Social Network

ចូលកាច់កម៉ូតូ នៅស្តាម៉ាត ត្រូវអាវុធហត្ថឃាត់ខ្លួន

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានកម្លាំង អាវុធហត្ថខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួន នៅម៉ោង ០១៖១៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីបានធ្វើ សកម្មភាពចូលកាច់កម៉ូតូ បុគ្គិលស្តាម៉ាតម្នាក់ នៅចំណុចផ្លូវលេខ១៤៨ កែងផ្លូវលេខ១៣ ក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ។

បើតាមមន្រ្តី អាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យត្រូវ បានឃាត់ខ្លួន ឈ្មោះ ឌួង តាក់ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៨១ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។

មន្រ្តីអាវុធហត្ថ បានបញ្ជាក់ទៀតថា ជនសង្ស័យបានប៉ុនប៉ង ធ្វើសកម្មភាពកាច់ កម៉ូតូជនរងគ្រោះ ដោយប្រើប្រើប្រាស់ សោរសម្រាប់ កាច់ករម៉ូតូចំនួន ១ឈុត និងសោម៉ូតូចំនួន ២ផងដែរ៕

ដកស្រង់ពី៖ ដើមអម្ពិល