បណ្តាញសង្គម

ក្មេងប្រុស កូរ៉េខាងត្បូង ស្លាប់ដោយសារ លោតទឹកពីលើស្ពាន អបអរឆ្នាំថ្មី

អូសាកា ៖ ក្មេងប្រុស ជំទង់ជនជាតិ កូរ៉េខាងត្បូងម្នាក់ បានស្លាប់ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី០១ ខែមករា ឆ្នាំ ២០១៥ បន្ទាប់ពីរូបគេ រួមជាមួយមនុស្សសរុប ៦០នាក់ បានលោតចូល ទៅក្នុងទឹកទន្លេមួយ ក្នុងទីក្រុង អូសាកា ប្រទេសជប៉ុន ដើម្បីប្រារព្ធ ពិធីបុណ្យចូលឆ្នាំសកល តាមបែប Hanshin Tigers ។

អាន​បន្ត៖ ក្មេងប្រុស កូរ៉េខាងត្បូង ស្លាប់ដោយសារ លោតទឹកពីលើស្ពាន អបអរឆ្នាំថ្មី

សព ៩នាក់ប៉ុណ្ណោះ ទើបរកឃើញ ក្រោយការធ្លាក់ យន្តហោះ AirAsia

(ស៊ីអិអិន) ៖ ក្រុមអ្នករុករក កំពុងតែព្យាយាម បន្ថែមទៀត ក្នុងការស្វែងរក យន្តហោះដែលបាត់ខ្លួន រួមជាមួយនឹងអ្នក ដំណើរជាង ១៥០នាក់ផ្សេងទៀត ដែលត្រូវបាន គេជឿជាក់ថា កំពុងជាប់ខ្លួន ក្នុងតួយន្តហោះ របស់ក្រុមហ៊ុន AirAsia ដែលបានធ្លាក់ ទៅក្នុងផ្ទៃសមុទ្រ កោះឈ្វា របស់ប្រទេស ឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន ។

អាន​បន្ត៖ សព ៩នាក់ប៉ុណ្ណោះ ទើបរកឃើញ ក្រោយការធ្លាក់ យន្តហោះ AirAsia

ឆ្នាំ២០១៤ អ្នកស្លាប់ ក្នុងសង្រ្គាម នៅស៊ីរី អស់ចំនួន ៧៦.០០០ នាក់

ស៊ីរី ៖ ទូរទស្សន៍ប៊ីប៊ីស៊ី ផ្សព្វផ្សាយ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៥ថា ចំនួនអ្នកស្លាប់ នៅក្នុងសង្រ្គាម ប្រទេសស៊ីរី មានរហូតដល់ ៧៦.០០០នាក់ ។

អាន​បន្ត៖ ឆ្នាំ២០១៤ អ្នកស្លាប់ ក្នុងសង្រ្គាម នៅស៊ីរី អស់ចំនួន ៧៦.០០០ នាក់

ជើងហោះហើរ អ៊ែរអេស៊ា បាត់ការទាក់ទង

ឥណ្ឌូនេស៊ី៖ បណ្តាញព័ត៌មាន របស់ឥណ្ឌូនេស៊ី បានចេញផ្សាយ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤នេះ ថាជើងហោះហើរ QZ 8501 របស់ក្រុមហ៊ុន អាកាសចរណ៍ អ៊ែរអេស៊ា (Air Asia) បានបាត់ការទាក់ទង ពេលកំពុងហោះចេញ ពីប្រទេសឥណ្ឌូនេស៊ី ទៅ កាន់ប្រទេសសិង្ហបុរី ។

អាន​បន្ត៖ ជើងហោះហើរ អ៊ែរអេស៊ា បាត់ការទាក់ទង

ធ្លាយឧស្ម័ន ក្នុងកាដ្ឋាន រោងចក្ររ៉េអាក់ទ័រ នុយក្លេអ៊ែរ នៅកូរ៉េខាងត្បូង ស្លាប់ ០៣នាក់

សេអ៊ូល៖ បើតាមទីភ្នាក់ងារ ព័ត៌មាន កូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយកាលពីថ្ងៃសុក្រថា កម្មករចំនួន ០៣នាក់ ត្រូវបានគេបញ្ជាក់ថាស្លាប់ និងម្នាក់ទៀតរបួស ក្រោយឧប្បតិហេតុ ធ្លាយឧស្ម័ន នៅក្នុងកាដ្ឋាន នៃរោងចក្រ រ៉េអាក់ទ័រ នុយក្លេអ៊ែរថ្មី ដែលកំពុងសាងសង់ ស្ថិតនៅភាគ អាគ្នេយ៍ប្រទេស កូរ៉េខាងត្បូង។

អាន​បន្ត៖ ធ្លាយឧស្ម័ន ក្នុងកាដ្ឋាន រោងចក្ររ៉េអាក់ទ័រ នុយក្លេអ៊ែរ នៅកូរ៉េខាងត្បូង ស្លាប់...

អ៊ីរ៉ង់ប្រើប្រាស់ យន្តហោះ អត្តឃាត វាយប្រហារ ទីតាំងសត្រូវ

តេហេរ៉ង់៖ យោធារបស់ សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានប្រើប្រាស់នូវ ប្រភេទយន្តហោះ អត្តឃាត តែគ្មានមនុស្សជិះ កាលពីថ្ងៃសុក្រ ទី២៦ ខែធ្នូ នៅក្នុងសម យុទ្ធយោធា ដែលមាន រយៈពេល ៦ថ្ងៃ ដែលកំពុងប្រព្រឹត្ត ទៅភាគខាងត្បូង និង អាគ្នេយ៍ ប្រទេស។

អាន​បន្ត៖ អ៊ីរ៉ង់ប្រើប្រាស់ យន្តហោះ អត្តឃាត វាយប្រហារ ទីតាំងសត្រូវ

សហប្រជាជាតិ ​តម្រូវ​ឲ្យ ​អ៊ីស្រាអែល​ សង​​លីបង់ ​៨៥០​លាន​ដុល្លារ​ ដោយសារ​ករណី​ កំពប់​ធ្លាយ​ ប្រេង​កាត​

មហាសន្និបាត នៃអង្គការ សហប្រជាជាតិ បានអនុម័ត ដំណោះស្រាយ មួយកាលពីថ្ងៃសុក្រ ដោយតម្រូវ ឲ្យប្រទេស អ៊ីស្រាអែល សងប្រទេស លីបង់ ចំនួន ៨៥០លានដុល្លារ នៅក្នុងក្ដីអន្ដរាយមួយ ដោយសារតែ កំពប់ធ្លាយប្រេងកាត បង្កឡើងដោយ ការវាយប្រហារតាមអាកាស មួយរបស់ អ៊ីស្រាអែល ទៅលើ កន្លែងស្ដុកប្រេងកាត នៅពេលប្រទេស អីុស្រាអែល ធ្វើសង្គ្រាម ជាមួយក្រុម Hezbollah កាលពីខែកក្កដា ឆ្នាំ២០០៦នោះ។

អង្គសន្និបាត បានបោះឆ្នោត សម្រេច ១៧០ទល់ នឹង៦សំឡេង ក្នុងការអនុម័ត ដំណោះស្រាយ ជាមួយ ៣សំឡេងអនុប្បវាទ ។ ប្រទេស អ៊ីស្រាអែល សហរដ្ឋអាមេរិក កាណាដា អូ្រស្ដាលី មីក្រូណេសីុ និងម៉ាស្ហាល អាយឡេនដ៍ បោះឆ្នោតថា "ទេ" ។ ដំណោះស្រាយ តាមរយៈ មហាសន្និបាតនោះ នៅមិនទាន់មានលក្ខណៈ ស្របច្បាប់មែនពិត ប៉ុន្ដែបានឆ្លុះបញ្ចាំង ឲ្យឃើញពីមតិពិភពលោកនោះហើយ ។

ខាងបេសកកម្ម ប្រចាំអង្គការ សហប្រជាជាតិ នៃប្រទេស អ៊ីស្រាអែល នៅពុំទាន់ឆ្លើយតបភ្លាមៗ នៅឡើយទេ ចំពោះការស្នើសុំ ឲ្យមានការអធិប្បាយ ។  មហាសន្និបាត បានបង្ហាញ ឲ្យដឹងតាម ការសរុបសន្និដ្ឋានថា នៅក្នុងរបាយការណ៍ មួយដែលត្រូវបាន ធ្វើឡើងដោយអគ្គលេខាធិការ នៃអង្គការ សហប្រជាជាតិលោក Ban Ki-moon ថា បានសិក្សាឃើញថា តម្លៃនៃការអន្ដរាយ ចំពោះប្រទេសលីបង់កើន ឡើងដល់ ៨៥៦.៤លានដុល្លារ នៅឆ្នាំ២០១៤ ។

មហាសន្និបាត បានទាមទារ ឲ្យប្រទេសអ៊ីស្រាអែល ត្រូវតែសងការ ជួសជុល ការខូចខាតនេះ ។ ឯកអគ្គរដ្ឋទូត ប្រចាំអង្គការសហប្រជាជាតិលោក Nawaf Salam នៃប្រទេសលីបង់ និយាយថា ប្រទេសរបស់ លោកចាត់ទុកថា ដំណោះស្រាយនេះ ជាការចម្រើនជឿនលឿនចម្បង ពីព្រោះវា បានកំណត់ទៅលើ ការទូទាត់សង ជួសជុលក្ដីអន្ដរាយ ៕

 

ដកស្រង់ពី ៖កម្ពុជាថ្មី

ពួកឃឺដ សម្លាប់ក្រុមឧទ្ទាម IS ៣៣នាក់ នៅភាគខាងជើងស៊ីរី

ដាម៉ាស៖ ទូរទស្សន៍ ផេនអារ៉ាប់ អាល់ម៉ាយ៉ាឌីន បានផ្សាយថា ក្រុមឧទ្ទាមរដ្ឋឥស្លាម (IS) សរុបចំនួន ៣៣នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃសុក្រ ទី១៩ ខែធ្នូ អំឡុងពេលប៉ះទង្គិច ជាមួយពួកឃឺដ ស្ថិតនៅទីក្រុង កូបានី ភាគខាងជើង ប្រទេសស៊ីរី ដែលជាទីក្រុង នៅជាប់ នឹងព្រំដែន ជាមួយប្រទេស តួកគី។

អាន​បន្ត៖ ពួកឃឺដ សម្លាប់ក្រុមឧទ្ទាម IS ៣៣នាក់ នៅភាគខាងជើងស៊ីរី

មន្ទីរប៉ង់តាហ្គោន អនុញ្ញាត ឲ្យពង្រាយកងកម្លំាង ១.៣០០នាក់ បន្ថែម នៅអ៊ីរ៉ាក់

វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យ មន្ទីរប៉ង់តាហ្គោន អាម៉េរិក បាននិយាយ កាលពីថ្ងៃសុក្រ ទី១៩ ខែធ្នូថា កងកម្លំាងអាម៉េរិក រហូតដល់ ១.៣០០នាក់ ក្នុងនោះ មានប្រមាណ ១.០០០នាក់ នឹងត្រូវចាប់ផ្តើម ដើម្បីពង្រាយ នៅក្នុងប្រទេសអ៊ីរ៉ាក់ នៅចុងខែមករា ឆ្នាំក្រោយ ដើម្បីជួយដល់ កងសន្តិសុខប្រទេសនេះ ប្រយុទ្ធប្រឆំាង នឹងក្រុមឧទ្ទាមរដ្ឋ ឥស្លាម (IS) ។

អាន​បន្ត៖ មន្ទីរប៉ង់តាហ្គោន អនុញ្ញាត ឲ្យពង្រាយកងកម្លំាង ១.៣០០នាក់ បន្ថែម នៅអ៊ីរ៉ាក់

រថភ្លើង បុករថយន្តដឹក សិស្សសាលា នៅឥណ្ឌា, ស្លាប់ និង របួស ៣០នាក់

ញូដេលី ៖ យ៉ាងហោចណាស់ កុមារ ៥នាក់បានស្លាប់ និង ២៥នាក់ផ្សេងទៀត ទទួលរងរបួស បន្ទាប់ពី រថភ្លើងដឹកអ្នកដំណើរ មួយខ្សែ បានបុក ចំកណ្តាលរថយន្តក្រុង ដឹកក្មេងៗ សិស្សមួយ គ្រឿង ស្ថិតនៅ តំបន់មួយ ក្នុងរដ្ឋ យូតតា ប្រាដែស ភាគខាងជើង ប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែធ្នូ ឆ្នាំ ២០១៤ នេះតែម្តង។

អាន​បន្ត៖ រថភ្លើង បុករថយន្តដឹក សិស្សសាលា នៅឥណ្ឌា, ស្លាប់ និង របួស ៣០នាក់

ទាហានជើងគោកថៃ ធ្លាក់ឧទ្ធម្ភាគចក្រ ស្លាប់៩នាក់ ពេលចុះទៅពិនិត្យ ការជួញដូរថ្នាំញៀន ជិត២លានគ្រាប់ នៅជាប់ព្រំដែនភូមា

បាងកក៖ ទាហានជើងគោក ថៃចំនួន៩នាក់ បានស្លាប់ក្រោយ ពេលដែលធ្លាក់ ឧទ្ធម្ភាគចក្រ នៅខេត្តក្រយ៉ៅ ជាប់ព្រំដែន ប្រទេសភូមា កាលពីវេលាម៉ោង ប្រមាណ ៣៖៣០នាទី រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

អាន​បន្ត៖ ទាហានជើងគោកថៃ ធ្លាក់ឧទ្ធម្ភាគចក្រ ស្លាប់៩នាក់ ពេលចុះទៅពិនិត្យ...

នាយករដ្ឋមន្រ្តីថៃ នឹងបង្ហាញសមាភាព ប្រធានផ្នែកចរចាសន្តិភាព ជាមួយក្រុមបំបែកខ្លួន

បាងកក៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូឆា រំពឹងថានឹងបង្ហាញ ជាផ្លូវការនូវសមាភាព ប្រធានផ្នែកចរចា សន្តិភាពខ្លួន ជាមួយក្រុមបំបែកខ្លួន នៅភាគខាងត្បូងប្រទេស អំឡុងពេលទស្សន កិច្ចទៅកាន់ប្រទេស ម៉ាឡេស៊ី នៅដើមខែធ្នូខាងមុខ។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីថៃ នឹងបង្ហាញសមាភាព ប្រធានផ្នែកចរចាសន្តិភាព ជាមួយក្រុមបំបែកខ្លួន

ការ​រញ្ជួយ​ដី​ទំហំ​ ៥,៦​រ៉េកទ័រ កើតឡើង​នៅប៉ាស៊ីហ្វិក​ នៅ​ជិត​ប្រទេស​​ប៉េរូ​

ការរញ្ជួយដី ទំហំ៥,៦រ៉េកទ័រ បានធ្វើឲ្យរញ្ជួយ តំបន់ប៉ាស៊ីហ្វិក នៅជិតឆ្នេរសមុទ្រ របស់ប្រទេសប៉េរូ នៅថ្ងៃសុក្រ ដោយធ្វើឲ្យ រញ្ជួយអាគារ ជាច្រើនវិនាទីនៅក្នុងរដ្ឋ ធានីលីម៉ា និងធ្វើឲ្យដាច់ សេវាទូរស័ព្ទ ដៃរយៈពេលខ្លី។

អាន​បន្ត៖ ការ​រញ្ជួយ​ដី​ទំហំ​ ៥,៦​រ៉េកទ័រ កើតឡើង​នៅប៉ាស៊ីហ្វិក​ នៅ​ជិត​ប្រទេស​​ប៉េរូ​

មេដឹកនាំអាស៊ាន ផ្ដោតសំខាន់លើបញ្ហា ពួកឧទ្ទាម រដ្ឋអ៊ីស្លាម ជំងឺអេបូទ្បា និង សមុទ្រចិនខាងត្បូង

ណៃពិដោ៖ មេដឹកនាំ នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានបញ្ជាក់ ក្នុងកិច្ចប្រជុំកំពូល អាស៊ាននៅថ្ងៃពុធនេះ ក្នុងទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ាថា ពួកយើង បានផោ្ដតសំខាន់ ទៅលើការឆ្លើយតបនឹង បញ្ហាប្រឈមជាបន្ទាន់ ដូចជា ការអុកឡុករបស់ ពួកឧទ្ទាមរដ្ឋអ៊ីស្លាម នៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី ព្រមទាំង វីរុសអេបូទ្បា ក្នុងប្រទេស អាហ្រ្វិកខាងលិច រួមទាំង ជម្លោះនៅសមុទ្រចិនខាងត្បូង ផងដែរ ។

អាន​បន្ត៖ មេដឹកនាំអាស៊ាន ផ្ដោតសំខាន់លើបញ្ហា ពួកឧទ្ទាម រដ្ឋអ៊ីស្លាម ជំងឺអេបូទ្បា និង...

សហរដ្ឋអាម៉េរិក ជំរុញចិន កុំឲ្យធ្វើអន្ដរាគមន៍យោធា លើបាតុកម្ម នៅទីក្រុងហុងកុង

ហុងកុង៖ រដ្ឋមន្រ្តីការបរទេស អាម៉េរិក លោក ចន ឃឺរី បានជំរុញឲ្យ ប្រទេសចិន កុំធ្វើអន្ដរាគមន៍ យោធា ទៅលើបាតុកម្ម ទាមទារលទ្ធិប្រជាធិបតេយ្យ ដែលរយៈពេលមួយ ខែមកនេះ នៅក្នុងទីក្រុងហុងកុង ក្នុងអំឡុងពេល កិច្ចប្រជុំមួយ ជាមួយនឹងអ្នកការ ទូតកំពូលចិន កាលពីខែមុននេះ។

អាន​បន្ត៖ សហរដ្ឋអាម៉េរិក ជំរុញចិន កុំឲ្យធ្វើអន្ដរាគមន៍យោធា លើបាតុកម្ម នៅទីក្រុងហុងកុង

បំផ្ទុះគ្រាប់បែក អត្តឃាត នៅប៉ាគីស្ថាន ស្លាប់ ៥៥នាក់ ខណៈ ១១៨ទៀតនាក់ រងរបួសធ្ងន់ស្រាល

អ៊ីស្លាម៉ាដ៖ ប៉ូលីស អាហ្វហ្គានីស្ថាន បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥៥នាក់បានស្លាប់ និង១១៨នាក់ ផ្សេងទៀតរបួស ក្រោយហេតុការណ៍ បំផ្ទុះគ្រាប់បែក អត្តឃាត ពីសំណាក់បុរសម្នាក់ នៅតំបន់វ៉ាហ្គា ភាគខាងកើតទី ក្រុងឡាហ័រ ដែលជាកន្លែង ឆ្លងកាត់ព្រំដែន រវាងប៉ាគីស្ថាន និងឥណ្ឌា ។

អាន​បន្ត៖ បំផ្ទុះគ្រាប់បែក អត្តឃាត នៅប៉ាគីស្ថាន ស្លាប់ ៥៥នាក់ ខណៈ ១១៨ទៀតនាក់...

យាន្តអវកាស ឆ្ពោះទៅកាន់ ស្ថានីយ៍អវកាសអន្តរជាតិ បានផ្ទុះឆេះ ខណៈកំពុងបាញ់ចេញ ដោយភ្នាក់ងារ NASA

ណាសា៖ យាន្តអវកាស ប្រើប្រាស់សម្រាប់ ដឹកគ្រឿងបរិក្ខា ទៅទីកាន់ស្ថានីយ៍ អវកាសអន្តរជាតិ បានផ្ទុះឆេះ ជាស្ថាពរ ក្រោយពីវា បានបាញ់ ចេញពីទម្រ តែប៉ុន្មានវិនាទីប៉ុណ្ណោះ កាលពីយប់ ថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ ២០១៤។

អាន​បន្ត៖ យាន្តអវកាស ឆ្ពោះទៅកាន់ ស្ថានីយ៍អវកាសអន្តរជាតិ បានផ្ទុះឆេះ ខណៈកំពុងបាញ់ចេញ...

ការវាយប្រហារ ​តាម​អាកាស​ដឹកនាំ​ដោយ​ ស​.​រ​.​អា​ សម្លាប់​ពួក ​សកម្មប្រយុទ្ធ​ជាង ​៥០០​នាក់ ​នៅ​ស៊ី​រី

ការវាយប្រហារ តាមអាកាស ដឹកនាំដោយ ស.រ.អា នៅក្នុងប្រទេសស៊ីរី ត្រូវបានគេរាយការណ៍ នៅថ្ងៃ ព្រហស្បតិ៍ថា បានសម្លាប់ពួកជីហ៊ាដនិយមជាង ៥០០នាក់ នៅក្នុងរយៈពេលមួយ នៅពេលពួកយុទ្ធជន ឃើដ បានត្រៀមខ្លួន បន្ថែមកម្លាំង នៅក្នុងទីក្រុង កូបានី ជាប់ព្រំដែន។

អាន​បន្ត៖ ការវាយប្រហារ ​តាម​អាកាស​ដឹកនាំ​ដោយ​ ស​.​រ​.​អា​ សម្លាប់​ពួក...

ឧទ្ទាមបូកូហារំា ចាប់ជំរិតស្រ្តីបន្ថែមទៀត ក្នុងប្រទេស នីហ្សេរីយ៉ា

ប៊ីប៊ីស៊ី៖ យោងតាម អ្នកស្រុក ដែលរស់នៅក្នុងប្រទេស នីហ្សេរីយ៉ា បានឲ្យដឹងថា ស្រ្តី និងក្មេងស្រី រាប់សិបនាក់ទៀត ដែលរស់នៅភូមិ ចំនួនពីរ នៅរដ្ឋ អាដាម៉ាវ៉ា ភាគខាងជើង និងខាងជើងប្រទេស នីហ្សេរីយ៉ា ត្រូវបានក្រុម ឧទ្ទាមបូកូហារំា ចាប់ជំរិត ។

អាន​បន្ត៖ ឧទ្ទាមបូកូហារំា ចាប់ជំរិតស្រ្តីបន្ថែមទៀត ក្នុងប្រទេស នីហ្សេរីយ៉ា

នាវា Pieter Schelte ជានាវា​ធំ​បំផុត ​នៅ​លើ​ពិភពលោក មានបណ្ដោយប្រវែង ៣៨២ម៉ែត្រ និងទទឺង ១២៤ម៉ែត្រ

នាវា ដែលឥលូវនេះ កាន់មុខដំណែង ជានាវាធំបំផុត នៅលើពិភពលោក នោះនឹងត្រូវបានយក ទៅកាន់សមុទ្រ ជាលើកដំបូង មានឈ្មោះថា Pieter Schelte នាវានេះ អាចលើកសំណង់ នៅពីលើមាត់ អណ្ដូងប្រេង (Oil rigo) ចេញពីទឹក និងដឹកសំណង់នេះទៅកាន់ទិសដៅថ្មីទៀត។ នាវា Pieter Schelte មានបណ្ដោយប្រវែង ៣៨២ម៉ែត្រ និងទទឺង ១២៤ម៉ែត្រ ដែលធ្វើឲ្យនាវានេះ មានបណ្ដោយស្មើនឹង Empire State Building និងមានកម្ពស់ ខ្ពស់ជាងនាឡិកា Big Ben។

អាន​បន្ត៖ នាវា Pieter Schelte ជានាវា​ធំ​បំផុត ​នៅ​លើ​ពិភពលោក មានបណ្ដោយប្រវែង ៣៨២ម៉ែត្រ...

ឃាតករ ​អាយុ​២៦​ឆ្នាំ ​សម្លាប់​មនុស្ស​៣៩​នាក់​ និង​បាន​ក្លាយ​ជា​ឃាតករ ​សម្លាប់​មនុស្ស​ច្រើន​បំផុត​ម្នាក់​ នៅ​លើ​ពិភព​លោក

ឆ្មាំសនិ្តសុខ ប្រេស៊ីលអាយុ ២៦ឆ្នាំ ដែលរស់នៅ ជាមួយម្តាយ របស់ខ្លួនបាន សារភាពថា បានសម្លាប់មនុស្ស ៣៩នាក់ ដែលធ្វើឲ្យបុរសរូបនេះ ក្លាយទៅជាឃាតក ដែលបានសម្លាប់ មនុស្សច្រើនបំផុតម្នាក់ នៅលើពិភពលោក។

អាន​បន្ត៖ ឃាតករ ​អាយុ​២៦​ឆ្នាំ ​សម្លាប់​មនុស្ស​៣៩​នាក់​ និង​បាន​ក្លាយ​ជា​ឃាតករ...