បណ្តាញសង្គម

អ្នកព័ត៌មាន​ ដែលជាស្រ្តីបង្ហាញ ពីក្តីព្រួយបារម្ភ ក្នុងវិស័យសារព័ត៌មាន

ភ្នំពេញ ៖ ឆ្នាំ២០១៥ អ្នកសារព័ត៌មាន ដែលជាស្រ្តីបានបង្ហាញ ពីក្តីព្រួយបារម្ភរបស់ខ្លួន នៅក្នុងវិស័យ សារព័ត៌មាន និងចង់ឲ្យមាន ច្បាប់ការពារ អ្នកសារព័ត៌មាន ជាស្រ្តីផងដែរ។

អាន​បន្ត៖ អ្នកព័ត៌មាន​ ដែលជាស្រ្តីបង្ហាញ ពីក្តីព្រួយបារម្ភ ក្នុងវិស័យសារព័ត៌មាន

សម្តេចតេជោ៖ បញ្ហាខ្វះទឹកជាកង្វល់ ដ៏ធំរបស់នាយក រដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ បានថ្លែងបញ្ជាក់ថា បញ្ហាកង្វះ ទឹកគឺជាក្តីកង្វល់ របស់នាយករដ្ឋមន្រ្តី ដែលត្រូវយកចិត្តទុកដាក់លើប្រជាពលរដ្ឋ។

អាន​បន្ត៖ សម្តេចតេជោ៖ បញ្ហាខ្វះទឹកជាកង្វល់ ដ៏ធំរបស់នាយក រដ្ឋមន្ត្រីកម្ពុជា

ឯកឧត្តម ទេសរដ្ឋមន្រ្តី ជា សុផារ៉ា ហៅអ្នកមានជម្លោះដីធ្លីជាង​១០០នាក់​ មកពីខេត្តត្បូងឃ្មុំ ចូលជួប​សួរនាំ ក្រោយមកតវ៉ាមុខក្រសួង

(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នេះ មានប្រជាពលរដ្ឋ ចំនួនជាង ១០០នាក់ តំណាងឲ្យ ប្រជាពលរដ្ឋ ៥២៤នាក់ មកពីភូមិ ខ្នងក្រពើលិច និងកើត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

អាន​បន្ត៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី ជា សុផារ៉ា ហៅអ្នកមានជម្លោះដីធ្លីជាង​១០០នាក់​...

កម្ពុជា-ឥណ្ឌា នឹងកាន់តែមាន ទំនាក់ទំនងបន្ថែមទៀត លើវិស័យសេដ្ឋកិច្ច និងវប្បធម៌

ភ្នំពេញ៖ លោកទេស រដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញ ការជឿជាក់ថា ទំនាក់ទំនង រវាងកម្ពុជា និងឥណ្ឌា នឹងនាំមកនូវ សក្តានុពល យ៉ាងច្រើន ចំពោះ រាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំង ២ ពិសេសលើ វិស័យសេដ្ឋកិច្ច និងវប្បធម៌ ។

អាន​បន្ត៖ កម្ពុជា-ឥណ្ឌា នឹងកាន់តែមាន ទំនាក់ទំនងបន្ថែមទៀត លើវិស័យសេដ្ឋកិច្ច និងវប្បធម៌

ក្រសួង​វប្បធម៌ នឹ​ង​ចាត់វិធានការ របាំ​អប្សរា​ រាំ​ក្នុងខារ៉ាអូខេ New Star KTV

ភ្នំពេញ៖ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ ក្រសួងវប្បវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា នឹងចាតវិធានការ ធ្វើការណែនាំ លើករណី របាំអប្សរារាំក្នុងខារ៉ាអូខេ New Star KTV ។


ប៉ុន្មានថ្ងៃមកនេះ គេសង្កេតឃើញថា មានភាពមិន ប្រក្រតី នៅលើបណ្តាញ សង្គមហ្វេសប៊ុក ជាមួយនឹង ឃ្លីបវិដេអូ របាំអប្សរា រាំជូនពរ នៅក្នុងបន្ទប់ ខារ៉ាអូខេ ដែលធ្វើឲ្យ មហាជនមានភាព មិនសប្បាយរីករាយ រហូតដល់ចង់ឲ្យ ក្រសួងពាក់ព័ន្ធ ឲ្យចុះទៅសាកសួរ ម្ចាស់ខារ៉ាអូខេ ខាងលើ ដើម្បីបញ្ជាក់ថា ហេតុអ្វី បានជាយក របាំខ្មែរ ដ៏មានតម្លៃ ស្ថិតក្នុង របាំព្រះរាជទ្រព្យ ទៅធ្វើយ៉ាងដូច្នោះ ។ ពាក់ព័ន្ធករណីនេះ លោក ថៃ នរៈសត្យា បានថ្លែង នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នេះឲ្យដឹងថា «ក្រសួងវប្បធម៌ មើលឃើញភាពដូច អត់សម ហេតុសមផល ក្នុងតួនាទី របស់យើង ដែលជាអ្នក ការពារ កិត្តិយសជាតិ អត្តសញ្ញាណជាតិ ហើយយើង ជាអ្នកធ្លាប់ និយាយថា អភិរក្ស អភិវឌ្ឍន៍ វប្បធម៌ ដែលជា បេតិកភ័ណ្ឌដ៏ថ្លៃថ្លា » ។

លោកថ្លែងបន្តថា «ការដែលយក របាំជូនពរ ដាក់ក្នុងបន្ទប់ ខារ៉ាអូខេ វាអត់សម ព្រោះថាកន្លែង ខារ៉ាអូខេនេះ ជាកន្លែងដែល សប្បាយ តាមរបៀបថ្មី ហើយខ្ញុំមិន បាច់ពន្យល់ពាក្យ ខារ៉ាអូខេនោះទេ ព្រោះថាមនុស្ស ប្រុសស្រីៗ សម័យហ្នឹងដឹងហើយ » ។

លោកថា «ការដែល គេយករបាំអប្សរា យកទៅដាក់ នៅខារ៉ាអូខនោះ មិនដឹងថាគេយក ពីអង្គភាពណា ឬសហគមន៍ ណាទៅទេ ប៉ុន្តែគេធ្វើចឹងមែន ខ្ញុំគិតថាអត់សម ហេតុសមផល ហើយកំពុងសិក្សា ហើយនឹងទប់ស្កាត់ អប់រំណែនាំ បញ្ហាហ្នឹង កុំឲ្យវាកើតតទៅទៀត» ។ ទោះបីជាលោក ថៃ នរៈសត្យា ថ្លែងយ៉ាងដូច្នោះក្តី ប៉ុន្តែ មជ្ឈដ្ឋានមហាជន សូមឲ្យ កម្លាំងស្ថាប័នពាក់ព័ន្ធ បើកការស៊ើបអង្កេត ដោយផ្អាក ខារ៉ាអូខេ ខាងលើបណ្តោះ អាសន្នសិន ធ្វើការព្រមាន ដើម្បីកុំឲ្យ បណ្តាលម្ចាស់ជំនួញ អាជីវកម្មស្ថិតក្នុងផ្នែក បម្រើដល់ការ កម្សាន្តសប្បាយរីករាយ យកទៅធ្វើយ៉ាង ដូច្នោះតទៅទៀត ៕

សកស្រង់ពី៖ដើមអម្ពិល

សម្តេច​តេជោ ហ៊ុន សែន​ និងសម្តេច​ កិត្តិព្រឹត្តិបណ្ឌិត អញ្ជើញ សំណេះសំណាល ជាមួយគ្រួសារ​យោធិន​ពិការ នៅខេត្តសៀមរាប

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ បានអញ្ជើញ សំណេះសំណាល ជាមួយគ្រួសារ យោធិនពិការ នៅមជ្ឈមណ្ឌល អភិវឌ្ឍន៍ យោធិនពិការ ៣១៧ គូលេន ខេត្តសៀមរាប ៕

អាន​បន្ត៖ សម្តេច​តេជោ ហ៊ុន សែន​ និងសម្តេច​ កិត្តិព្រឹត្តិបណ្ឌិត អញ្ជើញ សំណេះសំណាល...

លោក នុត ពុធដារ៉ារ រាប់បាត្រ បង្សុកូល រំលឹកដល់វិញ្ញាណក្ខ័ន្ធ អ្នកដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍

ភ្នំពេញៈ ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌល ឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ជើងឯក ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រដ្ឋបាលខណ្ឌដង្កោ បានរៀបចំពិធីបង្សុកូល រាប់បាត្រ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋខ្មែរ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាល ខណ្ឌដង្កោ ដោយមានការចូលរួមពីមន្ត្រីរាជការ ខណ្ឌ សង្កាត់ កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋសរុបប្រមាណ ៥០០នាក់។

អាន​បន្ត៖ លោក នុត ពុធដារ៉ារ រាប់បាត្រ បង្សុកូល រំលឹកដល់វិញ្ញាណក្ខ័ន្ធ...

អាជ្ញាធរអប្សរារំពឹងថា នឹងទទួលភ្ញៀវទេសចរណ៍ជាង ៣០ម៉ឺននាក់ នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ អាជ្ញាធរអប្សរា កំពុងបង្កើនល្បឿន នៅក្នុងការរៀបចំ តុបតែងគ្រឿងលំអរ និងគ្រឿងសក្តារៈបូជា នៅគ្រប់កន្លែង នៃតំបន់ សំខាន់ៗនៃបរិវេណ ប្រាសាទអង្គរវត្ត ដើម្បីត្រៀមទទួល ភ្ញៀវទេសចរណ៍ ដែលគ្រោង នឹងមកចូលរួម ទស្សនាលេងកម្សាន្ត យ៉ាងច្រើនកុះករ ក្នុងពិធីបុណ្យ អង្គរសង្ក្រាន្ត ឆ្នាំ២០០១៦ ៕

អាន​បន្ត៖ អាជ្ញាធរអប្សរារំពឹងថា នឹងទទួលភ្ញៀវទេសចរណ៍ជាង ៣០ម៉ឺននាក់ នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ

រដ្ឋសភា ចាប់ប្រជុំពិភាក្សាអនុម័ត ទៅលើរបៀបវារៈ ៥ចំណុច

ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណា ចក្រកម្ពុជា ដែលមានសម្តេច អគ្គមហាពញាចក្រ ហេង សំរិន ជាប្រធាន នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ

អាន​បន្ត៖ រដ្ឋសភា ចាប់ប្រជុំពិភាក្សាអនុម័ត ទៅលើរបៀបវារៈ ៥ចំណុច

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលនូវមេដៃ សន្តិភាព និងការអភិវឌ្ឈ

ព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៦ នាវិមានរដ្នសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលនូវមេដៃ សន្តិភាព និងការអភិវឌ្ឈ ដែលប្រគល់ដោយ ឯកឧត្តម ប្រាសិត សែនរុងរឿង អគ្គលេខាធិការ សហព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយ ព័តមានអាស៊ាន (UMA)។ សហព័ន្ធនេះមាន ៤៣ សមាគម និង ៥២០០ សមាជិក បានពិចារណា ថាសម្តេចអគ្គ មហាពញាចក្រី ប្រធានរដ្នសភា ជាបុគ្គលដែល មានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ សមនឹងទទួល មេដាយសន្តិភាព និងការអភិវឌ្ឈន៏នេះ។ សម្តេចពញាចក្រី ហេង សំរិន ក៏បានចែក រំលែកកិត្តិយស នេះ ដល់ថ្នាក់ដឹក នាំគ្រប់លំដាប់ថ្នាក់ និងប្រជាជន កម្ពុជាទាំងអស់ ដែលតែងតែគាំទ្រ និងរួមការងារ ជាមួយសម្តេច៕

 

ពិធីប្រកាស ផ្ទេភារកិច្ច និងតែងតាំងមុខ តំណែង អភិបាល ខេត្តស្វាយរៀង

ស្វាយរៀង៖ លោក ជៀង អំ ភិបាល ខេត្តស្វាយរៀង ត្រូវផ្លាស់ប្តូរ មុខតំណែង ជារដ្នលេខាធិការ ក្រសួង ការពារជាតិ ចំណែកឯលោក ម៉ែន វិបុល អភិបាលរងខេត្ត ត្រូវតែងតាំង ជាអភិបាល ខេត្តស្វាយរៀង ។

អាន​បន្ត៖ ពិធីប្រកាស ផ្ទេភារកិច្ច និងតែងតាំងមុខ តំណែង អភិបាល ខេត្តស្វាយរៀង

ចិន មានបំណងភ្ជាប់កិច្ច សហប្រតិបត្តិការ ជាមួយបណ្ដាប្រទេស តាមបណ្ដោយដងទន្លេមេគង្គ

សាន់យ៉ា៖ ប្រទេសចិន កាលពីថ្ងៃអង្គារម្សិលមិញនេះ បានអំពាវនាវដល់បណ្តាប្រទេស ស្ថិតនៅតាមបណ្តោយ ដងទន្លេមេគង្គ ដើម្បីបន្ដកិច្ចប្រជុំ មេដឹកនាំ នាពេលខាងមុខនេះទៀត ប្រយោជន៍ផ្សារភ្ជាប់ កិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នា ប្រកបដោយ ផ្លែផ្កាពេលអនាគត។

អាន​បន្ត៖ ចិន មានបំណងភ្ជាប់កិច្ច សហប្រតិបត្តិការ ជាមួយបណ្ដាប្រទេស តាមបណ្ដោយដងទន្លេមេគង្គ

សម្តេច សាយ ឈុំ ជំរុញអ្នកវិនិយោគ បរទេស បន្តចូលមកធ្វើ វិនិយោគក្នុង ខេត្តកំពត

កំពត ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា ក្នុងពិធីបញ្ចុះ បឋមសិលា សាងសង់ រោងចក្រផលិត រោងចក្រផលិត ស៊ីម៉ងត៍ របស់ក្រុមហ៊ុន ជីបម៉ុង អ៊ិនសី ស៊ីមេន ខបភើរេសិន បានជំរុញ ឲ្យអ្នកវិនិយោគ បរទេស បន្តចូលមក ធ្វើការ វិនិយោគក្នុង ប្រទេសកម្ពុជា ក៏ដូចជា ខេត្តកំពត ដែលជារួម ចំណែកក្នុង ការអភិវឌ្ឍ ប្រទេសជាតិ ឲ្យរីកចម្រើន។

អាន​បន្ត៖ សម្តេច សាយ ឈុំ ជំរុញអ្នកវិនិយោគ បរទេស បន្តចូលមកធ្វើ វិនិយោគក្នុង ខេត្តកំពត

សម្តេចតេជោ៖ រដ្ឋមន្ត្រី ៧ ទៅ៨ក្រសួង នឹងត្រូវផ្លាស់ប្តូរនៅ ថ្ងៃទី៤មេសា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា រដ្ឋមន្ត្រី ៧ ទៅ៨ក្រសួង នឹងត្រូវផ្លាស់ប្តូរ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ ។

អាន​បន្ត៖ សម្តេចតេជោ៖ រដ្ឋមន្ត្រី ៧ ទៅ៨ក្រសួង នឹងត្រូវផ្លាស់ប្តូរនៅ ថ្ងៃទី៤មេសា

សម្តេចតេជោ៖ បើកម្ពុជាគ្មានសុខសន្តិភាព គ្មានយន្តហោះថ្នាក់ ដឹកនាំប្រទេសធំៗលើពិភលោក ហ៊ានចុះចត់នៅ ព្រលានយន្តកម្ពុជាទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា បើប្រទេសកម្ពុជា មាន សុខសន្តិភាពនោះទេ គឺគ្មានយន្តហោះ របស់ថ្នាក់ដឹកនាំ ប្រទេសធំៗ នៅលើ ពិភពលោក ហ៊ានចុះ ចត់នៅលើ ព្រលានយន្ត កម្ពុជានោះទេ ។

អាន​បន្ត៖ សម្តេចតេជោ៖ បើកម្ពុជាគ្មានសុខសន្តិភាព គ្មានយន្តហោះថ្នាក់...

នាវាទេសចរណ៍ ខ្នាតយក្ស Sun Princess ដឹកអ្នកដំណើរជាង ១ពាន់នាក់ចូលកំសាន្ត ក្រុងព្រះសីហនុ

ភ្នំពេញ៖ នាវាទេសចរណ៍ ខ្នាតយក្ស ឈ្មោះSun Princess នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ បាននាំភ្ញៀវ ទេសចរណ៍ ដំណើរ ១៩៧៥នាក់ (ស្រី ១០៦៧នាក់) នាវិក ៨៦៧នាក់ (ស្រី ១៣៨នាក) ចូលចត កម្សាន្តនៅក្នុង កំពង់ផែ អន្តរជាតិ ក្រុងព្រះសីហនុ។

អាន​បន្ត៖ នាវាទេសចរណ៍ ខ្នាតយក្ស Sun Princess ដឹកអ្នកដំណើរជាង ១ពាន់នាក់ចូលកំសាន្ត...

សម្តេច ហេង សំរិន អញ្ជើញចូលរួម ជាអធិបតីខួបលើកទី១០៥ ទិវានារីអន្តរជាតិ ៨មីនា

ភ្នំពេញ៖ សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៧ ខែមីនា  ឆ្នាំ២០១៦នេះ  បានអញ្ជើញចូល រួមជាអធិបតី ខួបលើកទី ១០៥ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ “ វិនិយោគលើ សមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍ ប្រកបដោយ ចីរភាព ” នាវិមានរដ្ឋសភា ។

អាន​បន្ត៖ សម្តេច ហេង សំរិន អញ្ជើញចូលរួម ជាអធិបតីខួបលើកទី១០៥ ទិវានារីអន្តរជាតិ ៨មីនា

ឯកឧត្តម ប៉េង ប៉ាត់ ស្វាមីរបស់លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានទទួលមរណៈភាព

ភ្នំពេញ៖ សូមគោរព និងជំរាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបថា ឯកឧត្តម ប៉េង ប៉ាត់ សមាជិក ព្រឹទ្ធសភា ជាស្វាមីរបស់ លោកជំទាវ ឧបនាយក រដ្ឋន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានទទួល មរណៈភាព កាលពីវេលាម៉ោង ១៖៣៥នាទី ទៀបភ្លឺ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ ។

អាន​បន្ត៖ ឯកឧត្តម ប៉េង ប៉ាត់ ស្វាមីរបស់លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានទទួលមរណៈភាព

សម្ដេចតេជោ ហ៊ុន សែន ដាក់ឲ្យដំណើរការ Inbox ក្នុងហ្វេសប៊ុក ដើម្បីដោះស្រាយ បញ្ហាជូនពលរដ្ឋ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៦នេះ បានបើកដាក់ឲ្យ ដំណើរការ Inbox ក្នុងហ្វេសប៊ុក សម្រាប់ទទួលសារ និងលិខិតបណ្ដឹង ផ្សេងៗ ពីប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ អំពើពុករលួយ និងផ្តល់នូវ យុត្តិធម៌សង្គម ។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន ដាក់ឲ្យដំណើរការ Inbox ក្នុងហ្វេសប៊ុក ដើម្បីដោះស្រាយ...

មន្រ្តីអាវុធហត្ថ ១០២នាក់ មកពី១២ខណ្ឌ ហ្វឹកហ្វឺន វិធីសម្រកទម្ងន់ សម្រក្បាលពោះ និងបច្ចេកទេស ថែទំាកាយសម្បទា

ភ្នំពេញ៖ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបើកវគ្គ ហ្វឹកហ្វឺន ស្តីពីកម្មវិធី សម្រកទម្ងន់ សម្រកក្បាលពោះ និងបច្ចេកទេសថែ ទំាកាយសម្បទា ដល់កងកម្លាំង អាវុធហត្ថ ក្នុងទីបញ្ជាការ និងខណ្ឌទំាង១២ សំរុបចំនួន ១០២នាក់ ក្នុងគោលបំណង ពង្រឹងកាយសម្បទា និងកាត់បន្ថយ ភាពក្រីក្រ ដេលបណ្តាល មកពីការ ចំណាយថវិកា និងពេលវេលា ច្រើនក្នុងការ មើលជំងឺផងដែរ ។

អាន​បន្ត៖ មន្រ្តីអាវុធហត្ថ ១០២នាក់ មកពី១២ខណ្ឌ ហ្វឹកហ្វឺន វិធីសម្រកទម្ងន់ សម្រក្បាលពោះ...

ផលិតផល ក្នុងស្រុកសម្រាប់ មនុស្សម្នាក់ កើនឡើងដល់១២២៥ដុល្លារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅឆ្នាំ២០១៥

ភ្នំពេញ៖ ផលិតផល ក្នុងស្រុក សរុបសម្រាប់ មនុស្សម្នាក់ បានកើនឡើង គួរជាទី មោទនៈភាព ពី ២៥៣ដុល្លារ អាម៉េរិក ក្នុងឆ្នាំ១៩៩៨  ដល់ ១២២៥ដុល្លារ អាម៉េរិក នៅឆ្នាំ២០១៥ ។

អាន​បន្ត៖ ផលិតផល ក្នុងស្រុកសម្រាប់ មនុស្សម្នាក់ កើនឡើងដល់១២២៥ដុល្លារ...