បណ្តាញសង្គម

ទូក ២ គ្រឿងផ្ទុក ទាហានអាមេរិក ១០នាក់ ឆ្លងចូលដែនទឹក អ៊ីរ៉ងត្រូវចាប់ខ្លួន

វ៉ាស៊ីនតោន៖ យោងតាម សេចក្ដីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយ អាមរិកបានឲ្យដឹងថា ទាហានរបស់ខ្លួនចំនួន ១០នាក់កំពុង ជាប់ខ្លួននៅ លើកោះហ្វារស៊ី ក្នុងឈូងសមុទ្រអ៊ីរ៉ង់ ក្រោយយោធាអ៊ីរ៉ង ឡោមព័ទ្ធទូកយោធាអាមេរិក ចំនួន ២គ្រឿង ដែលបានចូលទៅក្នុងដែនទឹករបស់ខ្លួន។

អាន​បន្ត៖ ទូក ២ គ្រឿងផ្ទុក ទាហានអាមេរិក ១០នាក់ ឆ្លងចូលដែនទឹក អ៊ីរ៉ងត្រូវចាប់ខ្លួន

មនុស្សរាប់ពាន់នាក់ លើកគ្នាតវ៉ា ចំពោះករណីបាត់ខ្លួន អ្នកលក់សៀវភៅ នៅហុងកុង

ហុងកុង៖ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ នៅក្នុងទីក្រុងហុងកុង មនុស្សម្នា រាប់ពាន់នាក់ បានលើកគ្នា ប្រឆាំងតវ៉ានឹងការ ចាប់ជម្រិត ខុសច្បាប់របស់ចិន លើអ្នក លក់សៀវភៅចំនួន ៥នាក់ ដែលនេះជាករណីដ៏គួរ ព្រួយបារម្ភចំពោះ សេចក្ដីប្រកាស ប្រកាន់យកនីតិរដ្ឋ និង បូរណភាពទឹកដី របស់អាជ្ញាធរចិន។

អាន​បន្ត៖ មនុស្សរាប់ពាន់នាក់ លើកគ្នាតវ៉ា ចំពោះករណីបាត់ខ្លួន អ្នកលក់សៀវភៅ នៅហុងកុង

ជប៉ុន អះអាងថា នឹងតាមដាន សកម្មភាព កូរ៉េខាងជើង មិនឲ្យផុតពី ក្រសែភ្នែក

តូក្យូ៖ លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីហ្សូ អាបេ និង លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានបញ្ជាក់ពី ផែនការ រួមគ្នានៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ ២០១៦ថា ប្រទេសទាំងពីរ នឹងធ្វើការតាមដាន សកម្មភាព របស់កូរ៉េខាងជើង មិនឲ្យផុតពីក្រសែភ្នែកនោះឡើយ បន្ទាប់ពីរដ្ឋកុម្មុយនិស្តមួយនេះ ហ៊ានធ្វើតេស្ត សាកល្បងអាវុធ នុយក្លេអ៊ែរ ដែលប្រឆាំង យ៉ាងពេញទំហឹង ទៅនឹងច្បាប់អន្តរជាតិ រួចមក។

អាន​បន្ត៖ ជប៉ុន អះអាងថា នឹងតាមដាន សកម្មភាព កូរ៉េខាងជើង មិនឲ្យផុតពី ក្រសែភ្នែក

ចិន នឹងផលិតយន្ដហោះ ចម្បាំងបំបាំងកាយ ៩ប្រភេទ ក្នុងរយៈពេលមិនដល់ ៥ឆ្

ប៉េកាំង៖ ប្រទេសចិន ទើបតែបានបង្កើត ផលិតផលថ្មី គឺយន្ដហោះចម្បាំង បំបាំងកាយជំនាន់ថ្មីប្រភេទ J-20 ហើយគ្រោងនឹង បង្កើតយន្ដហោះនេះ ៩ប្រភេទបន្ថែមទៀត ក្នុងរយៈពេលមិនដល់ ៥ឆ្នាំផង។

អាន​បន្ត៖ ចិន នឹងផលិតយន្ដហោះ ចម្បាំងបំបាំងកាយ ៩ប្រភេទ ក្នុងរយៈពេលមិនដល់ ៥ឆ្

ទីបំផុត លោក អាបេ ព្រមសុំទោស កូរ៉េខាងត្បូង ដើម្បីសម្រេចកិច្ចព្រមព្រៀង បញ្ចប់បញ្ហាប្រវត្តិ​ សាស្រ្តនៃ “ស្រ្តីបម្រើផ្លូវភេទ”

សេអ៊ូល៖ ក្រោយពីមានការ ជួបពិភាក្សា គ្នារវាង រដ្ឋមន្រ្តីការ បរទេសជប៉ុន លោក ហ្វូមីអូ គីស៊ីដា និងសមភាគី កូរ៉េខាងត្បូង លោក យុន ប៊ីយុងសេ នៅទីក្រុងសេអ៊ូល នាថ្ងៃរសៀល ថ្ងៃចន្ទនេះ ភាគីទាំងពីរ បានឈាន ដល់កិច្ចព្រម ព្រៀងហើយ ដើម្បីបញ្ចប់វិបត្តិ ប្រវត្តិសាស្រ្ត ដែលបានអូស បន្លាយជាង ៧០ឆ្នាំ ជុំវិញប្រវត្តិ ជូរចត់ ដែលស្រ្តី កូរ៉េខាងត្បូង ត្រូវបានចាប់បង្ខំ ទៅបម្រើផ្លូវភេទ ទាហ៊ានជប៉ុន ក្នុងសម័យ សង្រ្គាមលោក ។

អាន​បន្ត៖ ទីបំផុត លោក អាបេ ព្រមសុំទោស កូរ៉េខាងត្បូង ដើម្បីសម្រេចកិច្ចព្រមព្រៀង...

មេដឹកនាំថៃ៖ គ្មានការកាត់ក្តី ឡើងវិញ ចំពោះកម្មករភូមា ដែលត្រូវបាន កាត់ទោស ប្រហារជីវិត

បាងកក៖ ឆ្លើយតបទៅនឹង ការតវ៉ា របស់ប្រជាជន ភូមា ដែលឈាន ដល់ថ្នាក់ បិទស្ថានទូតថៃ ប្រចាំទីក្រុង រ៉ង់ហ្គូន នោះ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូឆា នៅថ្ងៃចន្ទ ទី២៨ ខែធ្នូ នេះ បានចេញមុខ ច្រានចោល ទាំងស្រុង នូវការ ទាមទារនានា ពីក្រុមអ្នកតវ៉ា នៅមីយ៉ាន់ម៉ា ឲ្យ តុលាការថៃ កែប្រែសេចក្តីសម្រេច ដែលបានកាត់ទោស ប្រហារជីវិត កម្មករចំណាក ស្រុកភូមា ២ នាក់ ពីបទរំលោភ និង សម្លាប់ នោះឡើងវិញ ។

អាន​បន្ត៖ មេដឹកនាំថៃ៖ គ្មានការកាត់ក្តី ឡើងវិញ ចំពោះកម្មករភូមា ដែលត្រូវបាន កាត់ទោស...

ថៃ សម្រេច បិទស្ថានទូត បីថ្ងៃនៅមីយ៉ាន់ម៉ា ដោយសារការតវ៉ា

រ៉ង់ហ្គូន៖ ស្ថានទូតថៃ ប្រចាំទីក្រុងរ៉ង់ហ្គូន របស់សហភាព មីយ៉ាន់ម៉ា បានសម្រេច បិទសេវាកម្ម របស់ខ្លួនជា បណ្តោះ អាសន្នរយៈពេល បីថ្ងៃ ចាប់ពីថ្ងៃចន្ទ ទី២៨  ខែធ្នូ  ឆ្នាំ ២០១៥ នេះតទៅ ដោយសារតែ មើលឃើញ នូវការតវ៉ា នៅពីមុខ អគារស្ថានទូត ដែលនាំឲ្យ មន្ត្រីទូត និង បុគ្គលិក នានា មិនអាចចូលទៅ បំពេញការងារបាន។

អាន​បន្ត៖ ថៃ សម្រេច បិទស្ថានទូត បីថ្ងៃនៅមីយ៉ាន់ម៉ា ដោយសារការតវ៉ា

ISIS បង្ហោះវីដេអូ កាត់ក្បាល និងបាញ់សម្លាប់ យោធាប៉ាគីស្ថាន នៅថ្ងៃបុណ្យ គ្រីស្តម៉ាស

 ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS បានបង្ហោះវីដេអូ ដ៏ព្រៃផ្សៃមួយ បង្ហាញពីការប្រហារជីវិត យ៉ាងឃោឃៅ ដោយបានអាករ និងបាញ់សម្លាប់ យោធាជនជាតិប៉ាគីស្ថាន ត្រង់តំបន់ ជាប់បន្ទាត់ ព្រំដែនប្រទេស អាហ្គានីស្ថាន នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Mirror ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥។

វីដេអូនេះមានចំណងជើងថា« Khorasan» ដែលបានអួតបង្ហាញពី បច្ចេកទេសក្នុង ការធ្វើចម្បាំង នៅតាមបន្ទាត់ព្រំដែននៃប្រទេស ប៉ាគីស្ថាន និងអាហ្គានីស្ថាន។

វីដេអូដែលមានរយៈពេល ប្រមាណ១២នាទីនេះ ត្រូវបានបង្ហោះ នៅថ្ងៃបុណ្យគ្រីស្តម៉ាស ដែលជាបុណ្យដ៏សំខាន់របស់សាសនាគ្រិស្ត ដើម្បីគំរាមដល់ បណ្តាទ័ពជើងគោក ដែលប្រឆាំង នឹងពួកឧទ្ទាម ISIS នៅតំបន់មជ្ឈឹមបូព៌ា។

វីដេអូនេះបានបង្ហាញថា ពួកឧទ្ទាមISIS ស្ថិតនៅលើភ្នំក្បែរបន្ទាត់ ព្រំដែននៃប្រទេសប៉ាគីស្ថាន និងអាហ្គានីស្ថាន៕

ព្យុះថូណាដូ ផ្តាច់ជីវិតមនុស្ស ១១នាក់ នៅភាគខាងត្បូង អាមេរិក

វ៉ាស៊ីនតោន៖ យ៉ាងហោចណាស់ មនុស្ស ១១ នាក់បានស្លាប់ និង ៤០នាក់ទៀត ទទួលរងរបួស បន្ទាប់ពីព្យុះ ថូណាដូ ចំនួន ៤ ផ្ទួនៗគ្នា បានកើតឡើង និង វាយប្រហាររដ្ឋ មីស៊ីស៊ីបពី, អាកាន់សាស់, ធេនណែស៊ី ភាគ ខាងត្បូង សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ ២០១៥។ នេះបើតាម ការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ។

អាន​បន្ត៖ ព្យុះថូណាដូ ផ្តាច់ជីវិតមនុស្ស ១១នាក់ នៅភាគខាងត្បូង អាមេរិក

ឆ្នាំ ២០១៥ ត្រូវបានចាត់ទុក ជាឆ្នាំ ដ៏អស្ចារ្យ សម្រាប់ បេសកកម្មអវកាស

(អវកាស)៖ សម្រាប់ឆ្នាំ ២០១៥ ទាំងមូល ត្រូវបាន ក្រុមអ្នកវិទ្យាសាស្ត្រ ជាពិសេសទីភ្នាក់ងារ អវកាស អាមេរិក NASA ចាត់ទុកជាឆ្នាំ នៃភាពអស្ចារ្យ ជាប្រវត្តិសាស្ត្រ ជុំវិញការស្រាវជ្រាវ នៅ ទីអវកាស ដែល ប្រការនេះ គេចង់សំដៅទៅលើ ការថតបានរូបភាពពិត របស់ភពភ្លុយតូ ដែលមានចម្ងាយ ៩ ពាន់លាន គីឡូម៉ែត្រ ពីផែន និង មនុស្សចង់ឃើញរូបរាងពិត របស់វា ចាប់តាំងពីឆ្នាំ ១៩៣០ មកម្ល៉េះ។

អាន​បន្ត៖ ឆ្នាំ ២០១៥ ត្រូវបានចាត់ទុក ជាឆ្នាំ ដ៏អស្ចារ្យ សម្រាប់ បេសកកម្មអវកាស

អង្គការ NASA ពន្យាពេលបាញ់ បង្ហោះយាន ទៅភពអង្គារ ដោយសារតែបញ្ហាផ្នែក ឧបករណ៍ចាប់សញ្

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារអវកាស អាមេរិក NASA បាននិយាយកាលពី ថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ ២០១៥ ថា ខ្លួន បានសម្រេច ពន្យាពេល បាញ់បង្ហោះយាន InSight ទៅកាន់ភពព្រះអង្គារ ដែល គ្រោងធ្វើឡើងនៅខែមីនា ឆ្នាំ ២០១៦ ខាងមុខនេះ ដោយសារតែ ប្រព័ន្ធចាប់សញ្ញា ដែល ផលិតដោយក្រុមហ៊ុនបារាំង ដែលបានខូច នោះ នៅមិនទាន់ជួសជុលរួចនៅឡើយ។

អាន​បន្ត៖ អង្គការ NASA ពន្យាពេលបាញ់ បង្ហោះយាន ទៅភពអង្គារ ដោយសារតែបញ្ហាផ្នែក ឧបករណ៍ចាប់សញ្

កូរ៉េខាងជើង ពន្យាពេលរៀបចំ សមាជកំពូលបក្ស ដោយមិនប្រាប់ មូលហេតុ

ប៉េកាំង៖ បើតាមការ កំណត់រាល់ឆ្នាំ នោះ គឺសមាជកំពូលរបស់ គណបក្សពលករកូរ៉េ ដែល ដឹកនាំអំណាច ៦ ទសវត្សរ៍មកហើយ នៅកូរ៉េខាងជើង តែងតែប្រារព្ធ ឡើងនៅក្នុង ខែឧសភា ប៉ុន្តែកាលពី ដើមសប្តាហ៍នេះ មាន ព័ត៌មាន ពីទីក្រុងព្យុងយ៉ាងថា កិច្ចប្រជុំដ៏ សំខាន់ថ្នាក់រដ្ឋនេះ នឹងពន្យាពេល រហូតដល់ ខែតុលា ឯណោះ។

អាន​បន្ត៖ កូរ៉េខាងជើង ពន្យាពេលរៀបចំ សមាជកំពូលបក្ស ដោយមិនប្រាប់ មូលហេតុ

ប្រទេស អាហ្សង់ទីន កាន់ទុក្ខ ចំពោះមន្ត្រីរដ្ឋ ៤៣នាក់ ដែលបានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍

សាល់តា៖ កងកម្លាំង សន្តិសុខ និង មន្ត្រីពាក់ព័ន្ធ ទាំងឡាយ របស់ប្រទេស អាហ្សង់ទីន បាន ចូលរួមគោរព វិញ្ញាណក្ខន្ធ ដល់មន្ត្រីចំនួន ៤៣នាក់ ដែលបានស្លាប់ ដោយសារ តែគ្រោះថ្នាក់ ចរាចរណ៍ ក្នុងតំបន់ រ៉ូសារីយ៉ូ ឌឺ ឡេ ហ្វ្រុនទែរ៉ា នៃខេត្តសាល់តា ភាគខាងជើង កាលពីថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០១៥។

អាន​បន្ត៖ ប្រទេស អាហ្សង់ទីន កាន់ទុក្ខ ចំពោះមន្ត្រីរដ្ឋ ៤៣នាក់ ដែលបានស្លាប់...

សិង្ហបុរី បាញ់បង្ហោះ ផ្កាយរណប ចំនួនប្រាំមួយ នៅប្រទេស ឥណ្ឌា

ប្រទេស សិង្ហបុរី នឹងបាញ់ បង្ហោះផ្កាយរណប ចំនួនប្រាំមួយនៅក្នុង ប្រទេស ឥណ្ឌា នៅថ្ងៃពុធនេះ ដើម្បីជួយ សម្រួលដោយកិច្ចការ ផ្សេងៗដូចជា ការគ្រប់គ្រង គ្រោះមហន្តរាយ និងគម្រោង នៅក្នុងទីក្រុង នៅតំបន់អាស៊ី អាគ្នេយ៍ជាដើម នេះបើយោងតាម សេចក្តីរាយការណ៍ របស់ភ្នាក់ងារសារ ព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ។

អាន​បន្ត៖ សិង្ហបុរី បាញ់បង្ហោះ ផ្កាយរណប ចំនួនប្រាំមួយ នៅប្រទេស ឥណ្ឌា

បង់ក្លាដែស ចាប់បានអណ្តើក ជិត១ពាន់ក្បាល ដែលឈ្មួញ លួចនាំចូលពីឥណ្ឌា

ដាកា៖ កងកម្លាំងការពារ ព្រំដែន បង់ក្លាដែស (BGB) កាលពីថ្ងៃអាទិត្យ បានចាប់ និង រឹបអូស សត្វអណ្តើក ចំនួន ៨៧៤ ក្បាល ដែលឈ្មួញ លួចនាំចូល ខុសច្បាប់មកពី ប្រទេសឥណ្ឌា តាមច្រក ស្រុក ចេសសរ ចម្ងាយ ១៦៥ គីឡូម៉ែត្រ ភាគនិរតី នៃរដ្ឋធានី ដាកា ។

អាន​បន្ត៖ បង់ក្លាដែស ចាប់បានអណ្តើក ជិត១ពាន់ក្បាល ដែលឈ្មួញ លួចនាំចូលពីឥណ្ឌា

ជំងឺឆ្លង ឆក់យកជីវិត ប្រជាជនចិន ១.៦៣៩នាក់ ក្នុងខែវិច្ឆិកា

ប៉េកាំងៈ យោងតាម ទិន្នន័យ ជាផ្លូវការ របស់ក្រសួង សុខាភិបាលចិន បានឲ្យដឹងថា ប្រជាជន ចំនួន ១.៦៣៩ នាក់បានស្លាប់ ដោយសារ ជំងឺឆ្លង នៅក្នុង ប្រទេសចិន កាលពី ខែវិច្ឆិកា ឆ្នាំ២០១៥ កាលពី ខែមុននេះ ។

អាន​បន្ត៖ ជំងឺឆ្លង ឆក់យកជីវិត ប្រជាជនចិន ១.៦៣៩នាក់ ក្នុងខែវិច្ឆិកា

សកម្មប្រយុទ្ធ​ ISIS ៣២នាក់ ស្លាប់ក្នុង ប្រតិបត្តិការ វាយប្រហារ តាមផ្លូវអាកាសនៅស៊ីរី

ប៉េរ៉ូ៖ ក្រុមឧទ្ទាមរដ្ឋឥស្លាម យ៉ាងហោចណាស់ ៣២នាក់ បានស្លាប់ និង៤០នាក់ផ្សេងទៀត រងរបួស ក្នុងប្រតិបត្តិការ វាយប្រហារតាមផ្លូវអាកាស របស់ក្រុមសម្ព័ន្ធមិត្ត  ដឹកនាំដោយសហរដ្ឋអាម៉េរិក ដែលមានគោលដៅ វាយប្រហារក្រុមជីហាត ក្នុងខេត្ត Raqqa ប្រទេស ស៊ីរី នាថ្ងៃអាទិត្យនេះ នេះបើយោងតាម សេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥នេះ។

គ្រាប់បែក ចំនួន១៥គ្រាប់ ត្រូវបានគេទម្លាក់ នៅទីតាំងរបស់ ក្រុមឧទ្ទាម ISIS ដែលស្ថិតនៅក្នុង ខេត្តដាច់ស្រយ៉ាល Raqqa  នេះបើយោងតាមប្រភព ពីអ្នកអង្កេតការណ៍ សិទ្ធមនុស្សប្រចាំប្រទេស ស៊ីរីដែលមានមូលដ្ឋាន នៅក្នុងចក្រភពអង់គ្លេស។

សូមជម្រាបថា ខេត្ត Raqqa ជាជំរុំលាក់ខ្លួនដ៏សំខាន់មួយរបស់ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS ៕

យន្តហោះ​ស្រុក​របស់​ចិន​លេចរូ​បរាង​ឡើង​ជា លើក​ដំបូង​នៅថ្ងៃ​អាទិត្​យនេះ​

(សៀងហៃ)៖ យន្តហោះក្នុង ស្រុកដែលផលិត ឡើងដោយប្រទេស ចិន ប្រភេទ ARJ21 ត្រូវបានលេចរូប រាងឡើងជាលើកដំបូង ក្នុងថ្ងៃអាទិត្យនេះ នេះបើយោងតាមសេចក្តីរាយ ការណ៍របស់ភ្នាក់ សារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

អាន​បន្ត៖ យន្តហោះ​ស្រុក​របស់​ចិន​លេចរូ​បរាង​ឡើង​ជា លើក​ដំបូង​នៅថ្ងៃ​អាទិត្​យនេះ​

សភាអង់គ្លេស ត្រៀមបោះឆ្នោត ឱ្យរដ្ឋាភិបាល បើកការវាយប្រហារ ប្រឆាំង ISIS នៅស៊ីរី

ឡុង៍ ៖ មន្រ្តីនានា នៃសភាអង់គ្លេស បានថ្លែងអះអាងថា ស្ថាប័ននីតិបញ្ញត្តិ នៃចក្រភពអង់គ្លេស ត្រៀមខ្លួនជាស្រេច ហើយ ដើម្បីបោះឆ្នោតគាំទ្រ បើកភ្លើងខៀវ ឱ្យរដ្ឋាភិបាលលោក ដេវីដ ខាំមើរូន ធ្វើការវាយប្រហារ ប្រឆាំងនឹង ក្រុមភេរវករ ISIS នៅប្រទេសស៊ីរី ។

អាន​បន្ត៖ សភាអង់គ្លេស ត្រៀមបោះឆ្នោត ឱ្យរដ្ឋាភិបាល បើកការវាយប្រហារ ប្រឆាំង ISIS នៅស៊ីរី

ក្រុងកូឡាឡាំពួរ រងការគំរាម វាយប្រហារ ពីភេរវករ ចំពេលប្រមុខដឹកនាំ ពិភពលោក ចូលរួម ប្រជុំអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធ

ម៉ាឡេស៊ី ៖ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានទទួលរង ការគំរាមវាយប្រហារ ពីក្រុមភេរវករ ខណៈដែល ប្រមុខមេដឹកនាំ ពិភពលោកជាច្រើន កំពុងទៅចូលរួម កិច្ចប្រជុំកំពូល អាស៊ានលើកទី ២៧ និង កិច្ចប្រជុំកំពូល ពាក់ ព័ន្ធជាច្រើនផ្សេងទៀត ។

អាន​បន្ត៖ ក្រុងកូឡាឡាំពួរ រងការគំរាម វាយប្រហារ ពីភេរវករ ចំពេលប្រមុខដឹកនាំ ពិភពលោក...

យន្តហោះ ដឹកអ្នកដំណើរ ១គ្រឿង ហោះពីប៉ូឡូញ ទៅអេហ្ស៊ីប បង្ខំចិត្តចុះចត ព្រោះមានគេគំរាម បំផ្ទុះគ្រាប់បែក

អេហ្ស៊ីប៖ យោងតាមព័ត៌មាន Reuters ចេញមុននេះ បន្តិចថា យន្តហោះ ដឹកអ្នកដំណើរ១គ្រឿង ដែលហោះ ចេញពីទីក្រុង Warsaw ប្រទេសប៉ូឡូញ ទៅកាន់ទីក្រុង Hurghada របស់ប្រទេសអេហ្ស៊ីប បានបង្ខំចិត្ត ចុះចតជាបន្ទាន់ នៅប្រទេស Bulgaria បន្ទាប់ពីមាន ការគំរាមកំហែងពី ភេរវកម្មបំផ្ទុះគ្រាប់បែក៕

ដកស្រង់ពី ៖ ដើមអម្ពិល