(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងក្រពល់មុខដោយសារតែ សកម្មភាពបង្ករឿងឥតឈប់ឈរ ពីសំណាក់កូរ៉េខាងជើងនោះ បានរត់រកប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលជាខ្នងបង្អែកដ៏ធំទី ២ របស់ទីក្រុងព្យុងយ៉ាងឲ្យជួយម្តងទៀត បន្ទាប់ពីចិនហាក់មិនមានឥទ្ធិពលអ្វីសោះកន្លងមក។
អានបន្ត៖ លោក ដូណាល់ ត្រាំ «ងាកទៅសុំជំនួយពី លោក ពូទីន ម្តងទៀត»...
(ម៉ិចស៊ីកូស៊ីធី)៖ គ្រោងយន្តហោះខ្នាតតូចមួយគ្រឿង ដែលបានបាត់ស្រមោល កាលពីមួយសប្តាហ៍មុន ក្នុងអំឡុងពេលនៃការរៀនបើកបរ និងហោះហើរនោះ ទីបំផុតត្រូវបានគេរកឃើញនៅក្នុងរដ្ឋ ហ្គែរែរ៉ូ (Guerrero) ភាគខាងត្បូង នៃប្រទេសម៉ិចស៊ីកូ រួមជាមួយនិងសាកសពរបស់គ្រូបង្ហាត់ ព្រមទាំងកូនសិស្សសរុបពីររូប។
អានបន្ត៖ ម៉ិចស៊ីកូ៖ រកឃើញសាកសពគ្រូ និងសិស្ស ព្រមទាំងបំណែកយន្តហោះ...
(ប៉ារីស)៖ កូនសិស្សយ៉ាងតិច ០៤នាក់ បាត់បង់ជីវិត និង ២៤នាក់ ផ្សេងទៀតបានទទួលរងរបួសធ្ងន់ ដោយក្នុងនោះភាគច្រើនសុទ្ធតែជាសិស្សានុសិស្ស បន្ទាប់ពីរថភ្លើងមួយខ្សែបានបុក រថយន្តក្រុងដឹកសិស្សសាលាមួយគ្រឿង នៅភាគខាងត្បូងប្រទេសបារាំង។
អានបន្ត៖ រថភ្លើងបុករថយន្តដឹកសិស្សនៅបារាំង «ផ្តាច់ជីវិតមនុស្ស ០៤នាក់ និងរងរបួស ២៤នាក់»...
(មីយ៉ាន់ម៉ា)៖ ការចាប់ខ្លួនអ្នកសារព័ត៌មាន Reuters ពីរនាក់ក្នុងរដ្ឋធានីយ៉ាហ្គូន (Yangon) ប្រទេស មីយ៉ាន់ម៉ា នាសប្តាហ៍នេះជាសញ្ញាបង្ហាញថា សេរីភាពសារព័ត៌មានក្នុងប្រទេសមួយនេះ កំពុងបាត់បង់បន្តិចម្តងៗ ហើយសហគមន៍អ្នកសារព័ត៌មានអន្តរជាតិ គួរតែធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីដោះលែងអ្នកសារព័ត៌មានទាំងពីរ នេះជាការលើកឡើងរបស់អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres ដកស្រង់ដោយសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ។
អានបន្ត៖ ប្រមុខដឹកនាំ UN៖ ការចាប់ខ្លួនអ្នកសារព័ត៌មាន Reuters...
(ណានជីង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចូលរួមពិធីរំលឹកខួបទី ៨០ឆ្នាំ នៃមហាសោកនាដកម្មទីក្រុងណានជីង នៅថ្ងៃពុធសប្តាហ៍នេះ ដោយសារដែលត្រូវបានផ្សព្វផ្សាយនាឱកាសនោះ គឺមេដឹកនាំមហាយក្សលេខ ១ នៅអាស៊ីនេះ បានអំពាវនាវឲ្យប្រជាជនរបស់ខ្លួន កុំភ្លេចប្រវត្តិសាស្ត្រដ៏ឈឺចាប់នេះឲ្យសោះ។
អានបន្ត៖ ទស្សនារូបភាពប្រធានាធិបតីចិន «ចូលរួមពិធីរំលឹកខួប ៨០ឆ្នាំ...
(មីយ៉ាន់ម៉ា)៖ អ្នកសារព័ត៌មាននៃទីភ្នាក់ងារព័ត៌មាន Reuters ពីរនាក់ត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាចាប់ឃុំខ្លួន ក្រោយមានសេចក្ដីរាយការណ៍ថា អ្នកទំាងពីរបានបាត់ខ្លួន នៅថ្ងៃអង្គារសប្ដាហ៍នេះ។ នេះបើតាមសម្តីមន្ត្រីរដ្ឋាភិបាលមីយ៉ាន់ម៉ា ដកស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាម Reuters មកទល់នឹងពេលនេះ គេមិនទាន់ប្រាកដថា ហេតុអ្វីបានជាអ្នកសារព័ត៌មានរបស់ខ្លួន ឈ្មោះ វ៉ា ឡូណេ (Wa Lone) និង ក្យរ ស៊ឺ អូ (Kyaw Soe Oo) ត្រូវបានចាប់ខ្លួននៅឡើយទេ។
«យើងកំពុងស្វែងរកព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងមូលហេតុចាប់ខ្លួន និងស្ថានភាពបច្ចុប្បន្នរបស់ពួកគេ»។ នេះជាការឡើងរបស់ទីភ្នាក់ងារ Reuters នៅក្នុងបរិបទដែលគេមើលឃើញថា រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងគាបសង្កត់លើសេរីភាពសារព័ត៌មាន ជាពិសេសទាក់ទិននឹងសេចក្ដីរាយការណ៍ ស្ដីពីអំណាចយោធា និងវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋ Rakhine។
មួយវិញទៀត បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក អ្នកសារព័ត៌មាន Reuters ទាំងពីរនាក់ ត្រូវបានចាប់ខ្លួននៅឯជាយទីក្រុងរ៉ង់ហ្គូន បន្ទាប់ពីត្រូវបានអាជ្ញាធររកឃើញថា មានកាន់កាប់របាយការណ៍យោធា និងផែនទីតំបន់មួយកន្លែងក្នុងរដ្ឋ Rakhine ស្ថិតនៅភាគខាងជើងនៃប្រទេស ហើយដែលទោសល្មើសនេះ អាចឱ្យអ្នកទាំងពីរប្រឈមមុខ ជាប់ពន្ធនាគារ ១៤ឆ្នាំ។
គួរបញ្ជាក់ថា ស្ថានទូតអាមេរិកប្រចាំប្រទេសមីយ៉ាន់ម៉ា បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចាប់ខ្លួនអ្នកសារព័ត៌មានទាំងពីរនាក់នេះ។ ប៉ុន្តែបើគេចាំមិនភ្លេចទេ សហរដ្ឋអាមេរិកខ្លួនឯង គឺជាអ្នកសរសើរមិនដាច់ពីមាត់ ពីការវិវត្តន៍លទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មាន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមការដឹកនាំដោយ រដ្ឋាភិបាលនៃជ័យលាភីពានរង្វាន់ណូបែលសន្តិភាព លោកស្រី អោងសាន ស៊ូជី៕
ដកស្រង់ពី៖Sabay
(ប៉េកាំង)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នឹងបើកកិច្ចពិភាក្សាជាមួយមេដឹកនាំចិន លោក ស៊ី ជិនពីង នៅរដ្ឋធានីប៉េកាំង នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីព្យាយាមធ្វើការផ្សះផ្សាទំនាក់ទំនងរវាងគ្នា និងគ្នា ដែលបានជួបភាពរកាំរកូសនោះឡើងវិញ ដោយសារតែការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD ហើយក្នុងនោះក្រុមពាណិជ្ជករ មកពីក្រុមហ៊ុនយក្សធំៗ ប្រចាំកូរ៉េខាងត្បូង ក៏បានអមដំណើរទៅជាមួយផងដែរ។
អានបន្ត៖ ប្រធានាធិបតីកូរ៉េខាងត្បូង «ដឹកនាំតំណាងក្រុមហ៊ុនធំៗ ទៅជួបលោក ស៊ី ជិនពីង...
(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃពុធបានឱ្យដឹងថា នាយកផ្នែកទំនាក់ទំនងសម្រាប់ការិយាល័យទំនាក់ទំនងសាធារណៈ នៃសេតវិមាន នឹងចាកចេញពីរដ្ឋបាលរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅខែក្រោយនេះ។
អានបន្ត៖ មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ សម្រេចដើរចេញពីរដ្ឋបាល លោក ដូណាល់ ត្រាំ
ផ្កាយរណបតូចៗ "ណាណូ" នឹងក្លាយជាការចូលរួមចំណែកដ៏ធំរបស់ប្រទេសហ្វាំងឡង់ចំពោះសេវាកម្មអវកាសនាពេលអនាគតដ៏ខ្លីខាងមុខ ខណៈក្រុមហ៊ុន Reaktor Spacelab មានមូលដ្ឋាននៅក្រុង Helsinki គ្រោងនឹងបញ្ជូនផ្កាយរណបតូចៗរាប់សិបគ្រឿងក្នុងរយៈពេល ៥ ឆ្នាំខានាយកប្រតិបត្តិរបស់ក្រុមហ៊ុនReaktor Spacelab លោក Tuomas Tikka ប្រាប់សាររព័ត៌មានក្នុងស្រុក Yle កាលពីថ្ងៃចន្ទម្សិលមិញថាផ្កាយរណបនឹងត្រូវបានបាញ់បង្ហោះពីប្រទេសឥណ្ឌានៅឆ្នាំ ២០១៨ ខាងមុខខណៈដំណើរការអភិវឌ្ឍផ្កាយរណបនេះប្រើពេល១ឆ្នាំកន្លះឯណោះ ។
អានបន្ត៖ ហ្វាំងឡង់នឹងបញ្ជូនកូនផ្កាយរណប រាប់សិបគ្រឿងទៅកាន់លំហរអាកាស
(ហាណូយ)៖ អាជ្ញាធរសុខាភិបាលក្នុងប្រទេសវៀតណាម តែងតែរកឃើញចំនួនអ្នកជំងឺរបេងចន្លោះពី ១០៥,០០០នាក់ ទៅ ១០៦,០០០នាក់ ជារៀងរាល់ឆ្នាំ ហើយទន្ទឹមនឹងប្រទេសជាតិអាស៊ានមួយនេះ បានកំណត់គោលដៅថា ធ្វើយ៉ាងណានឹងកម្ចាត់ជំងឺនេះឲ្យបាននៅឆ្នាំ២០៣០។
អានបន្ត៖ ចំនួនអ្នកឆ្លងរោគរបេងនៅវៀតណាម «មានជាង ០១សែននាក់ក្នុងមួយឆ្នាំ»...
បរទេស៖ យោធាសហរដ្ឋអាមេរិក អាចនឹងចាញ់សង្គ្រាម អនាគតរបស់ខ្លួន ព្រោះតែខ្វះខាតការហ្វឹកហ្វឺន ឲ្យបានគ្រប់គ្រាន់ និងការបរាជ័យ ក្នុងការរក្សាជំហាន ជាមួយការផ្លាស់ប្តូរ ក្នុងបច្ចេកវិទ្យាទំនើប នេះបើយោងតាមរបាយការណ៍ ទើបចេញថ្មីៗ ពីអង្គការ Rand Corporation ។
អានបន្ត៖ យោធាអាមេរិក អាចនឹងចាញ់រុស្ស៊ី ឬក៏ចិន ក្នុងសង្គ្រាមអនាគត
បរទេស៖ លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំអង្គការសហប្រជាជាតិ កាលពីចុងសប្តាហ៍នេះ បានសាទរចំពោះចលនាសិទ្ធិស្រ្តី MeToo ខណៈដែលបញ្ហាស្រ្តីនេះ នៅបន្តកើតឡើងធ្ងន់ធ្ងរ ទៅលើករណីរំលោភបំពានផ្លូវភេទ ។
អានបន្ត៖ លោក ដូណាល់ ត្រាំ ផ្ទុះកំហឹងជាមួយអគ្គរដ្ឋទូតខ្លួននៅយូអិន
(អាមេរិក)៖ លោក Ed Lee ដែលជាពលរដ្ឋអាមេរិក ដើមកំណើតអាស៊ី លើកទីមួយ ដែលជាអភិបាលក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក បានស្លាប់នៅព្រឹកថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ក្នុងវ័យ៦៥ឆ្នាំ បន្ទាប់ពីមានបញ្ហាគាំងបេះដូង, នេះបើយោងតាមសារព័តមានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី១២ ខែធ្នូនេះ។
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសារាចរ ស្តីពីគោលនយោបាយអវកាសលើកទី០១ នៃរដ្ឋបាលរបស់លោក ដែលធ្វើការបង្គាប់ជាផ្លូវការ ឲ្យទីភ្នាក់ងារអវកាសអាមេរិក NASA បញ្ជូនអវកាសយានិក ទៅកាន់ឋានព្រះច័ន្ទជាថ្មីម្តងទៀត ក៏ដូចជាទៅកាន់ភពអង្គារ (Mars) ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧។
អានបន្ត៖ នយោបាយអវកាសថ្មីរបស់ ដូណាល់ ត្រាំ ចំពោះឋានព្រះច័ន្ទ...
កាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០អគារ Lingguan Tower ដែលត្រូវបានគេចាត់ទុកថាជា វត្តឈើខ្ពស់បំផុតនៅអាស៊ី ត្រូវភ្លើងឆាបឆេះរាបដល់ដី ក្នុងរយៈពេលប្រហែល ៤ម៉ោងប៉ុណ្ណោះ។
អានបន្ត៖ វត្តឈើខ្ពស់បំផុតនៅអាស៊ី ត្រូវភ្លើងលេបត្របាក់រាបដល់ដី គួរឲ្យរន្ធត់ (មានវីដេអូ)
(អង់ការ៉ា)៖ កិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី ដែលជាការធ្វើឲ្យទំនាក់ទំនងរវាងអឺរ៉ុប-អាមេរិក និងតួកគី កាន់តែឃ្លាតឆ្ងាយពីគ្នានោះ ត្រូវបានលោកប្រធានាធិបតី តាយយីព អេដូហ្កាន់ (Tayyip Erdogan) អះអាងថា នឹងសម្រេចចេញជាស្ថាពរនៅក្នុងសប្តាហ៍នេះហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧។
អានបន្ត៖ ទន្ទឹមនេះ លោក ប៊ូ វឌ្ឍនា បានបញ្ជាក់តាមគោលការណ៍របស់អភិបាលខណ្ឌច្បារអំពៅ...
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទនេះ បានបង្គាប់ឱ្យដកកងទ័ពរុស្ស៊ីមួយភាគធំចេញពីប្រទេសស៊ីរី នៅអំឡុងពេលបំពេញដំណើរទស្សនកិច្ចដ៏ ភ្ញាក់ផ្អើលមួយទៅកាន់មូលដ្ឋានទ័ព Hmeimim ក្នុងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧។
អានបន្ត៖ ប្រធានាធិបតីរុស្ស៊ី បញ្ជាឱ្យដកកងទ័ពរុស្ស៊ីមួយភាគធំចេញពីប្រទេសស៊ីរី
(ញូយ៉ក)៖ ហេតុការណ៍ផ្ទុះគ្រាប់បែកនៅឯសង្កាត់ Manhattan ក្នុងទីក្រុងញូយ៉ក នៅថ្ងៃចន្ទនេះ គឺជាការប៉ុនប៉ងវាយប្រហារភេរវកម្ម ខណៈគ្រាប់បែកកែច្នៃត្រូវបានគេជឿ ជាក់ថា ជាមូលហេតុនៃការផ្ទុះនេះដែលបានបណ្ដាលឱ្យមនុស្ស០៤នាក់រងរបួស។
អានបន្ត៖ BREAKING NEWS: ផ្ទុះគ្រាប់បែក នៅទីក្រុងញូយ៉ក របួសមនុស្ស៤នាក់, ប៉ូលិសអះអាងថា...
បរទេស៖នៅថ្ងៃទី៤នៃការតវ៉ា ក្នុងប្រទេសឥណ្ឌូនេស៊ី ប្រឆាំងនឹងការសម្រេចចិត្ត របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលទទួលស្គាល់ ទីក្រុងយេរូសាឡឹម ថាជារដ្ឋធានីប្រទេសអ៊ីស្រាអែល ក្រុមសកម្មជន តាមសេចក្តីរាយការណ៍ បានដុតទង់ជាតិសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅខាងមុខស្ថានទូតអាមេរិក ក្នុងទីក្រុងហ្សាកាតា។
អានបន្ត៖ ឥណ្ឌូនេស៊ី ដុតទង់ជាតិអាមេរិកចោល ក្នុងថ្ងៃទី៤នៃការតវ៉ា ស្តីពីទីក្រុងយេរូសាឡឹម
កាលីហ្វ័រនីញ៉ា ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ថា ករណីភ្លើងឆេះព្រៃ ដែលបំផ្លិចបំផ្លាញដ៏ខ្លាំង នៅតំបន់ភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រនីញ៉ា បានរីក កាន់តែធំឡើងៗ គួរឲ្យកត់សម្គាល់ គឺមានទំហំធំជាងក្រុងញ៉ូវយ៉កទៅទៀត ។
អានបន្ត៖ ភ្លើងឆេះព្រៃ នៅកាលីហ្វ័រនីញ៉ា បន្តកាន់តែខ្លាំងឡើងៗ មានទំហំធំជាង...
តូក្យូៈ រដ្ឋមន្ត្រីការបរទេស ជប៉ុន លោក Taro Kono បានឲ្យដឹងថា ខ្លួនកំពុងស្វែង រកកិច្ច សហប្រតិបត្តិការ ពីសមភាគី របស់លោក នៅក្នុងប្រទេស សហព័ន្ធអារ៉ាប់រួម សម្រាប់ ការបន្តកិច្ចសន្យាប្រេង ដែលគ្រប់គ្រង ដោយក្រុមហ៊ុនជប៉ុន នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧។
អានបន្ត៖ ជប៉ុន កំពុងស្វែង រកកិច្ចព្រមព្រៀង ពីសហព័ន្ធ អារ៉ាប់រួម ដើម្បីបន្ដកិច្ច...