បណ្តាញសង្គម

សហរដ្ឋអាម៉េរិក ជំរុញចិន កុំឲ្យធ្វើអន្ដរាគមន៍យោធា លើបាតុកម្ម នៅទីក្រុងហុងកុង

ហុងកុង៖ រដ្ឋមន្រ្តីការបរទេស អាម៉េរិក លោក ចន ឃឺរី បានជំរុញឲ្យ ប្រទេសចិន កុំធ្វើអន្ដរាគមន៍ យោធា ទៅលើបាតុកម្ម ទាមទារលទ្ធិប្រជាធិបតេយ្យ ដែលរយៈពេលមួយ ខែមកនេះ នៅក្នុងទីក្រុងហុងកុង ក្នុងអំឡុងពេល កិច្ចប្រជុំមួយ ជាមួយនឹងអ្នកការ ទូតកំពូលចិន កាលពីខែមុននេះ។

យោងតាមសារ ព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះឲ្យដឹងថា លោក ចន ឃឺរី បានផ្ដល់ ជាអនុសាសន៍នេះ នៅពេលដែល លោកបានធ្វើជា ម្ចាស់ផ្ទះនៃ សមាជិកក្រុម ប្រឹក្សារដ្ឋចិន យ៉ាង ជីឈី រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៧ និង ១៨ ខែតុលា នៅស្រុកកំណើត របស់លោក ។

គួរបញ្ជាក់ផងដែរថា លោក ចន ឃឺរី បានជំរុញប្រទេសចិន ជៀសវាងកុំឲ្យ មានការប៉ះទង្គិច ជាមួយនឹង ក្រុមបាតុករ ដែលបានកាន់កាប់ តំបន់សំខាន់ៗ នៅក្នុងទីក្រុងហុងកុង ដែលអាច នឹងបណ្ដា ឲ្យមានការស្លាប់ និងរបួស ដោយមិនអាច គ្រោងទុក ៕

ដកស្រង់ពី៖ដើមអម្ពិល