បណ្តាញសង្គម

ឯកឧត្តម លន់ លឹមថៃ ផ្តល់អំណោយដល់ កុមារងាយ រងគ្រោះ៧១នាក់ នៅថ្ងៃសិទ្ធិកុមារ១មិថុនា

(កំពង់ចាម)៖ អភិបាលខេត្ត កំពង់ចាម ឯកឧត្តម លន់ លឹមថៃ និងលោកជំទាវ ស្រ៊ុន ណាង លន់ លឹមថៃ ប្រធានសមាគម នារីខ្មែរ ដើម្បីអភិវឌ្ឍន៍ ខេត្តកំពង់ចាម បានផ្តល់អំណោយ របស់លោកផ្ទាល់ និងសប្បុរសជននានាដល់ កុមារងាយរង គ្រោះចំនួន ៧១នាក់ មកពីឃុំ សង្កាត់នានា នៅក្នុងស្រុក កំពង់សៀម និងក្រុងកំពង់ចាម សម្រាប់ថ្ងៃ សិទ្ធិកុមារ ១មិថុនា ។

កុមារងាយរងគ្រោះ ចំនួន ៧១នាក់ មកពីបណ្ដាឃុំ សង្កាត់នានា នៅស្រុកកំពង់សៀម និង ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្នុងនោះមាន៖ កុមារផ្ទុកមេរោគអេដស៍ ចំនួន ៣០នាក់ កុមារក្រីក្រ ដែលម្ដាយផ្ទុក មេរោគអេដស៍ចំនួន ៣១នាក់ និងកុមារអាណាថា មកពី ក្រុងកំពង់ចាម ចំនួន ១០នាក់៕

ដកស្រង់ពី៖ Fresh New