(រីយ៉ូ)៖ ទារិកាវ័យ ០៨ខែម្នាក់ បានបាត់បង់ជីវិតគួរឲ្យសង្វេគបំផុត រួមទាំងមនុស្ស ១៥នាក់ ទៀតបានទទួលរងរបួស នៅពេលដែលរថយន្តមួយគ្រឿង បានបោះពួយសំដៅទៅបុកហ្វូងមនុស្សយ៉ាងច្រើនកុះករ នៅតំបន់ជាប់ឆ្នេរសមុទ្រ Copacabana ក្នុងទីក្រុង Rio de Janeiro ខណៈអាជ្ញាធរប្រេស៊ីលបានឲ្យដឹងជាបឋមថា អ្នកបើកបររថយន្តអាចមានជំងឺឆ្កួតជ្រូក ហើយបាត់បង់ការបញ្ជាគ្រប់គ្រងលើយានជំនិះរបស់ខ្លួន ទើបបង្កជាគ្រោះថ្នាក់ខាងលើនេះ។
អានបន្ត៖ ប្រេស៊ីល៖ ផ្ទុះករណីបើករថយន្តបំបុកហ្វូងមនុស្ស ក្នុងទីក្រុងរីយ៉ូ...
(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានធ្វើការបើកភ្លើងខៀវដល់ គម្រោងលក់សព្វាវុធថ្មីមួយផ្សេងទៀត ទៅកាន់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្រោមក្របខណ្ឌនៃការផ្តល់សេវាគាំទ្រផ្នែកប្រព័ន្ធមីស៊ីល ក្នុងតម្លៃប៉ាន់ស្មានប្រមាណ ៥០០លានដុល្លារ។
អានបន្ត៖ ក្រសួងការបរទេសអាមេរិក «គាំទ្រដល់គំរោងលក់សព្វាវុធថ្មីទៀត ដល់អារ៉ាប៊ីសាអូឌីត»...
(មូស្គូ)៖ សមាជិកសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី ទុលស៊ី ហ្គាប់បាដ (Tulsi Gabbard) បាននិយាយថា ការប្ដូររបបដឹកនាំនៅលីប៊ី និងអ៊ីរ៉ាក់ គឺជាកំហុសឆ្គងមួយ ហើយលោកស្រីក៏បានអំពាវនាវផងដែរឱ្យសេតវិមានរបស់ លោក ដូណាល់ត្រាំ បញ្ចប់គោលនយោបាយផ្លាស់ប្ដូររបបប្រទេសដទៃ ដោយជំនួសមកវិញនូវគោលនយោបាយសន្តិភាព ដើម្បីបន្ធូរបន្ថយភាពតានតឹង។
(វ៉ាស៊ីនតោន)៖ យោធាអាមេរិកមានបំណងចង់ធ្វើទំនើបកម្ម ទៅលើអាវុធនុយក្លេអ៊ែររបស់ខ្លួន ព្រមទាំងអភិវឌ្ឍន៍នុយក្លេអ៊ែរប្រភេទថ្មី ដែលអ្នកជំនាញព្រួយបារម្ភថា អាចនាំទៅរកការរីកសាយ និងបង្កើនហានិភ័យកាន់តែខ្លាំង នៃសង្រ្គាមនុយក្លេអ៊ែរ។
អានបន្ត៖ អ្នកជំនាញ៖ «គំរោងការអភិវឌ្ឍ និងផលិតអាវុធនុយក្លេអ៊ែរប្រភេទថ្មី...
(កាណាដា)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានព្រមានថា របបដឹកនាំរបស់លោក គីម ជុងអ៊ុន នឹងបង្ខំរហូតដល់អាចមានការប្រើប្រាស់ជម្រើសយោធា ក្នុងការដោះស្រាយវិបត្តិបច្ចុប្បន្ននៅក្នុងតំបន់ បើសិនជាប្រទេសនេះមិនព្រមសម្រេចចិត្តផ្សះផ្សាជម្លោះតាមរយៈកិច្ចចរចាទេនោះ។
អានបន្ត៖ រដ្ឋមន្ត្រីការបរទេសអាមេរិកព្រមាន៖ «ទង្វើកូរ៉េខាងជើង...
(កាណាដា)៖ ក្រសួងការពារជាតិកាណាដា លោក ហាជីត ស៊ីញ សាចចាន (Harjit Signh Sajjan) បានគូសបញ្ជាក់ជាថ្មីម្តងទៀត អំពីការគាំទ្រយ៉ាងមុតមាំរបស់កាណាដា ក្នុងការពួតដៃគ្នាជាមួយបណ្តាសម្ព័ន្ធមិត្ត និងដៃគូនានា ជាពិសេសសហរដ្ឋអាមេរិក ស្តីពីដំណោះស្រាយការទូត សម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ ចេញពីឧបទ្វីបកូរ៉េ ដែលធានាបាននូវសន្តិសុខ និងវិបុលភាពពិភពលោក។
អានបន្ត៖ ប្រទេសកាណាដា «ប្តេជ្ញាធ្វើឲ្យទំនាក់ទំនងយោធាកាន់តែខ្លាំងក្លា»...
(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនាថ្ងៃពុធនេះ បានបញ្ជាក់ច្បាស់ៗថា ខ្លួនមិនត្រូវការការងក់ក្បាលពីតៃវ៉ាន់ ដើម្បីអាចបើកគន្លងផ្លូវហោះហើរថ្មីៗនោះឡើយ ក្រោយពីដែនដីកោះ ដែលត្រូវចិនចាត់ទុកគ្រាន់ជាខេត្តមួយរបស់ខ្លួននេះ បានបង្ហាញពីការមិនពេញចិនថា ការបើកគន្លងផ្លូវហោះហើរថ្មីក្នុងខែនេះ នៅលើចក្រសមុទ្រ Taiwan Strait ដែលខណ្ឌចែកតំបន់ទាំងពីរនេះ បានបង្កហានិភ័យទាំងផ្នែកសន្តិសុខនិងសុវត្ថិភាព។
អានបន្ត៖ ទីក្រុងប៉េកាំង៖ រឿងបើកផ្លូវហោះហើរថ្មី «មិនចាំបាច់ត្រូវការតៃវ៉ាន់...
សម្ដេចប៉ាបបានព្រមានថា ពិភពមេដឹកនាំសាសនាវ័យ ៨១ឆ្នាំរូបនេះ បានធ្វើការព្រមានដូច្នេះនៅពេលដែលលោកធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេស ឈីលី និងប៉េរូ។
(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានស្នើឱ្យរៀបចំកិច្ចប្រជុំកំរិតការងារជាមួយកូរ៉េខាងត្បូង នៅក្នុងសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធនឹងការចូលរួមរបស់ កូរ៉េខាងជើងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ។
អានបន្ត៖ ភាពវិជ្ជមានថ្មីបន្ថែម! កូរ៉េខាងជើង «ស្នើបើកកិច្ចប្រជុំកម្រិតអនុរដ្ឋមន្ត្រី»...
(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ការវាយប្រហារលើមូលដ្ឋានទ័ពអាកាសរុស្ស៊ី Khmeimim ក្នុងប្រទេសស៊ីរីកាលពីពេលថ្មីៗនេះ គឺមានចេតនា បំបែកបំបាក់ទំនាក់ទំនងរវាងរុស្ស៊ីជាមួយ តួកគី និងអ៊ីរ៉ង់ ក៏ដូចជាចង់បំផ្លាញយុទ្ធនាការស្វែងរកសន្តិភាព សម្រាប់ស៊ីរីផងដែរ។
អានបន្ត៖ លោក វ៉្លាឌីមៀ ពូទីន៖ «ការវាយប្រហារមូលដ្ឋានទ័ពអាកាសរុស្ស៊ី...
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក ស្ទេវិន ម៉ានូជីន (Steven Mnuchin) បានឱ្យដឹងថា សហរដ្ឋអាមេរិកអាចនឹងដាក់ទណ្ឌកម្មជាថ្មីលើប្រទេសអ៊ីរ៉ង់ ហើយការលើកឡើង បែបនេះធ្វើឡើងនៅមុនពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងសម្រេចចិត្តថា តើត្រូវដាក់ទណ្ឌកម្មលើទីក្រុងតេហេរ៉ង់ ឬក៏យ៉ាងណា ក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៥។
អានបន្ត៖ សហរដ្ឋអាមេរិក «កំពុងត្រៀមទណ្ឌកម្មឡើងវិញ ដើម្បីដាក់លើអ៊ីរ៉ង់»...
(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) បានបង្ហាញក្តីព្រួយបារម្ភជាពន់ពេក ចំពោះបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងជំនួបទ្វេភាគីជាមួយប្រធានក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសមីយ៉ានម៉ា លោកស្រី អោងសាន ស៊ូជី ក្នុងរដ្ឋធានីណៃពិដោ នៃសហភាពមីយ៉ាន់ម៉ា។
អានបន្ត៖ ដ្ឋមន្ត្រីការបរទេសជប៉ុន «បង្ហាញក្តីព្រួយបារម្ភខ្លាំង ចំពោះបញ្ហារ៉ូហ៊ីងយ៉ា»...
(វ៉ាស៊ីនតោន)៖ ខណៈកំពុងជជែកពិភាក្សាអំពីជនអន្តោប្រវេសន៍ មកពីប្រទេសហៃទី និងបណ្តាប្រទេសអាហ្រ្វិក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសួរដេញដោលទៅកាន់អ្នកតំណាងរាស្រ្តថា «ហេតុអ្វីបានជានាំឲ្យយើង ទទួលយកមនុស្សទាំងនេះ ដែលមានប្រភពមកពីប្រទេសដ៏គគ្រិចៗ និងគួរឲ្យខ្ពើមយ៉ាងដូច្នោះ?»។
អានបន្ត៖ សម្តីដុតរោល! លោក ដូណាល់ ត្រាំ «ថ្លែងមើលងាយប្រទេសមួយចំនួនថា គគ្រិច...
(ញូដេលី)៖ នៅថ្ងៃសុក្រនេះ ប្រទេសឥណ្ឌាបានសម្រេចការបាញ់បង្ហោះ ផ្កាយរណបចំរុះចំនួន ៣១គ្រឿង តាមរយៈគ្រាប់រ៉ុក្កែតតែមួយ ទៅកាន់គន្លងតារាវិថី ដែលនេះនឹងក្លាយជាភាពជោគជ័យថ្មីមួយសម្រាប់វិស័យអវកាសឥណ្ឌា ស្ថិតនៅក្នុងគោលដៅចំណាយតិច តែទទួលបាននូវអត្ថប្រយោជន៍ខ្ពស់។
អានបន្ត៖ ផ្កាយរណប ៣១គ្រឿង ត្រូវបានឥណ្ឌាបាញ់បង្ហោះក្នុងពេលតែមួយ ទៅកាន់គន្លងតារាវិថី...
(ម៉ិចស៊ីកូស៊ីធី)៖ ក្រោយពីបានលឺការអះអាងដ៏គួរឲ្យអស់សំណើច ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រដ្ឋាភិបាលម៉ិចស៊ីកូ បានចេញមុខបញ្ជាក់ច្បាស់ៗជាថ្មីម្តងទៀតថា ខ្លួននឹងគ្មានថ្ងៃចេញថ្លៃការសាងសង់ជញ្ជាំងព្រំដែន ភាគខាងត្បូងរបស់សហរដ្ឋអាមេរិកឡើយ។
អានបន្ត៖ ម៉ិចស៊ីកូ៖ «រឿងចេញថ្លៃកសាងជញ្ជាំងព្រំដែនអាមេរិក គឺដេកយល់សប្តិទៅ»...
(កាលីហ្វ័រញ៉ា)៖ ក្រុមអ្នកជួយសង្រ្គោះអាមេរិករាប់រយនាក់ កំពុងបន្តប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកមនុស្សជាច្រើននាក់ ដែលកំពុងបាត់ខ្លួននៅភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីមានគ្រោះរអិលបាក់ដី នាំមកជាមួយនូវល្បាប់ភក់យ៉ាងសន្ធប់ បង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំង ព្រមទាំងបានសម្លាប់ជីវិតមនុស្សកើនដល់ ១៧នាក់ ហើយ។
អានបន្ត៖ News Update: មនុស្សស្លាប់ក្នុងរដ្ឋកាលីហ្វ័រញ៉ា «កើនដល់ ១៧នាក់»...
មេដឹកនាំកំពូលនៅក្នុងជួរកងទ័ពអាមេរិក បានព្រមានដល់អ្នកប្រយុទ្ធ ISIS ដែលនៅសេសសល់ទាំងអស់ថា ការចុះចាញ់ ឬប្រឈមនឹងការស្លាប់ដោយហិង្សាលើកណ្ដាប់ដៃរបស់កងកម្លាំងចម្រុះ នឹងអនុវត្តភារកិច្ចដោយប្រើប្រាស់ឧបករណ៍ដូចជា គ្រាប់បែក រហូតដល់ ប៉ែល ជាដើម។
អានបន្ត៖ មេដឹកនាំយោធាអាមេរិក គំរាមសម្លាប់សកម្មជន ISIS ដោយប្រើប៉ែល បើមិនព្រមចុះចាញ់
(កាលីហ្វ័រញ៉ា)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា មនុស្ស ១៣នាក់ បានស្លាប់នៅក្នុងគ្រោះរអិលបាក់ដី នាំមកជាមួយនូវល្បាប់ភក់បង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំង នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
អានបន្ត៖ អាមេរិក៖ មនុស្សសរុប ១៣នាក់ ស្លាប់ក្នុងគ្រោះទឹកជំនន់ និងល្បាប់ភក់...
(សេអ៊ូល)៖ ទីបំផុតតំណាងមកពីកូរ៉េខាងជើងបានសម្រេចថា ខ្លួននឹងបញ្ជូនក្រុមប្រតិភូជាន់ខ្ពស់ ព្រមទាំងអត្តពលិក ឲ្យមកចូលរួមក្នុងការប្រកួតកីឡាអូឡាំពិករដូវរងារឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅក្នុងទឹកដីកូរ៉េខាងត្បូង នាខែកុម្ភៈខាងមុខនេះហើយ។នេះបើតាមការអះអាងពីរដ្ឋាភិបាលទីក្រុងសេអ៊ូល ដកស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។
អានបន្ត៖ ទីបំផុត «កូរ៉េខាងជើងព្រមបញ្ជូនក្រុមប្រតិភូជាន់ខ្ពស់ និងអត្តពលិក...
(ហាណូយ)៖ តុលាការវៀតណាម បានចាប់ផ្ដើមដំណើរការសវនាការរបស់ខ្លួននៅថ្ងៃចន្ទសប្ដាហ៍នេះ លើសំណុំរឿងពុករលួយរបស់នាយកប្រតិបត្តិ និងមន្ត្រីវៀតណាម ២២នាក់ នៅក្នុងក្រុមហ៊ុនប្រេងរបស់រដ្ឋ និងវិស័យធនាគារ។
អានបន្ត៖ តុលាការវៀតណាម «បើកសវនាការលើសំណុំរឿងពុករលួយទ្រង់ទ្រាយធំ» ដែលមានជាប់ពាក់ព័ន្ធ...
(មូស្គូ)៖ មេបញ្ជាការរងទីមួយ នៃកងកម្លាំងឆ្មាំការពារជាតិរុស្ស៊ី លោក ស៊ឺហ្គៃ មែលីកូវ (Sergei Melikov) បានឱ្យដឹងថា កងកម្លាំងពិសេសប្រឆាំងនឹងយន្ដហោះគ្មានមនុស្សបើក ឬដ្រូន អាចនឹង លេចរូបរាងឡើងនៅក្នុងកងឆ្មាំការពារជាតិរុស្ស៊ី។
អានបន្ត៖ ពេលនេះប្រទេសរុស្ស៊ី «កំពុងរៀបចំបង្កើត កងកម្លាំងប្រឆាំងយន្តហោះដ្រូន»...