Social Network

រថយន្តជនជាតិ ថៃ បុកជាមួយ គោយន្តកន្ត្រៃ នៅស្រុក ព្រះនេត្រព្រះ របួសធ្ងន់ ២នាក់

បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ មានមនុស្ស ២នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារ គ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ១១និង៣០នាទី យប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ លើកំណាត់ ផ្លូវជាតិលេខ៦ ចំនុចផ្សាជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ខណៈដែល ជនរងគ្រោះទាំង ២នាក់ កំពុងបើកគោយន្ត ត្រូវរថយន្តមួយគ្រឿង បុកប៉ើងដូចសំឡី ។

ជនរងគ្រោះ ត្រូវបានគេស្គាល់ ឈ្មោះ ម៉ៃ ជួយ អ្នកបើកគោយន្ត និង ឈ្មោះ សារ៉ន អ្នកជិះពីក្រោយ ពួកគេទាំងពីជា ពលរដ្ឋរស់ នៅក្នុងភូមឃុំ កើតហេតុខាងលើ ពួកគេជាកសិករ ។ ក្រោយកើតហេតុ ជនរងគ្រោះ ទាំង២នាក់ ត្រូវបានគេបញ្ជូនទៅ សង្គ្រោះនៅ មន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះ ដោយម្នាក់ ឈ្មោះ សារ៉ន រងរបួសធ្ងន់ធ្ងរ ពេកត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះ បន្តនៅខេត្តបាត់ដំបង ។

ចំពោះ អ្នកបើកបរ រថយន្តដឹកទំនិញ ខាងលើត្រូវបានគេដឹងថា ជាជនជាតិថៃ ក្រោយកើតហេតុ ត្រូវបាននគរបាល នាំទៅសួរនាំនៅ អធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ ។ ចំពោះគោយន្ត និងរថយន្ត ត្រូវបានសមត្ថកិច្ច នាំយកទៅរក្សាទុក រងចាំដោះស្រាយ គ្នាតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖ដើមអម្ពិល