បណ្តាញសង្គម

ឧបនាយករដ្ឋមន្ត្រីចិន អំពាវនាវឲ្យមានការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងចិន-សហរដ្ឋអាមេរិក

(ប៉េកាំង)៖ ឧបនាយករដ្ឋមន្ត្រីចិន លោក Wang Yang នៅថ្ងៃចន្ទនេះ បានបង្ហាញនូវក្តីរំពឹងថា សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក នឹងបន្តដើរតួនាទីវិជ្ជមានមួយ នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទ្វេភាគី រវាងប្រទេសទាំងពីរ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយឲ្យដឹងនៅយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨នេះ។

អាន​បន្ត៖ ឧបនាយករដ្ឋមន្ត្រីចិន អំពាវនាវឲ្យមានការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច...

អ៊ីស្លង់ ចេញច្បាប់ផាកពិន័យធ្ងន់ធ្ងរ លើក្រុមហ៊ុនណាដែលផ្ដល់ប្រាក់ខែឲ្យបុរសច្រើនជាងស្ត្រី

អ៊ីស្លង់ បានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ក្នុងការពង្រឹងឲ្យមានភាពស្មើគ្នាចំពោះប្រាក់ឈ្នួលរវាងបុរស និងស្ត្រី។ ច្បាប់ដែលចូលជាធរមាន នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ នេះ មានន័យថា ក្រុមហ៊ុនធំៗនឹងត្រូវបង្ហាញថា បុគ្គលិកប្រុសរបស់ខ្លួន មិនត្រូវបានទទួលប្រាក់ខែ ច្រើនជាងបុគ្គលិកស្រីនោះទេ។

អាន​បន្ត៖ អ៊ីស្លង់ ចេញច្បាប់ផាកពិន័យធ្ងន់ធ្ងរ...

អ្នកជំនាញថា ខ្សាច់និងក្រួស​កាន់តែជិតអស់ពីផែនដីហើយ

ខ្សាច់ និងក្រួស គឺជាវត្ថុធាតុដើមដែលត្រូវបានបូមនៅក្នុងឯកសារមួយមានឈ្មោះ Sand Wars លោក Kiran Pereira ជាស្ថាបនិកនៃគេហទំព័រ sandstoriese.org បាននិយាយថា "វាស្ទើរតែក្លាយជាខ្យល់ ដែលយើងដកដង្ហើមទៅហើយ យើងមិនដែលគិតច្រើនអំពីវានោះទេ ប៉ុន្តែមនុស្សយើងមិនអាចរស់នៅដោយគ្មានវាបានទេ"។

អាន​បន្ត៖ អ្នកជំនាញថា ខ្សាច់និងក្រួស​កាន់តែជិតអស់ពីផែនដីហើយ

ប្រទេសទុយនីស៊ី «បកស្រាយរឿងហាមឃាត់ជើងហោះហើរ Emirates Airline» របស់អេមីរ៉ាត់អារ៉ាប់រួម!

(ទុយនីស)៖ អាជ្ញាធរទុយនីស៊ីបាននិយាយថា ការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្អាករាល់ជើងហោះហើរ នៃក្រុមហ៊ុនអាកាសចរណ៍ Emirates airline ចូលក្នុងប្រទេស មិនអាចត្រូវបានចាត់ទុកថា ជាជម្លោះការទូតរវាងប្រទេសអាហ្វ្រិកខាងជើងមួយនេះ និងប្រទេសអេមីរ៉ាត់អារ៉ាប់រួមនោះទេ។

អាន​បន្ត៖ ប្រទេសទុយនីស៊ី «បកស្រាយរឿងហាមឃាត់ជើងហោះហើរ Emirates Airline»...

ព័ត៌មានក្តៅ! សហរដ្ឋអាមេរិក «ប្រកាសដាក់ទណ្ឌកម្មបន្ថែម លើមន្ត្រីកំពូលៗកូរ៉េខាងជើង» ដែលនឹង​ដុតស្ថានការណ៍ឲ្យរឹតតែ​តានតឹង!

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានសម្រេចចិត្ត ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងពីររូប សម្រាប់ការចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍មីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង។ ប៉ុន្តែការសម្រេចចិត្តនេះកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីអះអាងថា ទីក្រុងម៉ូស្គូ នឹងធ្វើជាអ្នកសម្របសម្រួលផ្សះផ្សា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បើសិនជាភាគីទំាងពីរត្រូវការ។

អាន​បន្ត៖ ព័ត៌មានក្តៅ! សហរដ្ឋអាមេរិក «ប្រកាសដាក់ទណ្ឌកម្មបន្ថែម...

ករណីទូកបុកគ្នាលិចនៅ តង់ហ្សានៀ អ្នកស្លាប់ មានរហូតដល់១៩នាក់

DAR ES SALAAM៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ថា មន្ត្រីមួយរូបបាន និយាយ កាលពីថ្ងៃអាទិត្យថា អ្នកស្លាប់នៅក្នុងហេតុការណ៍ ទូកបុកគ្នានៅបឹង Tanganyika ប្រទេសតង់ហ្សានៀ អ្នកស្លាប់ មានរហូតដល់១៩នាក់ ។

អាន​បន្ត៖ ករណីទូកបុកគ្នាលិចនៅ តង់ហ្សានៀ អ្នកស្លាប់ មានរហូតដល់១៩នាក់

ផ្ទុះគ្រាប់បែកនៅតាម ដងផ្លូវ នៅអាហ្វហ្គានីស្ថាន ស្លាប់ជនស៊ីវិល អស់៧នាក់

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ថា យ៉ាងហោចណាស់ ស្លាប់ជនស៊ីវិលអស់៧នាក់ នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក នៅតាមដងផ្លូវ  ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន ។

អាន​បន្ត៖ ផ្ទុះគ្រាប់បែកនៅតាម ដងផ្លូវ នៅអាហ្វហ្គានីស្ថាន ស្លាប់ជនស៊ីវិល អស់៧នាក់

កូរ៉េខាងត្បូង​ គ្រោងនឹងដាក់ពង្រាយ យន្ដហោះចម្បាំង​ F-35B​ ដើម្បីពង្រឹង អំណាចកង នាវាចររបស់ខ្លួន

សេអ៊ូលៈ កងយោធាកូរ៉េខាងត្បូង បានចាប់ផ្តើមពិចារណា លើយន្តហោះចម្បាំង បំបាំងកាយ F-35B ដែលគ្រោង នឹងដាក់ពង្រាយ នៅក្នុងឆ្នាំ២០២០ ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងអំណាច កងនាវាចររបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន យុនហាប់ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។

អាន​បន្ត៖ កូរ៉េខាងត្បូង​ គ្រោងនឹងដាក់ពង្រាយ យន្ដហោះចម្បាំង​ F-35B​ ដើម្បីពង្រឹង...

កងទ័ពអាមេរិក ហ្វឹកហាត់ខ្លាំង​ត្រៀមទប់ទល់​មីស៊ីល​កូរ៉េខាងជើង

កងទ័ពអាមេរិកត្រូវបានរាយការណ៍ថា កំពុងហ្វឹកហាត់ត្រៀមបេសកកម្មមួយ ដែលអាចបញ្ជូនពួកគេនាពេលថ្មីៗនេះ រូបថតនៃសមយុទ្ធដែលមានឈ្មោះថា Warrior Strike IX បានបង្ហាញពីអង្គភាពយោធាអាមេរិកដែលគេស្គាល់ថាក្រុម Black Jack Brigade ជាមួយសមភាគីកូរ៉េខាងត្បូងរបស់ពួកគេនៅ Camp Stanley ក្នុងប្រទេសកូរ៉េខាងត្បូង។

អាន​បន្ត៖ កងទ័ពអាមេរិក ហ្វឹកហាត់ខ្លាំង​ត្រៀមទប់ទល់​មីស៊ីល​កូរ៉េខាងជើង

១៦ ស្លាប់ និង​ច្រើន​នាក់​ទៀត​របួស ក្នុង​គ្រោះ​អគ្គិភ័យ​មួយ​នៅ​កូរ៉េ​ខាង​ត្បូង

នៅរសៀលថ្ងៃនេះ យ៉ាងហោចណាស់ មនុស្សចំនួន ១៦នាក់បានភ្លើងបានឆាបឆេះ ផ្តើមចេញពីរថយន្តចតនៅបន្ទប់ក្រោមដីនៃអគារហាត់ប្រាណកម្ពស់ ៨ជាន់មួយកន្លែងដែលមានទីតាំងស្ថិតនៅទីក្រុង Jecheon ខេត្ត Chungcheong ខាងជើង ដែលមានចម្ងាយប្រមាណ ១៧០ គីឡូពី រដ្ឋធានីសេអ៊ូល។

អាន​បន្ត៖ ១៦ ស្លាប់ និង​ច្រើន​នាក់​ទៀត​របួស ក្នុង​គ្រោះ​អគ្គិភ័យ​មួយ​នៅ​កូរ៉េ​ខាង​ត្បូង

ក្រុមសង្គ្រោះរកឃើញ​សាកសព ០៣នាក់ ក្រោយលិច​សាឡង់ដឹក​មនុស្ស ២៥១នាក់ នៅហ្វីលីពីន!

 (ម៉ានីល)៖ សាឡង់មួយគ្រឿងដឹកអ្នកដំណើរសរុប ២៥១នាក់ បានក្រឡាប់លិចនៅឯកោះមួយ ស្ថិតនៅភាគខាងត្បូងទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន ដែលកំពុងទទួលរងឥទ្ធិពលពីព្យុះ និងភ្លៀងធ្លាក់យ៉ាងខ្លាំង។

អាន​បន្ត៖ ក្រុមសង្គ្រោះរកឃើញ​សាកសព ០៣នាក់ ក្រោយលិច​សាឡង់ដឹក​មនុស្ស ២៥១នាក់ នៅហ្វីលីពីន!

ទីក្រុងព្យុងយ៉ាង «ច្រានចោលព័ត៌មាន​ទាំងអស់ដែលចោទថា ខ្លួនកំពុងលួចអភិវឌ្ឍន៍​អាវុធគីមី» ដើម្បីបំពាក់លើមីស៊ីល...

 (សេអ៊ូល)៖ កូរ៉េខាងជើងបានច្រានចោល ពាក្យចចាមអារ៉ាម នៅលើបណ្ដាប្រព័ន្ធផ្សព្វផ្សាយ ដែលចោទប្រកាន់ថា ទីក្រុងព្យុងយ៉ាងកំពុងផលិត ក៏ដូចជារៀបចំសង្រ្គាមអាវុធគីមី។

អាន​បន្ត៖ ទីក្រុងព្យុងយ៉ាង «ច្រានចោលព័ត៌មាន​ទាំងអស់ដែលចោទថា...

មនុស្សស្លាប់កើនដល់២៩នាក់ និង២៦នាក់រងរបួសក្នុងហេតុការណ៍ឆេះអគារនៅកូរ៉េខាងត្បូង

(សេអ៊ូល)៖ ចំនួនមនុស្សស្លាប់បានកើនឡើងដល់២៩នាក់ ក្នុងហេតុការណ៍ឆេះអគារ នាថ្ងៃព្រហស្បតិ៍នេះ នៅទីក្រុង Jecheon ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧។

អាន​បន្ត៖ មនុស្សស្លាប់កើនដល់២៩នាក់ និង២៦នាក់រងរបួសក្នុងហេតុការណ៍ឆេះអគារនៅកូរ៉េខាងត្បូង

អ្នកឃ្លាំមើលអន្តរជាតិ ទម្លាយព័ត៌មានក្តៅ៖ «CIA អាមេរិក មានចេតនា​ទម្លាក់អាវុធ​ឲ្យ ISIS ដើម្បីបង្កអស្ថិរភាព​នៅមជ្ឈិមបូព៌ា...»

(វ៉ាស៊ីនតោន)៖ អ្នកឃ្លាំមើលម្នាក់ គឺលោកស្រី ហ្ស៊ីហាន (Sheehan) មកពី Conflict Armament Research (CAR) ដែលជាអង្គការអន្តរជាតិ ឃ្លាំមើលអាវុធបានបង្ហើបព័ត៌មានថា បរិក្ខាយោធារបស់សហរដ្ឋអាមេរិកផ្ដល់ឱ្យក្រុមប្រឆាំងស៊ីរី បានធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ក្រុម ISIS។

អាន​បន្ត៖ អ្នកឃ្លាំមើលអន្តរជាតិ ទម្លាយព័ត៌មានក្តៅ៖ «CIA អាមេរិក...

មហាយក្សឥណ្ឌា «ចាប់ផ្តើមផលិតយន្តហោះ​ចម្បាំង ដោយដៃខ្លួនឯង» ដើម្បីបន្ថយ​ការពឹងផ្អែក​លើបរទេស...!

(ញូដេលី)៖ ប្រទេសឥណ្ឌាបានដំណើរការជាផ្លូវការ នូវកម្មវិធីផលិតយន្ដហោះចម្បាំងដោយខ្លួនឯង ដោយមិនត្រូវការបចេ្ចកវិទ្យាពីបរទេស ហើយដែលគំរោងនេះត្រូវចំណាយប្រាក់ជាង ០៨ពាន់លានដុល្លារអាមេរិក។

អាន​បន្ត៖ មហាយក្សឥណ្ឌា «ចាប់ផ្តើមផលិតយន្តហោះ​ចម្បាំង ដោយដៃខ្លួនឯង»...

ប្រទេសជប៉ុន នឹងចំណាយ 2 ពាន់លានដុល្លារ លើប្រព័ន្ធការពារមីស៊ីល Aegis

TOLYO ៖ ជប៉ុនបានសម្រេចចិត្តជាផ្លូវការថា ខ្លួននឹងពង្រីកប្រព័ន្ធការពារមីស៊ីលផ្លោង របស់ខ្លួន ជាមួយស្ថានីយ៍រ៉ាដា Aegis ដែលមានមូលដ្ឋាននៅអាមេរិក និងអ្នកស្ទាក់ចាប់ នៅក្នុងការឆ្លើយតប ទៅនឹងការគំរាមកំហែង ដែលកំពុងតែកើនឡើងពីរ៉ុកកែត របស់កូរ៉េខាងជើង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេរ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។

អាន​បន្ត៖ ប្រទេសជប៉ុន នឹងចំណាយ 2 ពាន់លានដុល្លារ លើប្រព័ន្ធការពារមីស៊ីល Aegis

ព័ត៌មានរសើប! អាជ្ញាធរមីយ៉ាន់ម៉ា «កំពុងស៊ើបអង្កេតលើ សាកសពមួយរណ្តៅ» ដែល​រកឃើញក្នុងរដ្ឋ Rakhine!

(រ៉ង់ហ្គូន)៖ ទីបំផុតការស៊ើបអង្កេតទៅលើសាកសពមនុស្សចំនួន ១០នាក់ ដែលត្រូវបានគេរកឃើញនៅភូមិមួយកន្លែង ក្នុងទីក្រុង មួងតរ (Maungtaw) នៃរដ្ឋរ៉ាឃីន (Rakhine) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមប្រព្រឹត្តទៅជាផ្លូវការហើយ ជាមួយក្រុមវេជ្ជសាស្រ្ត ក្រុមការងារយុត្តិធម៌ ព្រមទាំងរដ្ឋបាលក្នុងតំបន់។

អាន​បន្ត៖ ព័ត៌មានរសើប! អាជ្ញាធរមីយ៉ាន់ម៉ា «កំពុងស៊ើបអង្កេតលើ សាកសពមួយរណ្តៅ»...

សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជារបស់លោក ហ៊ុន ម៉ានី ធ្វើទស្សនកិច្ច និងផ្លាស់ប្តូរបទពិសោធន៍នៅមន្ទីរពេទ្យដ៏ធំ និងទំនើបជាងគេនៅទ្វីបអាស៊ី

(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យវេជ្ជសាស្ត្រនៅកម្ពុជា ក៏ដូចជា ដើម្បីពង្រឹងសមត្ថភាព និងគុណភាព នៃក្រុមគ្រូពេទ្យរបស់ខ្លួន សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) តែងបានសហការ ពង្រឹង និងពង្រីកទំនាក់ទំនងវិស័យវេជ្ជសាស្ត្រជាមួយ បណ្តាប្រទេសជាមិត្ត ដូចជា៖ កូរ៉េ ចិន ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក បារាំង។ល។

អាន​បន្ត៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជារបស់លោក ហ៊ុន ម៉ានី ធ្វើទស្សនកិច្ច...

ផែនការសម្ងាត់ជាតិ​អាមេរិក «ក្នុងការ​ស្វែងរក UFO ឬថាសហោះ» ត្រូវបានទម្លាយ​ជាផ្លូវការ!

(វ៉ាស៊ីនតោន)៖ ទីបំផុតការពិតបានមកដល់ហើយ បន្ទាប់ពីក្រសួងការពារជាតិអាមេរិក បានសារភាពឲ្យដឹងថា ខ្លួនបានបើកកម្មវីធីស៊ើបអង្កេតលើយាន UFO របស់ពួកអេលៀនជាសម្ងាត់ អស់រយៈពេល ០៥ឆ្នាំ គឺរហូតដល់ឆ្នាំ២០១២ កន្លងទៅនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Politico និង ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧។

អាន​បន្ត៖ ផែនការសម្ងាត់ជាតិ​អាមេរិក «ក្នុងការ​ស្វែងរក UFO ឬថាសហោះ»...

ព័ត៌មានក្តៅ! អាជ្ញាធររុស្ស៊ី «ចាប់បានចារកម្ម​មកពីប្រទេសជិតខាង ដែលចូលដៃនឹងជន​ក្បត់ជាតិក្នុងស្រុក» ហើយលួច​ស៊ើបការណ៍​សម្ងាត់យោធា...

(ម៉ូស្គូ)៖ អាជ្ញាធររុស្ស៊ីបាននិយាយថា បានឃុំខ្លួនបុរសជនជាតិណ័រវ៉េម្នាក់ឈ្មោះ Frode Berg ពីបទសង្ស័យថា មានជាប់ពាក់ព័ទ្ធនឹងការធ្វើចារកម្ម ខណៈតុលាការទីក្រុងម៉ូស្គូ បានសម្រេចចិត្តឃុំខ្លួនបុរសរូបនេះ រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។

អាន​បន្ត៖ ព័ត៌មានក្តៅ! អាជ្ញាធររុស្ស៊ី «ចាប់បានចារកម្ម​មកពីប្រទេសជិតខាង...

សិស្សស្រីចិន រងាដល់សន្លប់ ដោយសារគ្រូដាក់ទណ្ឌកម្មឲ្យឈរក្រៅថ្នាក់

សិស្សស្រីម្នាក់មកពី Guigang ក្នុងខេត្ត Guangxi យោងតាមការចោទប្រកាន់មួយឲ្យដឹងថា ក្មេងស្រីឈ្មោះ Yang Haoyue ដែលត្រូវបានគេជឿថាមានអាយុ ១៣ ឬ ១៤ ឆ្នាំ និងក្មេងស្រី ៨ នាក់ផ្សេងទៀតដែលនៅក្នុងបន្ទប់ស្នាក់នៅក្នុងសាលារបស់ពួកគេ ត្រូវបានគ្រូដាក់ទណ្ឌកម្មដោយសារជជែកគ្នានៅម៉ោងចូលគេង។

អាន​បន្ត៖ សិស្សស្រីចិន រងាដល់សន្លប់ ដោយសារគ្រូដាក់ទណ្ឌកម្មឲ្យឈរក្រៅថ្នាក់