បណ្តាញសង្គម

ច្រាំងទន្លេក្រុងកំពង់ចាម ត្រូវបានជួសជុលឡើងវិញ ឧបត្ថម្ភដោយក្រសួងធនធានទឹក

កំពង់ចាម៖ ច្រាំងទន្លេ ក្រុងកំពង់ចាម ប្រវែង២១០ម៉ែត្រ ស្ថិតក្នុងភូមិទី១០ និងភូមិទី១១ សង្កាត់-ក្រុង-ខេត្តកំពង់ចាម  ដែលបានបាក់ស្រុត កាលពីឆ្នាំទៅមិញ ត្រូវបានអាជ្ញាធរ ខេត្តកំពង់ចាម ស្នើសុំទៅក្រសួង ធនធានទឹក ឥលូវត្រូវបាន ក្រសួងជំនាញ ដាក់ក្រុមអ្នកបច្ចេកទេស មកជួសជុល ធ្វើឲ្យហើយមុន រដូវទឹកឡើងនេះ ។

អាន​បន្ត៖ ច្រាំងទន្លេក្រុងកំពង់ចាម ត្រូវបានជួសជុលឡើងវិញ ឧបត្ថម្ភដោយក្រសួងធនធានទឹក

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួម កិច្ចប្រជុំ នៅទីក្រុងប៉េកាំង ខែតុលា

ភ្នំពេញ ៖ ដើម្បីជំរុញកិច្ច សហប្រតិបត្តិការ ឲ្យកាន់តែស៊ីជំរៅ រវាងគណបក្ស កុម្មុយនីស្តចិន និងគណបក្សប្រជាជន កម្ពុជា

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួម កិច្ចប្រជុំ នៅទីក្រុងប៉េកាំង ខែតុលា

លោកជាម យៀប ៖ ក្រសួង ១០ មានអាទិភាព ក្នុងកាចំណាយ ថវិកាជាតិ ឆ្នាំ២០១៦

ភ្នំពេញ៖ ប្រធាន គណៈកម្មការទី២ នៃរដ្ឋសភា (គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម) លោក ជាម យៀប បានថ្លែងឲ្យដឹងថា សម្រាប់ការ ចំណាយថវិកាជាតិ នៅក្នុងឆ្នាំ២០១៦ ខាងមុខនេះ មានក្រសួង ១០កំពុង ស្ថិតនៅក្នុង អាទិភាព លើការចំណាយនេះ ។

អាន​បន្ត៖ លោកជាម យៀប ៖ ក្រសួង ១០ មានអាទិភាព ក្នុងកាចំណាយ ថវិកាជាតិ ឆ្នាំ២០១៦

ប្រជាពលរដ្ឋ​ ប្រគល់គ្រាប់មីន មិនទាន់ផ្ទុះ ប្រភេទ CBU 14A ដល់CMAC

ភ្នំពេញ ៖ ប្រជាពលរដ្ឋ បានប្រគល់គ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រភេទCBU 14A ដល់មជ្ឈមណ្ឌល សកម្មភាព កំចាត់មីន កម្ពុជា (CMAC) ។

អាន​បន្ត៖ ប្រជាពលរដ្ឋ​ ប្រគល់គ្រាប់មីន មិនទាន់ផ្ទុះ ប្រភេទ CBU 14A ដល់CMAC

កម្ពុជាទទួលបាន ជំនួយពីចិនបន្ថែមទៀត សម្រាប់ពង្រឹង សមត្ថភាពយោធា

ភ្នំពេញ៖ កម្ពុជា នៅថ្ងៃនេះ បានទទួលឧបករណ៍ សម្ភារៈបរិក្ខាយោធាន មួយចំនួនធំ ពីរដ្ឋាភិបាលចិន សម្រាប់ បណ្តុះបណ្តាល មន្រ្តីយោធាកម្ពុជា ដែលកំពុងសិក្សា នៅវិទ្យាស្ថាន ជើងគោកកម្ពុជា ។

អាន​បន្ត៖ កម្ពុជាទទួលបាន ជំនួយពីចិនបន្ថែមទៀត សម្រាប់ពង្រឹង សមត្ថភាពយោធា

រដ្ឋមន្រ្តី ការបរទេស កោះហៅតំណាង អង្គការមកបំភ្លឺរឿង ទិទៀនសេចក្តីព្រៀងច្បាប់

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការ បរទេស និង សហប្រតិបត្តិការ អន្តរជាតិ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥

អាន​បន្ត៖ រដ្ឋមន្រ្តី ការបរទេស កោះហៅតំណាង អង្គការមកបំភ្លឺរឿង ទិទៀនសេចក្តីព្រៀងច្បាប់

រដ្ឋលេខាធិការ ក្រសួងការពារជាតិ អូស្រ្តាលី ពិភាក្សាការងារ ជាមួយភាគី ក្រសួង ការពារជាតិ កម្ពុជា

ភ្នំពេញ៖ ប្រតិភូនៃក្រសួង ការពារជាតិ ប្រទេសអូស្រា្តលី នៅរសៀលទី២០ ខែឧសភា ឆ្នាំ២០១៥ នេះ បានចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយភាគីនៃក្រសួង ការពារជាតិកម្ពុជា ។

អាន​បន្ត៖ រដ្ឋលេខាធិការ ក្រសួងការពារជាតិ អូស្រ្តាលី ពិភាក្សាការងារ ជាមួយភាគី ក្រសួង...

សម្តេចតេជោ ជួបសំណេះសំណាល ជាមួយប្រតិភូ និងកីឡាករកម្ពុជា ២៥៦រូប ដែលត្រៀមចេញទៅ SEA Games

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥នេះ បានជួប សំណេះសំណាល ជាមួយប្រតិភូ និងអត្តពលិកកម្ពុជា  ២៥៦រូប ដែលត្រៀមចេញទៅ ប្រកួតកីឡាប្រចាំតំបន់ អាស៊ីអាគ្នេយ៍ (SEA Games)  ឆ្នាំ២០១៥ នៅសិង្ហបុរី ។

អាន​បន្ត៖ សម្តេចតេជោ ជួបសំណេះសំណាល ជាមួយប្រតិភូ និងកីឡាករកម្ពុជា ២៥៦រូប ដែលត្រៀមចេញទៅ...

ខេមរៈ សិរីមន្ត ប្រកាស​រៀប​ចំ​ការ ​ប្រគំ​តន្ត្រី​ខ្នាត​ធំ ​មិន​រក​ប្រាក់​កម្រៃ ខណៈ​រដ្ឋ​ មន្ត្រី​ក្រសួង​ ព័ត៌មាន​ ចាត់​ទុក​ជា​វីរ ​យុវជន

ការប្រកាស របស់តារា ចម្រៀងរូបនេះ ក៏ធ្លាប់បានធ្វើឡើង នៅក្នុងឱកាស ចូលជួបសម្ដែង ការគួរសមចំពោះ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីពេលថ្មីនេះ ផងដែរ ដើម្បីស្នើ សុំយោបល់បន្ថែម ។

អាន​បន្ត៖ ខេមរៈ សិរីមន្ត ប្រកាស​រៀប​ចំ​ការ ​ប្រគំ​តន្ត្រី​ខ្នាត​ធំ ​មិន​រក​ប្រាក់​កម្រៃ...

ប្រធានរដ្ឋសភា សិង្ហបុរី បានមកដល់ កម្ពុជាហើយ

ភ្នំពេញ៖ ប្រធានរដ្ឋសភា នៃប្រទេសសិង្ហបុរី លោកស្រី Halimah Yacob បានមកដល់ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នៃប្រទេសកម្ពុជាហើយ នៅម៉ោង៥និង៤០នាទី មុននេះ

អាន​បន្ត៖ ប្រធានរដ្ឋសភា សិង្ហបុរី បានមកដល់ កម្ពុជាហើយ

កំពូលតារាចម្រៀង ខេមរៈ សេរីមន្ត រៀបចំប្រគំតន្ត្រីខ្នាតធំ អប់រំច្បាប់ចរាចរណ៍ មិនយកប្រាក់កម្រៃ

ភ្នំពេញ៖ តារាចម្រៀងឈរ តំណែងកំពូលលោក ខេមរ សេរីមន្ត បានប្រកាសជាសាធារណៈថា រូបលោកសហការ ជាមួយក្រុមហ៊ុន Home Media ប្រគំតន្ត្រីដ៏ធំមួយ ដែលមានឈ្មោះថា « តារាបៃតង » នៅក្នុងពេលខាងមុខដ៏ ខ្លី ដើម្បីផ្សព្វផ្សាយ ស្តីពីគ្រោះថ្នាក់ចរាចរ ។

អាន​បន្ត៖ កំពូលតារាចម្រៀង ខេមរៈ សេរីមន្ត រៀបចំប្រគំតន្ត្រីខ្នាតធំ អប់រំច្បាប់ចរាចរណ៍...

គោឧសភរាជ បរិភោគសណ្តែក ពោត ច្រើនជាងគេ នឹងទទួលបាន ទិន្នផលខ្ពស់ ក្នុងឆ្នាំនេះ


ភ្នំពេញ ៖
ទិន្នផល ពោត សណ្តែក នៅក្នុងឆ្នាំ២០១៥នេះ នឹងសម្បូរណ៍ បែបហើយទទួល បានទិន្នផល ខ្ពស់ដោយសារតែគោ ឧសភរាជ ចំនួន ២ក្បាល បានបរិភោគអាហារ  ទាំង ២មុខនេះ ច្រើនជាងគេក្នុង ចំណោមអាហារទាំង ៧មុខ ។

អាន​បន្ត៖ គោឧសភរាជ បរិភោគសណ្តែក ពោត ច្រើនជាងគេ នឹងទទួលបាន ទិន្នផលខ្ពស់ ក្នុងឆ្នាំនេះ

ឯកឧត្តមហ៊ុន ម៉ាណែត និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះពិនិត្យ ជំងឺដល់កុមារ អរុណរះ

កំពង់ស្ពឺ ៖ នាថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុម ប្រឹក្សាភិបាល សមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជន សម្តេចតេជោ បានដឹកនាំក្រុម គ្រូពេទ្យស្ម័គ្រចិត្ត

អាន​បន្ត៖ ឯកឧត្តមហ៊ុន ម៉ាណែត និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះពិនិត្យ...

ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា យាងនិវត្តន៍មកដល់ កម្ពុជាវិញហើយ

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៥ នេះ ព្រះមហាក្សត្រ នៃព្រះរាជណា ចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវរាជមាតា ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានយាងនិវត្តន៍ មកដល់ប្រទេសកម្ពុជា វិញហើយ

អាន​បន្ត៖ ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា យាងនិវត្តន៍មកដល់ កម្ពុជាវិញហើយ

សម្ដេច ហ៊ុនសែន ៖ សូមកុំរង់ចាំ ទទួលផល ពីការបែក បាក់ របស់ CPP ឲ្យសោះ!

ភ្នំពេញ៖ អនុប្រធានគណបក្ស ប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើង និងប្រកាស ដាច់ណាត់ថា គណបក្ស ប្រជាជនកម្ពុជា គ្មានការបែកបាក់បញ្ហា ផ្ទៃក្នុងបក្សនោះទេ និងបានលើកឡើងថា សូមកុំរង់ចាំទទួលផល ពីការបែកបាក់របស់ គណបក្ស ប្រជាជនឲ្យសោះ ។

អាន​បន្ត៖ សម្ដេច ហ៊ុនសែន ៖ សូមកុំរង់ចាំ ទទួលផល ពីការបែក បាក់ របស់ CPP ឲ្យសោះ!

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ រោងចក្រចម្រាញ់ ដូងប្រេងទី២ របស់ឧកញ៉ា ម៉ុង ប្ញទ្ធី

ព្រះសីហនុ៖ នៅវេលាម៉ោងប្រមាណ ៧ និង៤៥នាទី ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឲ្យ ប្រើប្រាស់រោងចក្រ ចម្រាញ់ដូងប្រេង ទី២អន្លង់ក្រពើ របស់ក្រុមហ៊ុន ម៉ុងប្ញទ្ធី ស្ថិតនៅ ភូមិអន្លង់ក្រពើ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ រោងចក្រចម្រាញ់...

សម្តេច​ អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ ប្រគល់​រង្វាន់​ដល់​ម្ចាស់​មេដាយ​មាស​ពិភពលោក​ប្រភេទ​កីឡា​ប៉េតង់

ភ្នំពេញ ៖ អមដំណើរដោយ ម៉ូតូប៉ូលិសចំនួន ១២គ្រឿង ក្បួនដង្ហែ កីឡាការិនី កែ ឡេង ជម្រើសជាតិ ប្រភេទកីឡា ប៉េតង់ ដែលដណ្តើមបាន មេដាយមាស ក្នុងការប្រកួត ជើងឯក កីឡាប៉េតង់ នារីពិភពលោក លើកទី១៤ នៅទីក្រុង ម៉ុងតូបង់ សាធារណរដ្ឋ បារាំង កាលពីឆ្នាំ២០១៣ បានចាកចេញពី វិមានសន្តិភាព កាលពីរសៀល ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥ ឆ្លងកាត់តាម មហាវិថីមួយចំនួន ក្នុងរាជធានី ភ្នំពេញ ក្រោមការស្វាគមន៍ យ៉ាងកក់ក្តៅ ពីមហាជន គ្រប់ស្រទាប់ វណ្ណៈ ។


កីឡាការិនី កែ ឡេង ត្រូវបានបំពាក់ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ជូនដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃ រាជរដ្ឋាភិបាល កម្ពុជា ដែលបានផ្តល់ នូវថវិកា លើកទឹកចិត្ត ជាច្រើនផងដែរ។ សម្តេច តេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ថ្ងៃនេះ យើងមានវីរនារី មួយរូបទៀត ដែលបានកើតចេញ មកពីការខិតខំ ពីសំណាក់សាមីខ្លួនផ្ទាល់ និងការខិតខំ របស់រាជរដ្ឋាភិបាល កម្ពុជា ។

សម្តេចតេជោ មានប្រសាសន៍ បន្តថា យើងអាចកត់សម្គាល់ ឃើញថា កីឡា មិនថា ប្រទេសធំ ប្រទេសតូច ប្រទេសមាន ប្រទេសក្រនោះទេ ផ្ទុយទៅវិញ ឲ្យតែយើងពូកែ មានជំនាញ និងសមត្ថភាព ពិតប្រាកដ យើងនឹងទទួលបាន នូវកីឡាឆ្នើម របស់ជាតិ និងពិភពលោក តាមរយៈ ការលើកបង្ហាញ នូវទង់ជាតិ របស់យើង នៅលើឆាកអន្តរជាតិ ។ជាមួយនឹង មោទនភាពជាតិ ដែលកីឡាការិនី កែ ឡេង ទទួលបាននៅ ពេលនេះ និងជាមួយនឹង ការបម្រើការងារ ក្នុងកងយោធពល ខេមរភូមិន្ទ ក៏ដូចជា ការជំរុញ លើកទឹកចិត្ត ដល់កីឡាករ កីឡាការិនី ផ្សេងៗទៀត ចូលលេងកីឡា ឲ្យកាន់តែមាន សកម្មភាពផុលផុសនោះ សម្តេចតេជោ បានសម្រេចដំឡើង ឋានន្តរស័ក្តិ ជូនកីឡាការិនី កែ ឡេង អនុសេនីយ៍ទោ ទៅដល់ អនុសេនីយ៍ឯក នៃកងយោធពល ខេមរភូមិន្ទ ដែលនឹងចុះហត្ថលេខា ដោយឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពល ខេមរភូមិន្ទ ។

សម្តេចតេជោ ក៏បានសន្យា ក្នុងពិធីសំណេះសំណាល នៅវិមានសន្តិភាពថា កីឡាករ កីឡាការិនី កម្ពុជាទាំងអស់ ដែលដណ្តើមបាន មេដាយមាស១ ក្នុងការ ប្រកួតកីឡាអាស៊ី និងកីឡា ពិភពលោកនោះ នឹងទទួលបាន ឋានន្តរស័ក្តិ ១ស័ក្តិ ដែលនេះគឺជា ការលើកទឹកចិត្តមួយ សម្រាប់កីឡាករ កីឡាការិនី កម្ពុជារបស់យើង ។ សម្តេចតេជោ មានប្រសាសន៍ អំពាវនាវដល់ គ្រប់សហព័ន្ធកីឡាទាំងអស់ ត្រូវខិតខំពង្រឹង សកម្មភាពហ្វឹកហាត់ ចំពោះកីឡាករ កីឡាការិនី ដើម្បីឲ្យកាន់តែ មានសមត្ថភាព ជំនាញបច្ចេកទេស និងទទួលប្រៀបឈ្នះ របស់កម្ពុជា ។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ចាប់តាំងពីពេល ចាប់បដិសន្ធិ របស់ខ្លួនមក ដល់បច្ចុប្បន្ន កីឡាប៉េតង់ កំពុងទទួលបាន នូវការពេញនិយម ច្រើននៅកម្ពុជា។ លោករដ្ឋមន្ត្រី មានប្រសាសន៍ បន្តថា ជាលទ្ធផល មកដល់ពេលនេះ កីឡាជម្រើសជាតិ កម្ពុជា បានចូលរួមប្រកួត លើឆាកអន្តរជាតិ ទាំងថ្នាក់តំបន់ ទ្វីប និងពិភពលោក និងទទួលមេដាយសរុប ចំនួន១៧០ ក្នុងនោះ មេដាយមាស ចំនួន៤១ មេដាយប្រាក់៦៤ និងមេដាយសំរិទ្ធ ៦៥ ។ ឆ្នាំ២០១៥ កម្ពុជាបានបញ្ជូន កីឡាករ កីឡាការិនី ចំនួន៣០នាក់ ចូលរួមប្រកួត កីឡាប៉េតង់ អាស៊ីអាគ្នេយ៍ លើកទី២ នៅរាជធានីភ្នំពេញ ដោយដណ្តើមបាន មេដាយចំនួន១១ មេដាយមាស៣ ប្រាក់៣ និងសំរិទ្ធ៥ ។

កីឡាការិនី កែ ឡេង បានទទួលរង្វាន់ លើកទឹកចិត្ត ជាទឹកប្រាក់ចំនួន ១៤៤លានរៀល របស់រាជរដ្ឋាភិបាលកម្ពុជា និងថវិកាផ្ទាល់ របស់សម្តេច និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ចំនួន១ម៉ឺនដុល្លា អាម៉េរិកផងដែរ ។ កីឡាការិនី កែ ឡេង ក៏ដណ្ដើមបាន មេដាយសំរិទ្ធិ ពិភពលោក និងមេដាយមាស ប្រាក់ សំរិទ្ធពីការ ប្រកួតក្នុងព្រឹត្តិការណ៍ ថ្នាក់តំបន់ជាច្រើន ផ្សេងទៀត ផងដែរ ៕






ដកស្រង់ពី ៖ កម្ពុជាថ្មី

សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជា ឱ្យអាជ្ញាធរបង្រ្កាប បទល្មើសព្រៃឈើ គំរាមចាត់វិធានការ ក្រុមហ៊ុនមិនអភិវឌ្ឍ លើដីសម្បទានសេដ្ឋកិច្ច

នំពេញ៖ ជាបទបញ្ជា ដោយផ្ទាល់មាត់ និងធ្ងន់ៗ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឱ្យអាជ្ញាធរ និងសមត្ថ កិច្ចគ្រប់ជាន់ថ្នាក់ និងពាក់ព័ន្ធទាំងអស់ ចាត់វិធានការបង្រ្កាបបទល្មើសព្រៃឈើ ដែលកំពុងកើតមានឡើងយ៉ាង ក្តៅគគុកនៅប្រទេសកម្ពុជា។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជា ឱ្យអាជ្ញាធរបង្រ្កាប បទល្មើសព្រៃឈើ...