Social Network

ស្លាប់ ៥នាក់ និងរបួស ៩នាក់ ក្នុងហេតុការណ៍ រថយន្តស៊ីទែនដឹកសាំង បុករថយន្តទួរីស នៅស្រុកក្រគរ

ពោធិ៍សាត់៖ សេចក្ដីរាយការណ៍ ពីស្នងការនគរបាល ខេត្តពោធិ៍សាត់ លោក សារុន ចាន់ធី នៅវេលាម៉ោង ៦និង០០នាទី ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា មានករណីរថយន្តដឹកសាំង បុកជាមួយរថយន្តទួរីស ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ឃុំអន្សារចំបក់ ស្រុកក្រគរ បណ្ដាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួសធ្ងន់ស្រាល ៩នាក់ ។