បណ្តាញសង្គម

សម្តេចក្រឡាហោម ស ខេង អញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ South-East Asia នៅសៀមរាប

(សៀមរាប)៖ សម្តេច ក្រឡាហោម ស ខេង នាយក រដ្ឋមន្ត្រីស្ដីទី រដ្ឋក្រសួងមហាផ្ទៃ នៅព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥នេះ

អាន​បន្ត៖ សម្តេចក្រឡាហោម ស ខេង អញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ...

ស្លាប់៦នាក់ រងរបួសធ្ងន់ស្រាល ១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៧ ខែកញ្ញាម្សិលមិញ

ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្ស ៦នាក់ បានស្លាប់ ១១នាក់រងរបួសធ្ងន់ និង ៦នាក់ ផ្សេងទៀត របួសស្រាល ក្នុងគ្រោះថ្នាក់ ចរាចរណ៍ ទូទាំងប្រទេស ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ម្សិលមិញ នេះបើតាមការចុះផ្សាយ របស់ គេហទំព័រ អគ្គស្នងការ នគរបាលជាតិ ។

អាន​បន្ត៖ ស្លាប់៦នាក់ រងរបួសធ្ងន់ស្រាល ១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍...

ព្រះ​អង្គ​ម្ចាស់​បញ្ជាក់​ពីការ​ទារ​សំណង $៣៦ ម៉ឺន

ភ្នំពេញៈ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច បានបដិសេធ ចំពោះព័ត៌ មានដែលថា ព្រះអង្គ បានទាមទារ ប្រាក់សំណង ៣៦ ម៉ឺនដុល្លារ ប៉ុន្តែថា គឺមេធាវីរបស់ ទ្រង់ទៅវិញទេ ដែលជាអ្នកទាមទារសំណង ពីជនបង្កគ្រោះថ្នាក់ ចរាចរណ៍ ដល់ក្បួនរថយន្ត របស់ទ្រង់ នៅខេត្តកំពង់ចាម កាលពីខែមេសា។

អាន​បន្ត៖ ព្រះ​អង្គ​ម្ចាស់​បញ្ជាក់​ពីការ​ទារ​សំណង $៣៦ ម៉ឺន

តំណាងលោក បណ្ឌិតហ៊ុន ម៉ាណែត ជួបសំណេះសំណាល សិស្សប្រឡង បាក់ឌុបជាប់ឆ្នាំនេះ

កំពង់ចាម ៖ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ជនបង្គោលយុវជន ស្រុកព្រៃឈរ តំណាងឱ្យ លោកបណ្ឌិត ហ៊ុន ម៉ាណែតបានធ្វើការ ជួបសំណេះសំណាល

អាន​បន្ត៖ តំណាងលោក បណ្ឌិតហ៊ុន ម៉ាណែត ជួបសំណេះសំណាល សិស្សប្រឡង បាក់ឌុបជាប់ឆ្នាំនេះ

អដ្ឋិធាតុសម្តេច ជា ស៊ីម ត្រូវបានដង្ហែយក ទៅតម្កល់នៅ ស្រុកកំណើត

ភ្នំពេញ៖ អដ្ឋិធាតុសម្ដេច អគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និង ជាអតីតប្រធានគណបក្ស ប្រជាជនកម្ពុជា ត្រូវបានដង្ហែយកទៅតម្កល់ នៅស្រុកកំណើត របស់សម្តេច ស្ថិតនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅវេលាម៉ោង ៧ និង៣០នាទី ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥។

ពិធីដង្ហែអដ្ឋិធាតុខាងលើនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងក្រុមគ្រួសារ ព្រមទាំងមន្រ្តីជាច្រើននាក់ អមដោយកងកម្លាំងប្រដាប់អាវុធ ដែលយាមកាម និង ជួយសម្រួលចរាចរណ៍ នៅតាមដងផ្លូវ ពីគេហដ្ឋានសព រហូតទៅដល់កន្លែងតម្កល់ នៅស្រុកកំណើតនោះ។

ដើម្បីឱ្យពិធីដង្ហែអដ្ឋិធាតុ ប្រព្រឹត្ដទៅដោយរលូន អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ បានស្នើឱ្យប្រធាន នៃបញ្ញត្ដិករ ទូរគមនាគមន៍កម្ពុជា ជួយធ្វើការរុះរើ និងរៀបចំបណ្ដាញលើអាកាស ដែលមិនរៀបរយ របស់បញ្ញត្ដិករ ទូរគមនាគមន៍កម្ពុជា ស្ថិតតាមបណ្ដោយគន្លង នៃតម្រាយផ្លូវនៃ ពិធីដង្ហែអដ្ឋិធាតុ។

ជាមួយគ្នានេះ អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំក្រុមការងារ ចុះរុះរើខ្សែកាប្លិ៍ និងរៀបចំ នៅតាមដងផ្លូវ ដែលជាតម្រាយ នៃការដង្ហែអដ្ឋិធាតុ របស់សម្ដេចផងដែរ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ។

សូមបញ្ជាក់ថា សម្ដេច ជា ស៊ីម បានទទួលមរណភាព កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ដោយរោគាពាធ ក្នុងជន្មាយុ ៨៣ឆ្នាំ ហើយសពសម្ដេចត្រូវបានបូជា នៅថ្ងៃទី១៩ ខែមិថុនា ដោយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះ បាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងប្រទានភ្លើងបូជា៕

 

សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួម បុណ្យគម្រប់១០០ថ្ងៃ សពសម្តេច ជា ស៊ីម

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី  នៃកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត រួមនឹងថ្នាក់ដឹក នាំគណបក្ស ប្រជាជនកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធី បុណ្យ គម្រប់ ១០០ថ្ងៃ សពសម្តេច ជា ស៊ីម និងរាប់បាត្រ ព្រះសង្ឃ ១០៨អង្គ និងដើម្បីត្រៀម ដង្ហែអដ្ឋិធាតុ សម្ដេចអគ្គមហាធម្ម ពោធិសាល ជា ស៊ីម អតីតប្រធាន ព្រឹទ្ធសភា និងជាអតីតប្រធាន គណបក្ស ប្រជាជនកម្ពុជា ឆ្ពោះទៅស្រុកកំណើត របស់សម្ដេច ស្ថិតនៅភូមិ កន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្ដព្រៃវែង និងត្រូវប្រារឰ ធ្វើឡើង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ខាងមុខនេះ ។

តាមរយៈលិខិត របស់អភិបាល រាជធានីភ្នំពេញ ការដង្ហែអដ្ឋិធាតុ នឹងធ្វើឡើងពី ភូមិគ្រឹៈរបស់សម្ដេច ផ្ទះលេខ១២ ផ្លូវលេខ៤៦២ ក្រុមទី១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឆ្ពោះទៅស្រុកកំណើត ដោយឆ្លងកាត់ វិថីសំខាន់ៗ រួមមានផ្លូវលេខ៤៦២ មហាវិថី ព្រះនរោត្ដម មហាវិថីព្រះអង្គឌួង មហាវិថីព្រះមុនីវង្ស និងផ្លូវជាតិលេខ៦ ។

សូមបញ្ជាក់ថា សម្ដេច ជា ស៊ីម បានទទួលមរណ ភាពកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ដោយរោគាពាធ ក្នុងជន្មាយុ៨៣ឆ្នាំ ហើយសពសម្ដេច ត្រូវបានបូជា នៅថ្ងៃទី១៩ ខែមិថុនា ដែលព្រះមហាក្សត្រ យាងប្រទានភ្លើងបូជា ៕

ដកស្រងពី៖ដើមអម្ពិល

សម្តេចតេជោ ផ្តល់ថវិកាជូនសិស្ស និទ្ទេស A ម្នាក់ៗ ២លានរៀល Samsung Tablet មួយគ្រឿង និងវត្ថុអនុស្សាវរីយ៍ មួយចំនួនទៀត

ភ្នំពេញ៖ បន្ថែមពីលើ ប្រសាសន៍ សំណេះសំណេះ លើកទឹកចិត្ត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តល់រង្វាន់ ជូនដល់សិស្ស និទ្ទេស A ទាំង ១០៨នាក់ នូវថវិកាម្នាក់ៗ  ២លានរៀល Samsung Tablet មួយ គ្រឿង បន្ថែមពីលើ អាហារូបករណ៍ ដែលផ្តល់ជូនដោយ សាកលវិទ្យាល័យ នានា។

អាន​បន្ត៖ សម្តេចតេជោ ផ្តល់ថវិកាជូនសិស្ស និទ្ទេស A ម្នាក់ៗ ២លានរៀល Samsung Tablet...

ក្រសួងមហាផ្ទៃប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិចាប់ពីផ្កាយ១ ដល់ផ្កាយ៣ ដល់មន្ត្រីនគរបាលជាង១០០នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥នេះ នៅក្រសួងមហាផ្ទៃ នឹងរៀបចំ ពិធីប្រកាសមុខតំណែង និងបំពាក់ ឋានន្តរស័ក្តិ

អាន​បន្ត៖ ក្រសួងមហាផ្ទៃប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិចាប់ពីផ្កាយ១ ដល់ផ្កាយ៣...

សិស្សនិទ្ទេសA ១០៨នាក់ កំពុងជួបសម្តែងការគួរសម ជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន

(ភ្នំពេញ)៖ នៅវេលាម៉ោង ៨៖៤៥ នាទី ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៥នេះ សិស្សនិទ្ទេសA ក្នុងការប្រឡង បាក់ឌុបឆ្នាំ ២០១៥ ទាំង ១០៨នាក់ បានចាប់ផ្តើមជួប សម្តែងការគួរសម ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានសន្តិភាព ។

អាន​បន្ត៖ សិស្សនិទ្ទេសA ១០៨នាក់ កំពុងជួបសម្តែងការគួរសម ជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន

អភិបាលខេត្ត ព្រះសីហនុ និងស្នងការខេត្ត មណ្ឌលគិរី នឹងត្រូវផ្លាស់ប្តូរ នាព្រឹកនេះ

ភ្នំពេញ៖ បន្ទាប់ពីការចូលកាន់តំណែងជាអភិបាល ខេត្តព្រះសីហនុ បានជាង ១ឆ្នាំ លោក ឈិត សុខុន ឈាន  ដល់អាយុត្រូវចូលនិវត្តន៍ និងត្រូវផ្លាស់ចេញពីតំណែងអភិបាលខេត្តនាព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០១៥នេះ  ។ តំណែងអភិបាលខេត្តព្រះសីហនុ ត្រូវបានដាក់ជំនួសដោយ លោក យន្ត មីន អតីតមេបញ្ជាការយោធាខេត្តកោះ កុង។

អាន​បន្ត៖ អភិបាលខេត្ត ព្រះសីហនុ និងស្នងការខេត្ត មណ្ឌលគិរី នឹងត្រូវផ្លាស់ប្តូរ នាព្រឹកនេះ

លោករដ្ឋមន្រ្តី ក្រសួងព័ត៌មាន ទទួលជួបនិវត្តន៍ជន ៣០០នាក់

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅម៉ោង៩ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥នេះ បានអនុញ្ញាតឲ្យនិវត្តន៍ជន ប្រមាណជា៣០០នាក់ នៅកម្ពុជាចូលជួបសម្តែង ការគួរសម នាទីស្តីការក្រសួង៕

ដកស្រង់ ៖ ដើមអម្ពិល

ក្រសួងអប់រំ៖ ការប្រឡងបាក់ឌុបព្រឹកថ្ងៃទី២ ដំណើរការយ៉ាង មានរបៀបរៀបរយល្អ ខណៈបេក្ខជន មួយចំនួន ដួលសន្លប់

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាស តាមរយៈបណ្តាញ ទំនាក់ទំនងសង្គម Facebook ថា ព្រឹកនេះ ដំណើរការ នៃការប្រឡង សរសេរវិញ្ញាសាទី១ អក្សរសាស្ត្រ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងគណិតវិទ្យា សម្រាប់ថ្នាក់ វិទ្យាសាស្ត្រសង្គម នៅព្រឹកថ្ងៃទី២ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា ប្រព្រឹត្តទៅដោយ ភាពស្ងៀមស្ងាត់ មានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ នៅគ្រប់មណ្ឌលប្រឡង ទាំងអស់ទូទាំងប្រទេស ក្រោមសហការត្រួតពិនិត្យ និងសង្កេតការណ៍ ពីអ្នកសង្កេតការណ៍ និងដៃគូអភិវឌ្ឍវិស័យអប់រំនានា ។


បើទោះបី ការប្រឡងដំណើរការ រលូនយ៉ាងណាក្តី ក៏មានបេក្ខជន ប្រឡងសញ្ញាបត្រនេះ មួយចំនួនបានខ្យល់គ ដួលសន្លប់ផងដែរ ។ ជាក់ស្តែង បេក្ខជន ម្នាក់បាន សន្លប់ឈ្មោះ ផេត មករា ភេទស្រី ឆ្នាំកំណើត ១៩៩៦ មណ្ឌលប្រលង វត្តកោះខាងជើង បន្ទប់លេខ២១  តុលេខ៥០៨ នៅម៉ោង ៨និង១៥នាទីព្រឹក ត្រូវបានក្រុមជួយសង្គ្រោះ បញ្ជូនទៅទេព្យ សម្ភពក្រុង ។

ជាមួយគ្នានេះ នៅខេត្តបន្ទាយមានជ័យ ក្នុងមណ្ឌលវិទ្យាល័យ អូរអំបិល បេក្ខជន បន្ទប់លេខ២៧ តុលេខ៦៥៧ ឈ្មោះ យ៉ន សុធា ខ្យល់គ ។ ដោយឡែក សេចក្តីរាយកាណ៍ពី ខេត្តសៀមរាប និងខេត្តព្រៃវែង ក៏មានករណីបេក្ខជន ប្រឡងខ្យល់គ ផងដែរ ។

លើសពីនេះ មិនត្រឹមតែបេក្ខជនទេ ដែលខ្យល់គ វិលមុខនោះ សូម្បីតែអ្នកគ្រូ និងលោកជាអនុរក្ស នៅមណ្ឌលវិទ្យាល័យ អូរអំបិល ខេត្តបន្ទាយ មានជ័យ ខ្យល់គ ក្តៅខ្លួន វិលមុខ និងត្រូវបានយកចិត្តទុកដាក់ តានដានសុខភាព ពីលោកគ្រូពេទ្យ ប្រចាំមណ្ឌលប្រឡង ផងដែរ ៕

 

បន្ទប់ ៣.៥៧៦បន្ទប់ បើកទ្វារទទួលសិស្ស ជិត ៩ម៉ឺននាក់ ប្រលងបាក់ឌុប ក្រោមលក្ខខណ្ឌ និងយាមកាមដ៏តឹងរឹង

ភ្នំពេញ៖ នៅវេលាម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០១៥ ទ្វារបន្ទប់សាលារៀន នៅទូទាំងប្រទេស ចំនួន ៣.៥៧៦បន្ទប់ ត្រូវបានបើកហើយ ដើម្បីទទួលសិស្ស ៨៨.៤៨៨នាក់ ប្រកួតប្រជែងចំណេះដឹង ក្រោមការយាមកាម យ៉ាងតឹងរឹងបំផុត ។

អាន​បន្ត៖ បន្ទប់ ៣.៥៧៦បន្ទប់ បើកទ្វារទទួលសិស្ស ជិត ៩ម៉ឺននាក់ ប្រលងបាក់ឌុប ក្រោមលក្ខខណ្ឌ...

ផែនទីរបស់ UN និងផែនទី របស់រាជរដ្ឋាភិបាល គឺដូចគ្នាបេះបិទ

«ផែនទីរបស់ UN និងផែនទីដែលរាជរដ្ឋាភិបាល បានប្រើប្រាស់គឺដូចគ្នា តាមរយៈការផ្ទៀងផ្ទាត់ នៅចំពោះមុខ អ្នកសារព័ត៌មាន និងមន្ត្រីរបស់ UN» ។

ឯកឧត្តម វ៉ា គីមហុង ទេសរដ្ឋមន្ត្រី «គ្មានអ្វី ខុសប្លែកពីអ្វី ដែលគណៈកម្មាធិការ ព្រំដែនចម្រុះបានធ្វើ និងកំពុងធ្វើនោះទេ» នេះបើយោងតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តី ៕

ឯកឧត្តម ខៀវ កាញារីទ្ធ បាននាំយកថវិការ ៥.០០០ ដុល្លារអាមេរិក ដើម្បីជួយបង្ហើយការសាងសង់ អគារសាលារៀនមួយខ្នង នៅសមាគមន៍អភិវឌ្ឍន៍កសិកម្ម កំពង់ប្រាសាទ

កណ្តាល៖ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្មាំ២០១៥នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននាំយកថវិការ ៥.០០០ ដុល្លារអាមេរិក ដើម្បីជួយបង្ហើយ ការសាងសង់ អគារសាលារៀនមួយខ្នង នៅសមាគមន៍ អភិវឌ្ឍន៍កសិកម្ម កំពង់ប្រាសាទ ដែលស្ថតនៅក្នុង ភូមិកពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។

អាន​បន្ត៖ ឯកឧត្តម ខៀវ កាញារីទ្ធ បាននាំយកថវិការ ៥.០០០ ដុល្លារអាមេរិក...

ពលករខ្មែរ១៣នាក់ ដែលអាជ្ញាធរថៃចាប់ ត្រូវបានដោះលែង វិញហើយ ជាថ្នូរនិងប្រាក់ម្នាក់ៗ ៦០ម៉ឺនរៀល

បន្ទាយមានជ័យ‌៖ ពលករខ្មែរ ១៣នាក់ ដែលអាជ្ញាធរថៃ បានចាប់ឃាត់ ខ្លួនតាំងពី ខែមិថុនា កន្លងទៅនោះ ត្រូវ បានដោះលែង និងបញ្ជូនមកដល់ ទឹកដី កំណើតវិញហើយ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីក្រុមគ្រួសារ ផ្តល់ប្រាក់ជូនអាជ្ញាធរថៃ ក្នុងម្នាក់ប្រមាណជា ៦០ម៉ឺនរៀល ។

អាន​បន្ត៖ ពលករខ្មែរ១៣នាក់ ដែលអាជ្ញាធរថៃចាប់ ត្រូវបានដោះលែង វិញហើយ...

សម្តេចក្រឡាហោម ស ខេង ជំរុញឲ្យមន្រ្តីគ្រប់គ្រងកន្លែងឃុំឃាំងទាំងអស់ គោរពគោលការណ៍សិទ្ធិមនុស្ស

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសមួយ ជូនដល់អាជ្ញាធរ សមត្ថកិច្ចនៃស្ថាប័ន ពាក់ព័ន្ធរួមមាន អគ្គស្នងការនគរបាលជាតិ, ទីបញ្ជាការដ្ឋានអាវុធហត្ថ លើផ្ទៃប្រទេស, អគ្គនាយកដ្ឋាន ពន្ធនាគារ, អគ្គនាយកដ្ឋាន អន្តោប្រវេសន៍, ក្រសួងសង្គមកិច្ច និងស្ថាប័នមួយចំនួន ត្រូវទប់ស្កា ត់ការធ្វើទារុណកម្ម ។


សម្តេច ស ខេង ដែលជាប្រធាន យន្តការទប់ស្កាត់ ធ្វើទារុណកម្ម អំពើអមនុស្សធម៌ អំពើឃោរឃៅ អំពើធ្វើទុក្ខបុកម្នេញ ឬទារុណកម្ម បានចេញសេចក្តីជូនដំណឹង ដោយឲ្យអាជ្ញាធរ យកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ច របស់ខ្លួន ទៅតាមអនុសញ្ញា និងពិធីសារបន្ថែមរបស់ អង្គការសហប្រជាជាតិ ស្តីពីការទប់ស្កាត់ ការធ្វើទារុណកម្ម ដែលរដ្ឋសភានៃកម្ពុជា បានផ្តល់សច្ចាប័ន តាំងពីដើមឆ្នាំ២០០៧ មកម៉្លេះ។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃ៖

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ស្នើរដ្ឋាភិបាលឥណ្ឌា ឲ្យបញ្ឈប់ជាស្ថាពរនូវការសាងសង់ប្រាសាទ យកគំរូតាមប្រាសាទអង្គរវត្ត

(ភ្នំពេញ)៖ ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ លោក ហោ ណាំហុង នៅ ព្រឹកនេះ បានស្នើទៅរដ្ឋាភិបាល ឥណ្ឌា  ឲ្យបញ្ឈប់ជាស្ថាពរ នូវការសាងសង់ប្រាសាទ ដែលចម្លងតាម រចនាបថ របស់ប្រាសាទ អង្គរវត្ត ។

អាន​បន្ត៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ស្នើរដ្ឋាភិបាលឥណ្ឌា...

វៀតណាមផ្អាកការសាង់សង់ ប៉ុស្តិ៍ត្រួតពិនិត្យរួម នៅជិតតម្រុយបង្គោល លេខ១៧៥ តាមការស្នើសុំ របស់អភិបាលខេត្តតាកែវ

អាងយ៉ាង៖ ប្រធានគណៈ កម្មាធិការ ប្រជាជនខេត្ត អាងយ៉ាង លោក វៀង ប៊ិញថាន់ បានយល់ ព្រមផ្អាកការ សាងសង់ប៉ុស្តិ៍ ត្រួតពិនិត្យរួម នៅជិតតម្រុយ បង្គោលព្រំដែន លេខ១៧៥ នៅច្រកទ្វា អន្តរជាតិភ្នំដិន ។

អាន​បន្ត៖ វៀតណាមផ្អាកការសាង់សង់ ប៉ុស្តិ៍ត្រួតពិនិត្យរួម នៅជិតតម្រុយបង្គោល លេខ១៧៥...

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាំយកអំណោយ និងថវិកាជូនដល់លោក ស៊ុំ ស៊ាន អតីតគ្រូបង្រៀននៅវិទ្យាល័យជីហែ

កំពង់ចាម ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាំយកអំណោយ និងថវិកាជូនដល់លោក ស៊ុំ ស៊ាន អតីតគ្រូបង្រៀន នៅវិទ្យាល័យជីហែ

អាន​បន្ត៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាំយកអំណោយ និងថវិកាជូនដល់លោក...

ប្រធានមន្ទីរ សាធារណការ បញ្ជាក់មូលហេតុ ទឹកភ្លៀង លិចក្រុងភ្នំពេញ

ភ្នំពេញ ៖ ប្រធានមន្ទីរ សាធារណការ និង ដឹកជញ្ជូន រាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបង្ហាញ មូលហេតុ ជាច្រើនយ៉ាង ដែលភ្លៀង ធ្លាក់ធ្វើឲ្យលិចនៅ ទូទាំងរាជធានី ។

អាន​បន្ត៖ ប្រធានមន្ទីរ សាធារណការ បញ្ជាក់មូលហេតុ ទឹកភ្លៀង លិចក្រុងភ្នំពេញ