បណ្តាញសង្គម

កិច្ចប្រជំុ ស្តីពីការវិភាគស្ថានភាពខេត្ត សម្រាប់ការកសាង ផែនការអភិវឌ្ឍន៍ ខេត្តត្បូងឃ្មុំ រយៈពេល ៥ឆ្នាំ

ត្បុងឃ្មុំ៖ ដេីម្បីអោយប្រទេសជាតិ ក៍ដូចជាបណ្តា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃំុ-សង្កាត់ មានការរីកចំរេីន លេីគ្រប់វិស័យនោះ យើងទាំងអស់គ្នា ត្រូវតែមាន ការកសាងផែនការ អភិវឌ្ឍន៍ទីកន្លែង ទាំងអស់នោះ ដោយឡែក នៅសាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤នេះ បានបេីកកិច្ចប្រជំុមួយ ស្តីពីការវិភាគស្ថានភាពខេត្ត សម្រាប់ការកសាង ផែនការអភិវឌ្ឍន៍ ខេត្តរយៈពេល ៥ឆ្នាំ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរងខេត្ត ក្នុងសាលប្រជុំតូច សាលាខេត្ត៕

អាន​បន្ត៖ កិច្ចប្រជំុ ស្តីពីការវិភាគស្ថានភាពខេត្ត សម្រាប់ការកសាង ផែនការអភិវឌ្ឍន៍...

ឯកឧត្តម ប្រាជ្ញ ចន្ទ ចូលរូមកាន់បិណ្ឌ នៅវត្តចំនួន២ ស្ថិតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ បុណ្យកាន់បិណ្ឌ គឺជាបុណ្យ ប្រពៃណី ជាតិខែ្មរ ដែលបាន បន្សល់ទុក ទាំងពីបុរាណ កាលមកហើយ ពិធីបុណ្យនេះ ដូនតាយើង បានរៀបចំ ឡើងចាប់ពី ថ្ងៃ ១រោច ខែភទ្របទ រហូតដល់ថ្ងៃ ១៥រោច ជាថ្ងៃបុណ្យ ភ្ជុំបិណ្ឌ ជារៀងរាល់ៗឆ្នាំ។

អាន​បន្ត៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ចូលរូមកាន់បិណ្ឌ នៅវត្តចំនួន២ ស្ថិតនៅស្រុកពញាក្រែក...

ពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស ប្រឡងជាប់បាក់ឌុប ឆ្នាំ២០១៤ ទូទាំងស្រុកមេមត់

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤នេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្មួយៗ ជាសិស្សានុសិស្ស ដែលទើបតែ ប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ចំនួន ៩៣នាក់ ទូទាំងស្រុកមេេមត់។

អាន​បន្ត៖ ពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស ប្រឡងជាប់បាក់ឌុប ឆ្នាំ២០១៤ ទូទាំងស្រុកមេមត់

ឯកឧត្តម ជា សុផារ៉ា និង ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញចុះសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤នេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួង អភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តត្បួងឃ្មុំ និង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះ សំណេះសំណាយ ជាមួយ ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងភូមិព្រែកក្រូច ឃុំប៉ើស១ ស្រុកក្រូចឆ្មារ។

អាន​បន្ត៖ ឯកឧត្តម ជា សុផារ៉ា និង ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញចុះសំណេះសំណាល...

មានទឹកហូរកាត់ ផ្លូវជាតិមួយចំនួន ក្នុងខេត្តត្បូងឃ្មុំ ដោយសារ ភ្លៀងធា្លក់ជាប់ៗគ្នា

ត្បូងឃ្មុំ៖ ចាប់ពីថ្ងៃកាន់បិណ្ឌទី១ ដល់បិណ្ឌទី៣ មានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្តាលឲ្យ ជំនន់ទឹកភ្លៀង បានហូរកាត់ ផ្លូវជាតិលេខ៧ ចំណុចផ្លូវបំបែកក្រែក ចូលទៅផ្លូវអន្តរជាតិ ត្រពាំងផ្លុង ផ្លូវជាតិលេខ៧៤ ក្នុងស្រុកពញាក្រែក ជាច្រើនកន្លែង នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤នេះ ។

អាន​បន្ត៖ មានទឹកហូរកាត់ ផ្លូវជាតិមួយចំនួន ក្នុងខេត្តត្បូងឃ្មុំ ដោយសារ ភ្លៀងធា្លក់ជាប់ៗគ្នា

សិក្ខាសាលា ស្តីពី ការសម្របសម្រួល ពាណិជ្ចកម្ម និងផលិតកម្មសត្វ សម្រាប់ការគ្រប់គ្រង ការនាំចូល សម្រាប់មន្ត្រីត្រួតពិនិត្យ តាមព្រំដែន

ត្បូងឃ្មុំ៖ មន្ត្រីកសិកម្ម មកពី៤ខេត្ត មានខេត្តតាកែវ ស្វាយរៀង ព្រៃវែង និងខេត្តត្បូងឃ្មុំ បានពង្រឹង សមត្ថភាពបន្ថែមទៀត តាមរយៈគម្រោង «ការកែលម្អ ប្រពន្ធគ្រប់គ្រង អនាម័យ និងភូតគាម អនាម័យ នៅមហាអនុតំបន់មេគង្គ» តាមរយៈ សិក្ខាសាលាមួយ ដែលធ្វើឡើង នៅព្រឹកថ្ងៃទី១១ ដល់ ១២ ខែកញ្ញា ឆ្នាំ២០១៤ នៅសណ្ឋាគារ ហេង សុខា ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ សិក្ខាសាលា ស្តីពី ការសម្របសម្រួល ពាណិជ្ចកម្ម និងផលិតកម្មសត្វ...

វេទិការថ្នាក់ខេត្ត ស្តីពីព្រឹទ្ធសភា និងការលើកកំពស់ ការអនុវត្តគោលនយោបាយ វិមជ្ឈការ វិសហមជ្ឈការ និងយេនឌ័រ សម្រាប់ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០១៤នេះ នៅសាលប្រជុំធំ សាលាខេត្តត្បូងឃ្មុំ មានរៀបចំ វេទិការថ្នាក់ខេត្ត ស្តីពី ព្រឹទ្ធសភា និងការលើកកំពស់ ការអនុវត្ត គោលនយោបាយ វិមជ្ឈការ វិសហមជ្ឈការ និងយេនឌ័រ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភា និងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ វេទិការថ្នាក់ខេត្ត ស្តីពីព្រឹទ្ធសភា និងការលើកកំពស់ ការអនុវត្តគោលនយោបាយ...

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំ សាមញ្ញលើកទី៤ អាណត្តិទី២ លើរបៀបវារៈ ចំនួន៧

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤នេះ នៅសាលប្រជុំតូច សាលាខេត្តត្បូងឃ្មុំ មានបើកកិច្ចប្រជុំ សាមញ្ញលើកទី៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត។

អាន​បន្ត៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំ សាមញ្ញលើកទី៤ អាណត្តិទី២...

ការិយាល័យ ផលិតកម្ម និងបសុព្យាបាល ខេត្តត្បូងឃ្មុំ បានចុះជួយបាញ់ថ្នាំ រំងាប់មេរោគ ជួនប្រជាពលរដ្ឋ ចំនួន៤ភូមិ

ត្បុូងឃ្មុំ៖ ដើម្បីឆ្លើយតប ទៅនិងតំរូវការ និងការយកចិត្តទុក្ខដាក់ ពីសំណាក់ រាជរដ្ឋាភិបាល ទៅដល់ ប្រជាពលរដ្ឋ និងក្រោមគម្រោង សំរួលពាណិជ្ជកម្ម ការធ្វើឲ្យប្រសើរ ផ្នែកអនាម័យ និងភូតគាម អនាម័យ នៃមហាអនុតំបន់ទន្លេមេគង្គ។

អាន​បន្ត៖ ការិយាល័យ ផលិតកម្ម និងបសុព្យាបាល ខេត្តត្បូងឃ្មុំ បានចុះជួយបាញ់ថ្នាំ...

ពិធីប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈ នូវឯកសារ នៃការវិនិឆ្ឆ័យ ការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ

ត្បូងឃ្មុំ៖ បញ្ហាទំនាស់ដីធ្លី ជាបញ្ហាមួយ ដែលជាកង្វល់ របស់អាជ្ញាធរ ត្រូវដោះស្រាយ ហើយដើម្បីឲ្យផុតនូវ ដំណោះស្រាយនេះ រាជរដ្ឋាភិបាល  បានរៀបចំ ក្រុមកាងារសុរិយាដី ដើម្បីធ្វើការវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ជាសាធារណៈ មានលក្ខណៈជាប្រព័ន្ធ ។

អាន​បន្ត៖ ពិធីប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈ នូវឯកសារ នៃការវិនិឆ្ឆ័យ...

ពិធីប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ ចុះបញ្ជីដីធ្លី ក្នុងទឹកដីក្រុងសួង

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញ ជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យការងារ ចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ចំនួន០១ភូមិ ស្ថិតក្នុងក្រុងសួង។

អាន​បន្ត៖ ពិធីប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ ចុះបញ្ជីដីធ្លី...

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យមើល ទិដ្ឋភាពច្រាំងបាក់ ដោយសារគ្រោះទឹកជំនន់ ស្ថិតក្នុងឃុំជីរោទិ៍១ ស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមន្រ្តីរួមដំណើរ បានចុះពិនិត្យមើល ទិដ្ឋភាពច្រាំងបាក់ ដោយសារ គ្រោះធម្មជាតិ ទឹកជំនន់ ដែលធ្វើអោយខូចខាត ផ្ទះ ដំណាំ ស្រែចំការ របស់ប្រជាពលរដ្ឋ និងបណ្តាយអោយ ផ្លូវនៅតាមខ្សែបណ្តោយទន្លេ រងការបាក់ស្រុត លំបាកក្នុងការធ្វើដំណើរ។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យមើល ទិដ្ឋភាពច្រាំងបាក់ ដោយសារគ្រោះទឹកជំនន់...

អភិបាលខេត្ដត្បូងឃ្មុំ ចុះពិនិត្យមើល ការស្ដារប្រព័ន្ធលូ នៅទីប្រជុំជនក្រុងសួង

ត្បូងឃ្មុំ៖ អភិបាលខេត្ដត្បូងឃ្មុំ ឯកឧត្តម ប្រាជ្ញ ចន្ទ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០១៤នេះ បានដឹកនាំក្រុមការងារ ទាំងថ្នាក់ខេត្ដ និងមូលដ្ឋាន ចុះទៅពិនិត្យមើល ការស្ដារប្រព័ន្ធលូ នៅទីប្រជុំជនក្រុងសួង ដើម្បីបង្កើនសោភ័ណ្ហភាព ហើយជាពិសេសនោះ រៀបចំប្រពន្ធលូ ចៀសវាង ការជនលិច នៅពេលមានភ្លៀងធ្លាក់ម្ដងៗ ។

អាន​បន្ត៖ អភិបាលខេត្ដត្បូងឃ្មុំ ចុះពិនិត្យមើល ការស្ដារប្រព័ន្ធលូ នៅទីប្រជុំជនក្រុងសួង

ឯកឧត្តម ប្រាជ្ញ ចន្ទ ដឹកនាំគណៈប្រតិភូ ខេត្តត្បូងឃ្មុំ ទៅទស្សនៈកិច្ច ខេត្តតៃនិញ​ ក្នុងឱកាសបុណ្យឯករាជ្យជាតិ ប្រទេសរៀតណាម

ត្បូងឃ្មុំ-តៃនិញ៖ ដើម្បីកិច្ចសហប្រតិបត្តិការ និងរឹតចំណង សាមគ្គីភាពមិត្តភាព ឲ្យបានកាន់តែ ល្អប្រសើរឡើង រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ក៏ដូចជា ការចូលរួមអបអរសាទ ក្នុងឱកាសខួប អនុស្សាវរីយ៍លើកទី ៦៩ ទិវាបុណ្យជាតិ នៃសាធារណរដ្ឋ សង្គមនិយម វៀតណាម។

អាន​បន្ត៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ដឹកនាំគណៈប្រតិភូ ខេត្តត្បូងឃ្មុំ ទៅទស្សនៈកិច្ច...

សិក្ខាសាលា ស្តីពីនិតិវិធី ផ្គត់ផ្គង់ពូជស្រូវ បន្លែ និងដំណាំរួមផ្សំផ្សេងៗ ដល់កសិករក្រីក្រ ដែលរងគ្រោះ ដោយទឹកជំនន់ និងរាំងស្ងួត ក្នុងឆ្នាំ២០១៤

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤នេះ ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃគណះកម្មាធិការ បសបក និង ឯកឧត្តម លី ឡេង អភិបាលរង ខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួម សិក្ខាសាលា ស្តីពីនិតិវិធី ផ្គត់ផ្គង់ពូជស្រូវ បន្លែ និងដំណាំរួមផ្សំផ្សេងៗ ដល់កសិករក្រីក្រ ដែលរងគ្រោះ ដោយទឹកជំនន់ និងរាំងស្ងួត ក្នុងឆ្នាំ២០១៤ ៕

អាន​បន្ត៖ សិក្ខាសាលា ស្តីពីនិតិវិធី ផ្គត់ផ្គង់ពូជស្រូវ បន្លែ និងដំណាំរួមផ្សំផ្សេងៗ...

អាជ្ញាធរខេត្ដត្បូងឃ្មុំ ស្នើឱ្យមានការរៀបចំ ប្រព័ន្ធលូឡើងវិញ នៅទីប្រជុំជន ក្រុងសួង

ត្បូងឃ្មុំ៖ ក្រោយពីមាន ការរិះគន់ និងលើកឡើង ពីកង្វល់ របស់ប្រជាពលរដ្ឋ និងក្រុមអាជីវករ ដែលរកស៊ីលក់ដូរ នៅក្នុងផ្សារសួង និងរស់នៅក្នុង ទីប្រជុំជន មួយនេះ ស្ដីអំពីបញ្ហាបរិស្ថាន ពាក់ព័ន្ធបញ្ហាសំរាម និងប្រព័ន្ធលូ ដែលមានការរាំងស្ទះ ធ្វើឱ្យទឹកជន់លិច ជះក្លិនស្អុយនោះ អភិបាលរង ខេត្ដត្បូងឃ្មុំ ឯកឧត្ដម ហាក់ សុខមករា កាលពីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ បានដឹកនាំ ក្រុមការងារ មកពីមន្ទីរសាធារណការខេត្ដ អភិបាលក្រុងសួង អាជ្ញាធរសង្កាត់ និងអ្នកម៉ៅការផ្សារ ចុះទៅពិនិត្យផ្ទាល់ នៅទីនោះ ដើម្បីរកវិធីដោះស្រាយ បំបាត់កង្វល់របស់ ប្រជាពលរដ្ឋ និងក្រុមអាជីវករ ។

អាន​បន្ត៖ អាជ្ញាធរខេត្ដត្បូងឃ្មុំ ស្នើឱ្យមានការរៀបចំ ប្រព័ន្ធលូឡើងវិញ នៅទីប្រជុំជន...

រមណីយដ្ឋាន ហ្លួងព្រះស្តេចកន ឬ បន្ទាយព្រៃនគរ ជាសក្តានុពលរបស់ ខេត្តត្បូងឃ្មុំ ដ៏គួរទាក់ទាញ

ត្បូងឃ្មុំ៖ រមណីយដ្ឋាន ហ្លួងព្រះស្ដេចកន ឬបន្ទាយព្រៃនគរ មានទីតាំងស្ថិតនៅ ភូមិបន្ទាយព្រៃនគរ ឬ ភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្ដកំពង់ចាម មានចម្ងាយ ៤៩ គ.ម ពីទីក្រុងកំពង់ចាម តាមផ្លូវជាតិលេខ ៧ ។

អាន​បន្ត៖ រមណីយដ្ឋាន ហ្លួងព្រះស្តេចកន ឬ បន្ទាយព្រៃនគរ ជាសក្តានុពលរបស់ ខេត្តត្បូងឃ្មុំ...

ប្រធានក្រុមកាងារថ្នាក់ជាតិ ចុះជួយខេត្តត្បូងឃ្មុំ ប្រកាសប្រគល់ ផ្លូវកៅស៊ូ និងប្រកាសគំរោង ផ្លូវកៅស៊ូបន្ត ជូនប្រជាពលរដ្ឋ

ត្បូងឃ្មុំ៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមកាងារ ថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ប្រគល់ផ្លូវកៅស៊ូ ស្ថិតនៅឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងនោះក៍មានវត្តមាន ឯកឧត្តម ហាក់ សុខមករា អភិបាលងខេត្ត ព្រមទាំងមន្រ្តីរាជការ ជាច្រើនរូបទៀត។

អាន​បន្ត៖ ប្រធានក្រុមកាងារថ្នាក់ជាតិ ចុះជួយខេត្តត្បូងឃ្មុំ ប្រកាសប្រគល់ ផ្លូវកៅស៊ូ...

ឯកឧត្តម ជា សុផារ៉ា ដឹកនាំក្រុមការងារ ចុះអន្តរាគមន៍ ករណីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ និង ក្រុមហ៊ុនចំការកៅស៊ូ មេមត់

ត្បូងឃ្មុំ៖ ក្រុមការងារមួយក្រុម ដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមកាងារ ថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ អមដំណើរដោយ ឯកឧត្តម ហាក់ សុខមករា អភិបាលងខេត្ត ព្រមទាំងមន្រ្តីរាជការ ជាច្រើនរូបទៀត ចុះអន្តរាគមន៍ សម្របសម្រួល ករណីទំនាស់ដីធ្លី ជាមួយប្រជាពលរដ្ឋ និង ក្រុមហ៊ុន ចំការកៅស៊ូ មេមត់ ស្ថិតនៅ ភូមិក្រពើលិច-កើត ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៥ ខែសីហានេះ។

អាន​បន្ត៖ ឯកឧត្តម ជា សុផារ៉ា ដឹកនាំក្រុមការងារ ចុះអន្តរាគមន៍ ករណីទំនាស់ដីធ្លី...

ផលប៉ះពាល់ និងខូចខាត ដោយគ្រោះទឺកជំនន់ ទន្លេមេគង្គ ក្នុងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ បើគិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នំាំ២០១៤ កម្រិតទឹកស្មើនឹង ១២.២៤ ម៉ែត្រ បើបៀបធៀប ទៅនឹងកម្រិត ខ្ពស់មុនស្រង់ ទៅវិញ មានកម្ពស់ ១៥.៩៣ ម៉ែត្រ នោះគឺទឹកបានស្រកវិញ ៣.៦៩ ម៉ែត្រ ហើយ០.០៤ ម៉ែត្រ ។

អាន​បន្ត៖ ផលប៉ះពាល់ និងខូចខាត ដោយគ្រោះទឺកជំនន់ ទន្លេមេគង្គ ក្នុងខេត្តត្បូងឃ្មុំ

ក្មេងប្រុស តំឡាន់ ចាប់កុមារីរំលោភ រួចសំលាប់នៅ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ក្មេងប្រុស និយាយមិនចេញ (តំឡាន់) បានចាប់កុមារី រំលោភបានសម្រេច ហើយសំលាប់ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ចំណុចព្រៃឈើទាល ខាងត្បូង ភូមិអណ្តូងពក ឃុំស្រឡប់ ស្រុក-ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ក្មេងប្រុស តំឡាន់ ចាប់កុមារីរំលោភ រួចសំលាប់នៅ ខេត្តត្បូងឃ្មុំ

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕