បណ្តាញសង្គម

រដ្ឋសភាបើកកិច្ចប្រជុំ អនុម័តសេចក្តីព្រាងច្បាប់ចំនួន៣

ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ រដ្ឋសភាបើកកិច្ចប្រជុំពិភាក្សា និងអនុម័តទៅលើសេចក្តីព្រាងច្បាប់ចំនួន ៣ ក្រោមអធិបតីភាពសម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ។

សេចក្តីព្រាងច្បាប់ទាំង៣នោះ រួមមាន៖ ទី១ ការពិភាក្សា និងអនុម័ត្តលើសេចក្តីព្រាង ស្តីពី កាអនុម័តយល់ ព្រមលើកិច្ចព្រមព្រៀង សេចក្តីព្រាងច្បាប់ ស្តីពីការ បង្កើតធនធានវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ ទី២ ការពិភាក្សា និង អនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់ថវិកាទូទៅរបស់ រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៤។ ទី៣ ការពិភាក្សា និងអនុម័តលើសេចក្តីព្រាង ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម៕


អភិបាលខេត្តពោធិ៍សាត់ ចុះដោះស្រាយបញ្ចប់ វិវាទដីធ្លីដ៍រុំារ៉ៃ ជូនពលរដ្ដ ៧៤គ្រួសារ នៅស្រុកក្រគរ

ពោធិ៍សាត់៖ប្រជាពលរដ្ឋចំនួន ៧៤គ្រួសារ មកពីឃុំអន្លង់ត្នោត ឃុំក្បាលត្រាច ឃុំកំពង់លួង និងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានវិវាទដីធ្លីដ៍រុំារ៉ៃជិត ២០ឆ្នាំមកហើយនោះ  នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ត្រូវបានលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍  ចុះដោះស្រាយបញ្ចប់វិវាទ។

អាន​បន្ត៖ អភិបាលខេត្តពោធិ៍សាត់ ចុះដោះស្រាយបញ្ចប់ វិវាទដីធ្លីដ៍រុំារ៉ៃ ជូនពលរដ្ដ...

តេជោ សែន បញ្ជាក់ពីភាពផ្ទុយគ្នាស្រឡះនៃការថត Selfie ជាមួយដៃគូ សន្ទនានយោបាយ និងប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមករា នេះ បានបង្ហាញអំពីភាពខុសគ្នា នៃការថតរូប Selfie របស់សម្តេច ជាមួយដៃគូសន្ទនានយោបាយ និងប្រជាពលរដ្ឋ ការថត Selfie ជាមួយដៃគូ សន្ទនានយោបាយ ល្អូកល្អឺនតែ សំបក្រៅប៉ុណ្ណោះ ដែលខុសប្លែកការថតរូប Selfie ជាមួយប្រជាពលរដ្ឋ ដែលបានបង្ហាញពីក្តីស្រឡាញ់ គោរព អស់ពីដួងចិត្ត។

អាន​បន្ត៖ តេជោ សែន បញ្ជាក់ពីភាពផ្ទុយគ្នាស្រឡះនៃការថត Selfie ជាមួយដៃគូ សន្ទនានយោបាយ...

៥ឆ្នាំទៀត កម្ពុជានឹងសម្រេចបាន ការនាំអង្ករចេញ ១លានតោន

ភ្នំពេញ៖ ប្រធានសហព័ន្ធ ស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ បានថ្លែងថា កម្ពុជាត្រូវការពេលវេលារយៈពេល ៥ឆ្នាំទៅមុខទៀត ទើបអាចសម្រេចគោលដៅ នៃការនាំអង្ករចេញទៅក្រៅប្រទេសបាន ១លានតោន។

អាន​បន្ត៖ ៥ឆ្នាំទៀត កម្ពុជានឹងសម្រេចបាន ការនាំអង្ករចេញ ១លានតោន

ក្រុមហ៊ុន Facebook ឲ្យចំណាត់លេខ១ ដល់ Facebook Page របស់សម្តេចតេជោ ហ៊ុន សែន មានសកម្មភាព Like, comment និង Share ជាច្រើនជាងគេ

ភ្នំពេញ៖ យោងតាម Email ផ្លូវការរបស់ក្រុមហ៊ុន Facebook ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នៅវេលាម៉ោង ៨៖៤៤នាទីព្រឹកថ្ងៃទី១២ ខែខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា៖ Facebook Page របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា គឺជា Page ជាប់ចំណាត់លេខ១ ក្នុងចំណោម Facebook Page របស់មេដឹកនាំសំខាន់ៗនៅលើពិភពលោក ដែលមានសកម្មភាពរស់រវើកដូចជា Like, comment និង Share ជាច្រើនជាងគេ។

អាន​បន្ត៖ ក្រុមហ៊ុន Facebook ឲ្យចំណាត់លេខ១ ដល់ Facebook Page របស់សម្តេចតេជោ ហ៊ុន សែន...

សម្តេចស ខេង ជំរុញឲ្យមន្ត្រី ថ្នាក់ក្រោមជាតិ កសាងផ្លូវលំជនបទ ដែលមានភាពខ្វះខាត

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជំរុញ ឲ្យមន្ត្រីថ្នាក់ ក្រោមជាតិ ធ្វើការកសាងផ្លូវលំ ដែលមានការលំបាក នៅតាមទីជនបទ ដើម្បីជួយដល់ ប្រជាពលរដ្ឋឲ្យងាយ ស្រួលក្នុងការធ្វើដំណើរទៅវិញទៅមក។

អាន​បន្ត៖ សម្តេចស ខេង ជំរុញឲ្យមន្ត្រី ថ្នាក់ក្រោមជាតិ កសាងផ្លូវលំជនបទ ដែលមានភាពខ្វះខាត

សម្តេចក្រឡាហោង ស ខេង បើកកិច្ចប្រជុំលើទី១១ គ.ជ.អ.ប

ភ្នំពេញ៖ សម្តេចក្រឡាហោង ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នេះ បានអញ្ជើញចូលរួមបើកិច្ចប្រុំ លើកទី១១ របស់ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាំតិ (គ.ជ.អ.ប) នៅទីស្តីការក្រសួងមហាផ្ទៃ៕



ដកស្រង់ពី៖ ដើមអម្ពិល

ក្រសួងយុត្តិធម៌ ចុះបើកសិក្ខាសាលា ផ្សព្វផ្សាយក្រមរដ្ឋប្បវេណី រយៈពេល៣ថ្ងៃ ក្នុងខេត្តកំពត

កំពត៖ នាព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារ "កំពតឌីយ៉ាម៉ង់" ស្ថិតក្នុងសង្កាត់ កំពង់បាយ ក្រុងកំពត ខេត្តកំពត ក្រសួងយុត្តិធម៌ បានបើកសិក្ខាសាលា  ផ្សព្វផ្សាយក្រមរដ្ឋប្បវេណី ក្រោមប្រធាន បទស្តីពី៖ កិច្ចសន្យាសំខាន់ៗ និងអំពើអនីត្យានុកូល ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោកហ៊ី សោនា រដ្ឋលេខាក្រសួងយុត្តិធម៍ តំណាងលោករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌, លោកជឹង ផល្លា អភិបាលរងខេត្ត កំពត,លោកគាំ ឈាន ប្រធានសាលាដំបូងខេត្ត, លោកឯក ឆេងហួត ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកំពត និងលោកស្រី និល ហ្វីលីម ប្រធាននាយកដ្ឋាននៃក្រសួងយុត្តិធម៌ និងសិក្ខាកាមជាមន្ត្រី មកពីបណ្តាស្ថាប័ន តុលាការ សាលាខេត្ត មន្ទីរ  និងស្រុក បានចូលរួមជាច្រើនរូប។

អាន​បន្ត៖ ក្រសួងយុត្តិធម៌ ចុះបើកសិក្ខាសាលា ផ្សព្វផ្សាយក្រមរដ្ឋប្បវេណី រយៈពេល៣ថ្ងៃ...

លោក នុត ពុធដារ៉ា ចុះពិនិត្យមើលការស្តារប្រឡាយ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋ

ភ្នំពេញ ៖ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ បានដឹកនាំមន្ត្រី រាជការសាលាខណ្ឌ ចុះពិនិត្យមើលការស្តារប្រឡាយ ០១ខ្សែ ដែលមានប្រវែង ៣០០០ម៉ែត្រ ស្ថិតនៅក្នុង ភូមិសាស្ត្រសង្កាត់ចំនួន ០៤ គឺសង្កាត់ក្រាំងពង្រ សង្កាត់ពងទឹក សង្កាត់ព្រៃវែង និងសង្កាត់ សាក់សំពៅ ព្រមទាំងឆ្លៀតឱកាស សំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋ ទាំង០៤សង្កាត់ ។

អាន​បន្ត៖ លោក នុត ពុធដារ៉ា ចុះពិនិត្យមើលការស្តារប្រឡាយ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋ

សម្តេចពញាចក្រី ហេង សំរិន អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកថ្មី ចូលសម្តែងការគួរសម

ភ្នំពេញ៖ នៅព្រឹកសុក្រថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ សម្តេច ហេង សំរិន បានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកលោក វីលៀម អេហៀត ដែលទើបតែងតាំងថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ធ្វើឡើងនៅវិមានរដ្ឋសភា ៕

អាន​បន្ត៖ សម្តេចពញាចក្រី ហេង សំរិន អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកថ្មី...

សម្តេចតេជោ សម្រេចបញ្ចុះតម្លៃ ៥០ភាគរយ ចំពោះការធ្វើប័ណ្ណ បើកបររថយន្ត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចុះតម្លៃ ៥០% នៃការធ្វើប័ណ្ណបើក បររថយន្ត បន្ទាប់ពីធ្វើការខមមិន (Comment ) ឆ្លើយឆ្លងតាមហ្វេសប៊ុក ជាមួយអ្នក លេងហ្វេសប៊ុក រឿងប័ណ្ណបើកបរ រថយន្តរួចមក ។

អាន​បន្ត៖ សម្តេចតេជោ សម្រេចបញ្ចុះតម្លៃ ៥០ភាគរយ ចំពោះការធ្វើប័ណ្ណ បើកបររថយន្ត

សម្ដេចតេជោ ហ៊ុន សែន រំលឹកប្រវត្តិ ៣៧ ឆ្នាំ នៃការឡើងកាន់តំណែងជារដ្ឋមន្ត្រីកាបរទេស

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ សម្ដេចបាន សរសេរនៅលើ បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់សម្ដេចអំពី ប្រវត្តិកាលពី ៣៧ឆ្នាំមុន ដែលសម្ដេចត្រូវ បានជ្រើសតាំង ជារដ្ឋមន្ត្រី ក្រសួងកាបរទេស ក្រោយថ្ងៃរំដោះ ៧មករា ១ថ្ងៃ ។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន រំលឹកប្រវត្តិ ៣៧ ឆ្នាំ...

ក្រសួងអប់រំណែនាំ ពីការប្រឡង ជ្រើសរើស សិស្សពូកែ ប្រចាំរាជធានី\ខេត្ត ដើម្បីពង្រឹងគុណភាព អប់រំនិងអភិវឌ្ឍន៍ ធនធានមនុស្ស

ភ្នំពេញ៖ ដើម្បីពង្រឹង គុណភាពអប់រំ និងអភិវឌ្ឍន៍ ធនធានមនុស្ស នៅកម្ពុជា ឲ្យកាន់តែ មានប្រសិទ្ធភាព ក្រសួង អប់រំយុវជននិងកីឡា បានចេញនូវសេចក្តី ណែនាំមួយ នៅចុងសប្តាហ៍ទី១ ដើមខែមករាឆ្នាំ២០១៦នេះ ដោយធ្វើ ការណែនាំ ពីការប្រឡង ជ្រើសរើស សិស្សពូកែ ប្រចាំរាជ ធានី\ខេត្ត និងទូទាំងប្រទេស នៅគ្រឹះស្ថានមធ្យមសិក្សា ។

អាន​បន្ត៖ ក្រសួងអប់រំណែនាំ ពីការប្រឡង ជ្រើសរើស សិស្សពូកែ ប្រចាំរាជធានី\ខេត្ត...

សម្តេចតេជោ ហ៊ុន សែន បញ្ចុះតម្លៃធ្វើប័ណ្ណបើកបរម៉ូតូ ពី ៦០០០០រៀល មក ២៥០០០រៀល និងអនុញ្ញាតមិនឲ្យប្តូរចង្កូតស្តាំ តែហាមដាច់ខាតមិនឲ្យបន្តនាំចូល

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបញ្ចុះតម្លៃ ធ្វើប័ណ្ណបើកបរម៉ូតូ ពី៦០០០០រៀល មកនៅត្រឹមតែ ២៥០០០រៀលប៉ុណ្ណោះ ហើយសម្តេចបានប្រកាស អំពាវនាវឲ្យប្រជាពលរដ្ឋ ទាំងអស់នាំគ្នា ទៅធ្វើប័ណ្ណបើកបរម៉ូតូ និងប្រកាសបន្ត អនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី ដោយមិនរាថយឡើយ។

 
សម្តេចតេជោ ប្រកាសដូច្នេះ ក្នុងឱកាសសម្តេច អញ្ជើញជាអធិបតី បើកសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាស៥មករា នៅជាប់សាលាតិចណូ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ។
 
ការប្រកាសរបស់សម្តេច បានធ្វើឡើង បន្ទាប់ពីមាន ប្រជាពលរដ្ឋជាច្រើន បានសម្តែងក្តីកង្វល់ និងស្នើសម្តេចតាមទំព័រ Facebook របស់សម្តេច ឲ្យផ្តល់ការអនុគ្រោះ ទៅលើការធ្វើប័ណ្ណបើកបរម៉ូតូ ដែលមានតម្លៃថ្លៃ។
 
សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសថា ការធ្វើប័ណ្ណបើកបរម៉ូតូចាស់ ដែលមានតម្លៃ ៧៤០០០រៀល បូករួមទាំង ពិនិត្យសុខភាពនោះ ពេលនេះធ្លាក់មកនៅត្រឹម ២៥០០០រៀល ហើយ មិនតម្រូវឲ្យមានការប្រឡង ឬពិនិត្យសុខភាពនោះឡើយ។ តែស្នើឲ្យមានការផលិត ស្ពតអប់រំពីច្បាប់ចរាចរណ៍ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ។
 
សម្តេចតេជោ ក៏បានប្រកាសផងដែរថា សម្រាប់អ្នកដូរប័ណ្ណបើកបរម៉ូតូ យកតម្លៃត្រឹម ២ម៉ឺនរៀលប៉ុណ្ណោះ ។
 
សម្តេច បានមានប្រសាសន៍ ប្រកាសបំពេញតាមសំណូមម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ផងដែរ ដោយអនុញ្ញាតឲ្យពួកគេបន្តប្រើប្រាស់រថយន្តចង្កូតស្តាំ តែហាមដាច់ខាតមិនឲ្យបន្តនាំរថយន្តចង្កូតស្តាំងចូលទៀតនោះឡើយ។
 
ការអនុញ្ញាតឲ្យប្រើប្រាស់រថយន្តចង្កូតស្តាំ បានធ្វើឡើងបន្ទាប់ពីម្ចាស់រថយន្តដឹកដីមានចង្កូតស្តាំប្រមាណជា ៤០០គ្រឿង បានទទូចសុំ រាជរដ្ឋាភិបាលសុំត្រឹមតែបង់ពន្ធ តែមិនដូចចង្កូត។ សម្តេចតេជោ បានហៅការអនុញ្ញាតឲ្យប្រើរថយន្តចង្កូតស្តាំងនេះ គឺជាកាដូរមួយ សម្រាប់ឆ្នាំថ្មី ឆ្នាំ២០១៦នេះ៕
 
 
ដកស្រង់ពី៖ Fresh News

ស្ពានអាកាស និងផ្លូវក្រោមដីតិចណូ សម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃអង្គារ ស្អែកនេះ ដោយប្រើឈ្មោះជាផ្លូវការ "ស្ពានអាកាស៥មករា"

ភ្នំពេញ ៖ ស្ពានអាកាស និងផ្លូវក្រោមដីតិចណូ នឹងសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយស្ពានអាកាស ត្រូវបានប្រើឈ្មោះជាផ្លូវការថា "ស្ពានអាកាស ៥មករា" ។

អាន​បន្ត៖ ស្ពានអាកាស និងផ្លូវក្រោមដីតិចណូ សម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាប័ត្រដល់និស្សិតនៃ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៥ នេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់នៅក្នុង ពិធីប្រគល់សញ្ញាប័ត្រ ដល់និស្សិតនៃ សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ចំនួន 3,769 នាក់ នៅសាលពិពណ៌ កោះពេជ្រ រាជធានីភ្នំពេញ។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាប័ត្រដល់និស្សិតនៃ...

សម្តេចតេជោ ហ៊ុន​ សែន បានអញ្ជើញដល់ និងជាអធិបតីភាព​ក្នុងពិធីសម្ពោធបង្គោលព្រំដែន នៅខេត្តរតនគិរី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដល់ទីកន្លែង នៃពិធីសម្ពោធបង្គោលព្រំដែន នៅខេត្តរតនគិរី ដើម្បីធ្វើជាអធិបតីភាព សម្ពោធបង្គោលព្រំដែនច្រកអូយ៉ាដាវលេខ៣០ ជាមួយនិងនាយករដ្ឋមន្រ្តី នៃប្រទេសវៀតណាម លោក Nguyen Tan Dung នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥នេះ។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីប្រទេសវៀតណាម លោក Nguyen Tan Dung នៅថ្ងៃនេះ សម្ភោធបង្គោលព្រំដែនចំនួន២។ ដោយពេលព្រឹក នៅច្រកអន្តរជាតិ អូរយ៉ាដាវ ខេត្តរតនគិរី និងពេលរសៀល នៅបង្គោលព្រំដែនមួយទៀត នៅច្រកអន្តរជាតិភ្នំដិន ខេត្តតាកែវ។

លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការ ទទួលបន្ទុកកិច្ចការព្រំដែន របស់រដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ការសម្ពោធបង្គោលព្រំដែន លេខ៣០ នៅខេត្តរតនគីរី នឹងធ្វើឡើងនៅម៉ោង៩៖០០ព្រឹក ហើយការសម្ពោធបង្គោលលេខ២៧៥ នៅខេត្តតាកែវ នៅម៉ោង៣៖៣០ រសៀល។

ប្រទេសកម្ពុជា និងវៀតណាម មានព្រំដែនគោក និងព្រំដែនទឹកសរុប ២.៥៧២គីឡូម៉ែត្រ និងមានបង្គោលព្រំដែនដីគោក ដែលត្រូវបោះទាំងអស់ ចំនួន៣៧៥បង្គោល ហើយបង្គោលព្រំដែនបោះរួចចំនួន៣១០បង្គោល។

លោកស្រី កុយ ពិសី ធ្លាប់បានបញ្ជាក់ថា រហូតដល់ពេលនេះ ការបោះបង្គោលព្រំដែង រវាងប្រទេសទាំងពីរ ត្រូវបានធ្វើរួចរាល់ចំនួន ៨៣,២ភាគរយហើយ៕

ដកស្រង់ពី៖ Fresh News

ប្រមុខ រាជរដ្ឋាភិបាល និងភរិយា ចុះសួរសុខទុក្ខ កុមារកំព្រា និងជនគ្មានទីពឹង នៅអង្គការ សង្គ្រោះជន អស់សង្ឃឹម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នេះ បានអញ្ជើញសួរ សុខទុក្ខកុមារកំព្រា និងជនគ្មានទីពឹង នៅអង្គការ សង្គ្រោះជនអស់សង្ឃឹម មណ្ឌលទី១ ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ជាមួយគ្នានោះ សម្តេចទំាងពីរ ក៏បានផ្តល់អំណោយ ដល់ក្មេងកំព្រា សិស្សិ និស្សិត អ្នកផ្ទុក មេរោគអេដស៍ និងជនចាស់ជរា គ្មានទីពឹង ចំនួន ៥១៣នាក់ មកពីបណ្តាខេត្តនានា ផងដែរ ។

អាន​បន្ត៖ ប្រមុខ រាជរដ្ឋាភិបាល និងភរិយា ចុះសួរសុខទុក្ខ កុមារកំព្រា និងជនគ្មានទីពឹង...

កម្មករកម្មការិនី នៅក្រុងបាវិត ចូលធ្វើ ការវិញ១០០ ​ភាគរយហើយ

ស្វាយរៀង ៖ អភិបាល ខេត្ដស្វាយរៀង លោក ជៀង អំ បានថ្លែង អះអាងថា កម្មករ កម្មការិនី នៅក្រុងបាវិត ដែលបានធ្វើបាតុ កម្មនាពេល កន្លងមក នាព្រឹកថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ បានត្រឡប់ ចូលទៅធ្វើ ការវិញអស់ហើយ ជាមួយនឹង ការថ្លែងអំណរ គុណដល់គ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ដែលបាន ចូលរួម ចំណែកធ្វើឱ្យ សភាពការណ៍ ត្រឡប់ទៅ សភាពដើមវិញ ។

អាន​បន្ត៖ កម្មករកម្មការិនី នៅក្រុងបាវិត ចូលធ្វើ ការវិញ១០០ ​ភាគរយហើយ

ព្រឹកនេះព្រឹទ្ធសភា បើកសម័យប្រជុំ នីតិកាលទី៣ ក្រោមអធិបតីភាព សម្ដេច សាយ ឈុំ

ភ្នំពេញ៖ តាមការគ្រោងទុក ព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ បានបើកសម័យ ប្រជុំនីតិកាល៣ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា។

អាន​បន្ត៖ ព្រឹកនេះព្រឹទ្ធសភា បើកសម័យប្រជុំ នីតិកាលទី៣ ក្រោមអធិបតីភាព សម្ដេច សាយ ឈុំ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ​ណែនាំឲ្យ​បញ្ឈប់​ ការអត្ថាធិប្បាយឬសម្តែងបង្អាប់ បន្ថោក​​អ្នកស្រលាញ់ ភេទដូចគ្

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចេញលិខិត ណែនាំទៅ ម្ចាស់ស្ថានីយប្រព័ន្ធផ្សព្វផ្សាយ ទំាងអស់និងពីធីករ សិល្បករ បញ្ឈប់ធ្វើការ អត្ថាធិប្បាយឬសម្តែងនៅ ក្នុងកម្មវិធីនានា ដែល មានន័យបង្អាប់ បន្ថោកដល់អ្នក ស្រលាញ់ភេទដូចគ្នា។

អាន​បន្ត៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ​ណែនាំឲ្យ​បញ្ឈប់​ ការអត្ថាធិប្បាយឬសម្តែងបង្អាប់...