បណ្តាញសង្គម

ឆ្នាំ២០១៤ អ្នកស្លាប់ ក្នុងសង្រ្គាម នៅស៊ីរី អស់ចំនួន ៧៦.០០០ នាក់

ស៊ីរី ៖ ទូរទស្សន៍ប៊ីប៊ីស៊ី ផ្សព្វផ្សាយ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៥ថា ចំនួនអ្នកស្លាប់ នៅក្នុងសង្រ្គាម ប្រទេសស៊ីរី មានរហូតដល់ ៧៦.០០០នាក់ ។

យោងតាមអង្គភាព ស៊ើបអង្កេត សម្រាប់សិទ្ធិមនុស្សស៊ីរី ដែលមានស្នាក់ការ នៅ អង់គ្លេសបានឲ្យដឹងថា ជនស៊ីវិល ប្រមាណ ១៧.៧៩០នាក់ ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាម ក្នុងនោះរាប់បញ្ចូល ទាំងកុមារ មានចំនួន ៣.៥០១ នាក់ ផងដែរ ។

ផ្អែកតាម ការស៊ើបអង្កេត នៅក្នុងឆ្នាំ២០១៤ យ៉ាងហោចណាស់ មានកងទ័ពរបស់រដ្ឋាភិបាល និងអ្នកឈរខាងរដ្ឋាភិ បាលស៊ីរីចំនួន ២២.៦២៧នាក់ បានបាត់បង់ជីវិត ៕

ដកស្រងពី៖ដើមអម្ពិល