បណ្តាញសង្គម

ផ្ទុះឃ្លាំងស្តុក ទំនិញនៅចិន បណ្តាលឲ្យមនុស្ស ៤៤នាក់ស្លាប់ និង របួស ៤០០នាក់

ធានជីន ៖ ការផ្ទុះបង្កជា អគ្គីភ័យកើតឡើង នៅឯឃ្លាំងស្តុកទំនិញ មួយកន្លែង ក្នុងទីក្រុង ធានជីន ភាគខាងជើង ប្រទេសចិន បណ្តាលឲ្យទីក្រុង កំពុងផែនេះ ស្ទើរតែខ្ទេចខ្ទាំទំាងស្រុង ។ នេះបើតាមព័ត៌មាន ដែលចាប់ផ្តើមផ្សាយ កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០១៥នេះ ។

អាន​បន្ត៖ ផ្ទុះឃ្លាំងស្តុក ទំនិញនៅចិន បណ្តាលឲ្យមនុស្ស ៤៤នាក់ស្លាប់ និង របួស ៤០០នាក់

​ទឹកជំនន់​នៅ​មី​យ៉ាន់​ម៉ា សម្លាប់​ជាង​១០០​នាក់ ១​លាន​នាក់​គ្មាន​ផ្ទះសម្បែង

ភូមិនីអ៊ុង កន៖  រដ្ឋាភិបាលបាននិយាយថា ចំនួនមនុស្ស ដែលរងការប៉ះពាល់ ពីទឹកជំនន់ នៅទូទាំង ប្រទេស មីយ៉ាន់ម៉ា មានជិតមួយលាននាក់ កាលពីថ្ងៃអាទិត្យខណៈ ទឹកនៅក្នុងតំបន់ ទំនាបដី សណ្តភាគនិរតី កំពុងជន់លិចលំ នៅឋានជាច្រើន និងកំពុងបង្ខំ ឲ្យក្រុមអ្នកភូមិ ទៅស្នាក់នៅ ក្នុងជម្រកបណ្តោះអាសន្នជាច្រើន ។

អាន​បន្ត៖ ​ទឹកជំនន់​នៅ​មី​យ៉ាន់​ម៉ា សម្លាប់​ជាង​១០០​នាក់ ១​លាន​នាក់​គ្មាន​ផ្ទះសម្បែង

ភពមួយចំនួន នឹង​បង្ហាញ​ខ្លួន​នៅ​លើ ​ផ្ទៃ​មេឃ​ពេល​យប់ ​ក្នុង​ខែ​សីហា​នេះ

អវកាស៖ យោងតាមទីភ្នាក់ងារ អវកាស បានឲ្យដឹង នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៥ថា ភពសៅរ៍ នឹងបញ្ចេញ ពន្លឺភ្លឺខុសពីធម្មតា នៅក្នុងខែ សីហានេះ មិនត្រឹមតែប៉ុណ្ណោះ ក៏នៅមាន ភពអង្គារ និង ភពសុក្រផងដែរ ដែលធ្វើឲ្យ ផ្ទៃមេឃនាពេលរាត្រី នឹងពោរពេញ ដោយ ផ្កាយភ្លឺៗ គួរឲ្យគយគន់ ។

អាន​បន្ត៖ ភពមួយចំនួន នឹង​បង្ហាញ​ខ្លួន​នៅ​លើ ​ផ្ទៃ​មេឃ​ពេល​យប់ ​ក្នុង​ខែ​សីហា​នេះ

ក្របខណ្ឌ Premier League លក់សិទ្ធិផ្សាយបន្តផ្ទាល់ឲ្យទូរទស្សន៍ NBC ក្នុង១ឆ្នាំ ៨៣លានដុល្លារ

(ក្រុងឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់ ដ៏មានប្រជា ប្រិយភាព Premier League របស់អង់គ្លេស បានបន្តកិច្ច ព្រមព្រៀងលក់ សិទ្ធិការផ្ទាល់ បន្តផ្ទាល់ ឲ្យទូរទស្សន៍ជាតិ NBC របស់អាម៉េរិក រយៈពេល ៦ឆ្នាំ ទៅមុខទៀត ក្រោយពី កិច្ចសន្យាចាស់ ដែលមានទំហំប្រាក់ ៨៣លានដុល្លារ ក្នុងមួយឆ្នាំ ត្រូវបានផុតកំណត់ ។

អាន​បន្ត៖ ក្របខណ្ឌ Premier League លក់សិទ្ធិផ្សាយបន្តផ្ទាល់ឲ្យទូរទស្សន៍ NBC ក្នុង១ឆ្នាំ...

ចិនប្រកាសអាសន្ន សញ្ញាពណ៌ លឿង ចំពោះព្យុះទីហ្វុងស៊ូដែឡឺ

ប៉េកាំង ៖ ទីភ្នាក់ងារព័ត៌ មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០១៥ បានឲ្យដឹងថា មន្ទីរព្យាករណ៍អាកាស ធាតុជាតិរបស់ចិន បានប្រកាសសញ្ញា អាសន្ន កម្រិត ពណ៌លឿង អំពីការជិត មកដល់ របស់ព្យុះទីហ្វុង ស៊ូដែឡឺ ដែលនឹងបង្ក ឲ្យមានខ្យល់បក់ និងភ្លៀងធ្លាក់ យ៉ាងខ្លាំង នៅតាមតំបន់កោះ នៃប្រទេសចិន ។

អាន​បន្ត៖ ចិនប្រកាសអាសន្ន សញ្ញាពណ៌ លឿង ចំពោះព្យុះទីហ្វុងស៊ូដែឡឺ

គ្រាន់តែស្អាត ជាងមុន ក៏ធនាគារមិន ព្រមផ្តល់សេវាកម្មអោយដែរ

មានស្រ្តីជនជាតិ ចិនម្នាក់ ត្រូវបានធនាគារ បដិសេធមិនព្រម ផ្តល់សេវាកម្ម បំរើជួន ពីព្រោះតែ រូបរាង និងមុខមាត់របស់ នាងខុសពីរូបថត នៅក្នុងអត្តសញ្ញាណប័ណ្ណ ។

អាន​បន្ត៖ គ្រាន់តែស្អាត ជាងមុន ក៏ធនាគារមិន ព្រមផ្តល់សេវាកម្មអោយដែរ

កូរ៉េខាងជើង៖ ការបាញ់សាកល្បងនុយក្លេអ៊ែរក្នុងពេលអនាគត អាស្រ័យលើឥរិយាបទ​សហរដ្ឋអាម៉េរិក

(កូឡាឡាំពួរ)៖ ប្រទេស កូរ៉េខាងជើង បានបញ្ជាក់ នៅថ្ងៃព្រហស្បតិ៍នេះថា ការបាញ់សាកល្បង អាវុធនុយក្លេអ៊ែរ ក្នុងពេលអនាគត របស់ប្រទេស កុម្មុយនីសមួយនេះ នឹងអាស្រ័យ ទៅលើឥរិយាបទ របស់សហរដ្ឋអាម៉េរិក ដោយចោទប្រកាន់ថា សហរដ្ឋអាម៉េរិក ជាអ្នកតាំងចិត្ត ក្នុងការផ្តួលរំលំ របបនយោបាយ របស់ប្រទេស កូរ៉េខាងជើង នេះបើយោងតាមភ្នាក់ងារ សារព័ត៌មាន Yonhap News ចេញផ្សាយ នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥នេះ ។

លោក Ri Tong-il អ្នកនាំពាក្យ របស់រដ្ឋមន្ត្រីការ បរទេស កូរ៉េខាងជើង បានថ្លែងក្នុងសន្និសីទ សារព័ត៌មាន នៅទីក្រុង កូឡាឡំាពួរថា រដ្ឋាភិបាលក្រុង ព្យុងយ៉ាងគ្មាន ជម្រើសផ្សេងឡើយ ហេតុនេះ មានការតែ ជ្រើសរើស ការពារខ្លួនពី គោលនយោបាយ របស់សហរដ្ឋអាម៉េរិក ដែលជាសត្រូវ របស់ខ្លួនតែប៉ុណ្ណោះ ៕

ដកស្រងពី់៖ ដើមអម្ពិល

ទីក្រុងហ៊ីរ៉ូស៊ីម៉ា រំលឹកខួបទី ៧០ឆ្នាំ នៃការទម្លាក់​គ្រាប់​បរមាណូ​របស់​អាមេរិក

ហ៊ីរ៉ូស៊ីម៉ា៖ នៅព្រឹកថ្ងៃ ព្រហស្បតិ៍នេះ ទីក្រុងហ៊ីរ៉ូស៊ីម៉ា របស់ជប៉ុន បានធ្វើពិធី ប្រារព្ធខួប លើកទី៧០ នៃព្រឹត្តិការណ៍ ទម្លាក់គ្រាប់បែក បរមាណូ ដែលធ្វើឡើង ដោយអាមេរិក និងបាន អំពាវនាវបណ្ដា ថ្នាក់ដឹកនាំពិភពលោក ដើម្បីរកដំណោះ ស្រាយថ្មី ក្នុងការបំផ្លាញ អាវុធនុយក្លេអ៊ែរ និងធានា ឲ្យបាននូវ សន្ដិភាព ដូចដែល បានបញ្ចូលក្នុង រដ្ឋធម្មនុញ្ញ ដែលបង្ហាញពី ការលះបង់ សង្គ្រាមរបស់ជប៉ុន ។

អាន​បន្ត៖ ទីក្រុងហ៊ីរ៉ូស៊ីម៉ា រំលឹកខួបទី ៧០ឆ្នាំ នៃការទម្លាក់​គ្រាប់​បរមាណូ​របស់​អាមេរិក

រដ្ឋមន្រ្តីឥណ្ឌូនេស៊ី ដកហូតសិទ្ធិក្រុមហ៊ុនអាកាសចរណ៍៦ ជាបណ្តោះអាសន្ន​ ពីបទហោះហើរមិនគោរពតាមច្បាប់

(ឥណ្ឌូនេស៊ី)៖ រដ្ឋមន្ត្រី ដឹកជញ្ជូន របស់ប្រទេស ឥណ្ឌូនេស៊ី បានសម្រេចដកហូត សិទ្ធិសម្រាប់ដំណើរការ ក្រុមហ៊ុន អាកាសចរណ៍ ចំនួនប្រាំមួយ ដោយសារពួកគេ មិនបានអនុវត្ត តាមគោលការណ៍ច្បាប់

អាន​បន្ត៖ រដ្ឋមន្រ្តីឥណ្ឌូនេស៊ី ដកហូតសិទ្ធិក្រុមហ៊ុនអាកាសចរណ៍៦ ជាបណ្តោះអាសន្ន​...

ទឹកជំនន់នៅភូមា បណ្តាលឲ្យមនុស្ស ៤៧នាក់ស្លាប់

ណៃពិដោ៖ ភ្លៀងធ្លាក់យ៉ាងសន្ធប់ បានបណ្តាល ឲ្យមនុស្ស ៤៧នាក់ ស្លាប់បាត់បង់ជីវិត នៅ ប្រទេសមីយ៉ាន់ម៉ា (ភូមា) និង មនុស្ស  ២១០.០០០នាក់ ផ្សេងទៀត រស់នៅក្នុងរដ្ឋ ចំនួន ១៤ នៅក្នុងសហភាពមួយនេះ រស់នៅក្នុង ទឹកជំនន់ ចាប់តាំងពីខែមិថុនា មកម្ល៉េះ ។

អាន​បន្ត៖ ទឹកជំនន់នៅភូមា បណ្តាលឲ្យមនុស្ស ៤៧នាក់ស្លាប់

ធ្លាក់យន្តហោះ ចម្បាំងស៊ីរី សម្លាប់មនុស្ស ២០នាក់, រងរបួស ៥០នាក់

ស៊ីរី៖ យន្តហោះចម្បាំង មួយគ្រឿង របស់ស៊ីរី ត្រូវបានគេរាយ ការណ៍ថា បានធ្លាក់ នាតំបន់ Ariha ជាតំបន់ប្រជាជន រស់នៅមួយកន្លែង ស្ថិតនៅភាគ ខាងជើង ឈៀងខាងលិច ប្រទេសស៊ីរី នេះបើតាមព័ត៌មាន Reuters ឲ្យដឹងនៅ យប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥នេះ ។

អាន​បន្ត៖ ធ្លាក់យន្តហោះ ចម្បាំងស៊ីរី សម្លាប់មនុស្ស ២០នាក់, រងរបួស ៥០នាក់

សាច់ញាតិ​ប៊ី​ន ឡា​ដិ​ន​ស្លាប់​ក្នុង ការធ្លាក់​យន្តហោះ​ នៅ​អង់គ្លេស​

ក្រុងយ៉ាងតេឡីៈ ស្ថានទូត អារ៉ាប៊ីសាអ៊ូឌីត ប្រចាំក្រុងឡុងដ៍ បាននិយាយពីថ្ងៃ សៅរ៍ថា សមា ជិកក្រុមគ្រួសារ លោកអូសាម៉ា ប៊ីន ឡាដិន គឺស្ថិតក្នុង ចំណោមមនុស្ស ៤ នាក់ ដែលបានស្លាប់ នៅពេលយន្តហោះ ឯកជន មួយគ្រឿង បានធ្លាក់នៅក្នុងដីឡូត៍ លក់ ឡាយឡុងរថយន្ត មួយនៅក្នុង ចក្រភពអង់គ្លេស ។

អាន​បន្ត៖ សាច់ញាតិ​ប៊ី​ន ឡា​ដិ​ន​ស្លាប់​ក្នុង ការធ្លាក់​យន្តហោះ​ នៅ​អង់គ្លេស​

អតីត​ប្រធានាធិបតី​ឥណ្ឌា ទទួល​មរណភាព​ក្នុងវ័យ​៨៣ឆ្នាំ

ញូវដេលី៖ លោក Abdul Kalam អតីតប្រធានាធិបតី ទី១១ និងជាសាស្ត្រាចារ្យ ផ្នែកវិទ្យាសាស្ត្រ ដ៏កំពូលមួយរូប របស់ឥណ្ឌា បានទទួលមរណភាព ក្នុងវ័យ៨៣ឆ្នាំ នៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីបានដួ លសន្លប់ ខណៈពេលកំពុង បង្រៀនសិស្ស។

អាន​បន្ត៖ អតីត​ប្រធានាធិបតី​ឥណ្ឌា ទទួល​មរណភាព​ក្នុងវ័យ​៨៣ឆ្នាំ

អូស្ត្រាលី កំពុង​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​បង្គា ធំ​ជាង​គេ​លើ​លោក

ស៊ីដនី៖ រដ្ឋភាគខាងជើង របស់ប្រទេស អូស្ត្រាលី កំពុងតែ បង្កើនល្បឿន ក្នុងការពង្រីក កសិដ្ឋាន ចិញ្ចឹមបង្គា របស់ខ្លួនឲ្យ ក្លាយជាកសិដ្ឋាន ដែលធំជាង គេបំផុតមួយ នៅលើ សកលលោក ដើម្បីធ្វើការលក់ដូរ ក្នុងស្រុក និង នាំចេញទៅក្រៅ ប្រទេស នៅថ្ងៃអនាគត ។

អាន​បន្ត៖ អូស្ត្រាលី កំពុង​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​បង្គា ធំ​ជាង​គេ​លើ​លោក

ចិន បាញ់បង្ហោះ ផ្កាយរណប ចំនួន០២ ទៅកាន់ដងតារាវិថី ទទួលបានជោគជ័យ

ស៊ីចាង៖ កាលពី ថ្ងៃសៅរ៍ ម្សិលមិញនេះ វេលាម៉ោង ប្រមាណ៨ និង ២៩នាទីយប់ ក្រុមអ្នកវិទ្យា សាស្ត្រចិន បានរៀបចំ បាញ់បង្ហោះ ផ្កាយរណបចំនួន ០២ ទៅកាន់ទៅលំហ ដោយទទួល បាន ជោគជ័យ ។

អាន​បន្ត៖ ចិន បាញ់បង្ហោះ ផ្កាយរណប ចំនួន០២ ទៅកាន់ដងតារាវិថី ទទួលបានជោគជ័យ

អូស្រ្តាលី នឹងអភិវឌ្ឍន៍ប្រព័ន្ធ ជូនដំណឹងអំពើភេរវកម្ម នៅចុងឆ្នាំ២០១៥

ស៊ីដនី៖ ប្រទេស អូស្រ្តាលី នឹងចាប់ផ្ដើម អនុវត្តន៍ប្រព័ន្ធ ផ្ដល់ដំណឹង ពីអំពើ ភេរវកម្មថ្មី ហើយ ប្រព័ន្ធប្រកាស អាសន្នចាស់ ក៏ត្រូវផ្លាស់ប្ដូរចេញ នៅចុងឆ្នាំ២០១៥ នេះដែរ

អាន​បន្ត៖ អូស្រ្តាលី នឹងអភិវឌ្ឍន៍ប្រព័ន្ធ ជូនដំណឹងអំពើភេរវកម្ម នៅចុងឆ្នាំ២០១៥

ការផ្ទុះផ្កាយរណប យោធាអាមេរិក កើតឡើងដោយ សារឧបករណ៍ សាកថាមពល

អាមេរិក ៖ ក្រុមអ្នកអង្កេត បានធ្វើការ សន្និដ្ឋានថា ការផ្ទុះរបស់ ផ្កាយរណប ព្យាករណ៍ អាកាសធាតុ របស់ យោធាអាមេរិក ដែលមានអាយុ ២០ ឆ្នាំ កាលពីដើមឆ្នាំនេះ ត្រូវបានគេ រកឃើញថា កើតឡើងដោយសារ តែបញ្ហានៃ ប្រព័ន្ធសាក ថាមពល របស់វាផ្ទាល់តែម្តង ។

អាន​បន្ត៖ ការផ្ទុះផ្កាយរណប យោធាអាមេរិក កើតឡើងដោយ សារឧបករណ៍ សាកថាមពល

ស្ដេច​តឿមេជួយដូរគ្រឿងញៀន​ ចាយ​លុយ​អស់​៥០​លាន​ដុល្លារ​ដើម្បីបាន​​ជិះ​ម៉ូតូ​តាមរូងក្រោមដីចេញ​ពី​គុក​ដោយ​សុវត្ថិភាព

ម៉ិចស៊ិក៖ ស្ដេចជួញដូរ គ្រឿងញៀន របស់សម្ព័ន្ធ រកស៊ីខុសច្បាប់ អន្តរជាតិ Sinaloa Cartel លោក El Chapo បានប្រើវិធីសាស្ត្រ រត់គេចខ្លួន ដ៏មិនគួរឲ្យ ជឿមួយនោះ គឺជីករូងក្រោមដី ជម្រៅ១០ម៉ែត្រ ហើយជិះម៉ូតូរត់ចេញ ពីគុកដោយ សុវត្ថិភាព ។

អាន​បន្ត៖ ស្ដេច​តឿមេជួយដូរគ្រឿងញៀន​...

មនុស្ស ប្រមាណ ៣០នាក់ស្លាប់ ក្នុងហេតុការណ៍ រត់ជាន់គ្នា នៅពិធីបុណ្យ ទន្លេនៃប្រទេស ឥណ្ឌា

ឥណ្ឌា៖ ឧប្បត្តិហេតុមួយ បានកើតឡើង បណ្តាលឲ្យ មនុស្ស៣០នាក់ បានស្លាប់ និងជាច្រើននាក់ទៀត បានទទួលរងរបួស នៅក្នុងហេតុការណ៍ រត់ជាន់គ្នាមួយ ក្នុងពិធីបុណ្យទន្លេ ជាពិធីបុណ្យសាសនា នារដ្ឋ Andhra Pradesh ភាគខាង ត្បូង ប្រទេសឥណ្ឌា នេះបើតាម ការចេញផ្សាយ ពីព័ត៌មានស៊ិនហួ ឲ្យដឹងនៅ ល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥នេះ។

អាន​បន្ត៖ មនុស្ស ប្រមាណ ៣០នាក់ស្លាប់ ក្នុងហេតុការណ៍ រត់ជាន់គ្នា នៅពិធីបុណ្យ...

ក្តាមធូណាក្រហម បាន​ឡើង​ពេញ​ឆ្នេរ​សមុទ្រ​នៃ​រដ្ឋកាលីហ្វញ៉ា​ខាង​ត្បូង

កាលីហ្វញ៉ា៖ ក្រុមអ្នកវិទ្យា សាស្រ្ត បាននិយាយថា ក្តាមធូណាក្រហម មួយហ្វូងធំ បានឡើង មកនៅពេញឆ្នេរ នៃរដ្ឋកាលីហ្វញ៉ា ភាគខាងត្បូង ក្នុងសប្តាហ៍នេះ ដោយសារតែ ទឹកសមុទ្រមាន សីតុណ្ហភាព ក្តៅខ្លាំងពេក ។

អាន​បន្ត៖ ក្តាមធូណាក្រហម បាន​ឡើង​ពេញ​ឆ្នេរ​សមុទ្រ​នៃ​រដ្ឋកាលីហ្វញ៉ា​ខាង​ត្បូង

កូរ៉េខាងជើង អួតថា ខ្លួនអាចព្យាបាល ជំងឺអ៊ីប៉ូឡា, ម៉ឺស, អេដស៍, និងមហារីក

ព្យុងយ៉ាង ៖ ទីភ្នាក់ងារ ព័ត៌មានរដ្ឋកូរ៉េ (KCNA) បានចេញផ្សាយឲ្យដឹង កាលពីពេល ថ្មីៗនេះថា នឹងមានថ្នាំ ដ៏ស័ក្តសិទ្ធមួយ ប្រភេទដែល ប្រហែលជាអាច ព្យាបាលជំងឺ MERS, AIDS, Ebola, Sars ព្រមទាំង ជំងឺមហារីក ជាច្រើនមុខទៀត។

អាន​បន្ត៖ កូរ៉េខាងជើង អួតថា ខ្លួនអាចព្យាបាល ជំងឺអ៊ីប៉ូឡា, ម៉ឺស, អេដស៍, និងមហារីក