Social Network

កម្ពុជាជួបបញ្ហាក្នុងការគ្រប់គ្រង ជនអន្តោប្រវេសន៍ វៀតណាម

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា កម្ពុជាប្រឈមបញ្ហាពិបាក ក្នុងការគ្រប់គ្រង ជនអន្តោប្រវេសន៍ ខុសច្បាប់ ដែលមករស់នៅលើទឹកដីកម្ពុជា ជាពិសេស គឺ ជនជាតិវៀតណាម។

Read more: កម្ពុជាជួបបញ្ហាក្នុងការគ្រប់គ្រង ជនអន្តោប្រវេសន៍ វៀតណាម

កម្មការិនីរោងចក្រ៧នាក់ ទៀតហើយ រងគ្រោះដោយសារគ្រោះថ្នាក់ចរាចរ

កំពង់ស្ពឺ៖ កម្មការិនីរោងចក្រ៧នាក់រងគ្រោះ ដោយគ្រោះថ្នាក់ចរាចរដោយសាររថយន្តដឹកបន្លែ បុកពីក្រោយស្ថិតតាមផ្លូវនៅស្រុកភ្នំស្រួច  ខេត្តកំពង់ស្ពឺកាលពីព្រឹកមិញនេះ។

Read more: កម្មការិនីរោងចក្រ៧នាក់ ទៀតហើយ រងគ្រោះដោយសារគ្រោះថ្នាក់ចរាចរ

យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​​ញៀន ខុស​ច្បាប់​​ទូទាំង​​ប្រទេស សម្រាប់​ថ្ងៃ​​ទី៣០ ខែមីនា​នេះ​​លទ្ធផល​៖ បង្ក្រាប២៣ករណី ឃាត់​ខ្លួន៤០នាក់​

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖

* លទ្ធផលបង្ក្រាបរួមមាន៖ ២៣ករណី ឃាត់ខ្លួន៤០នាក់ ស្រី៦នាក់ (អាវុធហត្ថបង្ក្រាបបាន៣ករណី ឃាត់ខ្លួន៣នាក់)
១៖ ករណីជួញដូរ គ្រឿងញៀន១២ករណី ឃាត់ខ្លួន១៩នាក់។
២៖ ករណីប្រើប្រាស់គ្រឿងញៀន១០ករណី ឃាត់ខ្លួន២០នាក់។
៣៖ ករណីដាំដុះ១ករណី ឃាត់ខ្លួនម្នាក់៕

ដកស្រង់ពី៖FRESH NEW

ឧត្តមសេនីយ៍ឯក ហ៉ឹម យ៉ាន បញ្ជាក់ជាថ្មីថា៖ ម្ចាស់យានយន្តដែលមិនកាត់ឈ្មោះ មិនមានការផាកពិន័យ ឬមានទោសនោះទេ ប្រសិនបើមិនបានប្រព្រឹត្តិបទល្មើសចរាចរណ៍ !

(ភ្នំពេញ)៖ ដើម្បីបញ្ជាក់ជូនសាធារណជនឲ្យបានច្បាស់, នៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ ឧត្តមសេនីយ៍ឯក ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់សារជាថ្មីថា ម្ចាស់យានយន្តទាំងឡាយណាដែលមិនមានកាត់ឈ្មោះ គឺមិនមានការពិន័យ ឬមានទោសប្រឈមជាមួយផ្លូវច្បាប់នោះទេ ប្រសិនបើមិនបានប្រព្រឹត្តបទល្មើលចរាចរណ៍ និងគ្រោះចរាចរណ៍ផ្សេងៗ។

Read more: ឧត្តមសេនីយ៍ឯក ហ៉ឹម យ៉ាន បញ្ជាក់ជាថ្មីថា៖ ម្ចាស់យានយន្តដែលមិនកាត់ឈ្មោះ...

(ភ្នំពេញ)​៖ តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ខែ​មីនា​ ឆ្នាំ២០១៧នេះ​ បានសម្រេច​មិន​អនុញ្ញាត​ឲ្យ លោក​ នី​ ចរិយា​ អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះទេ​។​ លោក​ សំ​ សុគង់​ ​មេធាវី​ការពារ​ក្ដី​លោក​

(ភ្នំពេញ)៖ ក្រោយពីក្រសួងមហាផ្ទៃប្រកាសមិនផ្តល់សុពលភាព ដល់រចនាសម្ព័ន្ធដឹកនាំថ្មីរបស់បក្សព្រះអាទិត្យ ដោយបានលើកឡើងថា សមាជកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ គឺបំពានទៅនឹងប្រការ៤៧ នៃលក្ខន្តិកៈរបស់បក្សដែលជាច្បាប់កំពូលរបស់គណបក្សនេះទាំងចាស់ ទាំងថ្មី ។

Read more: (ភ្នំពេញ)​៖ តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ខែ​មីនា​ ឆ្នាំ២០១៧នេះ​...

តុលាការ​កំពូល​ សម្រេច​មិនអនុញ្ញាតឱ្យ ​លោក​ នី​ ចរិយា​ នៅក្រៅឃុំនោះទេ

(ភ្នំពេញ)៖ តុលាការកំពូល នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ បានសម្រេចមិនអនុញ្ញាតឲ្យ លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប នៅក្រៅឃុំបណ្តោះអាសន្ននោះទេ។

Read more: តុលាការ​កំពូល​ សម្រេច​មិនអនុញ្ញាតឱ្យ ​លោក​ នី​ ចរិយា​ នៅក្រៅឃុំនោះទេ

ភ្លើងឆេះផ្ទះអ្នក ភូមិអស់មួយខ្នង នៅស្រុកភ្នំស្រុក បណ្តាលមកពីភ្លើងធូប

បន្ទាយមានជ័យ ៖ លំនៅដ្ឋានប្រជាពលរដ្ឋមួយខ្នង នៅភូមិត្រពាំងថ្មត្បូង ឃុំប៉ោយចារ  ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១២៖៣០នាទី ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៧ ត្រូវបានភ្លើងឆេះ តាមការសន្និដ្ឋានជំហ៊ានដំបូងថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនី។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ឡាយ គីភេទប្រុសអាយុ៧៤ឆ្នាំ មានមុខរបេធ្វើស្រែ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា មុនពេលហេតុម្ចាស់ផ្ទះបានដុតធូបសែនព្រេន ក្រោយមកកម្ទេចធូបបានឆេះក្លាយជាអណ្តាភ្លើងយ៉ាងសន្ធោសន្ធៅទើបបណ្តាលអោយក្លាយជាអគ្គីភ័យតែម្តង។

ហេតុការនោះមិនបានបណ្តាលអោយជនណាម្នាក់រងរបួស ឬស្លាប់បាត់បង់ជីវិតឡើយ គ្រាន់តែខូចខាតសម្ភារះក្នុងផ្ទះមួយចំនួនប៉ុណ្ណោះ។ គួរបញ្ជាក់ថា ក្នុងហេតុការណ៍នោះគេបានឃើញនគរបាល កងអាវុធហត្ថ អជ្ញាធរមូលដ្ឋាន និងអ្នកស្រុកជាច្រើននាក់ បានមកជួយអន្តរាគមន៍ពន្លត់ភ្លើងរហូតបានជោគជ័យ និងរលត់ទៅវិញទាំងស្រុងផងដែរ៕ 


 

ដកស្រង់ពីៈដើមអម្ពិល

ក្រសួងយុត្តិធម៌ ជំរុញឲ្យតុលាការ ពន្លឿនសំណុំរឿងគ្រឿងញៀន

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានជំរុញឲ្យតុលាការពន្លឿន សំណុំរឿងបទល្មើសគ្រឿងញៀន ក្រោយពីសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើឲ្យយកចិត្តទុកដាក់ ពន្លឿននូវបទល្មើសនេះ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៩ មីនា សម្ដេច ស ខេង បានថ្លែងថា ក្រសួងយុត្តិធម៌ ត្រូវជំរុញស្ថាប័នអយ្យការ និងតុលាការ គ្រប់ជាន់ថ្នាក់ ពន្លឿននីតិវិធី ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន នីតិវិធីនៃការអនុវត្ត សាលក្រមជាស្ថាពរ និងការប្រមូលទ្រព្យសម្បត្តិ ជនល្មើស ដាក់ចូលជាសម្បត្តិរដ្ឋ។

 សម្តេចបន្តថា  ក្រសួងបានខិតខំរកវិធីសាស្រ្ត សមស្របតាមច្បាប់ ដើម្បីទំនាក់ទំនងជាមួយស្ថាប័នតុលាការ ក្នុងការជំរុញការកកស្ទះ ឬយឺតយ៉ាវក្នុងការកាត់ក្ដី មិនទាន់ស្រេចដែលសាលក្រម ពុំទាន់ចូលជាស្ថាពរ ឲ្យចូលជាស្ថាពរ ដើម្បីរឹបអូសទ្រព្យសម្បត្តិ ឧក្រិដ្ឋជនដែលជួញដូរគ្រឿងញៀន មកធ្វើជាសម្បត្តិរដ្ឋ ។

  លោក គឹម សន្តិភាព បានថ្លែងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ថា “ឯកឧត្តម រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានជំរុញការងារនេះ ដោយបានសំណូមពរ ដល់តុលាការរាជធានី-ខេត្ត ដែលពាក់ព័ន្ធទៅនឹង សំណុំរឿងគ្រឿងញៀននេះ ជំរុញឲ្យមានការសម្រេច សេចក្តីឲ្យបានឆាប់រហ័ស”។

លោកថា មិនមែនតែបទល្មើសគ្រឿងញៀនមួយទេ ដែលត្រូវជម្រុញ ប៉ុន្តែលោករដ្ឋមន្រ្តីបានជំរុញ ឲ្យពន្លឿនរាល់បទល្មើសទាំងអស់ ដោយយកចិត្តទុកដាក់ ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីឲ្យសំណុំរឿងទាំងអស់បញ្ចប់ជាស្ថាពរ។

លោកអ្នកនាំពាក្យបន្តថា វត្ថុតាំង និងទ្រព្យសម្បត្តិ ដែលបានមកពីបទល្មើសនានា គឺជាសម្រេចរបស់តុលាការ ហើយក្រសួងរងចាំមើលដំណើរការ របស់តុលាការ។ ពាក់ព័ន្ធករណី ការរឹបអូសទ្រព្យសម្បត្តិនេះ ក្រសួងបានបង្កើតគណៈកម្មការមួយ ដើម្បីប្រមូលទិន្នន័យនិងគ្រប់គ្រង វត្ថុតាងទាំងអស់ដែលរឹបអូសបាន៕ 


ដកស្រង់ពី៖ដើមអម្ពិល

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បើកសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៦ និងលើកទិសដៅ ឆ្នាំ២០១៧

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារ ឆ្នាំ២០១៧ របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាទីស្ដីការក្រសួងមហាផ្ទៃ។ 


ដកស្រង់ពី៖ដើមអម្ពិល

យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​​ញៀន ខុស​ច្បាប់​​ទូទាំង​​ប្រទេស សម្រាប់​ថ្ងៃ​​ទី២៦ ខែមីនា​នេះ​​លទ្ធផល​៖ បង្ក្រាប១២ករណី ឃាត់​ខ្លួន៣០នាក់​

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖

Read more: យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​​ញៀន ខុស​ច្បាប់​​ទូទាំង​​ប្រទេស...

សាលាឧទ្ធរណ៍ សម្រេចបន្តឃុំខ្លួនលោក គឹម សុខ ដដែល បន្ទាប់ពីបើកសវនាការនាព្រឹកថ្ងៃនេះ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ បានបើកសវនាការ ពាក់ព័ន្ធនឹងការសុំនៅក្រៅឃុំរបស់ លោក គឹម សុខ អ្នកវិភាគនយោបាយ, ប៉ុន្តែបន្ទាប់ពីបញ្ចប់សវនាការនៅព្រឹកថ្ងៃដដែលនេះសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ សម្រេចបន្តឃុំខ្លួនលោក គឹម សុខ ដដែល។

Read more: សាលាឧទ្ធរណ៍ សម្រេចបន្តឃុំខ្លួនលោក គឹម សុខ ដដែល បន្ទាប់ពីបើកសវនាការនាព្រឹកថ្ងៃនេះ

សវនាការកាត់ទោសលោក ហេង ពៅ លើករណី​រក្សា​ទុក​ប្រាក់​ដុល្លារ​ក្លែងក្លាយ​​ ត្រូវបានតុលាការកំពូលប្រកាសពន្យាពេល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមីនានេះតុលាការកំពូល បានបើកសវនាការកាត់ទោសលោក ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ លើករណីរក្សាទុកប្រាក់ដុល្លារក្លែងក្លាយ ប៉ុន្តែត្រូវបានតុលាការកំពូលប្រកាសពន្យាពេល មិនទាន់កំណត់ថ្ងៃ។

Read more: សវនាការកាត់ទោសលោក ហេង ពៅ លើករណី​រក្សា​ទុក​ប្រាក់​ដុល្លារ​ក្លែងក្លាយ​​...

ករណីផ្ទុះឡ ចេញពីក្នុងរោងចក្រមួយកន្លែង ហោះមកបុកកម្មការិនីម្នាក់ស្លាប់ភ្លាមៗ និងរងរបួស៧នាក់ ខណៈកំពុងទទួលទានបាយនៅខាងក្រៅរោងចក្រ

(ភ្នំពេញ)៖ នៅមុននេះបន្តិច មានករណីផ្ទុះឡ ចេញពីក្នុងរោង ចក្រមួយកន្លែង ហោះចំងាយប្រមាណជាង ១០០ម៉ែត្រ ទៅបុកកម្មកា រិនីម្នាក់ ស្លាប់ភ្លាមៗ និងរងរបួស៧នាក់ផងដែរុ។

Read more: ករណីផ្ទុះឡ ចេញពីក្នុងរោងចក្រមួយកន្លែង ហោះមកបុកកម្មការិនីម្នាក់ស្លាប់ភ្លាមៗ...

ដំរីឈ្មោលមួយក្បាល ទៅត្រដុសនឹងបង្គោល បណ្ដាលឲ្យឆក់ងាប់

ព្រះសីហនុ ៖ គួរឲ្យសោកស្ដាយណាស់ ដំរីឈ្មោលដ៏ធំមួយក្បាល បានទៅត្រដុសខ្លួន និងបង្គោលអគ្គិសនី បណ្ដាលឲ្យឆក់ងាប់ ភ្លាមៗនៅ នឹងកន្លែង ហើយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញដេកងាប់ ចំងាយប្រហែល៥០០ ទៅ៦០០ម៉ែត្រ ពីផ្លូវជាតិលេខ៤ ស្ថិតនៅតំបន់ទឹក ឈូស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

Read more: ដំរីឈ្មោលមួយក្បាល ទៅត្រដុសនឹងបង្គោល បណ្ដាលឲ្យឆក់ងាប់

មនុស្សប្រុស-ស្រី ២នាក់ ត្រូវបានចោរ ដកកំាភ្លើងភ្ជង់ ប្លន់ម៉ូតូយកទៅបាត់

ភ្នំពេញ៖ មនុស្សប្រុស-ស្រី ចំនួន២នាក់ កាលវេលាម៉ោង៩ យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ បានធ្វើដំណើរ តាមបណ្តោយផ្លួវ៤៣០ ត្រូវជនសង្ស័យ២នាក់ ជិះតាមពីក្រោយ បានធ្វើសកម្មភាពយ៉ាងគឃ្លើន ដកកាំភ្លើងនៅទីសាធារណៈ ភ្ជង់យកម៉ូតូពីជនរងគ្រោះ ជិះយកទៅបាត់ នៅកែងផ្លូវ១៨៧ សង្គាត់ទំនប់ទឹក ខណ្ឌចំការមន សកម្មភាពប្លន់បានធ្វើឲ្យ មានការភ្ញាក់ផ្អើលឆោឡោផងដែរ ចោរនៅតែយកម៉ូតូទៅដោយសុវត្ថិភាព ។ 

Read more: មនុស្សប្រុស-ស្រី ២នាក់ ត្រូវបានចោរ ដកកំាភ្លើងភ្ជង់ ប្លន់ម៉ូតូយកទៅបាត់

តុលាការ​កំពូល​ ជំនុំជម្រះ​រឿង​ក្តី​លោក​ នី​ ចរិយា​ នៅ​ថ្ងៃទី​២៤ ខែមីនា​​

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ខាងមុខនេះ តុលាការកំពូល នឹងបើកសវនាការរឿងក្ដី លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ថា គ.ជ.ប។

Read more: តុលាការ​កំពូល​ ជំនុំជម្រះ​រឿង​ក្តី​លោក​ នី​ ចរិយា​ នៅ​ថ្ងៃទី​២៤ ខែមីនា​​

នៅរសៀលថ្ងៃនេះលោក គឹម សុខ នឹងត្រូវនាំមកសាកសួរបន្ថែមទៀត​ នៅសាលាដំបូងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ នៅវេលាម៉ោង២រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ លោក គឹម សុខ អ្នកវិភាគនយោបាយ ត្រូវបានចៅក្រមស៊ើបសួរលោក រស់ ពិសិដ្ឋ ចេញដីកាបង្គាប់ឲ្យអនុរក្សពន្ធនាគារនាំខ្លួនសាកសួរបន្ថែម នេះបើតាមប្រភពីមន្រ្តីសាលាដំបូងរាជធានី ភ្នំពេញ។

Read more: នៅរសៀលថ្ងៃនេះលោក គឹម សុខ នឹងត្រូវនាំមកសាកសួរបន្ថែមទៀត​ នៅសាលាដំបូងរាជធានីភ្នំពេញ

ទុករថយន្តចោលត្រូវចោរចូលលួច យកគ្រឿងអលង្ការ និងលុយ១៣០០០ដុល្លារ, កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល តាមបង្ក្រាបបានវិញ

(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបានធ្វើសកម្មភាពលួចបើកទ្វារ យកគ្រឿងអលង្ការ និងលុយនៅក្នុងរថយន្ត ជាប់របងវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងបានបញ្ជូនទៅតុលាការនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ។

Read more: ទុករថយន្តចោលត្រូវចោរចូលលួច យកគ្រឿងអលង្ការ និងលុយ១៣០០០ដុល្លារ,...

ប្រធានផ្សារកំពង់ធំ និងផ្សារស្ទឹងសែន នៅតែឲ្យយកភាស៊ី ពីអាជីវករលក់ដូរតាមកញ្ច្រែង កញ្ជើ និងល្អ, ថ្ងៃនេះអភិបាលខេត្ត ចុះទៅអន្តរាគមន៍ និងបញ្ជាឲ្យបញ្ឈប់ជាបន្ទាន់

(កំពង់ធំ)៖ បងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរតាមកញ្ច្រែង កញ្ជើ និងល្អី ជាច្រើននាក់ នៅផ្សារកំពង់ធំ និងផ្សារស្ទឹងសែន ខេត្តកំពង់ធំ បានឲ្យដឹងថា ការយកភាស៊ីនៅតែបន្តកើតមានឡើង ដោយយកពី៥០០រៀលទៅ១០០០រៀល។

Read more: ប្រធានផ្សារកំពង់ធំ និងផ្សារស្ទឹងសែន នៅតែឲ្យយកភាស៊ី ពីអាជីវករលក់ដូរតាមកញ្ច្រែង...

អគ្គនាយកដ្ឋានពន្ធនាគារ ចេញលិខិតបំភ្លឺជុំវិញការគ្រប់គ្រងជនជាប់ឃុំ នៅក្នុងពន្ធនាគារ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារ បានចេញលិខិតបំភ្លឺមួយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ ដោយអះអាងថា រាល់ជនជាប់ឃុំដែលមាន ជំងឺធ្ងន់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យសុទ្ធតែមាន ការសុំការអនុញ្ញាតពីព្រះរាជអាជ្ញា ក្នុងដែនសមត្ថកិច្ច។ នេះបើតាមលិខិតបំភ្លឺដែលចេញ ដោយ លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ។

Read more: អគ្គនាយកដ្ឋានពន្ធនាគារ ចេញលិខិតបំភ្លឺជុំវិញការគ្រប់គ្រងជនជាប់ឃុំ...

អាជ្ញាធររតនគិរី កោះហៅម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ៤កន្លែង មកណែនាំធ្វើកិច្ចសន្យា មិនឲ្យមានបទល្មើស គ្រឿងញៀន

រតនគិរី៖ ឆ្លើយតបនឹងកិច្ចផ្សព្វផ្សាយ លទ្ធផលសន្និបាតប្រចាំឆ្នាំ២០១៦ និងលើកទិសដៅ២០១៧ របស់អគ្គស្នងការនគរបាលជាតិ កន្លងមកថ្មីៗនេះ នៅព្រឹថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តរតនគិរី បានកោះអញ្ជើញម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារចំនួន ៤កន្លែង ដែលកំពុងធ្វើអាជីវកម្មនៅក្រុងបានលុង មកពន្យល់ណែនាំ ឲ្យយកចិត្តទុកដាក់ គ្រប់គ្រងទីតាំងឲ្យបានហ្មត់ចត់ ព្រមទាំងធ្វើកិច្ចសន្យា សហការទប់ស្កាត់ មិនឲ្យមានបទល្មើសគ្រឿងញៀន នៅក្នុងទីតាំងរបស់ខ្លួន ។

Read more: អាជ្ញាធររតនគិរី កោះហៅម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ៤កន្លែង...