Social Network

ប្អូនស្រីបង្កើត​អ្នកនិពន្ធ ពាន់ ភួងបុប្ផា ក្រឡាប់រថយន្តនៅ ផ្លូវចូលរោងចក្រស្រាបៀរថៃហ្គ័រ

ភ្នំពេញ៖ ភ្នាក់ងារមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានរាយការណ៍ថា មានគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង នៅម៉ោង ០១៖៣០នាទី ថ្ងៃទី១១ ខែមករា នៅលើផ្លូវចូលទៅរោងចក្រស្រាបៀរថៃហ្គ័រ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ជនរងគ្រោះ ជាប្អូនស្រីបង្កើត របស់អ្នកស្រី ពាន់ ភួងបុប្ភា។

ប្រភពខាងលើបានបន្តថា "រថយន្ត ដែលជួបគ្រោះ ថ្នាក់ចរាចរណ៍នោះ ម៉ាក Mazda ពាក់ស្លាកលេខភ្នំពេញ 2AD- 9055 បើកដោយអ្នកស្រី ពាន់ ភួងធីតា ដែលជាប្អូនស្រី  បង្កើតរបស់ អ្នកនិពន្ធ និងដឹកនាំ សម្ដែងរឿងដ៏ល្បី អ្នកស្រី ពាន់ ភួងបុប្ផា ខណៈបើកពីត្បូង ទៅជើង ពីខាងរោងចក្រ ស្រាបៀរថៃហ្គ័រ មកផ្លូវជាតិលេខ១ ត្រង់កន្លែង កើតហេតុខាងលើ ក៏រ៉េចង្កូតទៅ បុកបង្គោល សញ្ញាចរាចរ បណ្តាលឲ្យក្រឡាប់ តែម្តង ហើយភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានគេបញ្ជូន ទៅសង្គ្រោះនៅ មន្ទីរពេទ្យក្នុង រាជធានីភ្នំពេញ"។

សម្រាប់ព័ត៌មាន ជាជំហានដំបូង  ខាងមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបានគឺសង្ស័យ ម្ចាស់រថយន្តងងុយដេក ទើបរ៉េចង្កូត ទៅបុក បង្គោលភ្លើងតែម្តង។  ទន្ទឹមជាមួយ នឹងគ្នានេះដែរ ខាង មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានព្យាយាមខល ទៅជួបអ្នកស្រី ពាន់ ភួងបុប្ជា នៅរសៀលនេះ តែលេខដែល អ្នកស្រីធ្លាប់ប្រើ មិនអាចទាក់ទងបានទេ ៕


ដកស្រង់ពី៖ ដើមអម្ពិល