Social Network

កម្លាំងនគរបាលអន្តោប្រវេសន៍​ បន្តចា​ប់ជនជាតិវៀតណាម២៣នាក់ នៅខណ្ឌដូនពេញ ពីបទរស់នៅ និងធ្វើការខុសច្បាប់

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការសម្របសម្រួល ពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសមត្ថកិច្ចដែនដី និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ និងឆែកឆេរ នៅគោលដៅ៖ ហាងការ៉ាអូខេ៩៩ និងហាងកាហ្វេ ស្ថិតនៅផ្លូវលេខ១៥ និងផ្លូវលេខ១៣៦  សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

Read more: កម្លាំងនគរបាលអន្តោប្រវេសន៍​ បន្តចា​ប់ជនជាតិវៀតណាម២៣នាក់ នៅខណ្ឌដូនពេញ...

តុលាការចេញដីកាឃុំខ្លួន ជនបរទេស៣នាក់ ដែលកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបរឿងនាំថ្នាំញៀនជាង១គីឡូក្រាមចូលកម្ពុជា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ លីណា បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនបរទេស៣នាក់ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ក្រោយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ឃាត់ខ្លួននៅព្រលានយន្តហោះភ្នំពេញ ដកហូតថ្នាំជាង១គីឡូក្រាម ដែលបង្កប់ក្នុងឆ្អឹង និងបាតវ៉ាលិស។

Read more: តុលាការចេញដីកាឃុំខ្លួន ជនបរទេស៣នាក់ ដែលកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន...

បុរសម្នាក់ត្រូវក្មេងស្ទាវមួយក្រុម លើកគ្នាទៅព្រួតវាយបណ្តាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ នៅស្រុកសន្ទុក

(កំពង់ធំ)៖ មានករណីអំពើហិង្សាមួយកើតឡើង បណ្តាលឲ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារក្រុមស្ទាវមួយក្រុមលើកគ្នាមក វាយបណ្តាល បុរសម្នាក់ឲ្យបែកក្បាល ជាច្រើនថ្នេរ នាវេលាម៉ោង២១៖១០នាទីនាថ្ងៃទី៥ កញ្ញា ឆ្នាំ២០១៧ម្សិលមិញ នៅចំណុចផ្លូវលំ តាំងក្រសាំង (ផ្លូវយាយតា ទៅព្នៅ) ស្ថិតនៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

Read more: បុរសម្នាក់ត្រូវក្មេងស្ទាវមួយក្រុម លើកគ្នាទៅព្រួតវាយបណ្តាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ...

អ្នកនាំពាក្យ៖ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ប្តឹងកាសែត Cambodia Daily រួចហើយ និងកំពុងពិនិត្យតាមនីតិវិធី!

(ភ្នំពេញ)៖ អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី៦ ខែកញ្ញានេះថា ពាក់ព័ន្ធករណីអគ្គនាយកដ្ឋានពន្ធដារ ប្តឹងកាសែត Cambodia Daily រឿងគេចវេសការបង់ពន្ធរយៈពេល១០ឆ្នាំ ទឹកប្រាក់ជាង៦លានដុល្លារនោះ អយ្យការសាលាដំបូងរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងរួចហើយ និងកំពុងពិនិត្យតាមនីតិវិធី។

Read more: អ្នកនាំពាក្យ៖ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ...

អសន្តិសុខ! ចោរកាច់កម៉ូតូ គាស់ផ្ទះ គាស់តូបលក់ដូរ ចោរកម្ម និងគ្រឿងញៀនខ្លាំងពេក ធ្វើឲ្យអ្នកស្រុកកោះធំមួយចំនួន លើកគ្នាទៅសុំឲ្យអភិបាល និងអធិការស្រុកជួយ

(កណ្ដាល)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្វាយកណ្តាល ឃុំព្រែកថ្មី និងភូមិលេខ៦ ក្នងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បាននាំគ្នាសម្តែងនូវ ការព្រួយបារម្ភយ៉ាងខ្លាំងពីភាពអសន្តិសុខ ដែលបាននិងកំពុងកើតមានឡើងនៅក្នុងភូមិ-ឃុំ របស់ពួកគាត់ នោះគឺអំពើចោរកម្ម កាច់កម៉ូតូ គាស់ផ្ទះ គាស់តូបលក់ដូរ និងគ្រឿងញៀនជាដើម។

Read more: អសន្តិសុខ! ចោរកាច់កម៉ូតូ គាស់ផ្ទះ គាស់តូបលក់ដូរ ចោរកម្ម និងគ្រឿងញៀនខ្លាំងពេក...

ស្រវឹងសូមកុំបើកបរ! ស្លាប់៤នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសស្រាល៧នាក់ និងរបួសធ្ងន់២នាក់។

Read more: ស្រវឹងសូមកុំបើកបរ! ស្លាប់៤នាក់ និងរបួស៩នាក់...

កម្លាំងកងរាជអាវុធហត្ថស្រុកវាលវែង បង្រ្កាបរថយន្តដឹកឈើ ប្រគល់ឲ្យមន្រ្តីបរិស្ថាន បន្តនីតិវិធី

(ពោធិ៍សាត់)៖ លោកវរសេនីយ៍ត្រី ពុធ ប៊ុនឈឿន មេបញ្ជាការមូលដ្ឋានកងរាជអាវហត្ថ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះសហការជាមួយកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្រ្កាបបទល្មើសធនធានធម្មជាតិ (រថយន្តដឹកឈើ) ១គ្រឿងប្រគល់ឲ្យមន្រ្តី បរិស្ថាន (ទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុស)បន្តនីតិវិធី។

Read more: កម្លាំងកងរាជអាវុធហត្ថស្រុកវាលវែង បង្រ្កាបរថយន្តដឹកឈើ ប្រគល់ឲ្យមន្រ្តីបរិស្ថាន...

កម្លាំងនគរបាលខេត្តព្រះសីហនុ បន្តប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ចាប់ជនសង្ស័យ៥នាក់ ដកហូតថ្នាំ១៤កញ្ចប់ និងម៉ូតូ៥គ្រឿង នៅស្រុកព្រៃនប់

(ព្រះសីហនុ)៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបន្តប្រតិបត្តិការបង្ក្រាប ករណីចែកចាយគ្រឿងញៀន តាមមូលដ្ឋានរហូតឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ៥នាក់ ព្រមទាំងដកហូតថ្នាំញៀនចំនួន១៤កញ្ចប់ និងម៉ូតូចំនួន៥គ្រឿងផងដែរ។

Read more: កម្លាំងនគរបាលខេត្តព្រះសីហនុ បន្តប្រតិបត្តិការបង្ក្រាបគ្រឿងញៀន...

បើកបរមិនត្រូវសេពគ្រឿងញៀនជាដាច់ខាត! ស្លាប់១០នាក់ និងរបួស១៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់១០នាក់ របួសស្រាល៦នាក់ និងរបួសធ្ងន់១០នាក់។

Read more: បើកបរមិនត្រូវសេពគ្រឿងញៀនជាដាច់ខាត! ស្លាប់១០នាក់ និងរបួស១៦នាក់...

អាជ្ញាធរខណ្ឌឬស្សីកែវ ប្រើវិធានការក្តៅចុះកាត់សំយ៉ាបផ្ទះ និងស្លាកយីយោរំលោភដីចិញ្ចើមផ្លូវ

(ភ្នំពេញ)៖ រយៈពេលជិត១ខែនេះ អាជ្ញាធរខណ្ឌឫស្សីកែវ បានប្រើវិធានការក្ដៅ ដោយអារកាត់សំយ៉ាបផ្ទះ យីហោ ស្លាកប៉ានណូ ក៏ដូចជាការបិតផ្សាយពាណិជ្ជកម្ម ឬការដាក់តាំងតូបលក់ទំនិញផ្សេងៗ ដែលប្រជាពលរដ្ឋជាអាជីវករមួយចំនួន បានសាងសង់រំលោភលើចិញ្ចើមចំណីផ្លូវសាធារណៈរបស់រដ្ឋ ចំនួន១១ទីតាំង។

Read more: អាជ្ញាធរខណ្ឌឬស្សីកែវ ប្រើវិធានការក្តៅចុះកាត់សំយ៉ាបផ្ទះ...

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី១៥ ខែសីហានេះ លទ្ធផល៖ បង្ក្រាប២៧ករណី ឃាត់ខ្លួន៥៧នាក់

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖

Read more: យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី១៥...

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាឲ្យកម្លាំងនគរបាលទាំង១២ខណ្ឌ បង្កើនបង្ក្រាបបទល្មើសតាមមូលដ្ឋានជាពិសេសប្លន់ ឆក់ និងគ្រឿងញៀន

(ភ្នំពេញ)៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានដាក់បទបញ្ជាទៅកងកម្លាំងនគរបាលទាំង១២ខណ្ឌ និងនគរបាលជំនាញរបស់ស្នងការ បន្ដបើកប្រតិបត្តិការបង្ក្រាបបទល្មើស កាន់តែខ្លាំងឡើងតាមមូលដ្ឋាន ទិសដៅរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសនោះបទល្មើសប្លន់ បទល្មើសឆក់ និងគ្រឿងញៀនដែលថ្នាក់ដឹកនាំព្រួយបារម្ភ និងយកចិត្តទុកដាក់យ៉ាងខ្លាំង។

Read more: នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាឲ្យកម្លាំងនគរបាលទាំង១២ខណ្ឌ...

ចាប់បានទៀតហើយ! កម្លាំងគយចល័ត បើកប្រតិបត្តិការចាប់បាន​​រថយន្ត​​ទំនើបៗ​ អត់ពន្ធ​៦គ្រឿង​ទៀតនៅថ្ងៃនេះ

(ភ្នំពេញ)៖ កម្លាំងគយចល័ត បានបន្តបើកប្រតិបត្តិការទៀតហើយ ដោយចាប់បានឡានសេរីទំនើបៗចំនួន០៦គ្រឿង អត់ពន្ធ នៅថ្ងៃទី០៧ ខែសីហាឆ្នាំ២០១៧ នៅតាមគោលដៅ និងទីតាំងខុសៗគ្នា ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ  ការចុះចាប់នេះ ដឹកនាំដោយលោក ព្រាប ការ៉ាត់ មន្រ្តីគយចល័តក្រោមការចង្អុលបង្ហាញ ពីប្រធាននាយកដ្ឋាន សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស។

Read more: ចាប់បានទៀតហើយ! កម្លាំងគយចល័ត បើកប្រតិបត្តិការចាប់បាន​​រថយន្ត​​ទំនើបៗ​...

ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ចគ្រប់ពេលបើកបរ! ស្លាប់ ៥នាក់និងរបួស ៣១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៦លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសស្រាល១០នាក់ និងរបួសធ្ងន់២១នាក់។

Read more: ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ចគ្រប់ពេលបើកបរ! ស្លាប់ ៥នាក់និងរបួស ៣១នាក់...

មួយយប់! គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស៦នាក់ និងរបួស២នាក់ នៅក្រុងតាខ្មៅ និងស្រុកកៀនស្វាយ

(កណ្ដាល)៖ គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា ដោយមួយនៅក្រុងតាខ្មៅ និងមួយករណីទៀត នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បណ្ដាលឲ្យមនុស្ស៦នាក់ស្លាប់ និង២នាក់រងរបួស នៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ។

Read more: មួយយប់! គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស៦នាក់ និងរបួស២នាក់ នៅក្រុងតាខ្មៅ...

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ជួញដូរគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត

ត្បូងឃ្មុំ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកតំបែរ សហការណ៍ជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃំុត្រពាំងព្រីង និង មានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួនមួយនាក់ពាក់ព័ន្ធករណីជួញដូរ និង រក្សាទុកនូវសារធាតុញៀនខុសច្បាប់់ ។

Read more: ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ជួញដូរគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត

កម្លាំងសមត្ថកិច្ចចម្រុះ បង្ក្រាបរថយន្ដសាំយ៉ុងដឹកឈើ គ្មានច្បាប់ចំនួន៥គ្រឿងទៀតហើយ នៅស្រុកចិត្របុរី

(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលដោយលោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានឃាត់រថយន្ដសាំយ៉ុងដឹកឈើអារ គ្មានច្បាប់អនុញ្ញាត ពីរដ្ឋបាលព្រៃឈើចំនួន៥គ្រឿង នៅចំណុចហាងបាយយីហោ «អូននាង» ស្ថិតនៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧។

Read more: កម្លាំងសមត្ថកិច្ចចម្រុះ បង្ក្រាបរថយន្ដសាំយ៉ុងដឹកឈើ...

ជនដែលបង្ហោះព័ត៌មានថា ជនជាតិវៀតណាមចាប់ក្មេងវះយកគ្រឿងក្នុងនៅខេត្តតាកែវ កំពុងបន្ដសួរនាំនៅស្នងការដ្ឋាន ក្រោយការឃាត់ខ្លួនតាមបញ្ជារបស់ព្រះរាជអាជ្ញា

(តាកែវ)៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ សុខ សំណាង ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះថា បន្ទាប់ពីឃាត់ខ្លួនជនដែលបង្ហោះព័ត៌មាននៅតាម Facebook ថាជនជាតិវៀតណាមចាប់ក្មេងវះយកគ្រឿងក្នុង តាមបញ្ជារបស់ព្រះរាជអាជ្ញានោះ បច្ចុប្បន្នជននេះកំពុងបន្ដសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់វិធានការបន្ដតាមច្បាប់។

Read more: ជនដែលបង្ហោះព័ត៌មានថា ជនជាតិវៀតណាមចាប់ក្មេងវះយកគ្រឿងក្នុងនៅខេត្តតាកែវ...

ការពារជីវិតអ្នក ពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ! ស្លាប់៣នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្ស៣នាក់ របួសស្រាល៣នាក់ និងរបួសធ្ងន់៤នាក់។

Read more: ការពារជីវិតអ្នក ពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ! ស្លាប់៣នាក់ និងរបួស៧នាក់...

ថ្ងៃនេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ចុះទៅប្រគល់ និងទទួលព្រំប្រទល់រដ្ឋបាលខណ្ឌទាំងពីរ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង

(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រារព្ធពិធីប្រគល់ និងទទួលព្រំប្រទល់រដ្ឋបាលខណ្ឌទាំងពីរ ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ជាពិសេសលើការងារសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋនៅក្នុងខណ្ឌទាំងពីរ។

Read more: ថ្ងៃនេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ចុះទៅប្រគល់...

រថភ្លើង២ខ្សែបុកគ្នា នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សំណាងគ្មានអ្នកស្លាប់ និងរបួស

(ព្រះសីហនុ)៖ សមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះថា មានករណីរថភ្លើង២ខ្សែរ ដោយ១ខ្សែដឹកកុងតឺន័រ និង១ខ្សែទៀតដឹកប្រេង បានបុកគ្នា នៅម៉ោង១២៖០៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែកក្កដានេះ នៅនៅចំណុចភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

Read more: រថភ្លើង២ខ្សែបុកគ្នា នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សំណាងគ្មានអ្នកស្លាប់ និងរបួស