រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានស្រាយបំភ្លឺ ករណីការហាមឃាត់ និងអប់រំអ្នកបើកបររថយន្តកែច្នៃអគ្គិសនីចល័តតាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ ដឹកភ្ញៀវចាក់ចម្រៀងច្រៀងរាំ និងពិសាស្រាបៀរតាមទីសាធារណៈ ក្រោយពីមានអ្នកលេងតាមបណ្តាញសង្គមមួយចំនួន បញ្ចេញមតិមិនសប្បាយចិត្តទៅលើចំណាត់ការរបស់សមត្ថកិច្ច ។
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ធ្វើជាជាងមាស និងកម្មកររោងចក្រ មិនកាក់កប ក៏បែកគំនិត ធ្វើចោរឆក់វិញម្ដង ហើយបានធ្វើសកម្មភាពឆក់ទូរសព្ទពីស្ត្រីម្នាក់ កំពុងដើរតាមផ្លូវ បានសម្រេច រួចជិះគេចខ្លួនដោយសុវត្ថិភាព។
ខេត្តមណ្ឌលគិរី ៖ លោកអភិបាលខេត្តមណ្ឌលគិរី បានចេញបទបញ្ជាអោយតាមបណ្តាក្រុងស្រុកទាំងអស់ ដែលចំណុះអោយខេត្ត ចុះទប់ស្កាត់ជាបន្ទាន់ និងបញ្ឈប់ការអនុញ្ញាតអោយបើកអាជីវកម្ម ឆ្នោតឡូតូ ល្បែងផ្សងសំណាង រួមទាំងចាត់វិធានការបង្ក្រាបល្បែងស៊ីសងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកំពុងដំណើរការ ក្នុងភូមិសាស្ត្ររដ្ឋបាលខេត្តមណ្ឌលគិរី ។
Read more: អភិបាលខេត្តមណ្ឌលគិរី បញ្ជាឱ្យអាជ្ញាធរបណ្តាក្រុងស្រុក ត្រួតពិនិត្យ...
ខេត្តពោធិ៍សាត់ ៖ ជនរងគ្រោះចំនួន៣នាក់ ម្តាយ និងកូន ដែលជនមិនស្គាល់មុខ ចូលបាញ់ដល់ក្នុងផ្ទះ ប៉ុនប៉ងសម្លា.ប់ទាំងគ្រួសារ កាលពីពេលថ្មីៗនេះ ឥឡូវនេះ បានចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ត្រឡប់ទៅផ្ទះវិញហើយ កាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់បន្ទប់ជួល មួយកន្លែង ហើយលួចយកបានម៉ូតូ១គ្រឿងបានសម្រេច ប៉ុន្តែម៉ូតូអត់ឆេះ ជិះអត់កើត ក៏បានព្យាយាមបណ្ដើរម៉ូតូ ដើម្បីយកទៅលាក់ទុក ចៃដន្យជួបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ កំពុងជិះល្បាត ក៏បានឃាត់សួរនាំ ស្រាប់តែជនសង្ស័យភ័យ ផ្ដួលម៉ូតូចោល រួចរត់គេចខ្លួនឡើងទៅលើផ្ទះអ្នកភូមិ ហើយក៏ត្រូវកម្លាំងនគរបាលដេញតាមចាប់បានភ្លាមៗ តែម្ដង ។
Read more: គាស់បន្ទប់លួចបានសម្រេច តែម៉ូតូមិនអាចបញ្ឆេះ! បណ្ដើរតាមផ្លូវ...
ខេត្តស្វាយរៀង ៖ បុរសម្នាក់បានទាញកាំបិ.តដេញកា.ប់ប្រហារប្រពន្ធនិងម្ដាយក្មេក បណ្ដាលឱ្យរងបួសធ្ងន់ធ្ងរទាំង២នាក់ សង្ស័យដោយសារតែភ្លើងប្រច័ណ្ឌ ។
Read more: និយាយតែប៉ុន្មានម៉ាត់រួច ប្តីដេញកា.ប់ប្រហារទាំងប្រពន្ធ និងម្តាយក្មេក
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចបានតាមឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន៤នាក់ជាមុខសញ្ញាឆ.ក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីក្រុមជនសង្ស័យបបួលគ្នាជិះរថយន្តដើរលេង ហើយជាប់អន្ទាក់សមត្ថកិច្ច រួចព្យាយាមបើកគេច ក៏បុ.កម៉ូតូ១គ្រឿងអូសពេញផ្លូវ កាលពីវេលាម៉ោង១១និង១១នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចទល់មុខ NAGA WORLD សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
Read more: ក្រុមឆ.ក់យ៉ាងសកម្មនាំគ្នាជិះឡានដើរលេងក៏ជួបសមត្ថកិច្ច...
រាជធានីភ្នំពេញ ៖ ក្រោយពីបើកប្រតិបត្តិការបង្ក្រាបនូវទីតាំងទិញ-លក់ម៉ូតូមួយកន្លែង ដែលពាក់ព័ន្ធករណីទទួលផលចោរកម្មនោះ សមត្ថកិច្ចបានរកឃើញម៉ូតូជាច្រើនគ្រឿង រួមទាំងស្លាកលេខ កាតគ្រី និងរបស់បរផ្សេងជាច្រើនទៀត បើទោះបីម្ចាស់បានរត់គេចខ្លួនបាត់កីដោយ ។
Read more: ទីតាំងទទួលផលចោរកម្ម«ទិញ-លក់ម៉ូតូ»លាក់ខ្លួនក្នុងខណ្ឌទួលគោកបានបង្ក្រ...
រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅចំណុចបណ្តោយផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ បានធ្វើការអញ្ជើញអ្នកបើករថយន្តកែច្នៃអគ្គិសនី ដឹកអ្នកដំណើរផឹកស៊ីចល័តតាមដងផ្លូវសាធារណៈ ដែលបង្កភាពអណាធិបតេយ្យតាមដងផ្លូវសាធារណៈ ធ្វើប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការអប់រំណែនាំ និងឱ្យបញ្ឈប់នូវសកម្មភាពដឹកអ្នកដំណើរផឹកស៊ីចល័តតាមផ្លូវសាធារណៈ បន្តទៀត ។
Read more: សមត្ថកិច្ចខណ្ឌដូនពេញ អប់រំម្ចាស់រថយន្តអគ្គិសនី...
រាជធានីភ្នំពេញ ៖ ទីតាំងកុងស៊ីបញ្ចាំ និងទិញលក់ម៉ូតូមួយកន្លែង នៅឃ្លាំងរំសេវ ត្រូវបានកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក ចុះបង្ក្រាបឆែកឆេរ ដោយដកហូតបានម៉ូតូ ចំនួន៣១គ្រឿង និងស្លាកលេខប្រមាណជាង១០០បន្ទះ និងកាតគ្រី និងអត្តសញ្ញាណមួយចំនួន ពាក់ព័ន្ធទិញលក់ស្លាកលេខម៉ូតូ ។
Read more: បង្ក្រាបកុងស៊ីបញ្ចាំម៉ូតូមួយកន្លែងនៅឃ្លាំងរំសេវ ដកហូតម៉ូតូ៣១គ្រឿង...
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលជាតិ ក្រសួងមហាផ្ទៃ ទាំងកម្រិតអគ្គស្នងការដ្ឋាន ស្នងការដ្ឋាន អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល ទូទាំងប្រទេស បានក្រសោបចាប់ខ្លួន ជនសង្ស័យចំនួន ២១៥នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ក្នុងរយៈពេលពេញមួយសប្ដាហ៍កន្លងទៅ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។
Read more: ១សប្ដាហ៍ នគរបាលចាប់ខ្លួនមនុស្ស ២១៥នាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀ.ន
រាជធានីភ្នំពេញ ៖ ឃាត់ខ្លួន ស្ត្រីសង្ស័យម្នាក់ ពាក់ព័ន្ធករណីចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឫបង្ហាញនៅទីសាធារណៈ នូវរូបភាព និងវីដេអូអា.សអាភា.សនៃកុមារ នៅក្នុងបណ្តាញសង្គម និងបណ្តាញទំនាក់ទំនងតេឡេក្រាម ។
Read more: ឃាត់ខ្លួនស្ត្រីម្នាក់ ចែកចាយ លក់ជួល រូបភាព និងវីដេអូនៃកុមា.រ...
រាជធានីភ្នំពេញ ៖ ករណីអគ្គិភ័យឆាបឆេះបន្ទប់ជួលរបស់និស្សិតស្នាក់នៅជាន់ទី២ បណ្ដាលឱ្យសម្ភារមួយចំនួន រងការខូចខាតស្ទើរតែទាំងស្រុងនោះ កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវ រកឃើញថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
រាជធានីភ្នំពេញ ៖ នៅប៉ុន្មានថ្ងៃនេះ សង្កេតឃើញមានការស៊ែរចែកចាយនូវរូបភាពចំនួន៣សន្លឹក ពាក់ព័ន្ធករណីគប់កញ្ចប់រថយន្តមួយគ្រឿងបែកខ្ទេចមួយចំហៀង ក្រោយពីករណីនេះ កើតឡើងដោយសារក្មេងអន្ធពាលរត់មកគប់នៅកណ្ដាលក្រុងពេលកំពុងឈប់ស្តុប ធ្វើឱ្យម្នាក់ៗឃើញហើយមានការហួសចិត្ត និងខឹងសម្បារជាខ្លាំង ដោយនិយាយថា មិនសមឱ្យវាកើតឡើងបាននោះទេ សមត្ថកិច្ចត្រូវតែចាប់អ្នកធ្វើនេះ ឱ្យខាងតែបាន ។
Read more: ទ.ង្វើ.អា.ក្រ.ក់នេះ មិនគួរបណ្ដោយឱ្យកើតឡើងបាននោះទេ បើពិតមែន!
ខេត្តបាត់ដំបង ៖ យុវជនម្នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីត្រួតពិនិត្យនិងឆែកឆេររកឃើញមានលាក់កាំភ្លើងខ្លីជាប់ខ្លួនដោយគ្មានច្បាប់អនុញ្ញាត កាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី ១៩ កុម្ភៈ ខណៈដែលកម្លាំងសមត្ថកិច្ចកំពុងដាក់គោលដៅត្រួតពិនិត្យសន្តិសុខនៅលើផ្លូវជាតិលេខ៥៧B ត្រង់ចំណុចភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ។
Read more: ផុងខ្លួនហើយ! លាក់កាំ.ភ្លើ.ង.ខ្លី.ជិះម៉ូតូចូលអន្ទាក់សមត្ថកិច្ចកំពុងត្រួតពិនិត្យ
ខេត្តព្រៃវែង ៖ យុវតីម្នាក់ត្រូវបានក្រុមចោរត្រួតវា.យ.ត.ប់យ៉ាងដំណំ រួចសែងបោះទម្លា.ក់ចូលក្នុងទឹកប្រឡាយបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈប្ល.ន់យកម៉ូតូរបស់នាងទៅបាត់ ពេលដែលកំពុងជិះម៉ូតូម្នាក់ឯងនៅលើផ្លូវទំនប់ទឹក ។
Read more: ថ្មី និងកាន់តែគគ្លើនហើយ! ចោរប្ល.ន់នៅស្រុកកំពង់ត្របែកទៅលើយុវតីម្នាក់
រាជធានីភ្នំពេញ ៖ គិតពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺរយៈពេល ១សប្ដាហ៍ សមត្ថកិច្ច នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងសរុបចំនួន ១៤៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ១៨៧នាក់ ក្នុងនោះបញ្ចូនទៅតុលាការចំនួន ១៣នាក់ និងអប់រំ ណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ចំនួន ១៧៤នាក់ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។
Read more: សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងខុសច្បាប់១៤៨ករណី...
រាជធានីផ្នំពេញ ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចកាច់កម៉ូតូ ០១គ្រឿងម៉ាក ស្កូពី ពណ៌ស ស្លាកលេខ កំពត 1P-7150 នៅចំណុច ផ្ទះលេខ 32E3 ផ្លូវ១០៩ ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា។
Read more: ជនសង្ស័យម្នាក់ ធ្លាប់ពន្ធនាគារ៥ដង អាវុធហត្ថរាជធានីភ្នំពេញ...
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់សម្ភារៈ ដូចជា ៖ លិខិតឆ្លងដែនលេខ, អត្តសញ្ញាណប័ណ្ណជនជាតិឆែក, កាតធនាគារ,ប័ណ្ណបើកបរអន្តរជាតិ និងទូរសព្ទដៃ iPhone 12 ពណ៌ក្រហម ជូនជនបរទេសជនជាតិឆែក ដែលត្រូវបានជនសង្ស័យលួចយកនៅសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈជនបរទេសជនជាតិឆែក ផឹកស្រាអស់កម្លាំងដេកលក់នៅលើបង់ ។
Read more: សមត្ថកិច្ចកម្ពុជា ប្រគល់សម្ភារៈ ជូនជនជាតិឆែកវិញ ក្រោយជនសង្ស័យម្នាក់...
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ យឹម សុផាណា ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់ ករណីប្រឌិតអង្គហេតុ នៃការទារប្រាក់ផាកពិន័យ ចំពោះមន្ត្រីនគរបាលចរាចរណ៏ គោលដៅស្ដុបក្ដាន់ពីរ ។
Read more: តុលាការសម្រេចឃុំខ្លួនបុរសប្រឌិតរឿងប៉ូលិសចរាចរណ៍ផាកពិន័យស្ត្រីឈ្មោះម៉ូ...
រាជធានីភ្នំពេញ ៖ បុរសអ្នកលក់ផ្កាម្នាក់ ខណៈដើរចូលទៅរកបត់ជើង នៅក្នុងគុម្ពស្មៅខ្ពស់ៗមួយកន្លែង ស្ថិតនៅក្បែរផ្លូវ៦០ម៉ែត្រ ស្រាប់តែធំក្លិនស្អុយប្លែក ហើយដោយមានការសង្ស័យ រូបគាត់បានទៅរកមើល ក៏ប្រទះឃើញសាកស.ពបុរសម្នាក់ ដេកស្លា.ប់អត់ពាក់អាវ ហើយក្លិនស្អុយនោះ គឺជាក្លិនសាកសពនេះឯង ។
Read more: អ្នកលក់ផ្កា ប្រទះឃើញស.ពបុរសម្នាក់ ក្នុងគុម្ពោតស្មៅ...