បណ្តាញសង្គម

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមានលោក សុខ ប៊ុន ឱ្យចេញ មុខដោះស្រាយ តាមផ្លូវច្បាប់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០១៥នេះ បានព្រមាន ចំពោះលោក សុខ ប៊ុន ដែលបានប្រើ អំពើហិង្សា ដ៏ឃោរឃៅ ទៅលើអតីត ពិធីការិនី ឯក សុជាតា ហៅសាសា ឱ្យចេញមុខដោះស្រាយ តាមផ្លូវច្បាប់ ដែលសម្ដេចបាន ចាត់ទុកថា ទង្វើដែល សុខ ប៊ុន បានធ្វើ វាឃោរឃៅព្រៃផ្សៃ ។

អាន​បន្ត៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមានលោក សុខ ប៊ុន ឱ្យចេញ មុខដោះស្រាយ...

លោក ហូរ វ៉ាន់ ស្នើឱ្យ​ អភិ​បាល​រាជ​ធា​នី ពិ​និត្យ​លើ​បណ្ដឹង​ អា​ជីវ​ករ ​ផ្សារ​អូរ​ឫស្សី

ភ្នំពេញ ៖  លោក ហូរ វ៉ាន់ ប្រធានគណៈកម្មការទី១០  (គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំអំពើពុករលួយ) នៃរ ដ្ឋសភាជាតិ បានផ្ញើរ លិខិតមួយច្បាប់ តាមរយៈក្រសួងមហាផ្ទៃ ស្នើ សុំកិច្ចអន្តរាគមន៍ ដើម្ បីឱ្យអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យស្រាវជ្រាវ លើករណីបណ្ដឹង របស់អាជីវករផ្សារអូរឫស្សី ដែល បានប្ដឹងប្រធានគណៈកម្មការផ្សារ អាណត្តិចាស់ និងថ្មីថា បានពុះចែកវេរ៉ង់ដាជាន់ទី១ ផ្នែកខាងកើតយកលក់។

អាន​បន្ត៖ លោក ហូរ វ៉ាន់ ស្នើឱ្យ​ អភិ​បាល​រាជ​ធា​នី ពិ​និត្យ​លើ​បណ្ដឹង​ អា​ជីវ​ករ...

ប្រជាពលរដ្ឋ ១៣៨គ្រួសារ មកពីតំបន់៣ផ្សេងគ្នាទទួលបានដីសម្បទានសង្គមកិច្ច

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ រដ្ឋបាលខេត្ត ព្រះសីហនុ ចែកដីសម្បទាន សង្គមកិច្ចចំនួន ១៣៩ក្បាលដី ដែលមានទីតាំងស្ ថិតនៅ អូរអាសេក ក្រុមទី១៩ ភូមិ១ សង្កាត់ទំបន់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជូនប្រជាពលរដ្ឋ ក្រីក្រគ្នានដី ពិតប្រាកដ មកពីតំបន់ស្ពានឆេះ តំបន់ក្បាលឆាយ និងតំបន់ព្រែកត្រែង ដោយមានការ ចូលរួមពី មន្ត្រីអង្គភាព ពាក់ពន្ធ អង្គការ សង្គមស៊ីវិល ប្រជាពលរដ្ឋ និងអាជ្ញាធរ ស្រុកស្ទឹងហាវ ក្រោមអធិបតីភាព ឯកឧត្តម ឈិត សុខុន អភិបាល នៃគណអភិបាល ខេត្តព្រះសីហនុ ។

អាន​បន្ត៖ ប្រជាពលរដ្ឋ ១៣៨គ្រួសារ មកពីតំបន់៣ផ្សេងគ្នាទទួលបានដីសម្បទានសង្គមកិច្ច

សកម្មជន​ទាមទារ​ឲ្យ​រដ្ឋសភា​​ទម្លាក់​ចោល​ច្បាប់​អង្គការ

ភ្នំពេញៈ ក្រុមអង្គការសង្គមស៊ីវិល សមាគម សហជីព និងសហគមន៍ជម្លោះដីធ្លីនៅរាជធានី-ខេត្ត ប្រមាណជាង ២០០ នាក់កាលពីថ្ងៃ ម្សិលមិញបានប្រមូលផ្តុំគ្នាលើកបដា និងហែក្បួនជុំវិញរដ្ឋសភាទាមទារ  ឲ្យតំណាងរាស្ត្រទាំង ១២៣ រូប ពន្យារពេល ឬទម្លាក់ចោលការអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងច្បាប់សហជីព។

អាន​បន្ត៖ សកម្មជន​ទាមទារ​ឲ្យ​រដ្ឋសភា​​ទម្លាក់​ចោល​ច្បាប់​អង្គការ

ក្មេង​ឃ្វាល​គោ​ប្រទះ​ឃើញ​ចម្លាក់​​ថ្ម​ធ្នឹម​ទ្វារ​សតវត្សរ៍​ទី​១០

កំពង់ឆ្នាំង៖ អាជ្ញាធរ មូលដ្ឋានបានឱ្យដឹង កាលពីម្សិលមិញថា ក្មេងយកគោទៅឃ្វាល ឲ្យស៊ីស្មៅក្នុង ក្រុងកំពង់ឆ្នាំង កាលពីសប្ដាហ៍មុន បានរកឃើញអ្វី ដែលហាក់បីដូច ជាប្រាសាទសតវត្សទី ១០ ដែលបានកប់ ជាយូរមកហើយ ។

អាន​បន្ត៖ ក្មេង​ឃ្វាល​គោ​ប្រទះ​ឃើញ​ចម្លាក់​​ថ្ម​ធ្នឹម​ទ្វារ​សតវត្សរ៍​ទី​១០

រដ្ឋមន្រ្តីការងារ៖ កម្ពុជាសង្ឃឹមថា នឹងលុបបំបាត់ ទម្រង់ពលកម្មធ្ងន់ធ្ងរ លើកុមារនៅឆ្នាំ២០១៦

បន្ទាយមានជ័យ៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានថ្លែងថា កម្ពុជាមានក្តីសង្ឃឹមថា នឹងលុបបំបាត់ទាំងស្រុង នូវទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ នៅឆ្នាំ២០១៦ ខាងមុខនេះ ។

អាន​បន្ត៖ រដ្ឋមន្រ្តីការងារ៖ កម្ពុជាសង្ឃឹមថា នឹងលុបបំបាត់ ទម្រង់ពលកម្មធ្ងន់ធ្ងរ...

ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ទទួលបានគោលនយោបាយ នៃការពង្រឹងសេវាផ្តល់តាវកាលិកហានិភ័យជូនកម្មករនិយោជិតរបបសន្តិសុខសង្គម

កំពង់ចាម៖ កម្មករនិយោជិត ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ទទួលបាន គោលនយោបាយ បេឡាជាតិ របបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដើម្បីពង្រឹងសេវា ផ្តល់តាវកាលិក ការងារ ផ្តល់សេវាជាមួយ ប.ស.ស ធនាគារ អេស៊ីលីដា ដល់ជនរង គ្រោះថ្នាក់ដោយសារ ការងារ ក្នុងខេត្តទាំងពីរ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ នៅសាលប្រជុំសណ្ឋាគារ ភោជនីយដ្ឋាន ភ្នំប្រុស ។

អាន​បន្ត៖ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ទទួលបានគោលនយោបាយ...

សប្បុរសជនថៃ បានប្រគល់តុ អង្គុយសិក្សា តាមរយៈលោក អ៊ុំ សុផល អធិការក្រុង ចែកជូនប្អូនៗ សិស្សានុសិស្ស

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ នេះលោក អ៊ុំ សុផល អធិការក្រុង ប៉ោយប៉ែត បាននាំយកអំណោយ ពីសប្បុរសជន ជនជាតិថៃ ដែលជាអាជីករ បានកូកៀរ ពីសប្បុរសជននានា ។

អាន​បន្ត៖ សប្បុរសជនថៃ បានប្រគល់តុ អង្គុយសិក្សា តាមរយៈលោក អ៊ុំ សុផល អធិការក្រុង...

ក្រុមហ៊ុនសេវាកម្ម និងអេឡិចត្រូនិច របស់តួកគី ស្វែងរកឱកាស ពង្រីកទីផ្សារនៅកម្ពុជា

ភ្នំពេញ៖ សមាគមន៍នាំ ចេញសេវាកម្ម និង បច្ចេកវិទ្យា អគ្គិសនីរបស់តួកគី បានបើកជំនួបពិភាក្សា លើការធ្វើពា ណិជ្ជកម្មជាលើកដំបូង នៅប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ ។

អាន​បន្ត៖ ក្រុមហ៊ុនសេវាកម្ម និងអេឡិចត្រូនិច របស់តួកគី ស្វែងរកឱកាស ពង្រីកទីផ្សារនៅកម្ពុជា

សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំមន្រ្តី កាកបាទក្រហម ចូលគាល់ សម្តេចម៉ែ ថ្វាយព្រះពរ ក្នុងឱកាស ចម្រើនព្រះជន្ម

ភ្នំពេញ ៖ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅម៉ោង៦ ៖០០ល្ងាច ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥នេះ

អាន​បន្ត៖ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំមន្រ្តី កាកបាទក្រហម ចូលគាល់ សម្តេចម៉ែ...

លោក​ ដេ​វី​ដ​ ប៊ែ​ក​ខេ​ម​ ឯកអគ្គរាជទូត​សុច្ឆន្ទៈ​អង្គការ​យូ​នី​សេ​ហ្វ​ ធ្វើ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ ដើម្បី​ផ្តោត​ការ​យកចិត្តទុកដាក់​ដល់​កុមារ​រង​គ្រោះ​

ទីក្រុងទ្បុង/ខេត្តសៀមរាប៖ លោក ដេវីដ ប៊ែកខេម ឯកអគ្គរាជទូត សុច្ឆន្ទៈ អង្គការយូនីសេហ្វ បានធ្វើដំណើរ មកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណង ស្វែងយល់ពី ការងាររបស់ អង្គការយូនីសេហ្វ និងដៃគូ ដែលកំពុងជួយគាំទ្រ ដល់កុមាររងគ្រោះ ពីការរំលោភបំពាន លើរាងកាយ ផ្លូវភេទ និងផ្លូវចិត្ត និងកំពុងការពារ កុមារដែលងាយ រងគ្រោះ ពីសំណាក់គ្រោះថ្នាក់ ផ្សេងៗទៀត ។

អាន​បន្ត៖ លោក​ ដេ​វី​ដ​ ប៊ែ​ក​ខេ​ម​ ឯកអគ្គរាជទូត​សុច្ឆន្ទៈ​អង្គការ​យូ​នី​សេ​ហ្វ​...

សម្តេចក្រឡាហោម ស ខេង ទំនងទទួល តំណែងជា អនុប្រធាន ខណៈសម្តេចតេជោ ស្វ័យប្រវត្តិ នឹងក្លាយជាប្រធាន CPP

ភ្នំពេញ ៖ ដោយសារតែ មានគុណបំណាច់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលត្រូវបាន

អាន​បន្ត៖ សម្តេចក្រឡាហោម ស ខេង ទំនងទទួល តំណែងជា អនុប្រធាន ខណៈសម្តេចតេជោ ស្វ័យប្រវត្តិ...

កងរាជអាវុធហត្ថកម្ពុជា ទៅបំពេញបេសកកម្ម នៅស៊ូដង់ និងម៉ាលី វិលត្រឡប់មកកម្ពុជា វិញហើយ

ភ្នំពេញ ៖ កងកម្លាំង អាវុធហត្ថ លេខ១១៧ កងពេទ្យ កំរិត២ លេខ៨០៩ ដែលបានបញ្ចប់ បេសកម្មរក្សា សន្តិភាព របស់អង្គការ សហប្រជាជាតិ នៅប្រទេស

អាន​បន្ត៖ កងរាជអាវុធហត្ថកម្ពុជា ទៅបំពេញបេសកកម្ម នៅស៊ូដង់ និងម៉ាលី វិលត្រឡប់មកកម្ពុជា...

ឯកឧត្ដម សាយ ឈុំ ក្លាយជាប្រធាន ព្រឹទ្ធសភា ក្រោយបោះឆ្នោតជាប់ក្នុងសំឡេង ៥២លើ៥២

ភ្នំពេញ៖ ឯកឧត្ដម សាយ ឈុំ ដែលជាអនុប្រធានទី១ នៃព្រឹទ្ធសភា បានក្លាយទៅជា ប្រធានព្រឹទ្ធសភា ពេញសិទ្ធិហើយ បន្ទាប់ពីការ បោះឆ្នោតគាំទ្រ ដោយសំឡេងគាំទ្រ៥២ លើ៥២ នៃសមាជិក ដែលបានចូលរួម បោះឆ្នោតនៅ រសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥នេះ ។

អាន​បន្ត៖ ឯកឧត្ដម សាយ ឈុំ ក្លាយជាប្រធាន ព្រឹទ្ធសភា ក្រោយបោះឆ្នោតជាប់ក្នុងសំឡេង ៥២លើ៥២

សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា បានទទួលមរណភាព នៅម៉ោង ១៥៖៤៥នាទីរសៀលថ្ងៃនេះ

ភ្នំពេញ៖ សម្តេចអគ្គមហា ធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ។ សម្តេចគឺជា ឥស្សរជននយោបាយ ជាន់ខ្ពស់មួយរូប ដែលបានចូលរួមតស៊ូ ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ។

សម្តេច បានទទួលមរណភាព នៅម៉ោង ៣៖៤៥នាទី រសៀល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ ។ ខាងក្រោមនេះ ជាប្រវត្តិសង្ខេម របស់សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា ។

១.ជីវប្រវត្តិសម្តេច

– ថ្ងៃខែឆ្នាំកំណើត : ១៥ ខែវិច្ឆិកា ឆ្នាំ១៩៣២។

– ទីកន្លែងកំណើត : នៅស្រុករមាសហែក ខេត្តស្វាយរៀង។

– អាស្រយដ្ឋានបច្ចុប្បន្ន : ភូមិគ្រឹះលេខ២ ផ្លូវលេខ៤៦២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

–ជីវិតផ្ទាល់ខ្លួន : នៅក្នុងឆ្នាំ១៩៥៥ សម្តេច ជា ស៊ីម បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោក ជំទាវ ញ៉ែម សឿន មានកូនចំនួន ៧នាក់ (ស្លាប់ម្នាក់) ក្នុងនោះ កូនប្រុសចំនួន ៤នាក់ និងកូនស្រី ៣នាក់ ។

២.កំរិតវប្បធម៌

–ពុទ្ឋិកមធ្យមសិក្សា និងសាលានយោបាយ ជាន់ខ្ពស់ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា ។

៣.សញ្ញាបត្រ 

–២០/០៣/១៩៩៨ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា នៅសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។

–២៧/០៩/២០០៧ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា និង អភិវឌ្ឍន៍ នៅសលកវិទ្យាល័យ ប៊ុនរ៉ាត់ថានី ព្រះរាជាណាចក្រថៃ ។

–១៥/០២/២០១០ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា និងស្រាវជ្រាវ កសិកម្ម នៅសលកវិទ្យាល័យ ស្រាវជ្រាវ វប្បធម៌ ពិភលោក សាធារណរដ្ឋ ប្រជាមានិតចិន ។

–១៣/០៩/២០១០ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា ផ្នែកជាអ្នកដឹកនាំ កិច្ចការព្រឹទ្ឋសភា នៅសលកវិទ្យាល័យ ឌីអូជិន សឺមីណឺរី សហរដ្ឋ អាមេរិក ។

៤.តំណែងក្នុងព្រឹទ្ឋសភា

–នីតិកាលទី១ ប្រធានព្រឹទ្ឋសភា

–នីតិកាលទី២ ប្រធានព្រឹទ្ឋសភា

៥.អតីតភាពការងារ មុនពេលជាប់ជាសមាជិកព្រឹទ្ឋសភា

–១៩៤៧–១៩៥៤ ចូលរួមក្នុងចលនា តស៊ូខ្មែរឥស្សរៈ ដើម្បីឯករាជ្យ មាតុភូមិ ។

–១៩៧០–១៩៧៥ ចូលរួមក្នុងចលនា តស៊ូស្នេហាជាតិ និង ជាបន្តបន្ចាប់ ជាប្រធានឃុំ ប្រធានស្រុក ។

–១៩៧៥–១៩៧៨ តស៊ូសម្ងាត់ និងចំហប្រឆាំង របបប៉ុលពត ។

–០២/១២/១៩៧៨ អនុប្រធានរណសិរ្យ សាមគ្គីសង្គ្រោះជាតិ កម្ពុជា ។

–០៧/០១/១៩៧៩–១៩៨១ ជាសមាជិក ក្រុមប្រឹក្សា ប្រជាជន បដិវត្តន៍កម្ពុជា និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ចៃ ។

–១៩៨១–១៩៩៣ ប្រធានរដ្ឋសភា និងជាប្រធានរណសិរ្ស កសាងការពារ មាតុភូមិ ។

–០៦/០៤/១៩៩២–១៤/០៦/១៩៩៣ ប្រធានក្រុមប្រឹក្សារដ្ឋ មុនពេលប្រទេស កម្ពុជា ប្រកាន់យករបប រាជាធិបតេយ្យ ។

–១៧/១០/១៩៩១ ជាប្រធានគណបក្ស ប្រជាជនកម្ពុជា ។

–០៥/១៩៩២ តំណាងរាស្ត្រ មណ្ឌលភ្នំពេញ ។

–២៥/១០/១៩៩៣–១៩៩៩ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា ។

–០៩/១១/១៩៩៣ ព្រះករុណាព្រះបាទសម្តច នរោត្តម សីហនុ ព្រះមហាក្សត្យ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទាន នូវគោរម្យងារជា «សម្តេច» ។

–២៦/០៧/១៩៩៨ ជាតំណាងរាស្ត្រ មណ្ឌលភ្នំពេញទៀត ។

–០១/១២/១៩៩៨ លាលែងចេញពី សមាជិកសភា មណ្ឌលភ្នំពេញ ។

–១១/០៣/១៩៩៩ រហូតដល់ពេលបច្ចុប្បន្ន សម្តេចបានក្លាយជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា ។

៦.គ្រឿងឥស្សរិយយស និងបណ្ដាស័ក្តិ

សម្តេច ជា ស៊ីម បានទទួលងារជា “សម្ដេច” ពីព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ កាលពីឆ្នាំ១៩៩៣ និងបានទទួលងារជា “សម្ដេចអគ្គមហា ធម្មពោធិសាល” ពីសម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី កាលពីខែតុលា ឆ្នាំ២០០៧។ ក្រៅពីនោះសម្តេច ជា ស៊ីម ទទួលបានគ្រឿង ឥស្សរិយយស ជាច្រើនទៀត ពីព្រះមហាក្សត្រ មានដូចជា៖

–២០០៧ ទទួលគ្រឿង ឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ជាតូបការ ។

–២៧/១១/២០០៩ ទទួលបានគ្រឿង ឥស្សរិយយស “មាស” ខ្ពស់បំផុតពី លោក ជុម មាលីនៃញ៉សន អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈឹមបក្ស ប្រជាជាជន បដិវត្តន៏ឡាវ និងប្រធានរដ្ឋសភា ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ។

–៣០/០៣/២០១១ ទទួលគោរមងារជា «កិត្តិព្រឹទ្ធបណ្ឌិត» នៃរាជបណ្ឌិត្យ សភាកម្ពុជា ពីព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

–២៨/១១/ ២០១៣ ទទួលគ្រឿង ឥស្សរិយយស ថ្នាក់ខ្ពស់បំផុត នៃប្រទេសជប៉ុន Grand Cordon of the Orders of the Rising Sun ៕

 

មន្រ្តី៖ ជនភៀសខ្លួនមកពីអូស្ត្រាលី៤នាក់ នឹងមកដល់កម្ពុជា នៅព្រឹកថ្ងៃនេះ

ភ្នំពេញ៖ ជនភៀសខ្លួនចំនួន៤នាក់ ពីកោះណារ៉ូ ប្រទេស អូស្រ្តាលី នឹងមកដល់ទី ក្រុងភ្នំពេញ នៅម៉ោង ១០៖២០នាទី ព្រឹកថ្ងៃទី០៤ ខែមិថុនានេះ តាមជើងហោះហើរ របស់ម៉ាឡេស៊ី MH754 នេះបើតាមមន្រ្តីអាកាស យានដ្ឋាន អន្តរជាតិភ្នំពេញ ។

អាន​បន្ត៖ មន្រ្តី៖ ជនភៀសខ្លួនមកពីអូស្ត្រាលី៤នាក់ នឹងមកដល់កម្ពុជា នៅព្រឹកថ្ងៃនេះ

ប្រជាពលរដ្ឋ រាប់ពាន់គ្រួសារ នៅស្រុក មង្គលបុរី មានទឹកប្រើប្រាស់ឡើងវិញហើយ

បន្ទាយមានជ័យ ៖ ក្រោយពីមានការ ជួយអន្ដរាគមន៍ របស់ក្រុមការងារ ក្រសួងធនធានទឹក និងអាជ្ញាធរពាក់ព័ន្ធ របស់ខេត្ដបាត់ដំបង និងខេត្ដបន្ទាយមានជ័យ ដើម្បីនាំទឹកពី ស្ទឹងបវេល ឆ្ពោះទៅស្ទឹង មង្គលបុរី ក្នុងរយៈ ពេល ប៉ុន្មានថ្ងៃមកនេះ ជាលទ្ធផល ប្រជាពលរដ្ឋ រាប់ពាន់គ្រួសារ នៅទូទាំង ស្រុកមង្គលបុរី អាចប្រើប្រាស់ទឹក ឡើងវិញហើយ ។

អាន​បន្ត៖ ប្រជាពលរដ្ឋ រាប់ពាន់គ្រួសារ នៅស្រុក មង្គលបុរី មានទឹកប្រើប្រាស់ឡើងវិញហើយ

សហគ្រិនវ័យ​ក្មេង​៤រូប ក្លាយ​ជា​អ្នក​ដឹក​នាំ​ជំនួញ​ឆ្នើម ទទួល​ពាន​រង្វាន់ ប្រ​ចំាឆ្នាំ​២០១៥

ភ្នំពេញ៖  បេក្ខជន៤រូប ដែលត្រូវបានជ្រើសរើស ជាអ្នកដឹកនាំ ជំនួញឆ្នើម ចេញពីបេក្ខជន ទាំង១២រូប រួមមានៈ អ្នកស្រី កែវ ស្រីមុំ នាយិកាក្រុមហ៊ុន ផលិតនំស្រួយ លីលី, លោក ឃន ឈុនតារ៉ា អគ្គនាយកហាង KOI Café, អ្នកស្រី ងន វ៉ាន់ថា មកពីក្រុមហ៊ុន Color Silk Co.,Ltd និងលោក អៀ អ៊ុយ អគ្គនាយកក្រុមហ៊ុន Osja Studio ៕

អាន​បន្ត៖ សហគ្រិនវ័យ​ក្មេង​៤រូប ក្លាយ​ជា​អ្នក​ដឹក​នាំ​ជំនួញ​ឆ្នើម ទទួល​ពាន​រង្វាន់...

ឯកឧត្តម លន់ លឹមថៃ ផ្តល់អំណោយដល់ កុមារងាយ រងគ្រោះ៧១នាក់ នៅថ្ងៃសិទ្ធិកុមារ១មិថុនា

(កំពង់ចាម)៖ អភិបាលខេត្ត កំពង់ចាម ឯកឧត្តម លន់ លឹមថៃ និងលោកជំទាវ ស្រ៊ុន ណាង លន់ លឹមថៃ ប្រធានសមាគម នារីខ្មែរ ដើម្បីអភិវឌ្ឍន៍ ខេត្តកំពង់ចាម បានផ្តល់អំណោយ របស់លោកផ្ទាល់ និងសប្បុរសជននានាដល់ កុមារងាយរង គ្រោះចំនួន ៧១នាក់ មកពីឃុំ សង្កាត់នានា នៅក្នុងស្រុក កំពង់សៀម និងក្រុងកំពង់ចាម សម្រាប់ថ្ងៃ សិទ្ធិកុមារ ១មិថុនា ។

អាន​បន្ត៖ ឯកឧត្តម លន់ លឹមថៃ ផ្តល់អំណោយដល់ កុមារងាយ រងគ្រោះ៧១នាក់ នៅថ្ងៃសិទ្ធិកុមារ១មិថុនា

ច្បាប់ផាកពិន័យចរាចរថ្មី នឺងត្រូវចាប់ផ្តើមពីដើមខែមិថុនា

រាជធានីភ្នំពេញ៖ ប្រធាននាយកដ្ឋាន ដឹកជញ្ជូន នៃក្រសួង សាធារណការ និងដឹកជញ្ជួន លោក ព្រាប ច័ន្ទវិបុល បាននិយាយប្រាប់ អ្នកសារព័ត៌មានថា រហូតមកដល់ពេលនេះ ក្រសួងកំពុងតែ រៀបចំអនុក្រឹត្យ សម្រាប់ដាក់ឆ្លង ក្រសួងយុត្ដិធម៌ និងទីស្ដីការ គណៈរដ្ឋមន្ដ្រី ដើម្បីកំណត់អំពី កម្រិតទោសទណ្ឌ នៃបទល្មើស ទាំងម៉ូតូ និងយានយន្ដ គ្រប់ប្រភេទ ដែលនឹងត្រូវដាក់ ឱ្យអនុវត្ដចាប់ពី ដើមខែមិថុនា ខាងមុខនេះទៅ ។

អាន​បន្ត៖ ច្បាប់ផាកពិន័យចរាចរថ្មី នឺងត្រូវចាប់ផ្តើមពីដើមខែមិថុនា

ពីរថ្ងៃកម្ពុជា បណ្តេញវៀតណាម ៦៨នាក់ ត្រឡប់ទៅស្រុកកំណើត

ភ្នំពេញ៖ នៅថ្ងៃទី២៧ -២៨ ខែឧសភា ឆ្នាំ២០១៥នេះ កម្ពុជា បានបណ្តេញ ជនជាតិវៀតណាម ៦៨នាក់ ឲ្យត្រ ឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីរកឃើញថា ពួកគេលួចចូលមករស់នៅ និងធ្វើការនៅកម្ពុជា ដោយគ្មានច្បាប់ និងលិខិតស្នាម អ្វីទាំងអស់ ។

អាន​បន្ត៖ ពីរថ្ងៃកម្ពុជា បណ្តេញវៀតណាម ៦៨នាក់ ត្រឡប់ទៅស្រុកកំណើត