បណ្តាញសង្គម

អាមេរិក និង បារាំង ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីកម្ទេចពួក ISIS

ប៉ារីស ៖ បន្ទាប់ពីការ វាយប្រហារ ដោយភេរវកម្ម នៅប៉ារីស កាលពី សប្តាហ៍មុន ការចងកំហឹង លើក្រុមរដ្ឋអ៊ីស្លាម IS កាន់តែកញ្ជ្រោលឥទ្ធិពលឡើង ស្របពេល ដែលមេដឹកនាំ បណ្តាប្រទេស លោកខាងលិច បានអះអាងថា នឹងធ្វើការវាយកម្ទេច ពួកភេរវករទាំងនោះ ឲ្យអស់ពីលើ ភពផែនដី នេះតែម្តង។

អាន​បន្ត៖ អាមេរិក និង បារាំង ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីកម្ទេចពួក ISIS

មេផ្តួចផ្តើមគំនិត ក្នុងហេតុការណ៍ វាយប្រហារនៅប៉ារីស ត្រូវបានប៉ូលិស កំណត់អត្តសញ្ញាណ

ប៉ារីស ៖ អាជ្ញាធរបារាំង អាចកំណត់មុខសញ្ញា បុរសពីរនាក់ ដែលពួកគេជឿជាក់ថា ជាមេផ្តួចផ្តើមគំនិត ក្នុងការបង្កើតគម្រោង និងចេញបញ្ជាវាយប្រហារនៅប៉ារីស ដែលបណ្តាលឲ្យមនុស្ស ១៣២នាក់ស្លាប់ នេះបើយោងតាម សេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន NPR ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

តាមរយៈការដកស្រង់នូវប្រភព ដែលស្និទ្ធិទៅនឹង ក្រុមស៊ើបអង្កេត ក្នុងទីក្រុងប៉ារីស អាជ្ញាធរបារាំង ជឿជាក់ថា លោក Salim Benghalem ដែលមានសញ្ជាតិ ជាជនជាតិបារាំង ជាអ្នកផ្តួចផ្តើមគំនិត ដោយឡែកលោក Abdelhamid Abaaoud ជាអ្នកចេញបញ្ជា ទៅលើក្រុមភេវរករ។ ប្រភពដដែលបានឲ្យដឹងថា បុរសទាំងពីរស្ថិតនៅក្នុង ប្រទេសស៊ីរី៕

ប្រធានាធិបតីចិន អំពាវនាវ ឲ្យពិភពលោក រួមគ្នាកម្ចាត់ អំពើភេរវកម្ម

ប៉េកាំង ៖ លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានលើកឡើង កាលពីថ្ងៃអាទិត្យថា ការវាយប្រហារអត្តឃាត នៅ ទីក្រុងប៉ារីស ប្រទេសបារាំង បានបង្ហាញឲ្យសហគមន៍ អន្តរជាតិឃើញច្បាស់ម្តងទៀតថា គ្រប់គ្នាត្រូវតែរួបរួមជា ធ្លុងមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា នេះ តាមសម្តីរបស់លោក ស៊ី ថ្លែងដូច្នេះថា « យើងត្រូវតែស្វែងយល់ឲ្យបានច្បាស់ ពីរោគសញ្ញា និងឬសគល់នៃបញ្ហា ជាពិសេស គឺការវាយប្រហារនានា ហើយវាមិនគួរមានប្រព័ន្ធត្រួតគ្នា លើបញ្ហានេះឡើយ»។

គួរបញ្ជាក់ថា ការថ្លែងរបស់លោក ស៊ី ជិនពីង ខាងលើនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំកំពូល នៃមេដឹកនាំពិភព លោកហៅកាត់ថា BRICS នៅទីក្រុង អាន់តាល់យ៉ា នៃប្រទេសតួកគី ដោយក្នុងនោះរួម មានដូចជា តួកគី, ចិន, ឥណ្ឌា, រុស្ស៊ី, និងអាហ្វ្រិកខាងត្បូងជាដើម ។

សម្រាប់កិច្ចប្រជុំ G20 នោះវិញ មិនមានវត្តមានរបស់លោក ប្រធានាធិបតីបារាំងចូលរួមនោះឡើយ ដោយលោក ជាប់ភារៈកិច្ចសំខាន់ លើផ្នែកការពារសន្តិសុខជាតិ ក្រោយការវាយប្រហារយ៉ាងដំណំ ពីពួកភេរវករ ដែលគេដឹងថា ជាបណ្តាញរបស់ ISIS ៕

ធ្លាយទំនប់រ៉ែដែក នៅប្រេស៊ីល បណ្តាលឲ្យ មនុស្សស្លាប់ និង បាត់ខ្លួន ៦០នាក់

រីយ៉ូ ៖ កន្ទុយនៃទំនប់ ដែលធ្វើឡើង ដើម្បីជីកយក រ៉ែដែកនោះ បានប្រេះធ្លាយ ស្ថិតនៅរដ្ឋ មីណាស ហ្គឺរែស ភាគអាគ្នេយ៍នៃ ប្រទេសប្រេស៊ីល បានបណ្តាលឲ្យមនុស្ស ១៥នាក់ ស្លាប់ និង ៤៥នាក់ទៀត កំពុងបាត់ខ្លួន នៅឡើយ។

អាន​បន្ត៖ ធ្លាយទំនប់រ៉ែដែក នៅប្រេស៊ីល បណ្តាលឲ្យ មនុស្សស្លាប់ និង បាត់ខ្លួន ៦០នាក់

ISIS ត្រដរខ្យល់ ព្រោះ រុស្ស៊ី ចាប់ផ្តើម វាយប្រហារ តាមអាកាសហើយ

យោងតាម ព័ត៌មាន ស៊ីអិនអិន ចេញ ផ្សាយ នៅយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៥ នេះ បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បាន បើកការវាយប្រហារ តាមដែនអាកាស ជាលើក ដំបូងរបស់ខ្លួននៅ ក្នុងប្រទេសស៊ីរី ដោយវាយ ប្រហារលើ គោលដៅនៅជិត ទីក្រុង Homs នេះបើ តាម ការបញ្ជាក់ពី មន្ត្រីជាន់ខ្ពស់ សហរដ្ឋអាម៉េរិក បានឲ្យដឹងយ៉ាងដូច្នេះ ។

អាន​បន្ត៖ ISIS ត្រដរខ្យល់ ព្រោះ រុស្ស៊ី ចាប់ផ្តើម វាយប្រហារ តាមអាកាសហើយ

ព្យុះទីហ្វុង គុបពូ ឆក់យកជីវិតមនុស្ស ១១នាក់នៅហ្វីលីពីន

ម៉ានីល ៖ នៅថ្ងៃអង្គារនេះ ក្រុមប្រឹក្សាជាតិ គ្រប់គ្រងគ្រោះ មហន្ដរាយ បានរាយការណ៍ឲ្យដឹថា យ៉ាងហោច ណាស់មាន មនុស្សចំនួន ១១នាក់ បានបាត់បង់ជីវិត និងមួយចំនួន ផ្សេងទៀត រងរបួស ដោយសារ តែការវាយ ប្រហារពី ព្យុះទីហ្វុង ឈ្មោះថា គុបពូ លើស្រុក ឡេនដូ និងកំពុងបន្ដ បោកបក់លើ ភាគខាងជើង នៃប្រទេសហ្វីលីពីន ។

អាន​បន្ត៖ ព្យុះទីហ្វុង គុបពូ ឆក់យកជីវិតមនុស្ស ១១នាក់នៅហ្វីលីពីន

ស្លាប់កូនប្រុសម្នាក់ ក្នុងករណីចាប់ជំរិត ចៅហ្វាយក្រុង នៅហ្វីលីពីន

ហ្វីលីពីន៖ យោងតាម ការលើកឡើង របស់អាជ្ញាធរ ហ្វីលីពីន នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា ចៅហ្វាយក្រុងនៅ ភាគខាងត្បូងប្រទេស និងកូនប្រុស របស់លោកម្នាក់ទៀត ត្រូវបានក្រុម ឧទ្ទាមមួយក្រុម ចាប់ជំរិត កាលពីយប់ថ្ងៃចន្ទ ម្សិលមិញនេះ ហើយក៏ត្រូវ បានរកឃើញ សាកសពនៅព្រឹក ថ្ងៃអង្គារនេះផងដែរ ។

អាន​បន្ត៖ ស្លាប់កូនប្រុសម្នាក់ ក្នុងករណីចាប់ជំរិត ចៅហ្វាយក្រុង នៅហ្វីលីពីន

ចំណាប់ខ្មាំង ៤ នាក់ ដែលបាត់ខ្លួន នៅហ្វីលីពីន លេចមុខ ក្នុងវីដេអូរបស់ក្រុម ISIS

ហ្វីលីពីន ៖ វីដេអូខ្លីបមួយ បានបង្ហាញ ចំណាច់ខ្មាំង បួននាក់ ដែលត្រូវចាប់ជម្រិត ដោយសកម្មជន ប្រដាប់អាវុធ ក្នុងតំបន់ ភាគខាងត្បូង ប្រទេស ហ្វីលីពីន កាលពីខែមុន ត្រូវបានគេបង្ហោះ ក្នុងប្រព័ន្ធ អ៊ីនធើណែត នេះបើយោង តាមសេចក្តី រាយការណ៍ របស់ភ្នាក់ងារ សារព័ត៌មាន CNN ចេញផ្សាយនៅ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥នេះ ។

អាន​បន្ត៖ ចំណាប់ខ្មាំង ៤ នាក់ ដែលបាត់ខ្លួន នៅហ្វីលីពីន លេចមុខ ក្នុងវីដេអូរបស់ក្រុម ISIS

សហរដ្ឋអាម៉េរិក និងរុស្ស៊ី នឹងចុះកិច្ចព្រមព្រៀង រក្សាសុវត្ថិភាព ដែនអាកាស នៅស៊ីរី ក្នុងពេល ឆាប់ៗខាងមុខ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាម៉េរិក និងរុស្ស៊ី អាចនឹងចុះកតិកាសញ្ញា ដើម្បីរក្សាសុវត្ថិភាព ដែនអាកាស ក្នុងប្រទេស ស៊ីរី ខណៈដែលប្រទេស មហាអំណាចទាំងពីរ កំពុងដាក់ចេញ នូវយុទ្ធនាការទម្លាក់ គ្រាប់បែកលើប្រទេស ស៊ីរី រៀងៗខ្លួន នេះបើយោងតាម ការលើកឡើង របស់រដ្ឋមន្ត្រី ការពារជាតិ សហរដ្ឋអាម៉េរិក ដកស្រង់ ដោយសារព័ត៌មាន Channel News Asia ចេញផ្សាយ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នេះ ។

អាន​បន្ត៖ សហរដ្ឋអាម៉េរិក និងរុស្ស៊ី នឹងចុះកិច្ចព្រមព្រៀង រក្សាសុវត្ថិភាព ដែនអាកាស...

អូបាម៉ា រិះគន់ធ្ងន់ៗ លើសភា ដែលបរាជ័យ អនុម័តច្បាប់គ្រប់គ្រង កាំភ្លើងដ៏តឹងរឹង ស្របពេល នៃការបាញ់ សម្លាប់មនុស្ស ១០នាក់ នៅសាលារៀនអូរ៉េហ្គន

វ៉ាស៊ីនតោន៖ លោក ប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០១៥ បានធ្វើការ រិះគន់ធ្ងន់ៗ ទៅលើសភា អាមេរិក ដែលបាន ទទួលបរាជ័យ ក្នុងការអនុម័តច្បាប់ គ្រប់គ្រង់អាវុធ ឲ្យបាន តឹងរឹងបន្ទាប់ ពីការបាញ់ ប្រហារទៅលើ សាលារៀន មួយកន្លែងក្នុង រដ្ឋអូរ៉េហ្គន បណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់ និង ២០នាក់រងរបួស នោះ។

អាន​បន្ត៖ អូបាម៉ា រិះគន់ធ្ងន់ៗ លើសភា ដែលបរាជ័យ អនុម័តច្បាប់គ្រប់គ្រង កាំភ្លើងដ៏តឹងរឹង...

យន្តហោះ ដឹកទំនិញរបស់ អាមេរិកធ្លាក់ បណ្តាលឲ្យមនុស្ស ១២នាក់ស្លាប់

កាប៊ុល៖ យន្តហោះ ដឹកទំនិញ មួយគ្រឿង របស់សហរដ្ឋ អាមេរិក បានធ្លាក់នៅឯ អាកាសយាន ដ្ឋានទីក្រុង ហ្សាឡាឡាបាដ នៃខេត្ត ណាងហ្គាហា ភាគខាងកើត ប្រទេស អាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃ ព្រហស្បតិ៍ មកម្ល៉េះ ដោយក្នុងនោះ បណ្តាលឲ្យអ្នកជិះ នៅលើយន្តហោះ  នោះទាំងអស់ ១២នាក់ បាត់បង់ជីវិត ។

អាន​បន្ត៖ យន្តហោះ ដឹកទំនិញរបស់ អាមេរិកធ្លាក់ បណ្តាលឲ្យមនុស្ស ១២នាក់ស្លាប់

ហេតុការណ៍ រត់ជាន់គ្នា នៅអារ៉ាប៊ីសាអ៊ូឌីត អ្នកស្លាប់កើនឡើង ៧១៧នាក់ និងរបួស ជាង៨០០នាក់

អារ៉ាប៊ីសាអ៊ូឌី៖ សារព័ត៌មាន CNN បានចេញផ្សាយ អ្នកស្លាប់ក្នុង ហេតុការណ៍ រត់ជាន់គ្នា ក្នុងពិធីបុណ្យសាសនា នៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត កើនឡើងដល់ ៧១៧នាក់ និងរបួស៧១៩នាក់ នេះបើយោងតាម ព័ត៌មានពីមន្រ្តីផ្លូវការ អារ៉ាប៊ីសាអ៊ូឌីត។

លោក អូស្មាន់ ហាស្សាន់ ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល  នៅល្ងាចថ្ងៃនេះថា កម្ពុជាបានបញ្ជូនជនជាតិខ្មែរ-ឥស្លាម ចំនួន ៦៨៥នាក់ ទៅចូលរួមពិធីបុណ្យសាសនា នៅអារ៉ាប៊ីសាអ៊ូឌីត ទីដែលមានហេតុការណ៍រត់ជាន់គ្នា ដែលមកទល់នឹងពេលនេះ មិនទាន់ទទួលបានដំណឹងថា ពួកគេយ៉ាងណានោះទេ ប៉ុន្តែព័ត៌មានបានដឹងខ្លះថា មានជាងពាក់កណ្តាលក្នុងចំណោម ៦៨៥នាក់ មិនមានអ្វីនោះទេ។

សូមជំរាបថា ក្រុមជួយសង្គ្រោះ ៤០០០នាក់ និងរថយន្ដសង្គ្រោះបន្ទាន់ ២២០គ្រឿង បានបញ្ជូនទៅកន្លែងកើតហេតុ។ ជនជាតិមូស្លីមជាង ២លាននាក់ជុំវិញពិភពលោក បានចូលរួមពិធីបុណ្យសាសនា Hajj នេះ។

ហេតុការណ៍នេះគឺបានកើតឡើងនៅក្នុងទីក្រុង Mina ចម្ងាយប្រហែល ៥គីឡូ ម៉ែត្រពីវិហារឥស្លាម Mecca ដែលកំពុងស្ថិតក្នុងការជួយសង្រ្គោះផងដែរ នាពេលនេះ ក្នុងថ្ងៃទី១ នៃការប្រារព្ធពិធី បុណ្យបែបសាសនាឥស្លាម Eid al-Adha ឬហៅថា Feast of the Sacrifice។

សូមរំលឹកដែរថា កាលពីប៉ុន្មានថ្ងៃមុនមនុស្សចំនួន១០៩នាក់បានស្លាប់ របួសជាង៤០០នាក់ ដោយការបាក់ដងស្ទូច នៅក្នុងពេលកំពុងសាង សង់អាគារ Mecca’s Grand Mosque ហើយកាលពីឆ្នាំ២០០៦ ក៏មានមនុស្សប្រមាណ ៣៦៤នាក់បានស្លាប់ផងដែរ នៅក្នុងហេតុការដង្ហែរព្យុះហយាត្រានេះដែរ៕

មនុស្សជាង ១០០នាក់ស្លាប់ នៅក្នុងហេតុការណ៍ ផ្ទុះរថយន្ត ដឹកប្រេង នៅសូដង់ ខាងត្បូង

សូដង់ខាងត្បូង៖ មានមនុស្សជាង១០០នាក់ ត្រូវបានសម្លាប់នៅក្នុង ប្រទេសសូដង់ខាងត្បូង បន្ទាប់ពីរថយន្ត ដឹកប្រេងឥន្ធនៈ មួយគ្រឿង បានក្រឡាប់ធ្លាក់ពីលើផ្លូវ ខណៈហ្វូងមនុស្សយ៉ាងច្រើន កំពុងមកត្រង់ប្រេង ដែលហូរចេញពីរថយន្តក្រឡាប់ នេះបើតាមសម្តី មន្ត្រីក្នុងតំបន់ ចេញផ្សាយដោយព័ត៌មាន Reuters នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥នេះ។

លោក Charles Kisagna រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងរដ្ឋ Western Equatoria បានឲ្យដឹងថា ហេតុការណ៍សម្លាប់មនុស្សនេះ បានកើតឡើងនៅថ្ងៃពុធម្សិលមិញ ដោយក្នុងនោះ ក៏បានបណ្តាលឲ្យ មនុស្សប្រមាណ៥០នាក់ ទទួលរងរបួសផងដែរ។

លោកបានបញ្ជាក់ថា «យើងមិនមានបរិក្ខារពេទ្យគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះជនរងគ្រោះ ដែលទទួលរងរបួស នៅក្នុងហេតុការណ៍នេះនោះទេ ដោយសារជនរងគ្រោះ ត្រូវបានភ្លើងដុតរោល ក្នុងកម្រិតធ្ងន់ធ្ងរ»។ ទាក់ទងនឹងមូលហេតុ ដែលបណ្តាលឲ្យហេតុការណ៍ ក្រឡាប់រថយន្តនេះ មិនទាន់ត្រូវបានបញ្ជាក់ឲ្យដឹង នៅឡើយទេ៕

អាមេរិក ត្រៀមទណ្ឌកម្ម សម្រាប់កូរ៉េខាងជើង ប្រសិនបើហ៊ាន បាញ់គ្រាប់មីស៊ីល សាកល្បង

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានប្រកាសថាខ្លួនត្រៀម ទណ្ឌកម្មទុករួចរាល់ហើយ សម្រាប់ដាក់ទៅលើប្រទេស កូរ៉េខាងជើង ប្រសិនបើរដ្ឋកុម្មុយនិស្តមួយនេះ ហ៊ានធ្វើការបាញ់សាកល្បង អាវុធមីស៊ីល ដូចដែលសារព័ត៌មាន ប្រទេសជាច្រើនបានលើកឡើង ប្រាកដមែននោះ។

នេះបើតាមទីភ្នាក់ងារ ព័ត៌មានជប៉ុន ក្យូដូ ដកស្រង់សេចក្តីថ្លែងការណ៍ ពីក្រសួងការពារជាតិ អាមេរិក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១៥។ លោក ដេវីដ សៀ ជំនួយការរដ្ឋមន្ត្រី ក្រសួងការពារជាតិអាមេរិក សម្រាប់កិច្ចការអាស៊ី និង ប៉ាស៊ីហ្វិក បានថ្លែងដូច្នេះថា “យើងនឹងដាក់ទណ្ឌកម្មឲ្យធ្ងន់បំផុត ទៅលើកូរ៉េខាងជើង និង គ្រោងបង្កើតទណ្ឌកម្មបន្ថែមទៀត ប្រសិនបើអាចទៅរួច។ ទណ្ឌកម្មទាំងនោះនឹងត្រូវដាក់ ភ្លាមៗ ប្រសិនបើកូរ៉េខាងជើង ហ៊ានបាញ់សាកល្បង ក្បាលគ្រាប់មីស៊ីល ដូចជាការលើកឡើង កន្លងមកមែននោះ។”

គួរបញ្ជាក់ថា ការថ្លែងរបស់អាមេរិក ខាងលើនេះ វាប្រៀបបីដូចជាការដុតកម្តៅបន្ថែមទៀត ទៅលើគម្រោងការណ៍ បាញ់គ្រាប់មីស៊ីល របស់កូរ៉េខាងជើង ដែលទីក្រុងព្យុងយ៉ាង បានអះអាងកាលពីដើមសប្តាហ៍នេះថា ខ្លួនមានគម្រោងបាញ់សាកល្បង អាវុធសង្គ្រាម ដើម្បីអបអរសាទរខួបលើកទី៧០ឆ្នាំ នៃការបង្កើតបក្សពលករកូរ៉េ ដែលកំពុងដឹកនាំអំណាចបច្ចុប្បន្ន៕

មនុស្សជាង១០០នាក់ស្លាប់ នៅក្នុងហេតុការណ៍ផ្ទុះរថយន្តដឹកប្រេង នៅសូដង់ខាងត្បូង

(សូដង់ខាងត្បូង)៖ មានមនុស្សជាង១០០នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រទេស សូដង់ខាងត្បូង បន្ទាប់ពីរថយន្តដឹក ប្រេងឥន្ធនៈមួយគ្រឿង បានក្រឡាប់ធ្លាក់ ពីលើផ្លូវ ខណៈហ្វូងមនុស្សយ៉ាងច្រើន កំពុងមកត្រង់ប្រេងដែលហូរចេញ ពីរថយន្តក្រឡាប់ នេះបើតាមសម្តី មន្ត្រីក្នុងតំបន់ ចេញផ្សាយដោយព័ត៌មាន Reuters នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥នេះ។

អាន​បន្ត៖ មនុស្សជាង១០០នាក់ស្លាប់ នៅក្នុងហេតុការណ៍ផ្ទុះរថយន្តដឹកប្រេង នៅសូដង់ខាងត្បូង

ស្ត្រីម៉ូស្លីម ដែលប៉ូលិសថៃអះអាងថា នាងរត់មកលាក់ខ្លួននៅកម្ពុជា ចេញមុខបំភ្លឺ

(បាងកក)៖ ប៉ូលិសថៃ បានបង្ហាញ អត្តសញ្ញាណ ជនសង្ស័យ ២នាក់ ដែលក្នុងនោះ មានស្ត្រីថៃ -ឥស្លាម ពាក់ព័ន្ធនឹងករណី បំផ្ទុះគ្រាប់ នៅបាងកក និងបានជឿជាក់ថា ជនសង្ស័យ កំពុងលាក់ខ្លួន នៅក្នុង ប្រទេសកម្ពុជា,

អាន​បន្ត៖ ស្ត្រីម៉ូស្លីម ដែលប៉ូលិសថៃអះអាងថា នាងរត់មកលាក់ខ្លួននៅកម្ពុជា ចេញមុខបំភ្លឺ

ព្យុះទីហ្វុងកំពុងវាយប្រហារភាគលិច នៃប្រទេសជប៉ុន, ២៨ម៉ឺននាក់ត្រូវជម្លៀស និងក្រុមហ៊ុនហោះហើរសម្រេចផ្អាក

  (តូក្យូ)៖ រដ្ឋាភិបាលជប៉ុន បានប្រកាស ឲ្យប្រពលរដ្ឋ ប្រមាណជា ២៨០.០០០នាក់ ជម្លៀសខ្លួនចេញពី លំនៅដ្ឋាន ខណៈដែលមានខ្យល់ ព្យុះទីហ្វុងមួយ

អាន​បន្ត៖ ព្យុះទីហ្វុងកំពុងវាយប្រហារភាគលិច នៃប្រទេសជប៉ុន, ២៨ម៉ឺននាក់ត្រូវជម្លៀស...

មកដល់ពេលនេះ នៅមិនទាន់មានក្រុមណាមួយ ចេញមុខទទួលស្គាល់ជាទង្វើរបស់ខ្លួន ក្នុងករណីបំផ្ទុះ​គ្រាប់បែកនៅកណ្ដាលក្រុងបាងកកទេ

Update (បាងកក)៖ គិតត្រឹមវេលាម៉ោង ១រសៀល ថ្ងៃទី១៨ ខែសីហានេះ នៅមិនទាន់មានក្រុមសកម្មប្រយុទ្ធ ឬក្រុមណាមួយចេញមុខមកទទួលស្គាល់ថា ជាទង្វើរបស់ខ្លួនឡើង ខណៈដែលនាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-ocha បានបញ្ជាឲ្យតាមចាប់ខ្លួនជនសង្ស័យ ដោយលោកជឿថា វាជាទង្វើរបស់ក្រុមប្រឆាំងរដ្ឋាភិបាល ដែលមានមូលដ្ឋាននៅភាគឦសាននៃប្រទេស។

អាន​បន្ត៖ មកដល់ពេលនេះ នៅមិនទាន់មានក្រុមណាមួយ ចេញមុខទទួលស្គាល់ជាទង្វើរបស់ខ្លួន...

ករណីបំផ្ទុះគ្រាប់បែកនៅបាងកក៖ អាជ្ញាធរថៃបញ្ជាក់ថា ស្លាប់១៩នាក់ និងអ្នករងរបួសកើន ១២៣នាក់

(បាងកក)៖ យោងតាមព័ត៌មាន Bangkok Post បានបញ្ជាក់ដោយ អាជ្ញាធរផ្លូវការរបស់ថៃ បានឲ្យដឹងថា ករណីបំផ្ទុះគ្រាប់បែក  នៅកណ្តាលទីក្រុងបាងកក មានអ្នកស្លាប់១៩នាក់ និងអ្នករងរបួសកើនដល់ ១២៣នាក់ នេះបើគិតត្រឹមម៉ោង ០១៖៣០នាទីយប់ចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥នេះ។


អ្នកស្លាប់នៅ ក្នុងករណីបំផ្ទុះ គ្រាប់បែកនោះ មានជនជាតិថៃ ១០នាក់, ចិន០១នាក់ និងហ្វីលីពីន ០១នាក់ និងអ្នកស្លាប់ផ្សេងទៀតនៅ មិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយនោះទេ។ ក្នុងហេតុការណ៍នោះ ជនជាតិសឹង្ហបុរី មួយចំនួនក៏ទទួល រងរបួសផងដែរ។ ពាក់ព័ន្ធនឹងករណីនេះផងដែរ រដ្ឋមន្ត្រីការពារជាតិថៃ លោក Prawit Wongsuwon បានថ្លែងឲ្យដឹងថា គោលដៅនៃការ បំផ្ទុះគ្រាប់បែកនេះគឺ «ជនបរទេស» ជាពិសេសគឺ ភ្ញៀវទេសចរបរទេសតែម្ដង។

យោងតាមព័ត៌មាន Bangkok Post បានថាធនាគារ ជាតិរបស់ថៃ ក៏បានប្រកាសឲ្យ ឈប់សម្រាកនៅថ្ងៃ អង្គារ៍ផងដែរ ក្នុងគោលបំណង ដើម្បីសុវត្ថិភាព។ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូឆា បានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន ព្រមទាំងចេញបទបញ្ជា ឲ្យបិទសាលារៀន និងមណ្ឌលពាណិជ្ជកម្មមួយចំនួន នៅថ្ងៃអង្គារស្អែកនេះ។ ករណីបំផ្ទុះគ្រាប់បែក នេះត្រូវបានគេដឹងថា ជាការធ្វើអត្តឃាតដោយជិះម៉ូតូ ហើយបំផ្ទុះតែម្តង។

ក្រោយពីកើតមាន ករណីផ្ទុះគ្រាប់មាន សេចក្ដីរាយការណ៍ថា បានប្រទះឃើញឧបករណ៍ សង្ស័យចំនួន ២ផ្សេងទៀត នៅកន្លែងចំណង រថភ្លើងលើ អាកាស BTS Skytrain ដែលមានចម្ងាយប្រមាណ ៣០ម៉ែត្រ ពីកន្លែងកើតហេតុ។ បន្ទាប់ពីកើតមាន ករណីបំផ្ទុះគ្រាប់ នៅកណ្ដាលទីក្រុងបាងកក រដ្ឋមន្ត្រីការបរទេស អ៊ីស្រាអ៊ែល បានថ្លែងឲ្យដឹងថា ករណីនោះមិនមាន ជនជាតិខ្លួនស្លាប់ ឬរងរបួសដែរ៕

ដកស្រង់ពី៖ Freshnews

 

 

 

 

អ្នកស្លាប់កើនឡើងដល់៥០នាក់ របួសជាង៧០០នាក់ ក្នុងហេតុការណ៍ផ្ទុះកន្លែងផ្ទុកប្រេងសាំង និងឧស្ម័ននៅចិន

(ចិន)៖ មនុស្សយ៉ាងហោចណាស់ ៥០នាក់ ក្នុងនោះជាង ១០នាក់ជាអ្នកពន្លត់អគ្គិភ័យ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះ ពីរដងនៅកន្លែង ផ្ទុកប្រេងសាំង និងឧស្ម័ន ក្នុងតំបន់រោងចក្រ ស្ថិតក្នុងទីក្រុង កំពង់ផែ Tianjin ប្រទេសចិន នេះបើយោងតាម សារព័ត៌មាន Reuters ចេញផ្សាយនៅ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥នេះ ។

អាន​បន្ត៖ អ្នកស្លាប់កើនឡើងដល់៥០នាក់ របួសជាង៧០០នាក់...