ត្បូងឃ្មុំ៖ នៅសាលាខេត្តត្បូងឃ្មុំ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិ ដោះស្រាយ ទំនាស់ដីធ្លី និងជាប្រធានគណៈកម្មការ អន្តរក្រសួង ដើម្បីត្រួតពិនិត្យ វាស់វែង និងវាយតម្លៃ សម្បទានដីសេដ្ឋកិច្ច។
អានបន្ត៖ ឯកឧត្តម ប៊ិន ឈិន ប្រជុំត្រួតពិនិត្យ ស្ថាបភាព និងប្រសិទ្ធភាព ការវាស់វែង...
ត្បូងឃ្មុំ៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលប្រជុំតូច សាលាខេត្ត បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សា អាណត្តិទី២ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងរៀបវារៈ កិច្ចប្រជុំ សាមញ្ញលើក៥ ពិនិត្យ ពិភាគ្សា និងអនិម័តលើ របាយការណ៍ រីកចម្រើនប្រចាំខែតុលា ប្រចាំឆ្នាំ២០១៤ របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញ លើកទី៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២
ត្បូងឃ្មុំ៖ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ឯកឧត្តម ប្រាជ្ញ ចន្ទ នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ អមដំណើរដោយ ឯកឧត្តម អភិបាលរង បានដឹកនាំ ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួន ចុះទៅសំណេះសំណាល និងនាំយកអំណោយ ជាគ្រឿង ឧបភោគ បរិភោគ និងថវិកា ទៅឧបត្ថម្ភដល់ កីឡាករទូក នៅស្រុកចំនួន២ គឺស្រុកក្រូចឆ្មារ មានចំនួន ៧ទូក និងស្រុកត្បូងឃ្មុំ មានចំនួន២ទូក ដែលត្រៀម ចូលរួមប្រគួត នៅក្នុងព្រះរាជពិធីបុណ្យអុំទូក ចាប់ផ្តើមឡើងនាថ្ងៃស្អែកនេះ ។
អានបន្ត៖ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល និងនាំយកអំណោយ...
ត្បូងឃ្មុំ៖ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងមន្រ្តីអមដំណើរ បានអញ្ជើញចូលរួម ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៤~២០១៥ និងសម្ពោធដាក់អោយប្រើប្រាស់ អគាសិក្សាថ្មី នៅសាលាបឋមសិក្សា ៧ មករា ឃុំជប់ ស្រុកត្បូងឃ្មុំ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងខេត្តត្បូងឃ្មុំ។
អានបន្ត៖ ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញបើកបវេសនកាលថ្មី និងសម្ពោធដាក់អោយប្រើប្រាស់...
ត្បូងឃ្មុំ៖ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងមន្រ្តីអមដំណើរ បានអញ្ជើញចូលរួម ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៤~២០១៥ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងខេត្តត្បូងឃ្មុំ។ នៅក្នុងឱកាសបើកបវេសនកាល នៅក្រុងសួង ឯកឧត្តម ជា សុផារ៉ា បានផ្តាំផ្ញើដល់ សិស្សានុសិស្សទាំងអស់ អោយខិតខំរៀនសូត្រ ដើម្បីក្លាយជា កូនល្អ សិស្សល្អ ពលរដ្ឋល្អ ជាទំពាំងស្នងឫស្សី បន្តអភិវឌ្ឍន៍ប្រទេស ដែលកំពុងមាន ការរីកចំរើនដូចសព្វថ្ងៃ។
អានបន្ត៖ ឯកឧត្តម ជា សុផារ៉ា អញ្ជើញចូលរួម ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៤~២០១៥...
ត្បូងឃ្មុំ៖ ឯកឧត្តម លី ឡេង អភិបាលរងខេត្ត និងមន្រ្តីអមដំណើរ បានអញ្ជើញចូលរួម ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៤~២០១៥ និងទិវារំលឹកគុណគ្រូបង្រៀន នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងខេត្តត្បូងឃ្មុំ។
អានបន្ត៖ ឯកឧត្តម លី ឡេង ញ្ជើញចូលរួម ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៤~២០១៥...
ត្បូងឃ្មុំ៖ ឯកឧត្តម ហ៊ុន មានិត បុត្រាបង្កើត សម្តេចតេជោ នាយករដ្ឋមន្រ្តី និងលោកជំទាវ សុខនី ព្រមទាំងលោកជំទាវ លី ដាលីន បានចាត់ឲ្យតំណាង ចុះមកឧបត្ថម្ភ ថវិកាសរុបចំនួន ៧០០ ដុល្លារសហរដ្ឋអាមេរិក ដល់កូនភ្លោះ ដែលទើបតែប្រសូត្រ ចេញពីពោះម្តាយ ទាំងគួរអោយអាណិតអាសូរ ដោយម្តាយជាទីស្រលាញ់របស់ខ្លួន បានស្លាប់បាត់បង់ជីវិតចោល ដែលមានទីលំនៅ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
អានបន្ត៖ អំណោយបុត្រាបង្កើត សម្តេចតេជោ នាយករដ្ឋមន្រ្តី ជូនដល់ទារកភ្លោះ ទើបតែប្រសូត្រ...
ត្បូងឃ្មុំ៖ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ នៅសាលាខេត្តត្បូងឃ្មុំ បានប្រារព្ធ កិច្ចប្រជុំពិភាក្សា ស្តីពីប្លង់គោល អាគាររដ្ឋបាលខេត្ត ជំហ៊ានទី៣ ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមាន ការអញ្ជើញចូលរួមពី នាយករដ្ឋបាល សាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ -អង្គភាពជុំវិញខេត្ត ជាច្រើនរូបផងដែរ។
អានបន្ត៖ ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំពិភាក្សា ស្តីពីប្លង់គោល អគាររដ្ឋបាលនានា...
ត្បូងឃ្មុំ៖ ដើម្បីលើកកម្ពស់ សហគមន៍ អោយមានភាពធន់ នឹងគ្រោះមហន្តរាយ និងសុវត្តិភាព ឲ្យកាន់តែប្រសើរឡើង តាមរយៈ ការពង្រីងតួនាទី និងការទទួល ខុសត្រូវ របស់សហគមន៍ និងអាជ្ញាធរ គ្រប់កម្រិត នៅក្នុងការកាត់ បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ ហើយបង្កើន កម្រិតនៃការយល់ដឹង របស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ស្រ្តី និងកុមារ។
អានបន្ត៖ ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញដាំកូនឈើ និងចូលរួមទិវាអន្តរជាតិកាត់បន្ថយ...
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤នេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត ព្រមទាំងប្រធាន អនុប្រធាន អង្គភាពជុំវិញខេត្ត បានបើកកិច្ចប្រជុំពិភាក្សា ស្តីពីប្លង់គោល អគាររដ្ឋបាលខេត្តត្បូងឃ្មុំ ជំហ៊ានទី៣ ក្នុងសាលធំ សាលាខេត្ត។
អានបន្ត៖ ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំពិភាក្សា ស្តីពីប្លង់គោល...
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមន្ត្រីរាជការ ក្រិោមឱវាទ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានអញ្ជើញចូលរួម ក្នុងទិវាអន្តរជាតិ កាត់បន្ថយគ្រោះមហន្តរាយ និងទិវាអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងបរិវេណសាលាខេត្ត។
អានបន្ត៖ រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធទិវាអន្តរជាតិ កាត់បន្ថយគ្រោះមហន្តរាយ...
ត្បូងឃ្មុំ៖ សារលិខិតថ្វាយព្រះពរ ក្នុងព្រះរាជពិធីគ្រងរាជសម្បត្តិ ខួប១០ឆ្នាំ ថ្វាយព្រះមហាក្សត្រ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលចុះហត្ថលេខា ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត តំណាងអោយ ក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជានុរាស្រ្ត ទូទាំងខេត្ត។
អានបន្ត៖ សារលិខិតថ្វាយព្រះពរ ក្នុងព្រះរាជពិធីគ្រងរាជសម្បត្តិ ថ្វាយព្រះមហាក្សត្រ...
ត្បូងឃ្មុំ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត និង ឯកឧត្ដម វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៍ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះពិនិត្យមើល ពីស្ថានភាព នៃការបាក់ច្រាំងទន្លេ នៅស្រុកក្រូចឆ្មារ និងចែកអំណោយ ដល់ប្រជាជន ដែលរងផលប៉ះពាល ដោយសារតែគ្រោះមហន្តរាយនេះ។
អានបន្ត៖ កាកបាទក្រហមកម្ពុជា ចែកអំណោយដល់ ប្រជាពលរដ្ឋរងគ្រោះ ចំនួន ១០២គ្រួសារ...
ត្បូងឃ្មុំ៖ នៅស្រុកមេមត់ មានប្រារព្ធពិធីប្រកាសទទួលស្គាល់ មន្ទីរពេទ្យបង្អែកមេមត់ ជាមន្ទីរពេទ្យស្រឡាញ់ទារក និងប្រជាជន ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត កាលពីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤នេះ។
អានបន្ត៖ ក្រសួងសុខាភិបាល ប្រកាសទទួលស្គាល់ មន្ទីរពេទ្យបង្អែកមេមត់...
ត្បូងឃ្មុំ៖ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង មុខតំណែង អធិការរង និងបំពាក់ ឋានន្តរស័ក្ត ដល់មន្រ្តីនគរបាល នៃអធិការដ្ឋាននគរបាល ក្រុងសួង ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤នេះ នៅសាលាក្រុងសួង។
អានបន្ត៖ ពិធីប្រកាសតែងតាំងមុខតំណែង អធិការរង និងបំពាក់ឋានន្តរស័ក្ត ដល់មន្រ្តីនគរបាល...
ត្បូងឃ្មុំ៖ នាល្ងាចថ្ងៃទី២៥ តុលានេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ អញ្ជើញចុះត្រួតពិនិត្យមើល ការបាក់ស្រុតច្រាំងទន្លេ ដែលកើតមានឡើង នៅឃុំចំនួន២ នៃស្រុកក្រូចឆ្មារ។
អានបន្ត៖ ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះត្រួតពិនិត្យមើល ការបាក់ស្រុតច្រាំងទន្លេ...
ត្បូងឃ្មុំ៖ ដោយមានការបាក់ស្រុត ច្រាំងទន្លេ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃនេះ ដែលនេះចាត់ទុកជា គ្រោះមហន្តរាយ ដ៏ធំមួយ ដែលមិនធ្លាប់មានពីមុនមក នៅក្នុងទឹកដីស្រុកក្រូចឆ្មារ គឺ នៅឃុំបីុស១ និង ឃុំបីុស២ ដែលមានប្រវែង រហូតដល់ទៅ ១៧០០ម៉ែត្រ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន១០០ខ្នង ធ្លាក់ចូលទឹកទន្លេ ៥ខ្នង រីឯ ២៥ខ្នងទៀត កំពុងរុះរើជាបន្ទាន់ និង ៦៨ខ្នង កំពុងប្រឈមនឹងការរុះរើ។
អានបន្ត៖ ការបាក់ស្រុតច្រាំងទន្លេ នៅខេត្តត្បូងឃ្មុំ ដែលជាគ្រោះមហន្តរាយ ដ៏ធំមួយ...
ត្បូងឃ្មុំ៖ ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំបញ្ជា ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត នាថ្ងៃទី២៥ តុលានេះ បានបូកសរុបលទ្ធផល ការងាររបស់ខ្លួន ដែលមានខ្លឹមសារ ដូចខាងក្រោម។
អានបន្ត៖ របាយការណ៍ លទ្ធផលការងារ របស់ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ប្រចាំថ្ងៃទី២៥...
ត្បូងឃ្មុំ៖ ខ្សែក្រវាត់ ជាគ្រឿងលម្អកាយមួយប្រភេទ របស់មនុស្ស ដែលត្រូវគេកែច្នៃ ផលិតវាចេញពីវត្ថុផ្សេងៗ ទៅតាមការនិយមចូលចិត្ត និងតាមគំនិតច្នៃប្រឌិត របស់ក្រុមសិប្បករ។ ខ្សែក្រវាត់ ភាគច្រើនត្រូវគេ ផលិតចេញពី ជាតិជ័រទន់ស្វិត ក្រណាត់ស្វិត លោហៈ ស្បែកសត្វពស់ ស្បែកក្រពើ ឬសត្វពាហនៈដទៃទៀតជាដើម។
អានបន្ត៖ សិប្បករ ខេត្តត្បូងឃ្មុំ កែច្នៃខ្សែក្រវាត់ ពីកម្ទេចគ្រញូង...
ត្បួងឃ្មុំ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤នេះ នៅសាលប្រជុំតូច សាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំលើកទី១ របស់ គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម លី ឡេង អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និងឯកឧត្តម លោកជំទាវ អស់លោក ជាអនុប្រធាន ហិរញ្ញឹក លេខាធិការ និងសមាជិក គណៈកម្មាធិការសាខា។
អានបន្ត៖ កិច្ចប្រជុំដំបូងរបស់ គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ...
ត្បូងឃ្មុំ៖ ស្រ្តីម្នាក់បានស្លាប់ និងជនរងគ្រោះ ៣នាក់ទៀត ត្រូវជាប្តី និងប្អូនប្រុស កំពុងជួយសង្គ្រោះ ជាបន្ទាន់ នៅមន្ទីរពេទ្យ ដោយសារតែ ពុលសត្វគីង្គក់ ក្រោយពេលបរិភោគ នារសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤នេះ ស្ថិតនៅ ភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ ពុលសត្វគីង្គក់ ស្លាប់ស្រ្តីម្នាក់ និងកំពុងសង្គ្រោះបន្ទាន់ ៣នាក់ នៅស្រុកតំបែរ