Social Network

ខឹងគេបន្លំប៉ះចង្កេះប្រពន្ធ ជិះម៉ូតូទៅយកកំាភ្លើងបាញ់អស់ជាង៦គ្រាប់ រងរបួសសន្តិសុខក្លឹបហូលីដេ​ ពីរនាក់

ភ្នំពេញ ៖ សន្តិសុខ ក្លឹបហូលីដេ ពីរនាក់ បានរងរបួស ត្រូវគ្រាប់កំាភ្លើង ម្នាក់មួយគ្រាប់ បន្ទាប់ពីបាន ចូលទៅសម្រប សម្រួល បុរសម្នាក់ ដែលកំពុង ស្រវឹង និងខឹងរឿង អ្នកចូលក្លឹបរាំ ប៉ះចង្កេះ ប្រពន្ធខ្លួន

តែត្រូវបុរសនោះ យកកំាភ្លើង បាញ់អស់ជាង ៦គ្រាប់ នៅម៉ោង ប្រមាណ ០៣ ៖ ២០នាទី រំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី១១ ខែមករា ឆ្នំា២០១៦ ស្ថិតនៅចំណុច ក្លោងទ្វារ ចូលក្លឹបកំសាន្ត មេនហាតធេន (Holiday) ផ្លូវលេខ៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ 

ក្រោយពី ករណីផ្ទុះ អាវុញ កម្លាំងអាវុធ ហត្ថខណ្ឌ ដូនពេញ បានធ្វើការ ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ឈ្មោះ ចៅ រង្សី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ ១១E0 សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ឯជនរងគ្រោះ ទំាងពីរនាក់ នោះ ទី១ ឈ្មោះ កង ចិត្រា ភេទប្រុស អាយុ ៤៦ឆ្នាំ ជាប្រធាន សន្តិសុខ HOLIDAY ត្រូវ ១គ្រាប់ ចំពោះ និងទី២ ឈ្មោះ ដុំ ធី ភេទប្រុស អាយុ៤២ឆ្នាំ ជាសន្តិសុខ HOLIDAY ត្រូវចំដៃខាងស្តាំ ទំាងពីរនាក់នេះ កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរ ពេទ្យកាល់ម៉ែត្រ ។

មន្រ្តីអាវុធហត្ថ បានបញ្ជាក់ ទៀតថា ជនសង្ស័យ ដែលជាអ្នកបាញ់ ប្រហារ បានជិះម៉ូតូ មួយគ្រឿង ម៉ាក PCXពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 1FB:9233 មកឈប់ ពីមុខក្លឹបរួច យកអាវុធវែង ១ដើម ម៉ាក AR15 លេខ 5677 បាញ់អស់ ៦គ្រាប់ និងសល់គ្រាប់ ក្នុងបង់ចំនួន ៦គ្រាប់ទៀត ។ សាក្សីនៅកន្លែង កើតហេតុ បានឲ្យដឹងថា មុនពេល កើតហេតុ ជនសង្ស័យ បាននាំប្រពន្ធ ទៅរាំលេងនៅ ក្លឹបហូលីដេ រួមជាមួយ បងថ្លៃ និងមិត្តភ័ក្រ ទំាងអស់ចំនួន ៧នាក់ ពេលកំពុង រាំលេង ក៏មានក្រុម ផ្សេង មកប៉ះចង្កេះ ប្រពន្ធ ហើយជនសង្ស័យ ជាប្តីខឹង ក៏បានឈ្លោះ គ្នាក្នុងក្លឹប ហើយសន្តិសុខ ក៏បានដេញ ចេញមកក្រៅ ឯប្រពន្ធបាន ទៅផ្ទះជាមួយ បងថ្លៃ ជាមួយនោះ ជនសង្ស័យក៏ បានជិះម៉ូតូ ទៅយកកាំភ្លើង នៅផ្ទះ ។

សាក្សី បានបន្តទៀតថា ពេលយក កំាភ្លើងរួច ជនសង្ស័យ ក៏បានជិះម៉ូតូមកវិញ ឈប់នៅមុខក្លឹប ហើយបាន ដកកាំភ្លើង ចេញពី កែបម៉ូតូ រួចស្រែក រកឈ្មោះ៧៩ ជាប្រធានសន្តិសុខ ឲ្យហៅក្រុម ដែលប៉ះចង្កេះ ប្រពន្ធរបស់ខ្លួន ចេញមកក្រៅ ដើម្បីដោះស្រាយគ្នា ប៉ុន្តែសន្តិសុខបាន និយាយ សុម្រួលចរចា មិនឲ្យចូលក្នុងក្លឹប ខ្លាចមានរឿងធំ ព្រោះជនសង្ស័យ មានកាន់អាវុធ ហើយស្រវឹង ខ្លំាងទៀត ។

សាក្សីបាបបញ្ជាក់ បន្ថែមទៀតថា ទោះសន្តិសុខ ឈ្មោះ ដុំ ធី ហៅ២៩ បានព្យាយាម សម្រួល ឲ្យជនសង្ស័យ ត្រឡប់ទៅវិញ យ៉ាងណាក៏ដោយ ប៉ុន្តែជនសង្ស័យ មិនព្រម ហើយក៏បាន ដកកាំភ្លើងបាញ់រះ មកលើក្រុម សន្តិសុខហូលីដេ តែម្តង ។ ក្រោយឃាត់ខ្លួន ជនសង្ស័យ បានឆ្លើយសារភាពថា កាំភ្លើងនោះរូបគេ បានទិញ ពីទាហានម្នាក់ នៅខេត្តប៉ៃលិន ( ព្រំដែន ) ៕

 

 

ដកស្រង់ពី៖ដើមអម្ពិល