បណ្តាញសង្គម

ពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្ត ត្បូងឃ្មុំ បានបើកពិធីផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និង ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញ ចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត និង មន្រ្តីសាលាខេត្ត ជាច្រើនរូបទៀត ៕

ដោយ៖ វ៉ាន់ វីរៈ

ឯកឧត្តម ហាក់ សុខមករា ចូលរួមពិធីប្រកាសចែកវិញ្ញាបនប័ត្រ សំគាល់ម្ចាស់អចលនវត្តុ ចំនួន ២៧៣៤ក្បាលដី ស្មើនឹង ០២ភូមិ ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ ក្រោមការដឹកនាំ ដោយគតិបណ្ឌិត របស់សម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្ត យុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ចំពោះកំណែទំរង់ដីធី្ល គឺការប្រមូលផ្ដុំ

អាន​បន្ត៖ ឯកឧត្តម ហាក់ សុខមករា ចូលរួមពិធីប្រកាសចែកវិញ្ញាបនប័ត្រ សំគាល់ម្ចាស់អចលនវត្តុ...

ពិធីសំណេះសំណាលនិងពិភាក្សាការងារ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ជាមួយនឹង មន្ទីរ អង្គភាព ជុំវិញខេត្ត

ត្បូងឃ្មុំ ៖ នាព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥នេះ ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ បានធ្វើពិធី សំណេះសំណាល និងពិភាក្សាការងារ ជាមួយនឹង មន្ទីរ អង្គភាព ជុំវិញខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ៕

\

ដោយ ៖ វ៉ាន់ វីរៈ

ពិធីសំណេះសំណាល វរាងក្រុម​ប្រឹក្សាខេត្តត្បុងឃ្មុំ ជាមួយនឺង មន្ទីរ អង្គភាព ជុំវិញខេត្ត

ត្បូងឃ្មុំ ៖ នារសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥នេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានធ្វើពិធីសំណេះសំណាល ជាមួយនឹង មន្ទីរ អង្គភាព ជុំវិគខេត្ត ក្រោមអថិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ។ 

ដោយ៖ វ៉ាន់ វីរៈ

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរ និងប្រាក់រង្វាន់រដ្ឋបាល ឃុំ សង្កាត់ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃខេត្តត្បូងឃ្មុំ ដែលមានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព

នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ នៅសាលាខេត្តត្បូងឃ្មុំ បានប្រារព្ធ ពិធីប្រគល់ ប័ណ្ណសរសើរ និងលិខិតសរសើរ និងប្រាក់រង្វាន់ រដ្ឋបាល ឃុំ សង្កាត់ និងប៉ុស្ដិ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ នៃខេត្តត្បូងឃ្មុំ ដែលមានស្នាដៃល្អ ក្នុងការអនុវត្ត គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព

អាន​បន្ត៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរ និងប្រាក់រង្វាន់រដ្ឋបាល...

ចោរប្លន់បាញ់បណ្តាលឲ្យរបួសកូនប្រសារម្ចាស់ផ្ទះ រួចដើរទៅដោយសុវត្តិភាព

ត្បូងឃ្មុំ៖ មានករណីប្លន់ នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៥ ចំណុចភូមិនិគមក្រោម ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យកូនប្រសារ ម្ចាស់ផ្ទះរងរបួស ត្រូវគ្រាប់កាំភ្លើងខ្លីធ្លាយភ្លៅខាងឆ្វេងចំនួន១គ្រាប់ ហើយពួកវាដើរ ទៅដោយសុវត្ថិភាព ។

អាន​បន្ត៖ ចោរប្លន់បាញ់បណ្តាលឲ្យរបួសកូនប្រសារម្ចាស់ផ្ទះ រួចដើរទៅដោយសុវត្តិភាព

ក្រុមទូរទស្សន៍ជាតិកម្ពុជា បានចុះទៅធ្វើបទសម្ភាសន៍ នៅច្រកទ្វារអន្តរជាតិ ត្រពាំងភ្លុង

នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥នេះ ក្រុមទូរទស្សន៍ជាតិកម្ពុជា បានចុះទៅធ្វើបទសម្ភាសន៍ នៅច្រកទ្វារអន្តរជាតិ ត្រពាំងភ្លុង ខេត្តត្បូងឃ្មុំ  ។

 



ដោយ ៖ វ៉ាន់ វីរៈ

អាជ្ញាធរខេត្ដត្បូងឃ្មុំ ចុះរៀបចំប្រព័ន្ធលូ បញ្ជៀសការ ជនលិចក្រុងសួង នៅរដូវវស្សា

ត្បូងឃ្មុំ ៖ អភិបាលរងខេត្ដត្បូងឃ្មុំ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃ ទី២៤ ខែមីនា ឆ្នាំ២០១៥នេះ បានដឹកនាំ ក្រុមការងារ និងគណៈកម្មាការ ផ្សារសួង ចុះទៅរៀបចំប្រព័ន្ធលូ ដោយជួលកម្មករឱ្យចុះស្ដារនៅក្នុងផ្សារនិង ជុំវិញផ្សារសួង ក្រុងសួង គោល បំណងកាត់ បន្ថយនិងបញ្ជៀសការ ជន់លិចនៅរដូវវស្សា និងមានភ្លៀងធ្លាក់ ។

អាន​បន្ត៖ អាជ្ញាធរខេត្ដត្បូងឃ្មុំ ចុះរៀបចំប្រព័ន្ធលូ បញ្ជៀសការ ជនលិចក្រុងសួង នៅរដូវវស្សា

សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម ចុះធ្វើការអង្កេតលើការតាំងលក់បារី ៥៥៥ ខុសច្បាប់ នៅលើទីផ្សារ និងត្រួតពិនិត្យគុណភាពទំនិញ ជាគ្រឿងឧបភោគ និងបរិភោគដទៃទៀត នៅផ្សារជីមាន់ ស្ថិតក្នុង ភូមិជីមាន់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បុងឃ្មុំ ៖ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហ័រណ-អាហ័រណ និងបង្ក្រាប ការក្លែងបន្លំ (កាំកុងត្រូល) សាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ មន្ត្រីសាខា កាំកុងត្រូល ដែលដឹកនាំដោយលោក មាស មោរ៉ា ប្រធានសាខា កាំកុងត្រូល និងបានសហការជាមួយ មន្ទីរពាណិជ្ជកម្ម បានចុះធ្វើការ អង្កេតលើការ តាំងលក់បារី ៥៥៥ ខុសច្បាប់ នៅលើទីផ្សារ និងត្រួតពិនិត្យ គុណភាពទំនិញ ជាគ្រឿងឧបភោគ និងបរិភោគ ដទៃទៀត នៅផ្សារជីមាន់ ស្ថិតក្នុង ភូមិជីមាន់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម...

ឆ្នាំនេះម្រេច មានតម្លៃខ្ពស់ ជាងឆ្នាំទៅ តែម្រេចប្រឈម នឹងការងាប់ច្រើន

 ត្បូងឃ្មុំ៖ ប្រជាជនភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រមាណ ៧០ភាគរយ នាំគ្នានិយម ដាំដំណាំម្រេច បើប្រៀបធៀប ទិន្នផលម្រេច ឆ្នាំនេះ និងឆ្នាំទៅ ម្រេចឲ្យផលប្រហាក់ ប្រហែលគ្នា តែតម្លៃឆ្នាំនេះ ខ្ពស់ជាងឆ្នាំទៅ តែម្រេចបែរ ជាប្រឈម នឹងការងាប់ ច្រើនជាងរៀង រាល់ឆ្នាំទៅវិញ ។

អាន​បន្ត៖ ឆ្នាំនេះម្រេច មានតម្លៃខ្ពស់ ជាងឆ្នាំទៅ តែម្រេចប្រឈម នឹងការងាប់ច្រើន

ប្រជាពលរដ្ឋភូមិថ្នល់ថ្មី តវ៉ាសូមឲ្យអាជ្ញាធរក្រុងសួងចាត់វិធានការដល់ជនល្មើសរំលោភកាយថ្នូរសាកសពបំបាត់ភស្តុតាង ដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋ ភូមិថ្នល់ថ្មី បាននាំគ្នាតវ៉ា សូមឲ្យអាជ្ញាធរ ក្រុងសួង ខេត្តត្បូងឃ្មុំ ចាត់វិធានការ ដល់ជនល្មើស ដែលយកគ្រឿងចក្ រទៅកាយរំលោភ បំបាត់ភស្តុតាងថ្នូរ សាកសពចំនួន៦ ដើម្បីយកដីនេះ ធ្វើជាកម្មសិទ្ធិ នៅរសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៥ នៅចំណុចទួល ត្រពាំងស្វាយ ស្ថិតក្នុងភូមិថ្នល់ថ្មី សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ប្រជាពលរដ្ឋភូមិថ្នល់ថ្មី...

សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម ចុះធ្វើការអង្កេតជីកសិកម្ម ក្លែងបន្លំលាយកន្ទុយបារី ដែលលួចនាំចូលពីប្រទេសក្រៅ នៅតាមឃ្លាំង ដេប៉ូលក់ដុំ និងរាយមួយចំនួន

ត្បូងឃ្មុំ ៖ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហ័រណ-អាហ័រណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) សាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ មន្ត្រីសាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល និងបានសហការជាមួយ មន្ទីរពាណិជ្ជកម្ម បានចុះធ្វើការ អង្កេតជីកសិកម្ម ក្លែងបន្លំលាយ កន្ទុយបារី ដែលលួចនាំចូលពី ប្រទេសក្រៅ នៅតាមឃ្លាំង ដេប៉ូលក់ដុំ និងរាយមួយចំនួន ស្ថិតនៅក្នុង ក្រុងសួង និង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម...

ឯកឧត្តម ជា សុផារ៉ា សម្ពោធសមិទ្ធិផលនានា ក្នុងបរិវេណវត្តជ្រៃបិទមាស ស្ថិតនៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង

ត្បូងឃ្មុំ ៖ នៅក្រុងសួង នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ បានប្រារព្ធពិធី សម្ភោធឆ្លង សមិទ្ធិផលនានា ក្នុងវត្ត ជ្រៃបិទមាស ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

អាន​បន្ត៖ ឯកឧត្តម ជា សុផារ៉ា សម្ពោធសមិទ្ធិផលនានា ក្នុងបរិវេណវត្តជ្រៃបិទមាស...

ពិធីបុណ្យបញ្ខុះខ័ណ្ឌសីមា និងពុទ្ធាភិសេកសម្ពោធអោយប្រើប្រាស់ ព្រះវិហារ និងសមិទ្ធិផលនានា នៅវត្ត សុវណ្ណរាម ( វត្តសន្ទៃទី២ )

ត្បូងឃ្មុំ ៖ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ នៅបរិវេណក្នុងវត្ត សុវណ្ណរាម ( វត្តសន្ទៃទី២ ) ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបុណ្យ បញ្ខុះខ័ណ្ឌសីមា និងពុទ្ធាភិសេក សម្ពោធអោយប្រើប្រាស់ ព្រះវិហារ និងសមិទ្ធិផលនានា ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាល អភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត លោកគ្រូអ្នកគ្រូ តាជីយាយជី សិស្សានុសិស្ស និង ប្រជាពលរដ្ឋជាច្រើនទៀត ។

អាន​បន្ត៖ ពិធីបុណ្យបញ្ខុះខ័ណ្ឌសីមា និងពុទ្ធាភិសេកសម្ពោធអោយប្រើប្រាស់ ព្រះវិហារ...

ខេត្តត្បូងឃ្មុំ ប្រារព្ធទិវាវប្បធម៌ជាតិ 03 មីនា លើកទី17 ឆ្នាំ2015 ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ត្បូងឃ្មុំៈ

 នៅសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី12 ខែមីនា ឆ្នាំ2015 បានប្រារព្ធទិវាវប្បធម៌ជាតិ 03 មីនា លើកទី17 ឆ្នាំ2015 ក្រោមប្រធានបទៈ យុវជន ដើម្បីវប្បធម៌ជាតិ

អាន​បន្ត៖ ខេត្តត្បូងឃ្មុំ ប្រារព្ធទិវាវប្បធម៌ជាតិ 03 មីនា លើកទី17 ឆ្នាំ2015...

កិច្ចប្រជុំ សាមញ្ញលើទី10 អាណត្តិទី2 របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាថ្ងៃទី09 ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលាខេត្តត្បូងឃ្មុំ បានប្រារព្ធ កិច្វប្រជុំសាមញ្ញ លើកទី10 អាណត្តិទី2 របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងបានអនុម័ត ទៅលើរៀបវិរៈ ចំនួន 2 គឺៈ 1. ពិនិត្យ និងអនុម័ត សេចក្ដីព្រាង កំណត់ហេតុ កិច្ចប្រជុំសាមញ្ញ លើទី9 និងសេចក្ដីព្រាង កំណត់ហេតុ កិច្ចប្រជុំវិសាមញ្ញ លើកទី3 របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ 2. ពិនិត្យ និងអនុម័តលើ របាយការណ៍ រឺចម្រើនប្រចាំខែកុម្ភៈ របស់រដ្ឋបាល ខេត្ត្តត្បូងឃ្មុំ ។

ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និង ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អនុប្រធានមន្ទីរ នាយករដ្ឋបាល សាលាខេត្ត នាយកទីចាត់ការ ទាំង5  និងនាក់ដែលពាក់ព័ន្ធ ជាច្រើនរូបទៀត ៕

ខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៥ ខួបលើកទី១០៤ ក្រោមប្រធានបទ « ដំណើរឆ្ពោះទៅមុខ ស្ត្រីកម្ពុជាក្រោមសន្មិសីទ ស្រ្តីពិភពលោក ឆ្នាំ១៩៩៥»

ត្បូងឃ្មុំ ៖ នៅសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៥ បានប្រារព្ធ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៥ ខួបលើកទី១០៤ ក្រោមប្រធានបទ « ដំណើរឆ្ពោះទៅមុខ ស្ត្រីកម្ពុជាក្រោម សន្មិសីទស្រ្តី ពិភពលោក ឆ្នាំ១៩៩៥  »

អាន​បន្ត៖ ខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៥ ខួបលើកទី១០៤...

ពិធីប្រកាសតែងតាំង និងតម្លើងឋានៈ មន្ត្រីគណបក្ស ប្រជាជនកម្ពុជា ​ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ នាថ្ងៃទី03 ខែមិនា ឆ្នាំ2015 នៅទីស្នាក់គណៈបក្ស ប្រជាជនកម្ពុជា បានប្រារព្ធពិធី ប្រកាសតែងតាំង និងតម្លើងឋានៈ មន្ត្រីគណបក្ស ប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ

អាន​បន្ត៖ ពិធីប្រកាសតែងតាំង និងតម្លើងឋានៈ មន្ត្រីគណបក្ស ប្រជាជនកម្ពុជា ​ខេត្តត្បូងឃ្មុំ

ប្រជាពលរដ្ឋ​រអ៊ូ​រឿង ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ច្រក​ទ្វេរ​ភាគី​ដារ ​មន្ត្រី​ទារ ​លុយ​ថ្លៃ​បាយ​ ទឹក​ខ្ពស់​កប់​ពពក

ត្បូងឃ្មុំ ៖ សមត្ថកិច្ចច្រក ទ្វារទ្វេភាគីដារ បានអះអាងថា ថ្លៃបាយទឹក ដែលប្រជាពលរដ្ឋ បង់ឲ្យនោះ គឺសមត្ថកិច្ច ជួយបង្កលក្ខណៈឲ្យងាយស្រួល ក្នុងការដឹកជញ្ជូន កសិផលយកទៅ លក់នៅប្រទេសវៀតណាម ទើបប្រជាពលរដ្ឋនាំគ្នា សម្រុកដឹកកសិផល ចូលតាមច្រកទ្វារនេះ ។

អាន​បន្ត៖ ប្រជាពលរដ្ឋ​រអ៊ូ​រឿង ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ច្រក​ទ្វេរ​ភាគី​ដារ...

បានកិច្ចប្រជុំដោះស្រាយពីបញ្ហា សំខាន់ៗរបស់អាជ្ញាធរខេត្តត្បូងឃ្មុំ បន្ទាប់ពីរៀបចំវេទិការថ្នាក់ខេត្ត នាថ្ងៃទី១១.១២ ខែកញ្ញា ឆ្នាំ២០១៤ កន្លងមក

ត្បូងឃ្មុំ ៖  ប្រតិភូ និងក្រុមការងារ ដឹកនាំដោយ ឯកឧត្តម ឈិត គឹមយាត អនុប្រធានក្រុមសមាជិក ព្រឹទ្ធសភាប្រតិភូ ប្រចាំភូមិ ភាគទី២ ជួបសម្តែងការគួរសម

អាន​បន្ត៖ បានកិច្ចប្រជុំដោះស្រាយពីបញ្ហា សំខាន់ៗរបស់អាជ្ញាធរខេត្តត្បូងឃ្មុំ...

ពិធីផ្សព្វផ្សាយលទ្ធផល សន្និបាតបូកសរុបការងារ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ

 ត្បូងឃ្មុំ ៖ ពិធីផ្សព្វផ្សាយលទ្ធផល សន្និបាតបូក សរុបការងារ ឆ្នាំ២០១៤ និងទិសដៅការងារ ឆ្នាំ២០១៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ប្រារព្វធ្វើនៅ សាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៥

អាន​បន្ត៖ ពិធីផ្សព្វផ្សាយលទ្ធផល សន្និបាតបូកសរុបការងារ របស់មន្ទីរអភិវឌ្ឍន៍ជនបទ...

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕