ស្ត្រីម្នាក់គរថ្លង់បានស្លាប់ដាច់ជាពីរកំណាត់នៅក្រោមកង់រថយន្តបែនដឹកដី បន្ទាប់ពីគាត់ដើរឆ្លងផ្លូវ កាលវេលាម៉ោង៥:៣០នាទីល្ងាចថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០២២។ ស្ថិតតាមបណ្ដោយផ្លូវវិមានឈ្នះ ឈ្នះ កែងនឹងផ្លូវបេតុងក្នុងភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
Read more: រថយន្តបែនដឹកដីកិនស្ត្រីគរថ្លង់ម្នាក់ស្លាប់ដាច់ពីកំណាត់
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២នេះថា កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានចុះធ្វើរដ្ឋបាលនៅតំបន់មិនរៀបរយ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី០២ និងថ្ងៃទី៣ ខែកក្កដា នៅចំណុចវិហារឯករង្សី ស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាក់ស្ដែងឃាត់ខ្លួនមនុស្ស ប្រុសស្រី ចំនួន១៧នាក់ សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន។
បុរសម្នាក់ជិះម៉ូតូត្រូវបានរថយន្តបត់ត្រឡប់ក្រោយបុកបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅជិតដល់មន្ទីរពេទ្យ កាលវេលា ម៉ោង៩យប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
Read more: រថយន្តបើកបត់ត្រឡប់ក្រោយបុកម៉ូតូស្លាប់បុរសម្នាក់
ជនសង្ស័យ២នាក់ជាបងប្អូនបង្កើត ដែលល្បីល្បាញខាងទាក់ឆ្កែរបស់ប្រជាពលរដ្ឋតាមដងផ្លូវ ពេលនេះត្រូវជាប់អន្ទាក់របស់សមត្ថកិច្ចនៃអធិការរដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង កាលពីវេលាម៉ោង ០៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ខណៈដែលពួកគេធ្វើសកម្មភាពទាក់ឆ្កែ ប្រជាពលរដ្ឋនៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
Read more: ក្របួចកបានហើយ ក្រុមទាក់ឆ្កែរបស់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង
លោក ឃុត ឡូ អធិការរងនគរបាលស្រុកបាទីបានធ្វើការបដិសេធថា លោកមិនជាប់ពាក់ព័ន្ធនិងល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានស្រុករបស់លោក ដូចដែលលេចឮព័ត៌មានកន្លងមកនោះទេ ។
Read more: លោកអធិការរងស្រុកបាទីបដិសេធមិនពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្...
កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានឃាត់ខ្លួនក្រុមក្មេងទំនើងសរុបចំនួន០៨នាក់ នាំយកមកសាកសួរ ពាក់ព័ន្ធករណីឈ្លោះគ្នាមានកាន់កាំបិតផ្គាក់ ទីប និងដំបង ដេញវាយគ្នា ហើយមានអ្នកថតបាន បង្ហោះតាមបណ្តាញសង្គម TikTok កាលពីវេលាម៉ោង១៥និង០០នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ។
Read more: នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនក្មេងទំនើង៨នាក់ ដេញវាយគ្នា...
សំណុំរឿងប្តីប្រពន្ធវ៉ៃគ្នា (កំពុងប្តឹងលែងលះ ប៉ុន្តែមិនទាន់ចេញសាលក្រម) សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ (ភាគីប្រពន្ធ) បញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ពាក់ព័ន្ធករណីប្រើអំពើហិ.ង្សា ព្រួតគ្នាវាយភាគីខាងប្តី ។
Read more: សំណុំរឿងប្តីប្រពន្ធ និងបក្ខពួក វា.យគ្នាផ្អើលនៅបុរីអ័រគីដេ...
មន្ទីរប្រឆាំងគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាត់តាំងកម្លាំងចុះស្រាវជ្រាវ និងបង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិច (E-Cigarette) ចំនួន ១៥ទីតាំងផ្សេងគ្នា បានជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី២៣ ដល់ ២៥ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងរាជធានីភ្នំពេញ ឃាត់មនុស្ស៣១នាក់មកធ្វើការអប់រំនិងធ្វើកិច្ចសន្យា។
Read more: អ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិច (E-Cigarette)...
បុរសជនជាតិថៃ៣នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឈូក ខេត្តកំពត ចាប់ឃាត់ខ្លួនក្នុងករណីលួចរថយន្តរបស់បុរជនជាតិខ្មែរ ។
Read more: ថៃ៣នាក់ធ្វើសកម្មភាពលួចឡាន ខណៈអ្នកបើកឈប់នោម១ភ្លែត
ករណីឃាតកម្មដ៏សាហាវមួយបន្សល់ទុកក្មេងកំព្រាពីរនាក់ ដោយសារប្តីញៀនថ្នាំម្នាក់ បានយកពូថៅកាប់ទៅលើប្រពន្ធចំនួនពីរពូថៅចំ ក បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែង រួចយកសពប្រពន្ធដុត ហើយបានយកពូថៅអារ ក ធ្វើអត្តឃាតខ្លួនឯងជាក្រោយ ។
Read more: ប្តីញៀនថ្នាំកាប់ប្រពន្ធពីរពូថៅស្លាប់រួចដុតសពចោល...
រថយន្តកែច្នៃដឹកឈើមួយគ្រឿង បានបើកបុកបារ៉ាស់យោធា ការពារព្រំដែន ហើយក៏បានជ្រុលប៉ះរថយន្តអធិការដ្ឋានរដ្ឋបាលព្រៃឈើកំពុងស្ទាក់បង្ក្រាបបណ្ដាលឱ្យខ្ទេច មួយចំហៀងកាលពីរំលងអធ្រាត្រឈានចូល ថ្ងៃទី ២៩ខែមិថុនាឆ្នាំ២០២២នៅលើផ្លូវក្រួសក្រហម ចូលទៅច្រកព្រំដែន អូរលាវ ហៅដេ១ ស្ថិត នៅក្នុងភូមិ មានជ័យ ឃុំស្រែចារស្រុកស្នួលខេត្តក្រចេះ។
Read more: រថយន្តដឹកឈើបុកបារ៉ាស់ប៉ះរថយន្តមេព្រៃខ្ទេចមួយចំហៀង
កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវលំ ក្រាលក្រួសក្រហមមួយ មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង រវាងរថយន្តរត់ឈ្នួល និងអ្នកជិះម៉ូតូដែលបើកច្រាសទិសគ្នា បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសដាច់ជើង (ម្ខាង) ម្នាក់ ។
Read more: រថយន្តតូយ៉ូតា ស៊ីណា បុកអ្នកជិះម៉ូតូ បណ្ដាលឱ្យស្លាប់ម្នាក់...
ជនសង្ស័យចំនួន ១២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តព្រះសីហនុ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោស ពាក់ព័ន្ធបទល្មើសជួញដូរ និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។
Read more: ជនសង្ស័យ ១២នាក់ ពាក់ព័ន្ធគ្រឿងញៀន ត្រូវបានកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង...
នៅទីប្រជុំជន ជាពិសេសក្នុងទីក្រុង តែងតែមានសំឡេងអ៊ូអរជារឿងធម្មតា ប៉ុន្តែសំឡេងទ្រហឹងខ្លាំងៗ កើតឡើងដោយសារការចាក់ភ្លេងនោះ បានរំខានដល់អ្នករស់នៅក្បែរខាង ជាប្រចាំ អាចមានជម្លោះព្រោះវារំខានខ្លាំង ដល់ដំណេករបស់ពួកគាត់ ។
Read more: លោកស្រី អភិបាលរងខណ្ឌសែនសុខ ចុះណែនាំម្ចាស់អាជីវកម្ម“TopPub”...
កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាលប៉ៃលិន បានទទួលពាក្យបណ្តឹង០១ករណី ពីបទរំលោ.ភលើទំនុកចិត្ត ដោយស្គាល់ជាមួយជនរងគ្រោះ ស្រាប់តែជនសង្ស័យប្រើល្បិចខ្ចីម៉ូតូយកទៅទិញម្ហូបក្លែម ក៏ទៅបាត់ស្រមោលតែម្តង ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិតាង៉ែនលើ ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន លុះក្រោយពេលទទួលបានពាក្យបណ្តឹង នគរបាលរដ្ឋបាលក្រុងប៉ៃលិន ក៏បានចុះស៊ើបអង្កេត រួចក៏ដឹងពីតម្រុយ បន្ទាប់មកក៏បានចុះចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង។
Read more: ល្បិចមែន! ខ្ចីម៉ូតូមួយភ្លែតទៅទិញម្ហូប បែរជាបាត់ស្រមោលឈឹង...
ផ្ទុះហិង្សាដ៏ឃោរឃៅនៅកន្លែងលេងបាល់ទះ រហូតបណ្ដាលឲ្យភាគីម្ខាងស្លា.ប់ម្នាក់ រីឯភាគីម្ខាងទៀតក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ភ្លាមៗដែរ ក្នុងចំណោម០៣នាក់ កាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី២៦ មិថុនា នៅចំណុចភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ ដែលគេអះអាងថា ផ្ដើមចេញពីការប៉ះសំដីគ្នាពេលផឹកស៊ី និងរឿងលេងបាល់ជំពាក់មិនសង។
Read more: លេងបាល់ជំពាក់ បង្កឱ្យស្លា.ប់១ ចាប់ខ្លួន១ខណៈ២នាក់កំពុងគេចខ្លួន
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសនៅព្រលប់ថ្ងៃទី២៧ ខែមិថុនានេះថា នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមបាតុករ ជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍ ប្រមាណជា ៧០នាក់ បានបន្តមកប្រមូលផ្ដុំគ្នា ធ្វើបាតុកម្មខុសច្បាប់ នៅកណ្តាលមហាវិថីសម្តេចសុធារស ដោយដើរលើទ្រូងផ្លូវ ចាប់ពីមុខចំណុចផ្សារទំនើបអីអន១ មកដល់ស្តុបនាគបាញ់ទឹក។
Read more: អាជ្ញាធររាជធានីភ្នំពេញ អះអាងថា បាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន...
ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ ពីបទរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ។
Read more: អាវុធហត្ថក្រុងប៉ោយប៉ែត បញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀ.ន...
ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាម ចំនួន ០២គ្រាប់ នៅវេលាម៉ោង១៣និង៥៥នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថិតនៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
Read more: ប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ០២គ្រាប់ នៅស្រុកសាលាក្រៅ
កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ កម្លាំងចម្រុះដឹកនាំ ដោយលោក តិប ញាតា នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប និងលោក ឡង់ គីសឹង អភិបាលស្រុកសន្ទុក បានដឹកនាំកម្លាំង បង្ក្រាបជនទុច្ចរិត ១ក្រុម ដែលកំពុងលួចសង្ងំកាប់បំផ្លាញកូនឈើប្រណិតៗ ដើម្បីយកដី ២៣ហិចតា នៅចំណុចឡូត៍អចិន្ត្រៃយ៍នៃវិទ្យាស្ថានស្រាវជ្រាវព្រៃឈើ និងសត្វព្រៃ កម្ពុជា-ជប៉ុន។
Read more: សមត្ថកិច្ចចម្រុះ ខេត្តកំពង់ធំ បង្ក្រាបក្រុមអ្នកលួចកា.ប់បំផ្លាញកូនឈើប្រណិត...
សមត្ថកិច្ចខេត្តសៀមរាប បានបញ្ជូនខ្លួនជនសង្ស័យ ចំនួន០២នាក់ រួមជាមួយវត្ថុតាង ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធី នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ។
Read more: សមត្ថកិច្ចខេត្តសៀមរាប បញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការ ពាក់ព័ន្ធគ្រឿងញៀ.ន