បណ្តាញសង្គម

ជប៉ុន៖ ប្រជាជន ១៣០នាក់ ត្រូវបង្ខំជម្លៀសខ្លួន ពីតំបន់ភ្នំភ្លើង គូជីណឺរ៉ាប៊ុ

តូក្យូ៖ ប្រជាជនប្រមាណ ១៣០នាក់ ដែលកំពុងរស់នៅលើកោះ គូជីណឺរ៉ាប៊ុ ស្ថិតនៅក្បែរ ខេត្ត កាហ្គូសស៊ីម៉ា ភាគនិរតីប្រទេស ជប៉ុន នោះ

អាន​បន្ត៖ ជប៉ុន៖ ប្រជាជន ១៣០នាក់ ត្រូវបង្ខំជម្លៀសខ្លួន ពីតំបន់ភ្នំភ្លើង គូជីណឺរ៉ាប៊ុ

រដ្ឋមន្រ្តី ការបរទេសបារាំង អំពាវសុំ ពន្យារពេល បោះឆ្នោត ដើម្បីយកពេល ស៊ើបអង្កេតបន្ត

ក្រុងហ្ស៊ូរិច ៖ រដ្ឋមន្រ្តីការបរទេស ប្រទេសបារាំងលោក Laurent Fabius សុំឲ្យមានការ យកចិត្តទុកដាក់ខ្ពស់ ក្នុងការ បោះឆ្នោត និងសុំពន្យារផងដែរ ដើម្បីយកពេល វេលាស៊ើបអង្កេត ករណីពុករលួយបន្ត ដែលកើតមានឡើងក្នុង FIFA ក្រោយចាប់ខ្លួន មន្រ្តីកំពូលៗបាន ៧ នាក់ ក្នុងចំណោម ១៤នាក់ ដែលពាក់ព័ន្ធ ។

អាន​បន្ត៖ រដ្ឋមន្រ្តី ការបរទេសបារាំង អំពាវសុំ ពន្យារពេល បោះឆ្នោត ដើម្បីយកពេល...

កងទ័ព​អ៊ីរ៉ា​ក់​ ចាប់ផ្តើម​ប្រយុទ្ធ​ដណ្តើម ​ក្រុង​អាន​បារ​

ក្រុងបាកដាដៈ កងទ័ពអ៊ីរ៉ាក់ បានបន្តប្រតិបត្តិការ ទូលំទូលាយ មួយកាលពីថ្ងៃពុធ ដើម្បីរឹតបន្តឹង ការហ៊ុមព័ទ្ធ លើក្រុមជីហាដ និយមដែលកំពុង គ្រប់គ្រងក្រុងអានបារ ប៉ុន្តែកម្លាំងជីវពល និកាយស៊ីអ៊ីត ក្រុមខ្លួន ហាក់ប្រថុយបង្កភាព តានតឹងខាងនិកាយ កើនឡើង ។

អាន​បន្ត៖ កងទ័ព​អ៊ីរ៉ា​ក់​ ចាប់ផ្តើម​ប្រយុទ្ធ​ដណ្តើម ​ក្រុង​អាន​បារ​

មនុស្ស​ស្លាប់​កើនឡើង​ជាង​១​ពាន់​១​រយ​នាក់​ ដោយសារ​រលក​កម្តៅ​នៅ​ឥណ្ឌា

ប្រទេសឥណ្ឌា ៖ យ៉ាងហោចណាស់ មនុស្សជាង ១.១០០នាក់ហើយ បានស្លាប់ដោយសារ រលកកម្តៅថ្ងៃ ដែលកើនដល់ ៥០អង្សាសេ នៅក្នុងរដ្ឋ Andhra Pradesh និង រដ្ឋ Telangana នៃប្រទេសឥណ្ឌា គិតមកត្រឹមព្រឹកថ្ងៃទី២៧ ឧសភា ២០១៥នេះ។

ដកស្រង់ពី៖ កោះសន្តិភាព

រលកកម្តៅ​៥០អង្សាសេនៅឥណ្ឌា ​បានសម្លាប់មនុស្ស​កើនដល់ជាង៦៤០នាក់ហើយ

ប្រទេសឥណ្ឌា ៖ យ៉ាងហោចណាស់ មនុស្សជាង ៦៤០នាក់ បានស្លាប់ដោយសារ រលកកម្តៅថ្ងៃ ដែលកើនដល់ ៥០អង្សាសេ នៅក្នុងរដ្ឋ Andhra Pradesh និង រដ្ឋ Telangana គិតត្រឹមព្រឹកថ្ងៃទី២៦ ឧសភា ២០១៥នេះ ។ 

ដកស្រង់ពី៖ កោះសន្តិភាព

៣៨នាក់ស្លាប់ ក្នុងករណី ឆេះផ្ទះកម្មករ នៅចិន

ហឺណាន ៖ តាមការលើកឡើង ពីអាជ្ញាធរ បានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្សចំនួន ៣៨នាក់ បានស្លាប់ នៅក្នុងអណ្ដាតភ្លើង និង៦នាក់ ផ្សេងទៀត ទទួលរងរបួស បន្ទាប់ពីហេតុការណ៍ ភ្លើងឆេះមួយ បាន ផ្ទុះឡើងនៅក្នុងផ្ទះ កម្មករមួយ នៅខេត្ត ហឺណាន ភាគកណ្ដាល ប្រទេសចិន នៅល្ងាចថ្ងៃចន្ទ ម្សិលមិញនេះ ។

អាន​បន្ត៖ ៣៨នាក់ស្លាប់ ក្នុងករណី ឆេះផ្ទះកម្មករ នៅចិន

ម៉ាឡេស៊ី រកឃើញផ្នូរចំនួន១៣៩ នៅជំរុំចំនួន២៨ សង្ស័យថា ជាកន្លែងជួញដូរមនុស្ស

គូឡាឡាំពួរ ៖ ទីតាំងផ្នូរ ខ្មោចចំនួន ១៣៩ ផ្នូរ និងសង្ស័យ ជាជុំរំជួញដូរ មនុស្សចំនួន ២៨កន្លែងទៀត ត្រូវបានរកឃើញ នៅជិតព្រំដែន នៃប្រទេសម៉ាឡេស៊ី ជាប់ជាមួយ នឹងប្រទេសថៃ ។

អាន​បន្ត៖ ម៉ាឡេស៊ី រកឃើញផ្នូរចំនួន១៣៩ នៅជំរុំចំនួន២៨ សង្ស័យថា ជាកន្លែងជួញដូរមនុស្ស

ប្រយុទ្ធគ្នា​អស់​រយៈពេល ៣ម៉ោង លទ្ធផល​ស្លាប់អស់ ៤៣នាក់​នៅ​ម៉ិកស៊ីកូ

ស៊ីអ៊ិអ៊ិន៖ ក្នុងអំឡុងពេល នៃការបាញ់ ប្រហារគ្នា រវាងកងសន្តិសុខ របស់ប្រទេស ម៉ិកស៊ិក និងខ្មាន់កាំភ្លើង ដែលមិនស្គាល់ អត្តសញ្ញាណ លទ្ធផលចុងក្រោយ ស្លាប់អស់ ៤៣អ្នក ក្នុងនោះរាប់ បញ្ចូលទាំង មន្ត្រីប៉ូលិសមួយរូបផងដែរ ។

អាន​បន្ត៖ ប្រយុទ្ធគ្នា​អស់​រយៈពេល ៣ម៉ោង លទ្ធផល​ស្លាប់អស់ ៤៣នាក់​នៅ​ម៉ិកស៊ីកូ

UAE គ្រោងបញ្ជូនយានអវកាសរបស់ខ្លួន ទីកាន់ភពព្រះអង្គារនៅឆ្នាំ២០២១

អាប់ប៊ូដាប៊ី៖ ក្រុមអ្នកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ មួយក្រុមមកពី វិទ្យាស្ថាន Masdar នៃសហភាព អារ៉ាប់រួម (UAE)

អាន​បន្ត៖ UAE គ្រោងបញ្ជូនយានអវកាសរបស់ខ្លួន ទីកាន់ភពព្រះអង្គារនៅឆ្នាំ២០២១

អាមេរិក, កូរ៉េខាងត្បូង, និង ជប៉ុន នឹងពិភាក្សាគ្នាបន្ទាន់ ពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង

សេអ៊ូល៖ តំណាងចរចា លើបញ្ហានុយក្លេអ៊ែរ មកពីកូរ៉េខាងត្បូង, អាមេរិក និង ជប៉ុន គ្រោង នឹងជួបពិភាក្សា គ្នា នៅទីក្រុងសេអ៊ូល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៥ ខាងមុខនេះ

អាន​បន្ត៖ អាមេរិក, កូរ៉េខាងត្បូង, និង ជប៉ុន នឹងពិភាក្សាគ្នាបន្ទាន់...

ក្រុមឧទ្ទាម IS រឹបអូស បានតំបន់ព្រំដែនចុងក្រោយ រវាងស៊ីរី និងអ៊ីរ៉ាក់

ដាម៉ាស ៖ បើតាមក្រុមអ្នកតាមដាន ស្ថានការណ៍បានឲ្យដឹងថា ក្រុមឧទ្ទាមរដ្ឋឥស្លាម (IS) បានរឹបអូសប៉ុស្តិ៍ព្រំដែន ដែលជាចំណុច ត្រួតពិនិត្យចុងក្រោយ រវាងប្រទេសស៊ីរី និងអ៊ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍ បានហើយ ដែលនេះ ជាការ រីកចម្រើនថ្មីមួយទៀត របស់ក្រុមឧទ្ទាម ក្នុងប្រទេសទំាងពីរនេះ ។

អាន​បន្ត៖ ក្រុមឧទ្ទាម IS រឹបអូស បានតំបន់ព្រំដែនចុងក្រោយ រវាងស៊ីរី និងអ៊ីរ៉ាក់

ទីក្រុងបូរាណ របស់ប្រទេសស៊ីរី ធ្លាក់ចូលក្នុង កណ្តាប់ដៃ ISIS

ផាលមីរ៉ា ៖ ទីក្រុងបូរាណ ផាលម៉ាយរ៉ា របស់ប្រទេសស៊ីរី ជិតធ្លាក់ចូលទាំងស្រុង ទៅក្នុងកណ្តាប់ដៃ របស់ពួកឧទ្ទាម រដ្ឋអ៊ីស្លាម ISIS ហើយ ស្របពេលដែល អន្តរជាតិ សម្តែងការ ព្រួយបារម្ភថា បេតិកភណ្ឌ ពិភពលោករបស់អង្គការ យូណេស្កូ នៅទីនោះ នឹងអាចទទួលរង ការបំផ្លាញ ដូចដែលក្រុមនេះ ធ្លាប់បានធ្វើ នៅអ៊ីរ៉ាក់ ដូច្នោះដែរ ។


បើតាមសម្តី របស់អ្នកយក ព័ត៌មានរបស់ BBC ដែលទទួលបាន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៥ ឲ្យដឹងទៀតថា កងទ័ពរដ្ឋាភិបាល ស៊ីរី បានសម្រេច ដកចេញពី ទីក្រុងខាងលើនេះហើយ បន្ទាប់ពីមិន អាចទប់ទល់នឹងកម្លាំង របស់ពួក ISIS ក្រោយពីការប្រយុទ្ធគ្នា ជាច្រើនថ្ងៃ មកហើយ ។

គួរបញ្ជាក់ថា កន្លងមក ក្រោយពីការដណ្តើម កាន់កាប់បាន ទីតាំងផ្សេងៗ ក្នុងប្រទេសអ៊ីរ៉ាក់ ពួកISISបាន វាយកម្ទេចទីតាំង ប្រវត្តិសាស្ត្រ រាប់ពាន់ឆ្នាំមួយចំនួន ក្នុងនោះរួមមាន ហាត្រា និង នីមរូដ ជាដើម ។ ក្រៅពីទឹកដី ស៊ីរី ដែលវាយដណ្តើម បានពេលនេះ កាលពីសប្តាហ៍មុន ពួក ISIS ក៏បានដណ្តើមកាន់កាប់ ទីក្រុងរ៉ាម៉ាឌី ដ៏ធំរបស់អ៊ីរ៉ាក់ ផងដែរ ៕

ដកស្រង់ពី៖ ដើមអម្ពិល

ឥណ្ឌា សាកល្បង ដោយជោគជ័យ នូវការចុះចត យន្តហោះចម្បាំង លើផ្លូវថ្នល់

ញូដេលី ៖ ប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍  ទី២១ ខែឧសភា  ឆ្នាំ២០១៥ នេះ បានធ្វើតែស្ត សាកល្បងដោយជោគជ័យ នូវការចុះចតយន្ត ហោះចម្បាំង នៅលើផ្លូវថ្នល់ ហៃវេយ៍

អាន​បន្ត៖ ឥណ្ឌា សាកល្បង ដោយជោគជ័យ នូវការចុះចត យន្តហោះចម្បាំង លើផ្លូវថ្នល់

អាមេរិក៖ គ្រាន់តែបញ្ហារឿង កន្លែងចតម៉ូតូសោះ បាញ់គ្នាស្លាប់អស់៩នាក់

ហួស្តុន ៖ អាជ្ញាធរ រដ្ឋតិចសាស់ សហរដ្ឋអាមេរិក កំពុងតែធ្វើការ ស៊ើបអង្កេត ទៅលើជម្លោះ រវាងក្រុមបងធំ ដែលបានបាញ់ ប្រហារគ្នា នៅភោជនីយដ្ឋាន វ៉ាកូ កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ ដែលបានបណ្តាល ឲ្យមនុស្សស្លាប់ ០៩នាក់ និង របួស ១៨នាក់ ផ្សេងទៀត ថាតើបណ្តាលមកពី ជម្លោះរឿង ដណ្តើមកន្លែង ចតយានយន្ត ដូចការអះអាង ដែរឬយ៉ាងណានោះ ។

អាន​បន្ត៖ អាមេរិក៖ គ្រាន់តែបញ្ហារឿង កន្លែងចតម៉ូតូសោះ បាញ់គ្នាស្លាប់អស់៩នាក់

រយៈពេលបីថ្ងៃ គ្រាប់បែកចំនួន ៣៩គ្រាប់ ធ្វើឲ្យរង្គើខេត្ត យ៉ាឡា ភាគខាងត្បូងថៃ និងរបួស មនុស្ស ២២នាក់

ថៃ៖ សរុបទៅគឺមាន ការផ្ទុះគ្រាប់បែក រហូតដល់ ៣៩គ្រាប់ ក្នុងរយៈពេលបីថ្ងៃ នៅខេត្តយ៉ាឡា ភាគខាងត្បូង ប្រទេសថៃ កាលពីថ្ងៃ ចុងសប្តាហ៍នេះ បណ្តាលឲ្យមនុស្សចំនួន ២២នាក់របួស ។នេះបើតាម អ្នកនាំពាក្យ បញ្ជាការប្រតិបត្តិការ សន្តិសុខផ្ទៃក្នុង បាននិយាយ។

អាន​បន្ត៖ រយៈពេលបីថ្ងៃ គ្រាប់បែកចំនួន ៣៩គ្រាប់ ធ្វើឲ្យរង្គើខេត្ត យ៉ាឡា ភាគខាងត្បូងថៃ...

បំផ្ទុះគ្រាប់បែក អត្តឃាត ក្នុងរថយន្ត នៅក្បែរព្រលានយន្តហោះ អាហ្វហ្គានីស្ថាន ស្លាប់ ៤នាក់ និង ២០នាក់រងរបួស

កាប៊ុល៖ កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា មានករណីដាក់ បំផ្ទុះគ្រាប់បែក អត្តឃាតនៅក្នុងរថយន្ត នៅក្បែរព្រលានយន្តហោះ អាហ្វហ្គានីស្ថាន បណ្តាលឲ្យមាន អ្នកស្លាប់យ៉ាងហោចណាស់ ៤នាក់ និងមនុស្សជាច្រើននាក់រងរបួស ។

អាន​បន្ត៖ បំផ្ទុះគ្រាប់បែក អត្តឃាត ក្នុងរថយន្ត នៅក្បែរព្រលានយន្តហោះ អាហ្វហ្គានីស្ថាន...

ការប្រយុទ្ធគ្នាថ្មី មុនបទ ឈប់បាញ់គ្នា អស់សុពលភាព នៅយែម៉ែន បណ្តាលឲ្យមនុស្សស្លាប់ ២០នាក់

អាដិន, យេម៉ែន ៖ ការប្រយុទ្ធ គ្នាតានតឹង នៅខេត្ត Taiz ស្ថិតនៅភាគខាងត្បូង ប្រទេសយេម៉ែន បានបណ្តាលឲ្យ មនុស្សយ៉ាង ហោចណាស់ ២០នាក់ស្លាប់ នៅថ្ងៃអាទិត្យ ទី១៧ ហើយថ្ងៃនេះ ក៏ជាថ្ងៃចុងក្រោយ ផងដែរ នៃបទឈប់ បាញ់គ្នា ដែលបានប្រកាសឡើង ដោយកងកម្លំាងចម្រុះ ដឹកនាំដោយប្រទេស អារ៉ាប៊ីសាអ៊ូឌីត ក្នុងគោលបំណង ដើម្បីដឹកស្បៀង ជួយសង្គ្រោះដល់ប្រជាជន យេម៉ែន មួយរយៈ។

អាន​បន្ត៖ ការប្រយុទ្ធគ្នាថ្មី មុនបទ ឈប់បាញ់គ្នា អស់សុពលភាព នៅយែម៉ែន...

ខ្មាន់កាំភ្លើង បានបាញ់សម្លាប់ចៅក្រម ៣នាក់ បន្ទាប់ពីកាត់ទោស ប្រហារជីវិតលោក ម៉ូស៊ី អតីតប្រធានាធិបតី អេហ្ស៊ីប

កៃរ៉ូ ៖ កាលពីថ្ងៃសៅរ៍ ទី១៦ មានខ្មាន់កាំភ្លើង បានបាញ់ប្រហារ ទៅលើចៅក្រម កាត់ក្តីចំនួន ៣រូប បណ្តាលឲ្យបាត់បង់ ជីវិត បន្ទាប់ពីបានកាត់ទោស ប្រហារជីវិតដល់ លោក ម៉ូស៊ី អតីតប្រធានាធិបតីអេហ្ស៊ីប  ។

អាន​បន្ត៖ ខ្មាន់កាំភ្លើង បានបាញ់សម្លាប់ចៅក្រម ៣នាក់ បន្ទាប់ពីកាត់ទោស ប្រហារជីវិតលោក...