បណ្តាញសង្គម

ត្រីចាប់ផ្តើមត្រូវ ច្រើនជាងឆ្នាំមុន ពលរដ្ឋអាចរកទិញយក ធ្វើប្រហុកផ្អក បានហើយ

ភ្នំពេញ៖ មន្រ្តីក្រសួង កសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានអះអាងថា ត្រីប្រហុកផ្ទកចាប់ផ្តើម ត្រូវហើយចាប់ ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ ហើយត្រី ឆ្នាំនេះ អាចមានច្រើន ជាងឆ្នាំមុន ព្រោះថាគ្រាន់ តែនៅដើម ដៃផង មានដាយ មួយចំនួន(កាត់ខាងលើ) លើកម្តងបានត្រី រហូតដល់ទៅ៨០០ ទៅ១តោន ក្នុង១ម៉ោង ។

អាន​បន្ត៖ ត្រីចាប់ផ្តើមត្រូវ ច្រើនជាងឆ្នាំមុន ពលរដ្ឋអាចរកទិញយក ធ្វើប្រហុកផ្អក បានហើយ

ព្រឹទ្ធសភា កំពុងពិនិត្យ និងឲ្យយោបល់ លើសេចក្ដី ព្រាងច្បាប់ ស្ថិតិ

ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃច័ន្ទ ទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៥នេះ កំពុងនឹងបើកសម័យប្រជុំ វិសាមញ្ញព្រឹទ្ធសភានីតិកាល ទី៣ លើរបៀបវរៈ តែមួយគត់គឺ ពិនិត្យ និងឲ្យយោបល់លើ សេចក្ដីព្រាងច្បាប់ ស្ដីពីស្ថិតិ។

អាន​បន្ត៖ ព្រឹទ្ធសភា កំពុងពិនិត្យ និងឲ្យយោបល់ លើសេចក្ដី ព្រាងច្បាប់ ស្ថិតិ

ត្រីប្រហុក នៅដាយលេខ១៥ លើកម្តងបាន ២តោន

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ការនេសាទត្រីប្រហុក នៅក្នុងតំបន់ដាយលេខ១៥ ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល លើកម្តងបាន ២តោន ដោយឡែកចំពោះតម្លៃវិញ គឺក្នុង ១គីឡូក្រាម តម្លៃ១០០០រៀល គិតត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥៕

អាន​បន្ត៖ ត្រីប្រហុក នៅដាយលេខ១៥ លើកម្តងបាន ២តោន

ឆ្នេរសមុទ្រកម្ពុជា ក្លាយជាគោលដៅ ទេសចរណ៍ និងរួមចំណែកបង្កើន ប្រាក់ចំណូលជូនពលរដ្ឋ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ឆ្នេរសមុទ្រកម្ពុជាក្លាយជា គោលដៅ ទេសចរណ៍ ដោយបានរួម ចំណែកបង្កើន ប្រាក់ចំណូលជូន ប្រជាពលរដ្ឋ ក្នុងតំបន់ឆ្នេរ ពិសេសចូលរួម ចំណែក ធ្វើឲ្យសម្រេចបាន នូវគោលដៅ ។

អាន​បន្ត៖ ឆ្នេរសមុទ្រកម្ពុជា ក្លាយជាគោលដៅ ទេសចរណ៍ និងរួមចំណែកបង្កើន ប្រាក់ចំណូលជូនពលរដ្ឋ

ព្រឹទ្ធសភា អនុម័ត សេចក្ដីព្រាងច្បាប់ ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៦ ដោយគ្មានបក្សប្រឆាំង

ភ្នំពេញ៖ ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០១៥នេះ បានអនុម័តលើ សេចក្តី ព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការ គ្រប់គ្រង ឆ្នាំ២០១៦ ដោយសំឡេងគាំទ្រ ៤៦សំឡេង លើ ៤៦សំឡេង ខណៈសមាជិក ព្រឹទ្ធសភា គណបក្ស ប្រឆាំង ធ្វើពហិកា មិនចូលរួមប្រជុំ ។

អាន​បន្ត៖ ព្រឹទ្ធសភា អនុម័ត សេចក្ដីព្រាងច្បាប់ ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង...

រុស្ស៊ី​​​ នឹង​ជួយ​កម្ពុជា​ក្នុង​ការ​បង្កើត​ថាមពល​នុយក្លេអ៊ែរ

ភ្នំពេញៈ ប្រមុខក្រុមហ៊ុន នុយក្លេអ៊ែរ របស់ប្រទេស រុស្ស៊ី លោក Sergei Kirienko បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ី នឹងជួយប្រទេសកម្ពុជា ធ្វើការងារឆ្ពោះទៅ រកការបង្កើត រោងចក្រ ថាមពលនុយ ក្លេអ៊ែរ មួយនៅក្រោម កិច្ចព្រមព្រៀង មួយដែល ប្រទេសទាំងពីរ បានចុះហត្ថលេខា នៅដើមសប្តាហ៍នេះ ។

អាន​បន្ត៖ រុស្ស៊ី​​​ នឹង​ជួយ​កម្ពុជា​ក្នុង​ការ​បង្កើត​ថាមពល​នុយក្លេអ៊ែរ

ព្រឹកនេះ ចាប់ពីម៉ោង៧៖០០នាទីតទៅ ស្ពានអាកាសតិណូ ត្រូវដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ វេលាម៉ោង០៧៖០០នាទី ព្រឹកតទៅ គម្រោងស្ពានអាកាសតិចណូ បានដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន នូវផ្លូវស្ពានអាកាស ក្នុងគោលបំណង ដើម្បីដោះស្រាយសម្រួល ការកកស្ទះចរាចរ នៅចំណុចការដ្ឋាន ស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីតិចណូ ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ តាមប្រសាសន៍ណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នេះបើតាមការបញ្ជាក់ របស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ សរសេរក្នុង Facebook Page របស់ឯកឧត្តម

សូមជម្រាបថា ស្ពានអាកាសតិចណូ ត្រូវសម្ពោធបើក ការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ ស្ពាននេះរត់បណ្តោយ មហាវិថីសហព័ន្ឋរុស្ស៊ី ឆ្លងកាត់ខាងលើ ប្រសព្វមហាវិថី គីមអ៊ីលស៊ុង និងមហាវិថីម៉ៅសេទុង មានបណ្តោយ៣៨២ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ផ្លូវរត់ក្រោមដី មានប្រវែង៣៥៦ម៉ែត្រ និងទទឹងពី ៦ទៅ៨ម៉ែត្រ។

ស្ពានអាកាសទី៤ របស់រាជធានីភ្នំពេញនេះ សាងសង់ដោយក្រុមហ៊ុន វិនិយោគទុន អាណិកជនកម្ពុជា (OCIC) ដោយតាមគម្រោងនឹងបញ្ចប់ ការសាងសង់ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ និង ចំណាយថវិកាសាងសង់ ១៤.៥០២.៤៧៦ដុល្លារ បានមកពីគម្រោង វិនិយោគនានា របស់ក្រុមហ៊ុន OCIC៕

កម្ពុជាពង្រឹងសន្តិសុខ តាមកន្លែងសំខាន់ៗ ក្រោយមានអំពើភេរវកម្ម ពិភពលោក

ភ្នំពេញ ៖ លោកឧត្តម សេនីយ៍ឯក ឆាយ គឹមខឿន ប្រធានសេនាធិការ នៃអគ្គស្នង ការដ្ឋាន នគរបាលជាតិ បានឲ្យ ដឹងថា ក្រោយមាន ព្រឹត្តិការណ៍ ភេរវកម្មពិភពលោក ជាញឹកញាប់ ពិសេសនៅ ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងរយៈ ពេលឲ្យប៉ុន្មាន ថ្ងៃនេះ កម្ពុជាបាន ដាក់ពង្រាយ កងកម្លាំងមួយចំនួន ដើម្បីរក្សា សន្តិសុខ នៅរាជធានីភ្នំពេញ និង តាមបណ្ដាខេត្ត ទូទាំងប្រទេស ។

អាន​បន្ត៖ កម្ពុជាពង្រឹងសន្តិសុខ តាមកន្លែងសំខាន់ៗ ក្រោយមានអំពើភេរវកម្ម ពិភពលោក

ឯកឧត្តម សម រង្ស៊ី ប្រកាសលើកពេល វិលត្រឡប់មកកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសលើកពេល វិលត្រឡប់មកកម្ពុជា ដើម្បីទុកលទ្ធភាពឲ្យមជ្ឈដ្ឋានការទូត និងមិត្តបរទេស ធ្វើអន្តរាគមន៍រកដំណោះស្រាយ បន្ថយកម្តៅនយោបាយនៅកម្ពុជា។

ឯកឧត្តម សម រង្ស៊ី មិនបានបញ្ជាក់ពីពេលវេលា ដែលនឹងត្រូវចូលមកកម្ពុជានោះទេ តែបញ្ជាក់នឹងមកដល់ពេលឆាប់  ៗនេះ។

ឯកឧត្តម សម រង្ស៊ី បានប្រកាសនៅលើទំព័រ Facebook របស់ឯកឧត្តមថា «បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយសហការី នៅកម្ពុជា និងអង្គការអន្តរជាតិ ទ្រទ្រង់លទ្ធិប្រជាធិបតេយ្យ មួយចំនួន ដែលបានស្នើឲ្យខ្ញុំ លៃលកមកដល់ភ្នំពេញ ពេលថ្ងៃ ជៀសវាងពេលយប់ ហើយបានស្នើឲ្យ ខ្ញុំទុកពេលបន្តិច ឲ្យមជ្ឈដ្ឋានការទូត និងមិត្តបរទេសមួយចំនួន មានពេលធ្វើអន្តរាគមន៍ រកដំណោះស្រាយ ដោយសន្តិវិធី ចំពោះការកើនឡើង នៃអំពើហឹង្សាថ្មីៗនេះ នៅប្រទេសកម្ពុជា ។ ខ្ញុំមិនទាន់មកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នៅរាត្រីនេះទេ តែនឹងមកដល់ប្រទេសកម្ពុ ជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ»។

បើតាមមន្រ្តីគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ នឹងចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ពីមូលហេតុ នៃការលើកពេលរបស់ឯកឧត្តម សម រង្ស៊ី ក្នុងពេលឆាប់ៗនេះផងដែរ៕

 

ស្ថានទូតអង់គ្លេស ស្នើឲ្យពន្យារពេល ក្នុងការធ្វើដំណើរ តាមព្រលានយន្តហោះ អន្តរជាតិភ្នំពេញ

ភ្នំពេញ៖ ស្ថានទូត អង់គ្លេស ប្រចាំនៅកម្ពុជា បានប្រកាសប្រាប់ ប្រជាពលរដ្ឋ របស់ខ្លួន ឲ្យពន្យារពេល ក្នុងការធ្វើដំ ណើរ ទៅកាន់ព្រលាន យន្តហោះ អន្តរជាតិភ្នំពេញ ។

អាន​បន្ត៖ ស្ថានទូតអង់គ្លេស ស្នើឲ្យពន្យារពេល ក្នុងការធ្វើដំណើរ តាមព្រលានយន្តហោះ...

សម្តេច ហេង សំរិន៖ លោក សម រង្ស៊ី ត្រូវបាត់បង់ទាំងស្រុង នូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាព ជាសមាជិករដ្ឋសភា

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ បានបញ្ជាក់ថា លោក សម រង្ស៊ី  បានបាត់បង់ទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភា មណ្ឌលខេត្តកំពង់ចាម នីតិកាលទី៥  ។

សម្តេច ហេង សំរិន បានបញ្ជាក់ថា នៅក្នុងសេចក្តីប្រកាសមួយ ដែលធ្វើឡើងបន្ទាប់ពីការបញ្ចប់កិច្ចប្រជុំគណៈអ ចិន្ត្រៃយ៍ នៃរដ្ឋសភា។

បើតាមសេចក្តីប្រកាសនេះ បានបញ្ជាក់ថា ការបាត់បង់នូវបុព្វសិទ្ធិរបស់លោក សម រង្ស៊ី ដោយអនុឡោមទៅតាម ប្រការ ៨៣ថ្មី នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា, មាត្រា ១៤ នៃច្បាប់ស្តីពីលក្ខន្តិកៈ តំណាងរាស្រ្ត និងយោងតាមមាត្រា ១៣៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

ការសម្រេចនេះ ក៏យោងទៅតាមសាលក្រមព្រហ្មទណ្ឌលេខ ៨៩ (ច) ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១១ របស់ សាលាដំបូងរាជធានីភ្នំពេញ និងសាលដីកាស្ថាពរលេខ ១៧ ក្រ ៥.ប ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ របស់ សាលាឧទ្ធរណ៍ផងដែរ៕

សម្តេច​ក្រឡាហោម ដាក់​វិធានការ ផាកពិន័យ ចំពោះ​បុគ្គល​ណា ចោល​សំរាម នៅ​ទី​សាធារណៈ

ភ្នំពេញ: សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ឲ្យប្រជាពលរដ្ឋ រួមសហការជាមួយ អាជ្ញាធរមូលដ្ឋានរបស់ខ្លួន អនុវត្តអនុក្រឹត្យស្តីពី ការគ្រប់គ្រងសំរាម និងសំណល់រឹងនៅទីប្រជុំជន ឲ្យបានគ្រប់ៗគ្រប់គ្នា ដើម្បីរួមគ្នាថែរក្សា សម្អាតបរិស្ថាន នៅក្នុងមូលដ្ឋាន ឲ្យមានភាពល្អប្រសើរ។

នៅក្នុងអនុក្រឹត្យនោះ បានកំណត់ថា សម្រាប់បុគ្គលដែលមិនគោរព ការវែកញែក វេចខ្ចប់សំរាម បែងចែកសំរាម ដាក់ទុកសម្រាមតាមដងផ្លូវ មិនសមស្របតាមពេលវេលា ដែលបានកំណត់ ការបោះចោលសំរាម តាមទីសាធារណៈ ដងផ្លូវការដុតសំរាម នៅទីប្រជុំជនសាធារណៈ មិនបានត្រឹមត្រូវ ម្ចាស់អ្នកគ្រប់គ្រងផ្សារ ទីតាំងអាជីវកម្ម ក្រុមហ៊ុនសហគ្រាសជាដើម ដែលមិនរៀបចំ មានធុងសំរាមត្រឹមត្រូវ ការវេចខ្ចប់ដោយមានលាយ ជាមួយសំណល់រឹង ឧស្សាហកម្ម ឬសំណល់រឹងគ្រោះថ្នាក់ នឹងត្រូវទទួលបានការផាកពិន័យ ជាប្រាក់ចាប់ពី១ម៉ឺនរៀល ទៅ២០ម៉ឺនរៀល ទៅតាមប្រភេទសំរាម។

ក្នុងករណីបុគ្គលបង់ប្រាក់ពិន័យ មិនតាមពេលវេលាកំណត់ ការពន័យនឹងត្រូវបង់ពិន័យ កើនចំនួនពី២ដង ទៅ៣ដង ហើយបើមិនបង់ ក្នុងរយៈពេល៩០ថ្ងៃ អាជ្ញាធរនឹងរៀបចំ សំណុំឯកសារប្តឹងទៅតុលាការ។

នៅក្នុងពិធី ផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសំរាម  និងសំណល់រឹង នៅទីប្រជុំ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃដដែលនេះដែរ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង មានប្រសាសន៍ថា បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន នៅគ្រប់ក្រុងស្រុកខណ្ឌ រាជធានីខេត្តទាំងអស់ ត្រូវកំណត់គោលការណ៍ ណែនាំរបស់ខ្លួន ឲ្យសមស្របដាក់ជូនទៅប្រជាពលរដ្ឋ បណ្តាម្ចាស់អាជីវកម្ម និងសហគ្រាសនានា នៅក្នុងមូលដ្ឋាន សំដៅកំណត់ពីរបៀប គ្រប់គ្រងទុកដាក់ វេចខ្ចប់ វែកញែកសំរាម និងសំណល់រឹង រាវ ឲ្យបានត្រឹមត្រូវ និងសម្របសម្រួលកិច្ចដំណើរការ សេវាសំអាត ប្រមូលដឹកជញ្ជូន ទុកដាក់សំរាមឲ្យល្អប្រសើរ។

នៅឆ្នាំ២០១៥នេះ ក្រសួងបរិស្ថាន រួមសហការជាមួយ ក្រសួងសេដ្ឋសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ បានសម្រេចចិត្តបង្កើត កញ្ចប់ថវិកា សេវាអនាម័យបរិស្ថាន ទម្លាក់កញ្ចប់ថវិកា ប្រមាណ៥ពាន់លានរៀល ជូនទៅរដ្ឋបាលក្រុង ស្រុក នៅទូទាំងប្រទេស  សម្រាប់ឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់នោះ អនុវត្តមុខងារ គ្រប់គ្រងសំរាម សំណល់រឹង រាវនៅទីប្រជុំជន។

សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា សម្រាប់ការផ្លាស់ប្តូរឥរិយាបថ របស់រដ្ឋផ្ទេរទៅឲ្យអាជ្ញាធរមូលដ្ឋាន អនុវត្តផ្ទាល់នេះ ប្រសិនបើអនុវត្តបានជោគជ័យ រដ្ឋបាលថ្នាក់ជាតិ នឹងបង្កើនការផ្ទេរមុខងារ និងថវិកាថែមទៀត ដើម្បីសម្រេចគោលដៅ ការគ្រប់គ្រង កាអភិវឌ្ឍន៍របស់ប្រទេសជាតិ ៕

ត្រីរាជទម្ងន់ ៩០គីឡូក្រាម ជាប់ដាយនៅសង្កាត់ គីឡូម៉ែត្រលេខ៦

ភ្នំពេញ៖ ត្រីរាជទម្ងន់ ៩០គីឡូក្រាម ប្រវែង ២ម៉ែត្រ ៦តឹក មួយក្បាល បានជាប់ដាយ នៅដងទន្លេសាប ក្នុងសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។

អាន​បន្ត៖ ត្រីរាជទម្ងន់ ៩០គីឡូក្រាម ជាប់ដាយនៅសង្កាត់ គីឡូម៉ែត្រលេខ៦

ថៅកែ​ថៃ​ចាត់​ទុក​ពលករ​ខ្មែរ​ជា​កម្លាំង​ស្នូល​នៃ​សេដ្ឋកិច្ចជាតិ​ខ្លួន

រាជធានីភ្នំពេញ ៖ ស្របពេលដែល ពលករកម្ពុជា ជាច្រើនបានទៅ ធ្វើការនៅ ប្រទេសថៃនោះ ក្រុមហ៊ុនមួយ ដែលល្បីឈ្មោះ របស់ថៃ និងជាក្រុមហ៊ុន បោះទុនវិនិយោគនៅតាម បណ្ដាប្រទេស ជាច្រើនទៀត បានចាត់ទុកពលករ ខ្មែរដែលកំពុង បំពេញការងារឱ្យខ្លួនថា ជាកម្លាំងចលករស្នូលនៃសេដ្ឋកិច្ចជាតិ ។

អាន​បន្ត៖ ថៅកែ​ថៃ​ចាត់​ទុក​ពលករ​ខ្មែរ​ជា​កម្លាំង​ស្នូល​នៃ​សេដ្ឋកិច្ចជាតិ​ខ្លួន

ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ជិត​២ពាន់នាក់

ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ បានបង្ហាញលទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតសាកល្បង ក្នុង២៥រាជធានី-ខេត្ត មានចំនួន ១,៧៣៦នាក់។

អាន​បន្ត៖ ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ជិត​២ពាន់នាក់

តំណែងអនុប្រធានទី១ នៃរដ្ឋសភា របស់លោក កឹម សុខា ត្រូវបានរដ្ឋសភាបោះឆ្នោតដកតំណែងហើយ នៅមុននេះបន្តិច

 

(ភ្នំពេញ)៖ បន្ទាប់ពីរដ្ឋសភាបើកកិច្ចប្រជុំ ដែលមានរបៀបវារៈ បោះឆ្នោតដកតំណែងឯកឧត្តម កឹម សុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភានោះ នៅពេលនេះ វេលាម៉ោង៩៖១០នាទី ព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០១៥នេះ រដ្ឋសភាបានសម្រេចបោះឆ្នោត ទម្លាក់តំណែងអនុប្រធានទី១ នៃរដ្ឋសភារបស់ឯកឧត្តម កឹម សុខា ហើយដោយសម្លេង៦៨ លើ៦៨។

សូមជំរាបថា កិច្ចប្រជុំរដ្ឋសភាដើម្បីបោះឆ្នោត ទម្លាក់តំណែងឯកឧត្តម កឹម សុខា ធ្វើឡើងក្រោមអធិបតីភាព សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

កិច្ចប្រជុំពិនិត្យដកតំណែងរបស់ឯកឧត្តម កឹម សុខា ធ្វើឡើងតាមសំណើររបស់ឯកឧត្តម ប៉ែន បញ្ញា និង ឯកឧត្តម ជាម យៀប តំណាងក្រុមតំណាងរាស្រ្ត ៦៣រូប មកពីគណបក្សប្រជាជនកម្ពុជា។

លោក ជាម យៀប បានថ្លែងឲ្យដឹង នៅក្នុងកិច្ចប្រជុំសភាថា ការប្រជុំបោះឆ្នោតទម្លាក់ដំណែងឯកឧត្តម កឹម សុខា ធ្វើឡើងដោយមានការទទួលញត្តិប្រជាពលរដ្ឋ ដែលទាមទារឲ្យដកឯកឧត្តម កឹម សុខា មានរហូតជាង ៣០ម៉ឺននាក់ ៕

អាជ្ញាធរភ្នំពេញ ប្រជុំរៀបចំផែនការ ការពារសុវត្ថិភាព បុណ្យអុំទូក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ សាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ គណៈបញ្ជាការ ឯកភាព រដ្ឋបាលរាជធានី ភ្នំពេញ ស្តីពីផែនការ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពេល ប្រារព្ធ ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៥ ។

អាន​បន្ត៖ អាជ្ញាធរភ្នំពេញ ប្រជុំរៀបចំផែនការ ការពារសុវត្ថិភាព បុណ្យអុំទូក

ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ឧបត្ថម្ភ កុមារីដែលមាន ទេពកោសល្យ គូរូប នៅប្រាសាទព្រះខ័ន បានសិក្សា ចប់ចុង ចប់ដើម

សៀមរាប ៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ លោកឧបនាយក រដ្ឋមន្ត្រី ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់ ជាតិ ចុះមូលដ្ឋាន ខេត្តសៀមរាប បានចាត់ក្រុមការងារ

អាន​បន្ត៖ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ឧបត្ថម្ភ កុមារីដែលមាន ទេពកោសល្យ គូរូប...

ប្រជាពលរដ្ឋខ្មែរ ធ្វើមហាបាតុកម្ម ទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែង អនុប្រធានសភា

ភ្នំពេញ៖ ប្រជាពលរដ្ឋ ប្រមាណជា ៥០០០នាក់ បានប្រមូលផ្តុំគ្នា នៅមុខវិមាន រដ្ឋសភា គ្រាដែលសភា កំពុងបើកសម័យប្រជុំ  ស្រែកទាមទារ ឲ្យលោក កឹម សុខា ចុះចេញពី តំណែងអនុប្រធានទី១ នៃរដ្ឋសភា ។

អាន​បន្ត៖ ប្រជាពលរដ្ឋខ្មែរ ធ្វើមហាបាតុកម្ម ទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែង...

ប្រសាសន៍សម្តេចតេជោ ក្នុងឱកាសជួបសំណេះ សំណាលជាមួយ ប្រជាពលរដ្ឋ និងនិស្សិតនៅបារាំង

ភ្នំពេញ៖  នៅល្ងាច ថ្ងៃទី២៥ តុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញ ជួបសំណេះ សំណាលជាមួយ បងប្អូន ប្រជាពលរដ្ឋខ្មែរ និងនិស្សិតកម្ពុជា ជាងមួយពាន់នាក់ នៅក្នុងប្រទេសបារាំង ។

អាន​បន្ត៖ ប្រសាសន៍សម្តេចតេជោ ក្នុងឱកាសជួបសំណេះ សំណាលជាមួយ ប្រជាពលរដ្ឋ និងនិស្សិតនៅបារាំង

លោកតា ប្រាជ្ញ ឈួន ត្រូវគេបង្អើលថាស្លាប់ ជាលើកទី២ ខណៈលោកតា កំពុងសុំសីល

ភ្នំពេញ៖ លើបណ្តាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ បាននាំគ្នាផ្សព្វផ្សាយ ព័ត៌មានអកុ សលជាថ្មី ម្តងទៀត ដោយអះអាងថា កវីជើងចាស់ ចាប៉ីដងវែង លោកតា ប្រាជ្ញ ឈួន ទទួលមរណភាព ។

អាន​បន្ត៖ លោកតា ប្រាជ្ញ ឈួន ត្រូវគេបង្អើលថាស្លាប់ ជាលើកទី២ ខណៈលោកតា កំពុងសុំសីល