បណ្តាញសង្គម

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរ និងប្រាក់រង្វាន់រដ្ឋបាល ឃុំ សង្កាត់ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃខេត្តត្បូងឃ្មុំ ដែលមានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព

នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ នៅសាលាខេត្តត្បូងឃ្មុំ បានប្រារព្ធ ពិធីប្រគល់ ប័ណ្ណសរសើរ និងលិខិតសរសើរ និងប្រាក់រង្វាន់ រដ្ឋបាល ឃុំ សង្កាត់ និងប៉ុស្ដិ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ នៃខេត្តត្បូងឃ្មុំ ដែលមានស្នាដៃល្អ ក្នុងការអនុវត្ត គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព

ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកមេឃុំ ចៅសង្កាត់ ទូទាំងខេត្តត្បូងឃ្មុំ និងមន្ត្រីរាជការ សាលាខេត្ត ជាច្រើនរូបទៀត ៕