Social Network

អ្នកបើករថយន្ត ក្រុមហ៊ុនកាពីតូល ចំណតផ្សារអូឫស្សី ប៉ះទង្គិចគ្នាជាមួយ អាជ្ញាធរមូលដ្ឋាន

ភ្នំពេញ ៖ បុគ្គលិកបើក រថយន្តឲ្យក្រុមហ៊ុនកាពីតូល ដឹកអ្នកដំណើរចំណត ផ្សារអូឫស្សី នៅព្រឹកថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៦នេះ បានប៉ះទង្គិចគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ក្រោយការផ្ទុះកូដកម្មអស់ជាច្រើនថ្ងៃ និងមានការរារាំងពីអាជ្ញាធរ។

Read more: អ្នកបើករថយន្ត ក្រុមហ៊ុនកាពីតូល ចំណតផ្សារអូឫស្សី ប៉ះទង្គិចគ្នាជាមួយ...

ជិះម៉ូតូឌុបគ្នាកិនគំនរ សំរាម រអិលដួល រថយន្ត បើកក្នុងល្បឿនលឿន ប្រជែងគ្នាកិនបែក ក្បាលស្លាប់ និងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសម្នាក់ បានបែកក្បាលធ្លាយខួរ ស្លាប់យ៉ាងអាណោអធ័មនៅ នឹងកន្លែងកើតហេតុ និងស្រ្តីម្នាក់ ទៀត បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ដោយសារតែគេទាំង២នាក់ ជិះម៉ូតូឌុបគ្នាកិចនឹងគំនរសំរាម ដែលចោលលើចិញ្ចើមផ្លូវដួលទៅនឹងថ្នល់ ហើយមានរថយន្ត២គ្រឿងបើកក្នុង ល្បឿនលឿនប្រជែងគ្នាកិន ជនរងគ្រោះស្លាប់ និងរងរបួស ថែមទាំងបើក ព្យាយាមគេចតែត្រូវសមត្ថកិច្ច ដេញឃាត់បាន ។

Read more: ជិះម៉ូតូឌុបគ្នាកិនគំនរ សំរាម រអិលដួល រថយន្ត បើកក្នុងល្បឿនលឿន ប្រជែងគ្នាកិនបែក...

មេការ និងកម្មករបំបៅកូនកៅស៊ូ ទាមទារសូមឲ្យ នាយកគ្រប់គ្រងក្រុមហ៊ុន ទ្រីភាព អ៊ីមផត អ៊ិចផត ចំកាត់ បើកលុយប្រាក់ឈ្នួលថ្លៃបំបៅកូនកៅស៊ូ ដែលនាយកមិនព្រមបើកឲ្យ

  ត្បូងឃ្មុំ៖ ផ្ទុះការតវ៉ា នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ចំណុចភូមិ៦.១០ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដោយសារនាយកគ្រប់គ្រងក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អ៊ិចផត ចំកាត់ មិនព្រមបើកលុយថ្លៃឈ្នួល បំបៅកូនកៅស៊ូនៅសល់ ចំនួន១៦.២៣៩ដុល្លារ ឲ្យកម្មករ និងមេការបំបៅកូនកៅស៊ូ ក្រោយពីពួកគេ បានបំពេញការងារចប់ នៅក្នុងក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អ៊ិចផត បឹងទន្លេម្រេច ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ អស់រយៈពេលជាងមួយឆ្នាំ មកហើយនោះ ។

អ្នកស្រី យង់ ដារី អាយុ២៩ឆ្នាំ រស់នៅភូមិ៦.១០ ឃុំវិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែចិច្ឆិកា ឆ្នាំ២០១៤ នាងខ្ញុំបានធ្វើកិច្ចសន្យា ស្តីពីការជួល និងទទួលបំបៅកូនកៅស៊ូ រវាងខ្ញុំ ភាគី (ខ) និង លោក អ៊ុក គឹមសាន នាយកគ្រប់គ្រងក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អ៊ិចផត ចំកាត់ ភាគី (ក) និងមានលោក ឯក សុវណ្ណ ជាអ្នកដឹកនាំផ្ទាល់ ឲ្យនាងខ្ញុំ ទៅបំបៅចាប់ផ្តើមពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ រហូតដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៤ ទើបចប់សព្វគ្រប់ ដែលមានទីតាំង ចំណុចក្រុមហ៊ុនខាងលើ នាងខ្ញុំបានជួលកម្មករ បំបៅចំនួន៤០នាក់ ទៅបំបៅនៅទីនោះ លទ្ធផលនាងខ្ញុំបំបៅ សរុបបានចំនួន ៦៣៤.៤៥៧កូន ក្នុង១កូនតម្លៃ ២៦០រៀល សរុបតម្លៃជាប្រាក់រៀល ទាំងអស់ចំនួន ១៦៤.៩៥៨.៨២០រៀល (មួយរយហុកសិបបួនលាន ប្រាំបួនរយហាសិបប្រាំបីពាន់ ប្រាំបីរយម្ភៃរៀលគត់) ស្មើនិង ៤១.២៣៩ដុល្លារ អាមេរិច (សែសិបមួយពាន់ ពីររយហាសិប ប្រាំបួនដុល្លារ អាមេរិចគត់) ចំពោះប្រាក់ដែលនាងខ្ញុំ ទទួលបានពីក្រុមហ៊ុន ទ្រី ភាព ចំនួន១០០.០០០.០០០រៀល (មួយរយលានរៀលគត់) ស្មើនិងប្រាក់ដុល្លារអាមេរិច ចំនួន២៥.០០០ដុល្លារ (ម្ភៃប្រាំពាន់ដុល្លារអាមេរិចគត់) រីឯប្រាក់នៅសល់ជាក់ស្តែង ទាំងអស់ចំនួន ៦៤.៩៥៦.០០០រៀល ស្មើនិងប្រាក់ដុល្លារ អាមេរិចចំនួន ១៦.២៣៩ដុល្លារ (ដប់ប្រាំមួយពាន់ ពីររយសាមសិប ប្រាំបួន ដុល្លារ អាមេរិចគត់) រយៈកាលជាងមួយឆ្នាំមកហើយ ពុំឃើញក្រុមហ៊ុន ទ្រី ភាព ដែលមានអាស័យដ្ឋានដូចខាងលើ ប្រគល់ប្រាក់នៅសល់នោះ មកឲ្យនាងខ្ញុំទេ ទោះបីនាងខ្ញុំ ទៅដេករង់ចាំ ជាច្រើនដង ច្រើនថ្ងៃ នៅទីតាំងក្រុមហ៊ុនយ៉ាងណាក្តី ។ ភាពប្រឈមរបស់នាងខ្ញុំ គឺបងប្អូនកម្មករ ដែលជាអ្នកបំបៅ បានមកទារលុយពីនាងខ្ញុំ ជារៀងរាល់ថ្ងៃ ។

អ្នកស្រី ងួន ធារី អាយុ២៨ឆ្នាំ ជាកម្មកររស់នៅ ភូមិស្រែមៀន ឃុំប្រធាតុ ស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ បានឲ្យដឹងដែរថា នាងខ្ញុំជាកម្មករ បំបៅកូនកៅស៊ូ តាំងពីមិនទានមាន ផ្ទៃពោះ រហូតដល់កូនខ្ញុំ បាន៣ខែហើយ រង់ចាំលុយឈ្នួលពលកម្ម ដើម្បីយកមកដោះស្រាយ ជីវភាពគ្រួសារ តែហេតុអីក៏លោក នាយកគ្រប់គ្រងក្រុមហ៊ុន ទ្រី ភាព មិនបើកឲ្យក្រុមយើងខ្ញុំ បើព័ត៌មាននេះ បានឮដល់លោក ឧកញ៉ា ទ្រី ភាព សូមលោកឧកញ៉ា មេត្តាជួយដោះស្រាយលុយ ដែលនៅសល់នោះ ឲ្យក្រុមនាងខ្ញុំផង ។

ពាក់ព័ន្ធករណីលុយឈ្នួល ពលកម្មបំបៅកូនកៅស៊ូនេះ យើងបានសុំការបំភ្លឺទៅលោក ឯក សុវណ្ណ ដែលជាអ្នកដឹកនាំកម្មករ ទៅបំបៅកូនកៅស៊ូ តាមទូរស័ព្ទលេខ ០៨៨ ៩៩១០០០០ តែមិនអាចធ្វើការទំនាក់ទំនងបាន ៕ សាន វិឡែម ១២.១.២០១៦

កម្មករប្រមាណ ១០នាក់ ស្លាប់ និងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរ នៅផ្លូវជាតិលេខ៤១

កំពង់ស្ពឺ ៖ យោងតាម សេចក្តីរាយការណ៍ បានឲ្យដឹងថា កម្មករប្រមាណ ១០នាក់ ស្លាប់នៅនិង កន្លែងកើតហេតុ ឯ៤០នាក់ ទៅ៥០នាក់ ផ្សេងទៀត

Read more: កម្មករប្រមាណ ១០នាក់ ស្លាប់ និងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរ នៅផ្លូវជាតិលេខ៤១

ប្អូនស្រីបង្កើត​អ្នកនិពន្ធ ពាន់ ភួងបុប្ផា ក្រឡាប់រថយន្តនៅ ផ្លូវចូលរោងចក្រស្រាបៀរថៃហ្គ័រ

ភ្នំពេញ៖ ភ្នាក់ងារមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានរាយការណ៍ថា មានគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង នៅម៉ោង ០១៖៣០នាទី ថ្ងៃទី១១ ខែមករា នៅលើផ្លូវចូលទៅរោងចក្រស្រាបៀរថៃហ្គ័រ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ជនរងគ្រោះ ជាប្អូនស្រីបង្កើត របស់អ្នកស្រី ពាន់ ភួងបុប្ភា។

Read more: ប្អូនស្រីបង្កើត​អ្នកនិពន្ធ ពាន់ ភួងបុប្ផា ក្រឡាប់រថយន្តនៅ...

ខឹងគេបន្លំប៉ះចង្កេះប្រពន្ធ ជិះម៉ូតូទៅយកកំាភ្លើងបាញ់អស់ជាង៦គ្រាប់ រងរបួសសន្តិសុខក្លឹបហូលីដេ​ ពីរនាក់

ភ្នំពេញ ៖ សន្តិសុខ ក្លឹបហូលីដេ ពីរនាក់ បានរងរបួស ត្រូវគ្រាប់កំាភ្លើង ម្នាក់មួយគ្រាប់ បន្ទាប់ពីបាន ចូលទៅសម្រប សម្រួល បុរសម្នាក់ ដែលកំពុង ស្រវឹង និងខឹងរឿង អ្នកចូលក្លឹបរាំ ប៉ះចង្កេះ ប្រពន្ធខ្លួន

Read more: ខឹងគេបន្លំប៉ះចង្កេះប្រពន្ធ ជិះម៉ូតូទៅយកកំាភ្លើងបាញ់អស់ជាង៦គ្រាប់...

បើកទ្វារ រថយន្ត មិនប្រយ័ត្ន បណ្តាល អោយ បុរសម្នាក់ ជិះម៉ូតូ បុកស្លាប់ លើស្ពាន មុនីវង្សចាស់

ភ្នំពេញ : បុរសម្នាក់ បានស្លាប់ ភ្លាមៗ នៅកន្លែង កើតហេតុ ខណ:ជិះទៅ បុកទ្វារ រថយន្ត ពេលអ្នកបើកបរ រថយន្តបើកទ្វារ មិនបានមើល មុខមើល ក្រោយ ។ ហេតុការណ៍ កលតឡើង កាលវេលាម៉ោង ១២អាធ្រាត្រ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅ លើស្ពាន មុនីវង្សចាស់ ក្នុងសង្កាត់ ច្បារអំពៅទី២ ខណ្ឌ ច្បារអំពៅ ។

Read more: បើកទ្វារ រថយន្ត មិនប្រយ័ត្ន បណ្តាល អោយ បុរសម្នាក់ ជិះម៉ូតូ បុកស្លាប់ លើស្ពាន...

VIGO បុកម៉ូតូ បណ្ដាលឲ្យ មនុស្សម្នាក់ របួសធ្ងន់ នៅច្រកផ្លូវចូល ក្រុងបានលុង

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បង្កដោយរថយន្ដម៉ាក VIGO បុកម៉ូតូមួយគ្រឿង ខណៈកំពុងធ្វើដំណើរស្របទិសគ្នា ពីលិចទៅកើត ពោលគឺចូលក្រុងបានលុង នៅវេលាម៉ោង ០០៖៣០នាទី យប់ ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិសិក ឃុំតារង ស្រុកកូនមុំ ខេត្តរតនគិរី។

Read more: VIGO បុកម៉ូតូ បណ្ដាលឲ្យ មនុស្សម្នាក់ របួសធ្ងន់ នៅច្រកផ្លូវចូល ក្រុងបានលុង

ដឹកប្រពន្ធទៅ ដេកផ្ទះម្តាយក្មេក ត្រូវម៉ូតូសណ្តោងរ៉ឺម៉ក បុកស្លាប់ក្រោយបញ្ជូន ទៅដល់មន្ទីរពេទ្យ

កណ្តាល ៖ បុរសម្នាក់ត្រូវស្លាប់ បន្ទាប់ពីក្រុម គ្រួសារដឹកបញ្ជូន ទៅដល់មន្ទីរពេទ្យ រាជធានីភ្នំពេញ ដោយសារ ម៉ូតូសណ្តោងរ៉ឺម៉ក គ្មានភ្លើងបំភ្លឺផ្លូវបុក កាលពីម៉ោងប្រហែល ១៩និង៤០នាទីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្លូវដើមកាស្យាភូមិកោះរះ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ។

Read more: ដឹកប្រពន្ធទៅ ដេកផ្ទះម្តាយក្មេក ត្រូវម៉ូតូសណ្តោងរ៉ឺម៉ក បុកស្លាប់ក្រោយបញ្ជូន...

កសិករម្នាក់ បានស្លាប់ដោយរថយន្ត បុកនៅស្រុកកៀនស្វាយ

កណ្តាល ៖ បុរសជា កសិករម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជួប គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត និងម៉ូតូ នៅម៉ោង ០៨៖១៥នាទី យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅចំណុចចន្លោះគីឡូម៉ែត្រ លេខ៤៥-៤៦ ភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

Read more: កសិករម្នាក់ បានស្លាប់ដោយរថយន្ត បុកនៅស្រុកកៀនស្វាយ

ចូលកាច់កម៉ូតូ នៅស្តាម៉ាត ត្រូវអាវុធហត្ថឃាត់ខ្លួន

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានកម្លាំង អាវុធហត្ថខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួន នៅម៉ោង ០១៖១៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីបានធ្វើ សកម្មភាពចូលកាច់កម៉ូតូ បុគ្គិលស្តាម៉ាតម្នាក់ នៅចំណុចផ្លូវលេខ១៤៨ កែងផ្លូវលេខ១៣ ក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ។

Read more: ចូលកាច់កម៉ូតូ នៅស្តាម៉ាត ត្រូវអាវុធហត្ថឃាត់ខ្លួន

រយៈពេល១០ ក្នុងខែមករា គ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យមនុស្សស្លាប់ និងរបួស ជាង ២៥០នាក់

ភ្នំពេញ៖ រយៈពេល ១០ថ្ងៃ នៃខែមករា ដើម ឆ្នាំ២០១៦នេះ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានបណ្តាលឲ្យមនុស្សចំនួន ជាង ៥០នាក់ស្លាប់ និងជាង ២០០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល។

Read more: រយៈពេល១០ ក្នុងខែមករា គ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យមនុស្សស្លាប់ និងរបួស ជាង ២៥០នាក់

អគ្គិភ័យឆេះនៅ ជាប់ផ្សារសាមគ្គី បានរលត់ហើយ

កំពត៖ អគ្គិភ័យឆេះ នៅជាប់ខាង លិចផ្សារ សាមគ្គីទីរួមខេត្ត ស្ថិតក្នុងភូមិកំពង់ បាយខាងជើង សង្កាត់កំពង់ បាយ ក្រុងកំពត នាវេលានេះ បានរលត់ជា ស្ថាពរហើយ ដោយមានការជួយ អន្តរាគមន៍ បាញ់ទឹកពន្លត់ ពីកម្លាំងនគរបាល និងកម្លាំងកងរាជ អាវុធហត្ថមួយចំនួន ដែលដឹកនាំកម្លាំង ដោយលោក វរៈសេនីយ៍ឯក ជៀវ សាមិត្ត ស្នងការនគរបាល ខេត្តស្តីទី ហើយបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ របស់ ស្នងការដ្ឋាន ចំនួន ៣គ្រឿង ក្នុងការចល័ត ដឹកទឹកទៅមក ។ 

Read more: អគ្គិភ័យឆេះនៅ ជាប់ផ្សារសាមគ្គី បានរលត់ហើយ

ឃាតកម្មសម្លាប់មនុស្ស១គ្រួសារ នៅព្រះសីហនុ ដោយសារមាន់១ក្បាល

ព្រះសីហនុ៖ ស្នងការ នគរបាល ខេត្តព្រះសីហនុ លោកឧត្តម សេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងអះអាង នៅក្នុងសន្និសីទកាសែត នៅថ្ងៃសុក្រ ទី៨ ខែមករា ឆ្នាំ២០១៥នេះ ថា ឃាតកម្មសម្លាប់មនុស្ស ១គ្រួសារ គ្នា ៧នាក់ ត្រូវបានរកឃើញ ចម្លើយពិតហើយ គឺដោយសារតែមាន់ ១ក្បាល ។

Read more: ឃាតកម្មសម្លាប់មនុស្ស១គ្រួសារ នៅព្រះសីហនុ ដោយសារមាន់១ក្បាល

ប្តីកំណាច ប្រើប្រេង សាំងចាក់ដុត ប្រពន្ធឲ្យរបួសរួច រត់គេចខ្លួនបាត់

កំពង់ចាម៖ ករណីហឹង្សា ក្នុងគ្រួសារមួយ ដែលបង្កឡើង ដោយបុរសម្នាក់ យកប្រេងសាំង ស្រោចលើប្រពន្ធ ហើយដុតប្រពន្ធរបស់ ខ្លួនយ៉ាងព្រៃផ្សៃ បណ្តាលឲ្យរង របួសពេញខ្លួន ហើយបុរសជាប្តី បានរត់គេចខ្លួនបាត់ ។

Read more: ប្តីកំណាច ប្រើប្រេង សាំងចាក់ដុត ប្រពន្ធឲ្យរបួសរួច រត់គេចខ្លួនបាត់

ស្លាប់ ៥នាក់ និងរបួស ៩នាក់ ក្នុងហេតុការណ៍ រថយន្តស៊ីទែនដឹកសាំង បុករថយន្តទួរីស នៅស្រុកក្រគរ

ពោធិ៍សាត់៖ សេចក្ដីរាយការណ៍ ពីស្នងការនគរបាល ខេត្តពោធិ៍សាត់ លោក សារុន ចាន់ធី នៅវេលាម៉ោង ៦និង០០នាទី ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា មានករណីរថយន្តដឹកសាំង បុកជាមួយរថយន្តទួរីស ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ឃុំអន្សារចំបក់ ស្រុកក្រគរ បណ្ដាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួសធ្ងន់ស្រាល ៩នាក់ ។

រថយន្តជនជាតិ ថៃ បុកជាមួយ គោយន្តកន្ត្រៃ នៅស្រុក ព្រះនេត្រព្រះ របួសធ្ងន់ ២នាក់

បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ មានមនុស្ស ២នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារ គ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ១១និង៣០នាទី យប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ លើកំណាត់ ផ្លូវជាតិលេខ៦ ចំនុចផ្សាជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ខណៈដែល ជនរងគ្រោះទាំង ២នាក់ កំពុងបើកគោយន្ត ត្រូវរថយន្តមួយគ្រឿង បុកប៉ើងដូចសំឡី ។

Read more: រថយន្តជនជាតិ ថៃ បុកជាមួយ គោយន្តកន្ត្រៃ នៅស្រុក ព្រះនេត្រព្រះ របួសធ្ងន់ ២នាក់

ករណីកាប់ប្រហារមួយគ្រួសារ នៅតំបន់ក្បាលឆាយ ស្លាប់ និងរបួស ៧នាក់ ផ្តើមចេញពីរឿងគំនុំ

ភ្នំពេញ៖ ស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ករណីកាប់ប្រហារ ដោយពូថៅ លើជនរងគ្រោះ មួយគ្រួសារ នៅតំបន់ក្បាលឆាយ នៅក្រុម២១ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុនោះ ផ្តើមចេញពីរឿងគំនុំ ហើយបណ្តាល ឲ្យជនរងគ្រោះ ចំនួន៧នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក។

Read more: ករណីកាប់ប្រហារមួយគ្រួសារ នៅតំបន់ក្បាលឆាយ ស្លាប់ និងរបួស ៧នាក់...

នគរបាលឃាត់ ខ្លួនមនុស្ស ៤នាក់សង្ស័យ សេបគ្រឿងញៀន និងលាក់អាវុធ ខុសច្បាប់

ខេត្តមណ្ឌលគីរី៖ កំលាំងនគរបាល អធិការដ្ឋាននគរបាល ស្រុកកោះញែក ដឹកនាំដោយលោក កាន់ ពេញ អធិការស្រុកកោះញែក សហការជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាល ឃុំស្រែសង្គម កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ បានធ្វើការឃាត់ខ្លួនបុរស ៤នាក់ នៅចំណុចស្រែជ្រេស ក្នុងភូមិក្បាលកោះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្ត មណ្ឌលគីរី សង្ស័យមានការជាប់ពាក់ព័ន្ធ សារធាតុញៀននិងលាក់ទុកអាវុធ ខុសច្បាប់។

Read more: នគរបាលឃាត់ ខ្លួនមនុស្ស ៤នាក់សង្ស័យ សេបគ្រឿងញៀន និងលាក់អាវុធ ខុសច្បាប់

លោតពីលើស្ពាន ប៉ុនប៉ងសម្លាប់ខ្លួន តែខ្លាចស្លាប់ខំប្រឹង ស្រែកហៅសមត្ថកិច្ច ជួយស្រង់ចេញពីទឹកវិញ

ភ្នំពេញ៖ បុរសម្នាក់ បានធ្វើដំណើរ ដោយថ្មើរជើង ពីលិចទៅកើត លុះមកដល់ ពាក់កណ្តាល ស្ពានព្រះមុនីវង្សថ្មី ក៏តោងឡើង បង្កាន់ដៃ ស្ពានលោតទម្លាក់ ខ្លួនចុះទឹកប៉ង សម្លាប់ខ្លួន ដោយមិន ដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរ ចោមរោមមើល និងនគរបាល ប្រចាំគោល ដៅស្ពាន នាំគ្នាចេញទូកទៅ ជួយសង្គ្រោះស្រង់ ចេញពីក្នុងទឹក បានទាន់ពេលវេលា ។

Read more: លោតពីលើស្ពាន ប៉ុនប៉ងសម្លាប់ខ្លួន តែខ្លាចស្លាប់ខំប្រឹង ស្រែកហៅសមត្ថកិច្ច...

គ្រោះថ្នាក់​ថ្ងៃ​ទី​២៧ ខែធ្នូ​ស្លាប់ ៦​នាក់ របួស​ធ្ងន់​ស្រាល ២២​នាក់

ភ្នំពេញ: នៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន១៦លើក យប់ ១០លើក បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ ( ប្រុស ) របួសធ្ងន់ ១៣នាក់ (ស្រី១នាក់) របួសស្រាល ៩នាក់ (ប្រុស) និងមិនពាក់មួកពេលគ្រោះថ្នាក់មាន ២១នាក់ (យប់ ១៧នាក់)។

Read more: គ្រោះថ្នាក់​ថ្ងៃ​ទី​២៧ ខែធ្នូ​ស្លាប់ ៦​នាក់ របួស​ធ្ងន់​ស្រាល ២២​នាក់