បណ្តាញសង្គម

ហ្វាំងឡង់​នឹង​បញ្ជូន​កូន​ផ្កាយរណប​ រាប់​សិប​គ្រឿង​ទៅ​កាន់​លំហរ​អាកាស​

ផ្កាយរណបតូចៗ "ណាណូ" នឹងក្លាយជាការចូលរួមចំណែកដ៏ធំរបស់ប្រទេសហ្វាំងឡង់ចំពោះសេវាកម្មអវកាសនាពេលអនាគតដ៏ខ្លីខាងមុខ ខណៈក្រុមហ៊ុន Reaktor Spacelab មានមូលដ្ឋាននៅក្រុង Helsinki គ្រោងនឹងបញ្ជូនផ្កាយរណបតូចៗរាប់សិបគ្រឿងក្នុងរយៈពេល ៥ ឆ្នាំខានាយកប្រតិបត្តិរបស់ក្រុមហ៊ុនReaktor Spacelab លោក Tuomas Tikka ប្រាប់សាររព័ត៌មានក្នុងស្រុក Yle កាលពីថ្ងៃចន្ទម្សិលមិញថាផ្កាយរណបនឹងត្រូវបានបាញ់បង្ហោះពីប្រទេសឥណ្ឌានៅឆ្នាំ ២០១៨ ខាងមុខខណៈដំណើរការអភិវឌ្ឍផ្កាយរណបនេះប្រើពេល១ឆ្នាំកន្លះឯណោះ ។

ផ្កាយរណបថ្មីរបស់ហ្វាំងឡង់មានពន្លឺចិញ្ចែងចិញ្ចាចនិងទម្ងន់តែប៉ុន្មានគីឡូក្រាមតែប៉ុណ្ណោះ ។ ផ្កាយរណបទាំងនេះអាចផ្តល់រូបភាពពណ៌ពីសណ្ឋានដី ។ ពួកវា (ផ្កាយរណប) អាចត្រូវបានប្រើប្រាស់ក្នុងវិស័យកសិកម្មសម្រាប់បង្កើនផលិតភាពនៃប្រភេទដីដែលអាចបង្ករបង្កើតផលបាន។ងមុខ។

ក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអវកាសហ្វាំងឡង់ដ៏ក្រោមលក្ខខ័ណ្ឌយូរអង្វែងរួមមានក្រុមហ៊ុន Vaisala និងក្រុមហ៊ុន Space System Finland ។ បច្ចេកវិទ្យាអវកាស ជាចំណុចស្នូលនៃការអិវឌ្ឍឧស្សាហកម្មហ្វាំងឡង់ខណៈកិច្ចខិតខំប្រឹងប្រែងនេះគឺជាមជ្ឈមណ្ឌលអាជីវកម្មអវកាសសម្រាប់អាជីវកម្មបង្កើតថ្មីថ្មោង (Start-ups) ក្នុងសកលវិទ្យាល័យ Aalto University ។

ដោយឡែកទីភ្នាក់ងារអវកាសអឺរ៉ុប ESA សកលវិទ្យាល័យ Aalto និងក្រសួងសេដ្ឋកិច្ចនិងការងារបានចុះកិច្ចព្រមព្រៀងមួយកាលពីខែវិច្ឆិកាពីមជ្ឈមណ្ឌលនេះ។ គោលបំណងនៃយុទ្ធសាស្ត្រអវកាសហ្វាំងឡង់គឺ ដើម្បីបង្កើនសកម្មភាពអវកាសរបស់ប្រទេសឱ្យដល់កម្រិតកំពូលស្តង់ដារអន្តរជាតិនៅឆ្នាំ 2020៕

ដកស្រង់ពី៖Sabay