តនៃប្រទេសអូស្រ្តាលី បានសហការជាមួយក្រុមហ៊ុនមួយ ស្ថិតក្នុងទីក្រុងសាន់ហ្រ្វាន់ស្កូ នៃសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់វិធានការក៏ដូចជាការពិនិត្យតាមដានរបស់ខ្លួន ទៅលើស្ថានភាពដែនសមុទ្ររបស់អូស្រ្តាលី។

អាន​បន្ត៖ អាមេរិក និងអូស្ត្រាលី «សហការគ្នាបង្កើត​ឧបករណ៍ពិសេស​មួយ»...

តំបន់ព្រំដែនចិន-វៀតណាម «មើលឃើញសន្ទុះកើនឡើង​ ២៨% នៃភ្ញៀវទេសចរ» កាលពីឆ្នាំ២០១៧!

 (ប៉េកាំង)៖ ចំនួនភ្ញៀវទេសចរ ធ្វើដំណើរឆ្លងកាត់ព្រំប្រទល់ចិន-វៀតណាម តាមច្រកព្រំដែន Dongxing ដែលស្ថិតក្នុងតំបន់ស្វយ័ត Guangxi Zhuang នៃប្រទេសចិន មានសំន្ទុះកើនឡើងជាខ្លាំង ពោលដល់ទៅចំនួន ៩.៩៧លាននាក់ នៅឆ្នាំ២០១៧ ស្មើនឹងកំណើន ២៨ភាគរយ ធៀបនឹងឆ្នាំ២០១៦។

អាន​បន្ត៖ តំបន់ព្រំដែនចិន-វៀតណាម «មើលឃើញសន្ទុះកើនឡើង​ ២៨% នៃភ្ញៀវទេសចរ» កាលពីឆ្នាំ២០១៧!

សហរដ្ឋអាមេរិក​ប្រកាសក្តែងៗ «ទាត់ចោល​សេចក្តីព្រាង នៃដំណោះ​ស្រាយ UN រៀបចំដោយ​រុស្ស៊ី» ជុំវិញ​ការស៊ើបអង្កេត ការប្រើអាវុធគីមីនៅ​ស៊ីរី!

(ញូយ៉ក)៖ សហរដ្ឋអាមេរិកបានទាត់ចោលយ៉ាងម៉ឺងម៉ាត់ ចំពោះសេចក្ដីព្រាង នៃដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខយូអិនរបស់រុស្ស៊ី ជុំវិញការបង្កើតក្រុមស៊ើបអង្កេតអន្តរជាតិមួយ ដើម្បីស្វែង រកអ្នកទទួលខុសត្រូវចំពោះការវាយប្រហារដោយអាវុធគីមី នៅក្នុងប្រទេសស៊ីរី ផ្អែកលើទិន្នន័យជាក់ស្ដែង និងមិនអាចប្រកែកបាន។

អាន​បន្ត៖ សហរដ្ឋអាមេរិក​ប្រកាសក្តែងៗ «ទាត់ចោល​សេចក្តីព្រាង នៃដំណោះ​ស្រាយ UN...

ឧទ្ធម្ភាគចក្រ​រុស្ស៊ី​ប្រភេទថ្មី Mi-171A2 ទោះស្ថិតក្នុង​អាកាសធាតុ​អាក្រក់​បែបណា ក៏អាចស៊ូទ្រាំបាន!

 (ម៉ូស្គូ)៖ ឧទ្ធម្ភាគចក្ររុស្ស៊ីធុន Mi-171A2 ដែលមានសមត្ថភាពចំរុះដ៏ទំនើប បានឆ្លងកាត់ការធ្វើតេស្តដោយជោគជ័យ នៅក្រោមលក្ខខណ្ឌអាកាសចុះត្រជាក់យ៉ាងខ្លាំង។

អាន​បន្ត៖ ឧទ្ធម្ភាគចក្រ​រុស្ស៊ី​ប្រភេទថ្មី Mi-171A2...

ទីក្រុង​ប៉េកាំង «ថយចុះចំនួនប្រជាជន​ជាលើកដំបូង ក្នុង​រយៈពេល ២០ឆ្នាំ» ប៉ុន្តែ​នៅតែច្រើនជាងគេជាងឯង!

 (ប៉េកាំង)៖ ចំនួនប្រជាជនរស់នៅក្នុងទីក្រុងប៉េកាំង បានថយចុះជាលើកដំបូង នៅក្នុងអំឡុងពេល ២ទសវត្សរ៍កន្លងនេះ ពោលគឺមកនៅត្រឹម ២១.៧លាននាក់ កាលពីឆ្នាំ២០១៧។

អាន​បន្ត៖ ទីក្រុង​ប៉េកាំង «ថយចុះចំនួនប្រជាជន​ជាលើកដំបូង ក្នុង​រយៈពេល ២០ឆ្នាំ»...

មហាអំណាចធំៗព្រមាន៖ «សង្គ្រាមក្នុងតំបន់​អាចផ្ទុះឡើង ដោយសារទង្វើ​តួកគី​នៅស៊ីរី» ហើយវាជា​ភាពបរាជ័យ នៃនយោបាយ​ផ្ទៃក្នុង​ទីក្រុងអង់ការ៉ា!

 (ម៉ូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បាននិយាយថា ប្រតិបត្តិការយោធារបស់តួកគី ប្រឆាំងនឹងកងកម្លាំងឃើដ YPG បានបង្កជាឧបសគ្គដល់ប្រតិបត្តិការ ប្រឆាំងនឹងពួក ISIS នៅស៊ីរី ខណៈរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian អះអាងថា សង្រ្គាមនៅក្នុងតំបន់អាចនឹងផ្ទុះឡើងនៅពេលណាមួយ។

អាន​បន្ត៖ មហាអំណាចធំៗព្រមាន៖ «សង្គ្រាមក្នុងតំបន់​អាចផ្ទុះឡើង ដោយសារទង្វើ​តួកគី​នៅស៊ីរី»...