បណ្តាញសង្គម

ឯកឧត្តម ជា សុផារ៉ា សម្ពោធសមិទ្ធិផលនានា ក្នុងបរិវេណវត្តជ្រៃបិទមាស ស្ថិតនៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង

ត្បូងឃ្មុំ ៖ នៅក្រុងសួង នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ បានប្រារព្ធពិធី សម្ភោធឆ្លង សមិទ្ធិផលនានា ក្នុងវត្ត ជ្រៃបិទមាស ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ដោយមានការ អញ្ចើ្ញចូលរួមពី ឯកឧត្តម ឯកឧត្តម អភិបាលរងខេត្ត អភិបាលក្រុង ថ្នាក់នាំមន្ទីរ អង្គភាព កងកំលាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត។

លោក ជា សុខរិទ្ធិ អភិបាលក្រុងសួង បានឡើងអានរបាយ ការណ៍ថា ៖ វត្តជ្រៃបិទមាស ចាប់ផ្ដើមកសាងដំបូង នៅដើមសតវត្សទី១៩ នៅលើទីតាំង ទិសអគ្នេយ៍ នៃវត្តជ្រួយផ្ដួចផ្ដើម គំនិតដោយឧបាសិកា ណៅ បានបរិច្ចាកដី សម្រាបសាងសងជាវត្ត មានសណ្ឋានជាសាឡំ ធ្វើអំពីឈើសម្រាប់ជាទី កន្លែងសមាទានសីល ឬប្រារព្ធពិធីបុណ្យផ្សេង ៗ ។

សម័យក្រោយមក ដោយទីតាំងវត្ត មានទំហំតូចចង្អៀត ព្រះតេជគុណ ព្រះនាមយ៉ែន ក៏បានផ្ដួចផ្ដើម គំនិតរុះរើមកសាងសង់ នៅទីតាំង បច្ចុប្បន្ន ស្ថិតនៅក្នុងភូមិ ជ្រៃបិទមាស សង្កាត់សួង ក្រុងសួង នៅលើទំហំផ្ទៃដី ៣ ហិចតា ២០អា នឹង២៤សង្ទីអា ។ សម័យសង្គម រាស្រ្តនិយមទីតាំងវត្ត ត្រូវបានកសាង ឲ្យមានការរីកចំរើន មានដូចជា ព្រះវិហារ សាលាបាលី សាលារៀន៤ខ្នង កុដិ២ សាលាឆាន់១ ស្ថិតក្រោមការគ្រប់គ្រង់ ដោយព្រះចៅអធិការ ព្រះនាម ម៉ា ខៀវ ក្រោមការជួយ ឧបត្ថម្ភគាំទ្រ ពីសំណាក់ពុទ្ធបរិស័ទ  នាសម័យកាលនោះ ។

លោក បានបន្តទៀតថា៖ លុះមកដល់របបកម្ពុជា ប្រជាធិបតេយ្យ សម័យ ប៉ុល ពត បរិវេណទីវត្ត អារាមនេះ ត្រូវបានពួកខ្មែរ ក្រហមបំផ្លិចបំផ្លាញ ចោលខ្ទេចខ្ទី នៅសល់តែសាលារៀន២ខ្នង ធ្វើអំពីឥដ្ឋ ដែលគេយកធ្វើជាគុកសម្រាប់ ឃុំឃាំងអ្នកទោស និងជាទីកន្លែង ពិឃាតយោធាភូមិ ភាគបូព៌ាដែលគេចាត់ទុក ថាក្បត់អង្គការ ។ 

ឯកឧត្តម ជា សុផារ៉ា មានប្រសាសន៍ថា ៖សមិផល ដែលបានកើតឡើង ទាំងអាណាចក្រ និងពុទ្ធចក្រ គឺអាស្រ័យ ទៅលើសេដ្ឋកិច្ច ប្រទេសជាតិ មានការរីកចំរើន ដោយផ្ដើមចេញពី ការរីកចំរើនសេដ្ឋកិច្ច គ្រួសារ ជាមួយនេះ រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ធ្វើឲ្យមានសន្តិភាព ពេញលេញ និងមានស្ថេរភាពនយោបាយ ថែមទៀត ។សមទ្ធិផលនានា ក្នុងវត្តរមណីយវ័ន ហៅវត្តធុត្ដង្គ នេះគឺជាសមទ្ធិផលថ្មី ដែលបានកសាង បន្ថែមសំរាប់វិស័យ ព្រះពុទ្ធសាសនា ។

ឯកឧត្តម ជា សុផារ៉ា បានគួររំលឹកដែរថា ៖ យើងទាំងអស់គ្នា បានដឹងហើយថា កាលពីសម័យសង្គ្រាម ទីអារាមនានា ជាពិសេសវត្ត ជ្រៃបិទមាស ពុំបានលឺសំលេងសូត្រធម៌ទេ គឺលឺតែសំលេងគ្រាប់បែកទំលាក់ លុះក្រោយមកត្រូវ បានបំផ្លិចបំផ្លាញ់ស្ទើរគ្នានសល់ ពីសំណាក់ (ទមិឡ) អត់សាសនា ប៉ុល ពត ដែលទាំងអស់នេះ គឺជាការបាត់បង់ ដល់ធំធេង ហើយបានបន្សល់ទុក នៅការស្ដាយក្រោយ ការឈឺចាប់ចំពោះ ប្រជាពលរដ្ឋ នៅក្នងសង្កាត់សួង ក៏ដូចជាប្រជាពលរដ្ឋទូទៅ នៅទូទាំងប្រទេសផងដែរ ។

ឯកឧត្តម បានបន្តទៀតថា៖ ទាំងពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន យើងបានខិតខំស្ដារ ប្រទេសជាតិឡើងវិញ ពីបាទដៃទទេ ហើយជំរុញឲ្យ សមទ្ធិផលនានា នៅទូទាំងប្រទេស មានការរីកចំរើន ឥតគណនា ជាពិសេសព្រះវិហារ ដែរត្រូវបានក៏សាងបញ្ចប់ ព្រមទាំងសមទ្ធិផលថ្មីៗ ជាច្រើនទៀត នៅក្នុងវត្តជ្រៃបិទមាស ហើយបានរៀបចំពិធីបុណ្យឆ្លង ទៅតាមកន្លងប្រពៃណី ព្រះពុទ្ធសាសនា និងសម្ភោធដាក់ ឲ្យប្រើប្រាស់ ជាផ្លូវការចាប់ពីពេលនេះតទៅ។

ឯកឧត្តម ជា សុផារ៉ា បានផ្តាំផ្ញើរចំពោះ ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ្ធ ទាំងអស់ត្រូវ រួមគ្នាថែរក្សា ការពារសមទ្ធិផលនានា ទាំងថ្មីទាំងចាស់ដើម្បី ដំកុលទុកជាទី សក្ការៈបូជា ក្នុងព្រះពុទ្ធសាសនា ឲ្យបានយូអង្វែង ហើយ និងនាំគ្នាថែរក្សា និងកសាងសមទ្ធិផលថ្មីៗ បន្ថែមទៀត ទៅលើសមទ្ធិផល ដែរមានស្រាប់ ។

ចប់ប្រសាសន៍ សំណេះសំណាលឯកឧត្តម ជា សុផារ៉ា បានអញ្ចើញឡើង បំពាក់មេដាយ និងគ្រឿង ឥស្សរិយយស ដើម្បីប្រគេន ដល់ជូនសប្បុរសជន និងព្រះសង្ឃ ២៨អង្គ និងចែកអំណោយ ជានិមិត្តរូប ក្នុងនោះមានលោកគ្រូ អ្នកគ្រូ ១៥០នាក់ ទទួលបាន សារុង១ សិស្សានុសិស្សចំនួន ៦០០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ២ក្បាល ប៉ិច ១ដើម ថវិការ៥,០០០ រៀល និងសិស្សកាយរិទ្ធ និងសិស្សកាក បាទក្រហម ចំនួន ១០០នាក់ ក្នុងម្នាក់ទទួលបាន ថវិការចំនួន ១០ ០០០រៀល តាជី យាយជី១០០នាក់ ទទួលបានក្រណាត់ស ១ដុំ ថវិការចំនួន ៥,០០០រៀល និងអំណោយដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ជា សុផារ៉ា ចូលបច្ច័យចំនួន ៤៧០០$ ចូលរួមឧបត្ថម្ភការកសាងព្រះវិហារ នៅក្នុងវត្តជ្រៃបិទមាស និងកាត់ខ្សែបូ ដាក់ឲ្យដំណើរការ ចាប់ពីពេលនេះតទៅ ៕