Social Network

អគ្គិភ័យឆេះនៅ ជាប់ផ្សារសាមគ្គី បានរលត់ហើយ

កំពត៖ អគ្គិភ័យឆេះ នៅជាប់ខាង លិចផ្សារ សាមគ្គីទីរួមខេត្ត ស្ថិតក្នុងភូមិកំពង់ បាយខាងជើង សង្កាត់កំពង់ បាយ ក្រុងកំពត នាវេលានេះ បានរលត់ជា ស្ថាពរហើយ ដោយមានការជួយ អន្តរាគមន៍ បាញ់ទឹកពន្លត់ ពីកម្លាំងនគរបាល និងកម្លាំងកងរាជ អាវុធហត្ថមួយចំនួន ដែលដឹកនាំកម្លាំង ដោយលោក វរៈសេនីយ៍ឯក ជៀវ សាមិត្ត ស្នងការនគរបាល ខេត្តស្តីទី ហើយបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ របស់ ស្នងការដ្ឋាន ចំនួន ៣គ្រឿង ក្នុងការចល័ត ដឹកទឹកទៅមក ។ 

សមត្ថកិច្ច នគរបាលពន្លត់អគ្គិភ័យ បានប្រាប់មូលហេតុ  នៃការកើតឲ្យ មានករណី ឆេះផ្ទះនេះ ឡើង គឺមកពី ទុស្សេខ្សែភ្លើង ឆេះល្វែងជាន់លើ ទំហ៊ុ ៤ម៉ ×១០ម៉ ម្ចាស់ផ្ទះ ឈ្មោះអ៉ឹង គឿត ភេទប្រុសអាយុ ៧៤ឆ្នាំ ។ អគ្គិភ័យ ចាប់ផ្តើមឆេះ នៅវេលាម៉ោង៨ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ ទ្រព្យសម្បត្តិខូចខាត មានតិចតួច ដោយសារកម្លាំងខាងលើ គ្រប់គ្រងនូវស្ថានភាព ភ្លើងឆេះនេះបាន ៕

 

 

 

 

ដកស្រង់ពី៖ ដើមអម្ពិល